Author: អេបិល

  • Apple​ ​ប្រកាស​ចេញ​កាស​ ​Bluetooth​ ​ពណ៌​ថ្មី​ ​ថ្ម​កាន់​ ​៩​ ​ម៉ោង​ចូល​ទឹក​ក៏​មិន​មាន​បញ្ហា​

    Apple​ ​ប្រកាស​ចេញ​កាស​ ​Bluetooth​ ​ពណ៌​ថ្មី​ ​ថ្ម​កាន់​ ​៩​ ​ម៉ោង​ចូល​ទឹក​ក៏​មិន​មាន​បញ្ហា​

    ​កាស​ភ្ជាប់​ ​Bluetooth​ ​ម៉ាក​ល្បី​របស់​ ​Beat​ ​ឈ្មោះ​ ​Powerbeats​ ​Pro​ ​ទើបត្រូវ​បាន​បង្ហាញ​មុ​ខ​ថ្មី​ៗ​នេះ​ ​ដោយ​បន្ថែម​មុខងារ​ការពារ​ជម្រាប​ទឹក​(​Water​ ​Resisitance​)​ ​ព្រម​ជាមួយ​សមត្ថភាព​ថ្ម​កាន់​បាន​ ​9ម៉ោង​ ​ងាយស្រួល​ពាក់​លើ​ត្រចៀក​ ​ស្តាប់​ចម្រៀង​ ​ព្រោះតែ​ការរចនា​រូបរាង​ថ្មី​តូច​ច្រឡឹង​ក្ដោប​ពេញ​រន្ធត្រចៀក​តែម្ដង​។​ ​

    ​ចំណែក​គុណភាព​សំឡេង​វិញ​ ​អ្នកណា​ក៏​ដឹង​ដែរ​ថា​ ​Beats​ ​មិនដែល​ឱ្យ​អតិថិជន​ខកចិត្ត​នោះ​ទេ​ ​ព្រោះ​វា​បញ្ញ​ចេញ​សំឡេង​រងំ​មិនចាញ់​ ​AirPods​ ​របស់​ ​Apple​ ​នោះ​ទេ​។​ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ​គឺ​វា​ជា​ប្រភព​កាស​ដែល​មានមុខ​ងារ​សាក​ភ្លើង​ឥត​ខ្សែ​។​ ​

    ​សម្រាប់​តម្លៃ​ម៉ូ​ឌែល​ ​Pro​ ​នេះ​ចាប់ពី​ ​249ដុល្លារ​ ​(​លក់​នៅ​លើ​វិប​សាយ​ ​Apple.com​)​។​ ​ប្រសិនបើ​មាន​ចំណាប់​អារម្មណ៍​អាច​ធ្វើ​កា​រប​ញ្ជារ​ទិញ​បាន​ចាប់ពី​ថ្ងៃទី​ ​22ខែសីហា​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​៕​

  • ព្រឹត្តិការណ៍​ឧស្សាហកម្ម​ប្រចាំឆ្នាំ​ឈានមុខ​គេ​នៅ​កម្ពុជា CIMIF & CTG

    ព្រឹត្តិការណ៍​ឧស្សាហកម្ម​ប្រចាំឆ្នាំ​ឈានមុខ​គេ​នៅ​កម្ពុជា CIMIF & CTG

    ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា (CIMIF) និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​កម្ពុជា​អន្តរជាតិ (CTG) ឆ្នាំ2019 គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃទី22 ដល់ 25 ខែ សីហា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។ ពិព័រណ៍​ទាំង 2នេះ នឹង​ប្រមូលផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន 200នាក់ និង 280ស្ដង់ មកពី 15ប្រទេស និង​តំបន់ ដូចជា​ប្រទេស​កម្ពុជា ចិន សាធារណរដ្ឋ​ឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ដើម្បី​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ដែលជា​ដំណោះស្រាយ​គ្រប់យ៉ាង​អាច​ប្រើប្រាស់​បាន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។

    ក្រោម​ការរៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd  ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​ត្រូវបាន​សហការ​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ឧបត្ថម្ភ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម (TPD)។

