Author: អេបិល

  • ព្រឹត្តិ​ការណ៍​ឧស្សាហកម្ម​យន្ត​ ​និង​វាយនភ័ណ្ឌ​កម្ពុជា​-​អន្តរជាតិ​ ​CIMIF​ ​&​ ​CTG​ ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​

    ព្រឹត្តិ​ការណ៍​ឧស្សាហកម្ម​យន្ត​ ​និង​វាយនភ័ណ្ឌ​កម្ពុជា​-​អន្តរជាតិ​ ​CIMIF​ ​&​ ​CTG​ ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​

    ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​-​អន្តរជាតិ​ ​(​CIMIF​)​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ​ ​(​CTG​)​ ​ឆ្នាំ2019​ ​បាន​ដំណើរការ​ ​តាម​ការ​គ្រោងទុក​នា​ព្រឹក​ថ្ងៃទី22​ ​ខែសីហា​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ពិព័រណ៍​ទាំងពីរ​នេះ​ ​នឹង​ប្រមូល​ផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន200នាក់​ ​និង​ ​280ស្ដ​ង់​ ​មក​ពី15ប្រទេស​ ​និង​តំបន់​ ​ដូចជា​ ​ប្រទេស​កម្ពុជា​ ​ចិន​ ​សាធារណរដ្ឋ​ឆែក​ ​ហុងកុង​ ​ឥណ្ឌា​ ​ជប៉ុន​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​តៃវ៉ាន់​ ​ថៃ​ ​និង​ប្រទេស​វៀតណាម​ ​ដើម្បី​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ ​ដែល​ជា​ដំណោះស្រាយ​គ្រប់យ៉ាង​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។​

    ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Yorkers​ ​Trade​ ​&​ ​Marketing​ ​Service​ ​Co​.​,​Ltd​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​រាជរដ្ឋាភិបាល​ ​និង​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា​ ​ដែល​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CCC​)​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​ព្រមទាំង​ឧបត្ថម្ភ​ជា​ផ្លូវការ​ ​ដោយ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​(​TPD​)​។​

    ឯកឧត្តម​ ​ងួន​ ​ម៉េ​ង​តិច​ ​អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ឡើង​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា​ ​“​ព្រឹត្តិ​ការណ៍​នេះ​ ​ជា​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​ ​សម្រាប់​វិស័យ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ ​ពិព័រណ៍​ទាំងពីរ​នេះ​ ​បាន​ប្រមូលផ្ដុំ​នូវ​គ្រប់​ធាតុផ្សំ​នៃ​វិស័យ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ ​ដូចជា​ ​ផ្លា​ស្ទិ​ក​ ​ការ​វេច​ខ្ចប់​ម៉ាស៊ីន​ ​បោះពុម្ព​ ​កសិកម្ម​ ​គ្រឿងបន្លាស់​រថយន្ត​ ​ឧបករណ៍​ម៉ាស៊ីន​ ​និង​ឧបករណ៍​ប្រើប្រាស់​ ​វិស្វកម្ម​ថាមពល​ ​អគ្គិសនី​ ​អំពូលភ្លើង​ ​និង​វាយនភ័ណ្ឌ​”​។​

    ការចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ ​CIMIF​ ​និង​ ​CTG​ ​អ្នក​នឹងអាច​រក​ឃើញ​នូវ​ម៉ាស៊ីន​ឧស្សាហកម្ម​ ​ដែល​មានគុណ​ភាព​ខ្ពស់​ជាច្រើន​ ​អាច​ស្វែងយល់​ពី​បច្ចេកទេស​ ​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ចុងក្រោយ​បំផុត​ ​និង​អាច​សហការ​ជាមួយ​ដៃគូ​ឧស្សាហកម្ម​សំ​ខាន់​ៗ​ផង​ដែរ​។​ ​កម្មវិធី​ពិព័រណ៍​ពីរ​រួម​ជាគ្នា​នេះ​ពិតជា​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ ​ក្នុង​ការ​ទទួល​បាន​ខ្សែ​សង្វាក់​ផលិតកម្ម​តម្លៃ​ពិភពលោក​ ​និង​ចាប់​យក​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ ​និង​ចំណេះដឹង​។​