    ចូលរួម​ទស្សនាការ​តាំងពិព័រណ៍ CIMIF និង CTG លោកអ្នក​នឹង​អាច​រកឃើញ​នូវ​ម៉ាស៊ីន​ឧស្សាហកម្ម​ដែលមាន​គុណភាព​ជាច្រើន ស្វែងយល់​ពី​បច្ចេកទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​ចុងក្រោយ​បំផុត និង​សហការ​ជាមួយ​ដៃគូ​ឧស្សាហកម្មសំខាន់។ កម្មវិធី​ពិព័រណ៍2 រួមគ្នា​នេះ​ពិតជា​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​ក្នុងការ​ទទួលបាន​ខ្សែចង្វាក់​ផលិតកម្ម តម្លៃ​ពិភពលោក និង​ចាប់យក​ជាមួយ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា & ចំណេះដឹង៕

     

  • កម្មវិធី​សម្ពោធ​គម្រោង​ដើម​ម៉ៃសាក់​ក្រោម​កិច្ចសហការ​របស់​ក្រុមហ៊ុន​ ​CPL​ ​ខេម​បូ​ឌា​ ​ជាមួយ​ក្រុម​វិនិយោគ​ពី​ប្រទេស​អ៊ីស្រាអែល​

    កម្មវិធី​សម្ពោធ​គម្រោង​ដើម​ម៉ៃសាក់​ក្រោម​កិច្ចសហការ​របស់​ក្រុមហ៊ុន​ ​CPL​ ​ខេម​បូ​ឌា​ ​ជាមួយ​ក្រុម​វិនិយោគ​ពី​ប្រទេស​អ៊ីស្រាអែល​

    ​កាលពី​ព្រឹក​ថ្ងៃ​ ​ចន្ទ័​ ​ទី19​ ​សីហា​ ​ឆ្នាំ​ ​2019​ ​ក្រោម​អតិ​បតី​ភាព​ ​លោក​ ​សុខ​ ​ភា​ ​អភិបាលខេត្ត​រង​ខេត្ត​កំពង់ស្ពឺ​ ​និង​មានការ​ចូលរួម​សហការ​ ​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​ក្នុង​ការប្រតិបត្តិ​ការអនុវត្ត​គម្រោង​ដាំ​ដើម​ ​ម៉ៃសាក់​ ​នៅ​លើ​ផ្ទៃដី​ ​350ហិច​តា​ ​របស់​ក្រុមហ៊ុន​ ​TEAK​ ​FARM​ ​CAMBODIA​ ​ដោយ​ប្រើ​ដើមទុន​ ​08​-​09លាន​ដុល្លារ​ ​ក្រោម​ការសម្រប​សម្រួល​របស់​ក្រុមហ៊ុន​ ​CPL​។​ ​

    ឯកឧត្តម​ ​ស្រ៊ុ​ន​ ​ដា​រិទ្ធិ​ ​រដ្ឋលេខាធិការ​ក្រសួង​ ​បរិស្ថាន​បាន​ថ្លែង​ថា​ ​នេះ​ជា​គម្រោង​ល្អ​មួយ​ ​សម្រាប់​សហគមន៍​តំបន់ការពារធម្មជាតិ​ ​ដោយ​ក្រសួង​មិន​ត្រឹមតែ​មិនបាច់​ចំណាយ​ ​ធនធាន​ក្នុង​ការថែទាំ​តំបន់​សហគមន៍​នោះ​ ​ថែមទាំង​អាច​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​ ​ក្នុង​សហគមន៍​នេះ​ទៀត​។​

    ​លោក​ ​ហ្គាយ​ ​យូ​ហ្គេវ​ ​អ្នកគ្រប់គ្រង​គម្រោង​ ​ដាំ​ដើម​ម៉ៃសាក់​នៃ​ក្រុមហ៊ុនTeak​ ​Farm​ ​បាន​អោយ​ដឹង​ថា​ ​ដោយសារតែ​កម្ពុជា​ ​ជា​ ​ប្រទេស​ដោយ​អំណោយផល​សម្រាប់​ដំ​ណាំ​កសិ​ក​ឧស្សាហកម្ម​ដូចជា​ជា​ម៉ៃសាក់​នេះ​ ​។​

    ​លោក​ ​ផុន​ ​ជា​ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល​បាន​សម្តែង​ ​នូវ​ក្តី​រីករាយ​ចំពោះ​ការ​វិនិយោគ​ដាំ​ដើម​ ​ម៉ៃសាក់​នេះ​ ​ដោយ​រំពឹង​ថា​នឹងអាច​កាត់​ ​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។

    ​ការ​ដាំ​ដើមឈើ​ម៉ៃសាក់​នេះ​ ​ក្រុមហ៊ុនTeak​ ​Farm​ ​មក​ពី​ប្រទេស​អ៊ីស្រាអែល​ ​បាន​ចុះ​កុងត្រា​ជាមួយ​ ​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ក្រសួងបរិស្ថាន​ដាក់ជា​តំបន់ការពារធម្មជាតិ​រយៈពេល15ឆ្នាំ​ ​។​ ​ប្រសិនបើ​ដាក់​ឱ្យ​លូតលាស់​តាម​ធ្ម​ជាតិ​ឈើ​ប្រភេទ​ឈើម៉ៃសាក់​នេះ​អាច​ប្រមូល​ផល​បាន​ក្នុងរយៈពេល​ ​22ឆ្នាំ​ ​តែ​ក្រុម​ ​ហ៊ុន​នេះ​នឹង​ប្រើ​បច្ចេក​ក​វិទ្យា​ចុងក្រោយ​ដោយ​មើល​ទាំ​យ៉ាង​ដិតដល់​ ​ហើយ​អាច​ប្រមូល​ផល​ក្នុងរយៈពេល6ឆ្នាំ​ប៉ុណ្ណោះ​៕​

  • យេ៎​…​យេ៎​…​!​!​ ​ឱកាស​មហា​ប្រូ​ម៉ូ​សិន​យក្ស​ដ៏​កម្រ​ប្រចាំឆ្នាំ​ពី​ ​សាម​សុង​ ​បាន​មកដល់​ហើយ​…​!​!​

    យេ៎​…​យេ៎​…​!​!​ ​ឱកាស​មហា​ប្រូ​ម៉ូ​សិន​យក្ស​ដ៏​កម្រ​ប្រចាំឆ្នាំ​ពី​ ​សាម​សុង​ ​បាន​មកដល់​ហើយ​…​!​!​

    ​មួយឆ្នាំ​មាន​ម្តង​ ​កុំ​ឲ្យ​រំលង​ប្រូ​ម៉ូ​សិន​យក្ស​!​!​!​

    ​ភ្នំពេញ​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​៖​ ​កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​បាន​ត្រឡប់មកវិញ​ហើយ​ ​មក​ជាមួយនឹង​ភាព​អស្ចារ្យ​ ​និង​រំភើប​សម្រាប់​អតិថិជន​ទាំងអស់​!​ ​និយាយទៅ​កម្មវិធី​ពិសេស​នេះ​គឺ​ ​ទិញ​ថែម​…​ទិញ​ថែម​…​ថែម​ៗ​កប់​តែម្តង​!​ ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​!​ ​ចំណាយ​ក៏​កាន់តែ​តិច​…​ចំណេញ​វិញ​មហាសែន​ច្រើន​…​!​!​ ​

    ​ឥឡូវនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិក​ ​សាម​សុង​ ​ធ្វើការ​ផ្តល់​ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ធំ​ប្រចាំឆ្នាំ​ដូចជា​៖​ ​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​,​ ​ទិញ​ ​១​ ​ថែម​ ​១​,​ ​ទិញ​ទូទឹកកក​ថែម​ម៉ាស៊ីនបោកខោអាវ​,​ ​ទិញ​ម៉ាស៊ីន​បោ​ក​ខោវ​អាវ​ ​ថែម​ជូន​ម៉ាស៊ីនបូម​ធូលី​ ​ឬ​ថែម​ជូន​ម៉ាស៊ីន​ដុត​អគ្គិសនី​ ​(​Microwave​)​,​ ​ទិញ​ទូរទស្សន៍​ទទួល​បានការ​បញ្ចុះតម្លៃ​ ​ចាប់ពី​ ​$​25​ ​រហូតដល់​ ​$​750​ ​ភ្លាម​ៗ​ ​,​ទិញ​ម៉ាស៊ីន​ត្រជាក់​ថែម​ជូន​សេវា​តម្លើង​ ​និង​ជើង​ភ្ជាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​…​!​!​ ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ ​30​ ​កញ្ញា​ ​2019​