    ​​ដោយមាន​វត្តមាន​អ្នក​តាំងពិព័រណ៍​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ជាច្រើន​ ​ទាំង​អន្តរជាតិ​ ​និង​ក្នុង​ស្រុក​ ​ពាណិជ្ជករ​ដែល​ជា​អ្នកទស្សនា​ ​អាច​ស្វែងរក​ទីតាំង​អ្នកផ្គត់ផ្គង់​ល្អ​បំផុត​នៃ​ផលិតផល​ ​ដែល​ពួកគេ​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​ ​តាមរយៈ​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​មួយ​នេះ​។​

    ជាមួយនឹង​ប្រធានបទ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​“​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​,​ ​សិប្បកម្ម​ ​និង​វិស័យ​ឧស្សាហកម្ម​”​ ​អ្នកចូលរួម​អាច​បំផុសគំនិត​ជាមួយ​អ្នកជំនាញ​ ​និង​ស្វែងរក​វិធី​ល្អ​បំផុត​ ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងវិញទៀត​ ​វា​ជួយ​ប្រជាជន​ឱ្យ​ចាប់​យក​មធ្យោបាយ​ល្អ​បំផុត​ ​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ផង​ដែរ​។​ ​ ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាពិសេស​នោះ​គឺ​ ​យីហោ​អន្តរ​ជា​តិ​ល្បី​ៗ​ជាច្រើន​នឹង​បង្ហាញ​នូវ​គ្រឿងម៉ាស៊ីន​ ​និង​ផលិតផល​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាច្រើន​ប្រភេទ​ ​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។​ ​ការ​តាំងពិព័រណ៍​នេះ​រួមមាន​ ​ប្រព័ន្ធ​វេច​ខ្ចប់​ពី​ ​AAP​ ​វត្ថុធាតុ​ដើម​ផ្លា​ស្ទិ​ក​ពី​ ​Toyo​ ​Chemical​ ​ម៉ាស៊ីន​ចាក់​បញ្ចូល​ផ្លា​ស្ទិច​ពី​ ​Cheso​ ​Huarong​ ​និង​ ​Hangzhou​ ​ម៉ា​ស៊ី​នព្រីន​ ​និង​វេច​ខ្ចប់​ ​ដែល​អាច​បត់បែន​បាន​តាម​តម្រូវការ​ពី​ក្រុមហ៊ុន​អា​ឡឺម៉​ង់​ ​ផលិត​គ្រឿងម៉ាស៊ីន​ឈានមុខ​គេ​ ​Windmoeller​ ​&​ ​Hoelscher​ ​បំពង់​ទីប​ជាច្រើន​ប្រភេទ​ពី​ ​Shanghai​ ​Jwell​,​ ​platen​ ​IMM​ ​ពី​ ​Borch​ ​ម៉ាស៊ីន​សម្ងួត​ធញ្ញជាតិ​ពី​ ​Suncue​ ​បំណិត​ប្រេង​ពី​ ​Yei​ ​Shien​ ​ម៉ាស៊ីនបូម​ទឹក​ ​និង​វ៉ាល់​ ​ពី​ ​Li​ ​Fu​ ​និង​ម៉ាស៊ីន​ជាច្រើន​ទៀត​។​

    ទាក់ទង​នឹង​ ​CTG​ ​ក៏​នឹង​បង្ហាញ​ពី​ឧបករណ៍​ ​ផលិតផល​បច្ចេកវិទ្យា​ ​ក៏ដូចជា​សេវាកម្ម​ ​និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វាយនភ័ណ្ឌ​ ​និង​ការផលិត​សម្លៀកបំពាក់​។​ ​ក្នុងចំណោម​អ្នក​តាំងពិព័រណ៍​សំ​ខាន់​ៗ​ ​ពី​ម៉ាស៊ីនដេរ​មាន​ ​Jack​,​ ​Hikari​,​ ​Maqi​,​ ​Supreme​,​ ​Megasew​,​ ​Worlden​,​ ​Leman​,​Duma​ ​ម៉ាស៊ីន​កាត់​ ​និង​ម៉ាស៊ីន​តម្រឹម​ពី​ ​E​-​Show​ ​និង​ ​Yalis​ ​ខ្សែ​សង្វាក់​ផលិតកម្ម​ពី​ ​Lisheng​ ​ស្លាក​ទំនិញ​ពី​ ​Sato​ ​និង​ ​Sinrong​ ​ម៉ាស៊ីន​លាង​សម្អាត​ពី​ ​Jianye​ ​ម៉ាស៊ីន​ត្បាញ​ពី​ ​Taining​ ​ពួកគេ​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ​ ​ដែល​អាច​អនុវត្ត​លើ​គ្រឿង​វាយនភ័ណ្ឌ​ ​និង​គ្រឿងម៉ាស៊ីន​កាត់​ដេរ​ផ្សេង​ៗ​។​