    ​អត់​ទាន់​អស់​នៅឡើយ​ទេ​!​ ​នៅ​មាន​ច្រើន​ទៀត​!​ ​អ៊ីចឹង​ខ្ញុំ​គិតថា​គ្មាន​ហេតុផល​ណា​ដែល​លោកអ្នក​ ​ឬក៏​អតិថិជន​ទាំងអស់​ត្រូវ​រង់ចាំ​ទៀត​នោះ​ទេ​!​ ​ព្រោះ​ឱកាស​ដ៏​មហា​អស្ចារ្យ​នេះ​ ​១​ ​ឆ្នាំ​ ​មានតែ​ម្តង​ប៉ុណ្ណោះ​!​ ​សូម​បញ្ជាក់​ម្តង​ទៀត​ថា​ ​“​មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ ​១​ ​ឆ្នាំ​!​”​ ​
    ​លោកអ្នក​ប្រាកដជា​រង់ចាំ​យ៉ាង​អន្ទះសា​រហើយ​ក្នុង​ការ​មក​ទទួលយក​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​សម្រាប់​បរិក្ខារ​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ដ៏​ទំនើប​ទាន់សម័យ​យ៉ាងច្រើន​សម្បូរ​បែប​!​ ​

    ​យ៉ាងណាមិញ​ ​ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​១​ ​ឆ្នាំ​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​ធ្វើការ​ផ្តល់​ជូន​ទំាង​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ ​និង​កម្មវិធី​ពិសេស​ដល់​អតិថិជន​ទាំងអស់​ដោយ​ក្តី​រីករាយ​ ​និង​ជា​ទី​មោទ​នៈ​ផង​ដែរ​!​ ​ជាក់ស្តែង​នៅពេល​នេះ​គឺជា​ឱកាស​ដ៏​កម្រ​អស្ចារ្យ​បំផុត​សម្រាប់​លោកអ្នក​ដើម្បី​អញ្ជើញ​មក​រីករាយ​ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ផ្តល់​ជូន​ដ៏​ធំ​ដោយមាន​ទាំង​ការ​បញ្ចុះតម្លៃ​ដ៏​សម្បើម​ ​និង​ការ​ថែម​ជូន​យ៉ាង​ភ្ញាក់ផ្អើល​ដែល​ពុំ​ធ្លាប់​មាន​ផង​ដែរ​!​ ​តើ​លោកអ្នក​ធ្លាប់​គិតថា​ចង់​ទិញ​ទូទឹកកក​ ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ ​ម៉ាស៊ីនបូម​ធូលី​ ​ឬ​បរិក្ខារ​ផ្សេង​ៗ​ទៀត​ ​ហើយ​បារម្ភ​ខ្លាចក្រែង​ថា​ថវិកា​អត់​គ្រប់​ ​ឬក៏​ត្រូវ​ចំណាយ​ច្រើន​មែន​អត់​?​ ​ប្រាកដ​ណាស់​!​ ​លោកអ្នក​ប្រាកដជា​ធ្លាប់​គិតដល់​ត្រង់​ចំណុច​នេះ​!​ ​ប៉ុន្តែ​នៅពេល​នេះ​លោកអ្នក​ឈប់​គិត​បែប​នោះ​ ​និង​ឈប់​បារម្ភ​ទៀត​ទៅ​!​

    ​ទាន់​ឱកាស​ដ៏​ល្អ​ ​និង​កម្រ​នេះ​បាន​មកដល់​…​អ៊ីចឹង​សូម​ប្រញាប់​មក​ទទួលយក​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នេះ​ទាំងអស់គ្នា​ភ្លាម​ទៅ​!​ ​សម្រាប់​ពត៌មាន​លម្អិត​សូម​អញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប​ ​សាម​សុង​ ​និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​៖​ ​1800​ ​203​ ​232​ ​!​


  • អស់​ឳ​កាស​ទៅ​វគ្គ​បន្ត​មែន​ ​តែ​ក្រុមបាល់ទាត់​នារី​ត្រូវ​យក​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​បាន​នៅ​ល្ងាច​នេះ​

    អស់​ឳ​កាស​ទៅ​វគ្គ​បន្ត​មែន​ ​តែ​ក្រុមបាល់ទាត់​នារី​ត្រូវ​យក​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​បាន​នៅ​ល្ងាច​នេះ​

    ​នៅ​ល្ងាច​ថ្ងៃនេះ​ ​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​ ​ឥណ្ឌូ​នេ​ស៊ីក្នុង​កីឡដ្ឋាន​ ​IPE1​ ​របស់​ប្រទេស​ថៃ​ ​វេលា​ម៉ោង​ ​១៨​:​00​ ​ដោយ​ការប្រកួត​នេះ​ ​ជា​ឱកាស​សម្រាប់​កម្ពុជា​ស្វែងរក​ពិន្ទុ​ខ្លះ​ក្នុង​ពាន​មួយ​នេះ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ក្នុង​ការប្រកួត​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​ជាមួយ​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​មីយ៉ាន់ម៉ា​។​ ​គិត​មកទល់​ពេលនេះ​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​មួយ​នេះ​ហើយ​ ​ដោយ​ឆ្លងកាត់​ ​2ប្រកួត​ ​ចាញ់​ទាំង​ ​2ប្រកួត​ ​ដោយ​ចាញ់​វៀតណាម​ ​10​ ​ទល់នឹង០​ ​កាលពី​ការប្រកួត​មុន​ ​និង​នៅសល់​ ​1ប្រកួត​នេះ​ទៀត​ជាមួយនឹង​ក្រុម​ឥណ្ឌូ​នេ​ស៊ី​៕​

  • យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​បាល់ទាត់​កម្ពុជា​ ​ទទួល​បាន​ ​3ម៉ឺន​ ​1ពាន់​ដុល្លា​ពី​នាយក​រដ្ឋ​មន្ដ្​រី​កម្ពុជា​

    យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​បាល់ទាត់​កម្ពុជា​ ​ទទួល​បាន​ ​3ម៉ឺន​ ​1ពាន់​ដុល្លា​ពី​នាយក​រដ្ឋ​មន្ដ្​រី​កម្ពុជា​

    កាលពី​ល្ងាច​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមជម្រើសជាតិ​ ​U​-​18​ ​កម្ពុ​ជា​ភ្លាម​ៗ​ ​ក្រោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ធ្វើដំណើរ​មកដល់​មាតុភូមិ​ ​ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

    ​ក្នុង​នោះ​ដែរ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ដែល​ទើបបាន​ទទួលការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ចំនួន​ ​31,០០០ដុល្លារ​ពីសំណាក់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ដោយ​សមាជិក​ ​និង​ក្រុមការងារ​ជម្រើសជាតិ​ដែល​បំពេញភារកិច្ច​ក្នុង​យុទ្ធនាការ​ខាងលើ​នឹង​ទទួល​បាន​ក្នុង​ម្នាក់​ចំនួន​ ​1ពាន់​ដុល្លា​សហ​រដ្ខ​អាមេរិក​។​

    ​រំឭក​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​កម្ពុជា​មិនបាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មែន​ ​តែ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់​ដល់ទៅ​ ​2ក្រុម​ ​គឺ​ថៃ​ ​និង​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​ពូល​ ​B​ ​នៃ​ការប្រកួត​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​2019​ ​នៅក្នុង​ប្រទេស​វៀតណាម​៕​