    ​ឯកឧត្តម​ ​ហុង​ ​ស៊ុន​ហួត​ ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​បាន​ថ្លែង​បញ្ជាក់​ថា​”​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ ​គឺ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ​និង​ការ​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​ ​ជាពិសេស​ការ​លើកស្ទួយ​ដល់​សកម្មភាព​នាំចេញ​នាំចូល​ ​ដែល​បង្កើត​ឱកាស​ដល់​ឧស្សាហករ​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​ធុរ​កិ​ច្ច​ថ្មី​ៗ​”​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទោះបីជា​មាន​លទ្ធផល​សេដ្ឋកិច្ច​រឹងមាំ​ក៏ដោយ​ ​ក៏​កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដើម្បី​ដោះស្រាយ​ផង​ដែរ​។​ ​បញ្ហា​ធំ​បំផុត​ ​គឺ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ជំរុញ​ជាចម្បង​ដោយ​ឧស្សាហកម្ម​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ ​ដែល​ធ្វើ​ឱ្យ​ផលិតផល​ត្រូវ​បន្ថែម​តម្លៃ​តិចតួច​។​

    ដើម្បី​ជួយ​ដល់​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​CIMIF​ ​និង​ ​CTG​ ​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​ដើម្បី​បង្កើត​វេទិកា​ពាណិជ្ជកម្ម​ដ៏​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ពាណិជ្ជករ​ក្នុង​ស្រុក​ ​និង​អ្នក​តាំងពិព័រណ៍​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ដោយ​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ​ ​និង​ផលិតផល​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ការជំរុញ​ឧស្សាហូបនីយកម្ម​នៅ​កម្ពុជា​៕​

  • មក​ស្គាល់​អតីត​ ​Frshie​ ​Boy​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ចេញទៅ​ប្រកួត​ឈុត​ដំណាង​ជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​

    មក​ស្គាល់​អតីត​ ​Frshie​ ​Boy​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ចេញទៅ​ប្រកួត​ឈុត​ដំណាង​ជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​

    ​អតីត​ ​Frshie​ ​Boy​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ ​Mister​ ​Tourism​ ​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ចេញទៅ​ប្រកួត​ឈុត​តំណាង​ជាតិ​នៅ​លើ​ឆាក​អន្ដរ​ជាតិ​។​

    ​ការចេញដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចេញទៅ​ប្រកួត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ ​ថា​ខ្លួន​នឹង​ឈ្នះ​ពាន​មួយ​ត្រលប់​មកវិញ​ ​ជាពិសេស​គឺ​ពាន​អ្នក​គ្រង​ឈុត​តំណាង​ជាតិ​លេចធ្លោ​។​ ​យ៉ាងណាមិញ​លោក​ក៏បាន​ត្រៀម​ចិត្ត​ផង​ដែរ​ ​ប្រសិនបើ​ការប្រកួត​របស់​លោក​ ​មិន​ទទួល​ពាន​ណាមួយ​ត្រលប់​មកវិញ​។​ ​

    ​Mister​ ​Tourism​ ​លំដាប់​ពិភពលោក​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២២ខែសីហា​ ​នេះ​ ​ដោយ​លោក​បាន​យក​ឈុត​រាជបុត្រ​នាគរាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ​ ​៦ពាន់​ដុល្លារ​ ​យក​ទៅ​ប្រកួត​។​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​នៅពេល​លោក​មានសំណាង​បាន​គ្រង​ឈុត​នេះ​ ​ដោយ​លោក​បញ្ជាក់​ថា​មាន​សង្ឃឹម​មិន​ក្រោម៨០ភាគរយ​ ​សម្រាប់​ការ​ទទួល​ពាន​នោះ​ផង​។​ ​ការប្រកួត​នេះ​ ​មាន​ទាំង​បេក្ខជន​ ​និង​បេក្ខនារី​ ​មក​ពី​ប្រទេស​ផ្សេង​ៗ​រហូតដល់​ជាង៣០​ ​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួតប្រជែង​។​ ​