  • ជម្រើសជាតិ​កម្ពុជា​ ​U15​ ​ស្ថិត​ក្នុង​ពូល​ ​B​ ​ក្នុង​ពាន​ ​Jinshan​ ​Cup​

    ជម្រើសជាតិ​កម្ពុជា​ ​U15​ ​ស្ថិត​ក្នុង​ពូល​ ​B​ ​ក្នុង​ពាន​ ​Jinshan​ ​Cup​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​នៃ​កម្មវិធី​បាល់ទាត់​មិត្តភាព​បែប​អន្តរជាតិ​ក្រៅផ្លូវការ​ ​ដែល​មានឈ្មោះ​ថា​ ​«​Jinshan​ ​Cup​»​ ​International​ ​Youth​ ​Football​ ​Championship​ ​2019​ ​ធ្វើឡើង​នៅ​ទី​ក្រុង​ស៊ាង​ហៃ​ ​ប្រទេស​ចិន​។​

    ​ចំពោះ​លទ្ធផល​ចាប់​ពូល​ ​ក្រុមជម្រើសជាតិ​គោព្រៃ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ចិន​ ​ថៃ​ ​និង​អូស្ត្រាលី​ខាងលិច​ ​ដែល​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី26​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក្រុម​ ​សរុប​ចំនួន​ ​12ក្រុម​ចូលរួម​ ​ស្មើនឹង​ ​8ប្រទេស​ ​រួមមាន​ ​Haubei​ ​FA​ ​U15​ ​(​ចិន​)​,​ ​Standard​ ​de​ ​Liege​ ​U15​ ​(​បែលហ្ស៊ិក​ ​)​,​ ​SK​ ​Slavia​ ​Praha​ ​U15​ ​(​ឆែក​ ​)​,​ ​AJ​ ​Auxerre​ ​U15​ ​(​បារាំង​ ​)​,​ ​SH​ ​Jinshan​ ​U14​ ​(​ចិន​)​,​ ​ជម្រើស​កោះ​ហុងកុង​អាយុ​ក្រោម​ ​14ឆ្នាំ​,​ ​Shonan​ ​Bellmare​ ​U14​ ​(​ជប៉ុន​)​ ​និង​អូស្ត្រាលី​ ​អាយុ​ក្រោម​ ​14ឆ្នាំ​៕​


  • Huawei​ ​កំពុង​សម្ងំ​បង្កើត​ ​Maps​ ​ផ្ទាល់ខ្លួន​ ​ប្រជែង​ជាមួយ​ ​Google​ ​Maps​

    Huawei​ ​កំពុង​សម្ងំ​បង្កើត​ ​Maps​ ​ផ្ទាល់ខ្លួន​ ​ប្រជែង​ជាមួយ​ ​Google​ ​Maps​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Huawei​ ​ដ៏​ធំជាង​គេ​របស់​ចិន​ ​បាន​និង​កំពុង​សម្ងំ​អភិវឌ្ឍ​បង្កើត​សេវាកម្ម​ផែនទី​ផ្ទាល់ខ្លួន​ ​ដោយ​ប្រកាស​ជំហរ​ប្រជែង​ជាមួយ​សេវាកម្ម​ដ៏​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​របស់​អាមេរិក​ ​គឺ​ ​Google​ ​Maps​។​ ​

    ​ចំពោះមុខ​ងារ​ដែល​គ្រោង​នឹង​បំពាក់​លើ​ផែនទី​ថ្មី​នោះ​គឺ​ ​ប្រព័ន្ធ​បង្ហាញផ្លូវ​ស្ទះ​ ​ឬក៏​មិន​ស្ទះ​ដ៏​ជាក់លាក់​ដូច​ទិដ្ឋភាព​ជាក់ស្ដែង​លើ​ដងផ្លូវ​ ​ព្រម​ជាមួយនឹង​ការ​បន្ថែម​មុខងារ​ផែនទី​ ​AR​ ​ដែល​ជាមុ​ខ​ងារ​ស្រដៀងនឹង​ ​AR​ ​walking​ ​direction​ ​របស់​ ​Google​ ​ដូច្នោះ​ដែរ​។​

    ​Map​ ​Kit​ ​នឹង​ផ្តល់​ជូន​អ្នកប្រើ​ប្រាស់​នូវ​មុខងារ​សំ​ខាន់​ៗ​មិន​ខុសពី​ ​Maps​ ​របស់​ក្រុមហ៊ុន​ ​Google​ ​នោះ​ឡើយ​ ​ពោល​គឺ​ប្រព័ន្ធ​បង្ហាញ​ទិសលើ​ដងផ្លូវ​ ​ក៏​ដូច​ការ​បង្ហាញ​នូវ​ស្ថានភាព​ចរាចរណ៍​លើ​ដង​វិថី​ ​គួបផ្សំ​ការ​គាំទ្រ​ផែនទី​ ​AR​ ​ដែល​អាច​បង្ហាញ​ដល់ទៅ​ ​40ភាសា​ដែល​គ្រោង​ចេញផ្សាយ​នៅ​ខែតុលា​ខាងមុខ​។​ ​នេះ​បើ​យោង​តាម​ការ​បង្ហើប​ប្រាប់​ពី​នាយក​ជាន់ខ្ពស់​ ​Huawei​ ​ជាមួយ​សារព័ត៌មាន​ ​TheVerge​។​

    ​យ៉ាងណាមិញ​ ​សេវាកម្ម​នេះ​ទើបនឹង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​នៅឡើយ​ ​ដោយ​ប្រើប្រាស់​ ​Huawei​ ​Mapping​ ​technology​ ​ដើម្បី​បង្កើត​ឱ្យ​ចេញ​ជារូបរាង​។​ ​

    ​សូម​បញ្ជាក់​ថា​ ​កាលពី​សប្តាហ៍​មុន​ ​Huawei​ ​ក៏​ទើបតែ​ប្រកាស​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Harmony​ ​OS​ ​ដែល​ជា​ ​OS​ ​ផ្ទាល់ខ្លួន​ ​ឈរ​លើ​គោលដៅ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​សេវាកម្ម​របស់​ ​Google​ ​ដូចជា​ការប្រើ​ប្រាស់​ ​Android​ ​OS​។​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ​អាច​គាំទ្រ​គ្រប់​ឧបករណ៍​សំ​ខាន់​ៗ​ដូចជា​រថយន្ត​ ​កុំព្យូទ័រ​ ​ស្មា​ត​ហ្វូ​ន​ ​នាឡិកា​ឆ្លាតវៃ​ ​និង​ឧបករណ៍​ឥត​ខ្សែ​មួយចំនួន​ទៀតផង​។​


    ​ដូចនេះ​ ​សូម​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​ ​តើ​សេវាកម្ម​ថ្មីសន្លាង​នេះ​ ​អាច​ប្រកាស​ផ្លូវការ​ ​និង​អាច​ជាគូ​ប្រជែង​ជាមួយ​ ​Google​ ​Maps​ ​ដែរ​ឬ​យ៉ាងណា​?​ ​

  • រថយន្ត​របស់​ចិន​ ​2ម៉ាក​ ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​អូស្រ្តាលី​

    រថយន្ត​របស់​ចិន​ ​2ម៉ាក​ ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​អូស្រ្តាលី​

    ​ចំនួន​លក់​រថយន្ត​សរុប​នៅ​ប្រទេស​អូស្ត្រាលី​ប្រចាំខែ​កក្កដា​ ​ឆ្នាំ2019​ ​មានការ​ធ្លាក់ចុះ​ ​2.8​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​យ៉ាងណាក្ដី​ ​ម៉ាក​រថយន្ត​របស់​ចិន​ ​Haval​ ​និង​ ​MG​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​រហូតដល់​ជាង​ ​100​%​ ​ឯណោះ​។​

    ​ ​Haval​ ​ដែល​ជំនាញ​ខាង​ផលិត​រថយន្ត​ ​SUV​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​ ​164.2​%​ ​ធៀប​នឹង​ខែកក្កដា​ ​ឆ្នាំ2018​ ​ដែល​លក់​រថយន្ត​បាន​ ​140គ្រឿង​។​ ​សរុប​ ​7ខែ​ដំបូង​ ​Haval​ ​លក់​រថយន្ត​បាន​ ​783គ្រឿង​ ​កើនឡើង​ ​155​%​ ​ធៀប​នឹង​ឆ្នាំមុន​។​