    ​ហេតុផល​ដែល​លោក​ជឿជាក់​ ​គឺ​ដោយសារ​ឈុត​នាគរាជ​ដែល​បាន​ច្នៃ​ឡើង​ ​ជា​ឈុត​ដែល​រចនាបថ​បែប​ខ្មែរ​ ​ហើយ​មាន​ម៉ូដ​ម៉ាយ​ស្រស់​ស្អាត​ ​ដែល​ស័ក្​ត​សមនឹង​ដងខ្លួន​របស់​លោក​ផង​។​ ​លោក​រំពឹង​បែបនេះ​ ​គឺ​បន្ទាប់ពី​បេក្ខជន​ដែល​ធ្លាប់​ចេញទៅ​ប្រកួត​កាលពី​ឆ្នាំ​មុន​ៗ​ ​ក៏​ធ្លាប់​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ​ស្អាត​ធ្វើអោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​។​ ​លោក​ថា​ឈុត​តំណាង​ជាតិ​ឆ្នាំនេះ​ ​ស្រស់​ស្អាត​ជាង​មុន​ ​រចនាបថ​ល្អ​ជាង​មុន​ ​ទើប​លោក​ហ៊ាន​រំពឹង​។​ ​អតីត​ ​Frshie​ ​រូប​នេះ​បន្ត​ថា​ ​ក្រៅតែ​ពី​បង្ហាញ​ឈុត​សំលៀកបំពាក់​នាគរាជ​ច្នៃ​ដោយ​កូនខ្មែរ​ ​ក៏​ត្រៀម​បង្ហាញ​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ទៅ​បង្ហាញ​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​បន្ទាប់ពី​បាន​ចំណាយពេល១ខែ​កន្លះ​ហ្វឹកហាត់​។​ ​លោក​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​ចូលរួម​បោះឆ្នោត​ឱ្យ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​ដើម្បី​ឱ្យ​លោក​មាន​សង្ឃឹម​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​មួយទៀត​។​

  • ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​GA​-​2000 និងណែនាំអគ្គរាជទូត​សុច្ឆន្ទៈ​ ចំនួន2រូប​

    ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​GA​-​2000 និងណែនាំអគ្គរាជទូត​សុច្ឆន្ទៈ​ ចំនួន2រូប​

    ក្រុមហ៊ុន​ ​អិល​ ​ឌី​ ​អាយ​ ​អុីន​ធឺ​ប្រាយ​ ​អិល​ធី​ឌី​ ​(​LDI​ ​ENTERPRISE​ ​LTD​)​ ​បាន​រៀបចំ​នូវ​កម្មវិធី​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ ​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​GA​-​2000​ ​និង​កម្មវិធី​ជួបជុំ​អតិថិជន​ចែកចាយ​បន្ត​ ​(​CASIO​ ​Dealer​ ​Conference​)​ ​របស់​ក្រុមហ៊ុន​ផង​ដែរ​ ​ដែល​កម្មវិធី​ដ៏​អធិកអធម​នេះ​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភូ​គី​ត្រា​។​ ​

    នៅក្នុង​កម្មវិធី​នេះ​ ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​ភ្ញៀវ​អន្តរជាតិ​ ​ដែល​ជា​អ្នកលក់​បន្ត​នៃ​នាឡិកា​ម៉ាក​ ​Casio​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​មាន​វត្តមាន​របស់​លោកស្រី​ ​លី​ ​គាវ​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD​ ​និង​ ​លោកស្រី​ ​គួច​ ​ណា​វី​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD​,​ ​លោក​ ​Atsushi​ ​Yamaoka​ ​និង​អ្នកនាង​ ​Asami​ ​Sagara​ ​អ្នកតំណាង​ពី​ប្រទេស​ជប៉ុន​ ​នៃ​នាឡិកា​ម៉ាក​ ​Casio​។​ ​ហើយ​នៅក្នុង​កម្មវិធី​នេះ​ ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD​ ​ក៏​នឹង​ធ្វើការ​ណែនាំ​ ​និង​ប្រកាស​ជា​ផ្លូវការ​នូវ​អគ្គរាជទូត​សុច្ឆន្ទៈ​ ​ចំនួន2រូប​បន្ថែម​ទៀត​ ​គឺ​ ​លោក​ ​ធារី​ ​ចន្ថា​ ​ប៊ី​ន​ ​តំណាង​ឱ្យ​ផលិតផល​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​CASIO​ ​ផ្នែក​កីឡា​ ​និង​កញ្ញា​ ​នី​គី​ ​នី​គី​ ​តំណាង​ឱ្យ​ផលិតផល​នាឡិកា​ម៉ាក​ ​BABY​-​G​ ​ដែល​ស្ថិតនៅ​ក្រោម​ម៉ាក​សញ្ញា​នាឡិកា​ ​CASIO​ ​របស់​ជប៉ុន​។​ ​