    ​ចំណែក​រថយន្ត​ម៉ាក​ ​MG​ ​វិញ​ ​បាន​កើនឡើង​ចំនួន​លក់​ដល់​ ​149.8​%​ ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ​ហើយ​មានការ​កើនឡើង​ដល់​ ​253​%​ ​នៅ​រយៈពេល​ ​7ខែ​ចុងក្រោយ​ដូចគ្នា​។​ ​ម៉ូដែល​រថយន្ត​ពេញនិយម​ជាងគេ​ ​គឺ​ម៉ូដែល​ ​ZS​ ​(​លក់​បាន​ ​284គ្រឿង​)​ ​និង​ ​MG3​ ​លក់​បាន​ ​392គ្រឿង​។​

    ​Great​ ​Wall​ ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ ​Haval​ ​ក៏​កើនឡើង​នូវ​ចំនួន​លក់​ដែរ​ ​ដោយ​នៅក្នុង​ខែកក្កដា​ ​លក់​បាន​ ​120គ្រឿង​ ​កើនឡើង​ ​118.2​%​។​ ​ចុងក្រោយ​គេ​ ​គឺ​ក្រុមហ៊ុន​ ​LDV​ ​ដែល​លក់​រថយន្ត​បាន​ ​590គ្រឿង​ ​កើនឡើង​ ​15.5​%​៕​


  • មិនធម្មតា​មែន​!​ ​Huawei​ ​ចេញ​ ​Nova​ ​5​ ​ភ្លាម​ ​លក់​បាន​ ​2លាន​គ្រឿង​ភ្លែត​!​

    មិនធម្មតា​មែន​!​ ​Huawei​ ​ចេញ​ ​Nova​ ​5​ ​ភ្លាម​ ​លក់​បាន​ ​2លាន​គ្រឿង​ភ្លែត​!​

    ​កាលពី​ខែមិថុនា​កន្លងទៅ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​បង្ហាញ​សេរ៊ី​ ​nova​ ​5​ ​ចំនួន​ ​3ម៉ូដែល​ ​ជាមួយនឹង​ការ​បំពាក់​បន្ទះ​ឈីប​ជំនាន់​ថ្មី​ ​Kirin​ ​810​ ​ដែល​រំពឹង​បន្តម​កជា​ហូរហែ​លើ​ស្មា​ត​ហ្វូ​ន​ធុន​ក​ណ្តា​លក្រោយៗ​ទៀត​។​

    ​ត្រឹមតែ​រយៈពេល​ ​5សប្តាហ៍​នៃ​ការប្រកាស​បង្ហាញខ្លួន​ប៉ុ​ណ្នោះ​ ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​ ​Huawei​ ​ក៏​បង្ហើប​ឱ្យ​ដឹងពី​តួលេខ​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​nova​ ​5​ ​ដែល​បាន​កើនឡើង​ដល់​ ​2លាន​គ្រឿង​ហើយ​។​ ​នេះ​រាប់បញ្ចូល​ទាំង​ការ​លក់​ ​nova​ ​5i​,​ ​nova​ ​5​ ​និង​ ​nova​ ​5​ ​Pro​ ​ផង​ដែរ​ ​ខណៈ​ម៉ូដែល​បំពាក់​កាមេរ៉ា​ក្រោយ​ ​៤​ ​គ្រាប់​ ​nova​ ​5i​ ​Pro​ ​ទើប​លេចមុខ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​។​

    ​ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ​ ​បាន​ឆ្លងកាត់​ការ​លក់​នៅ​ព្រឹត្តិ​ការណ៍​ ​Flash​ ​Sale​ ​ចំនួន​ ​4​ ​លើក​រួចមក​ហើយ​ ​និង​ជា​តួលេខ​រាប់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់​។​ ​ការ​លក់​បន្ទាប់​នឹង​បូក​ចូល​ជាមួយ​ម៉ូដែល​ទី4​ ​គឺ​ ​nova​ ​5i​ ​Pro​ ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​សីហា​ ​ទាំង​ការ​ដាក់​លក់​ធម្មតា​ ​និង​លក់​លើ​គេហទំព័រ​យក្ស​ ​JD.com​ ​និង​ ​Vmall.com​៕​