    ​នៅក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​នាឡិកា​ ​CASIO​ ​និង​ការ​បង្ហាញ​អគ្គរាជទូត​សុច្ឆន្ទៈ​របស់​នាឡិកា​ម៉ាក​ ​CASIO​ ​នា​ល្ងាច​ថ្ងៃសៅរ៍​នេះ​ ​ក៏​មានការ​ច្រៀង​កំដរ​អារម្មណ៍​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ពីសំណាក់​អគ្គរាជទូត​សុច្ឆន្ទៈ​ថ្មី​ ​គឺ​ ​កញ្ញា​ ​នី​គី​ ​នី​គី​ ​និង​អគ្គរាជទូត​សុច្ឆន្ទៈ​ចាស់​ ​គឺ​ ​លោក​ ​ឃឹម​ផុន​ ​ថេ​ណា​ ​ផង​ដែរ​ ​ហើយក៏​មានការ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ពីសំណាក់​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​LTD​ ​ជូន​ដល់​អ្នកលក់​បន្ត​នៃ​នាឡិកា​ម៉ាក​ ​CASIO​ ​ទាំងអស់​ថែមទៀត​ផង​៕​

  • ផលិតករ​ ​FTV​ ​Entertainment​ ​សម្រេចចិត្ត​យក​មនុស្ស​យន្ដ​សម្ដែង​ភាពយន្ដ​ដំបូង​ ​ ​

    ផលិតករ​ ​FTV​ ​Entertainment​ ​សម្រេចចិត្ត​យក​មនុស្ស​យន្ដ​សម្ដែង​ភាពយន្ដ​ដំបូង​ ​ ​

    ​ដូច​ប្រិយមិត្ត​ជាច្រើន​បាន​មនុស្ស​យន្ដ​ខ្មែរ​ដំបូង​ឈ្មោះថា​ ​RoboCam​ ​ព្រះកុសុមៈ​ ​ដែល​កំពុង​មានឈ្មោះបោះសម្លេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​បាន​ទទួលស្គាល់​ពី​អន្ដរ​ជាតិ​ ​អំពី​បច្ចេកវិទ្យាAI​ ​(​Artificial​ ​intelligence​)​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​Google​ ​API​ ​នោះ​ ​ត្រូវ​បាន​ជ្រើស​ឱ្យ​ក្លាយជា​តួសម្ដែង​ក្នុង​រឿង​”​វិនាស​ខ្លួន​”​ ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដើម្បី​លើកកម្ពស់​ស្នាដៃ​កូនខ្មែរ​ ​និង​ដើម្បី​ឱ្យ​ពិភព​ដឹងពី​សមត្ថភាព​របស់​មនុស្សយន្ត​នេះ​ ​ក្នុង​ការសម្ដែង​។​ ​នេះ​ជា​ភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​ ​FTV​ ​Entertainment​ ​ដែល​ជា​ភាពយន្ត​ថ្មី​មួយ​ ​ក្នុងចំណោម​គម្រោង​ផលិតភាព​យន្ត​ជាច្រើន​របស់​ស្ថាប័ន​នេះ​។​
    ​ ​ ​
    ​ហេតុផល​ដែល​នាំ​អោយ​មានការ​ ​ជ្រើស​យក​មនុស្សយន្ត​ឈ្មោះ​ ​RoboCam​ ​ព្រះកុសុមៈ​ ​យក​មក​សម្ដែងរឿង​នេះ​ ​ត្រូវ​បាន​បញ្ជាក់​ដោយ​ផលិតករ​របស់​ ​FTV​ ​Entertainment​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ដ​លំ​ដាប់​ស្ដ​ង​ដារ​ ​នៅ​ប្រទេស​កម្ពុជា​ថា​ ​គឺ​ដើម្បីអោយ​ភាពយន្ត​ខ្មែរ​មាន​រសជាតិ​ប្លែក​ ​ព្រោះតែ​មាន​មនុស្សយន្ត​ចូលរួម​សម្ដែង​ ​ហើយ​ជា​មនុស្សយន្ត​ ​ដែល​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​ទៅទៀត​។​ ​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​វិនាស​ខ្លួន​ ​»​ ​នេះ​ ​គឺជា​ភាពយន្ដ​បែប​វិទ្យា​សា​ស្រ្​ដ​ ​ដោយ​មនុស្សយន្ត​ ​RoboCam​ ​ព្រះកុសុមៈ​ ​នឹង​សម្ដែង​ជា​តួអង្គ​មួយ​ ​ដែល​មាន​សមត្ថភាព​បង្វិល​ពេលវេលា​ថយក្រោយ​ពី​បច្ចុប្បន្ន​កាល​ ​ឱ្យ​ត្រឡប់ទៅ​រក​អតីតកាល​។​

    ​ខ្សែភាពយន្ដ​អប់រំ​ខ្លី​ ​«​ ​វិនាស​ខ្លួន​ ​»​ ​នេះ​ ​ត្រូវ​បាន​ប្រកាស​ថា​មាន​សារ​អប់រំ​ជាច្រើន​ដល់​អ្នកទស្សនា​ ​ដូចជា​ស្នេហា​ ​កំប្លែង​ ​និង​មាន​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​រីកចម្រើន​នៃAI​ ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ ​។​ ​
    ​រឿង​ ​«​ ​វិនាស​ខ្លួន​ ​»​ ​ចង់​បង្ហាញ​ពី​ប្រវត្តិ​ស្នេហា​របស់​គូរ​ស្នេហ៍​មួយគូ​ ​ដែល​ស្រលាញ់​គ្នា​ប្ដូរផ្ដាច់​មិន​ខ្វល់​ពី​លុយកាក់​ ​មិន​គិត​ពី​ឧបសគ្គ​ ​ប៉ុន្ដែ​បែរជា​ចុងក្រោយ​គ្រោះថ្នាក់​ដោយសារ​ចិត្តលោភលន់​។​ ​តារា​សម្ដែង​ក្នុង​រឿង​ខ្លី​នេះ​ ​មាន​ ​លោក​ ​Ram​ ​កញ្ញា​ ​ថា​ត់​ ​ដាវ​ ​លោក​ ​ជីវ៉ា​ ​លោក​ ​ជា​ ​ភា​រុ​ណ​ ​មនុស្ស​យន្ដ​ ​Robocam​ ​និង​តួសម្ដែង​ជាច្រើន​ដួង​ទៀត​ ​ក្រោម​ការផលិត​របស់​ ​FTV​ ​Entertainment​៕​

  • ជួយ​ស៊ែ​រយ​ក​បុណ្យ​ ​!​!​ ​នាយ​ ​ឆ្មារ​ ​បាន​បាត់​កូនស្រី​អាយុ​ ​១​ ​ឆ្នាំ​កន្លះ​នៅ​ខេត្តសៀមរាប​ ​

    ជួយ​ស៊ែ​រយ​ក​បុណ្យ​ ​!​!​ ​នាយ​ ​ឆ្មារ​ ​បាន​បាត់​កូនស្រី​អាយុ​ ​១​ ​ឆ្នាំ​កន្លះ​នៅ​ខេត្តសៀមរាប​ ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ខណៈ​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​ដែល​ប្រើ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Nara​ ​Cam​ ​ហៅ​វិចិត្រ​ស្នេហា​ ​ឬ​ ​នាយ​ឆ្មា​ ​បាន​ប្រកាស​ពី​ការ​បាត់​កូនស្រី​តូច​នៅ​ខេត្តសៀមរាប​ ​បន្ទាប់ពី​កូនតូច​នេះ​ ​ត្រូវ​គេ​ដឹង​ថា​ ​ទើប​ចេញ​ពេទ្យ​។​ ​មកទល់​ពេលនេះ​ ​កូនស្រី​របស់​លោក​ ​ឈ្មោះ​ ​ណៃ​អ៊ី​ ​នៅ​មិនទាន់​មានដំណឹង​នោះ​ទេ​ ​ខណៈ​ដែល​ការ​បាត់ខ្លួន​ ​គឺ​ដោយសារតែ​ក្មេង​តូច​នេះ​ដើរចេញ​ពី​ផ្ទះ​ ​ដោយ​គ្មាន​ចាស់ទុំ​ចាប់អារម្មណ៍​។​ ​

    ​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​និយាយ​ថា​ ​កូនស្រី​របស់​លោក​ត្រូវ​បាន​បាត់​នៅ​វេលា​ម៉ោង១១​ ​យប់​ ​ថ្ងៃទី២០​ ​សីហា​ ​ឆ្នាំ២០១៩​ ​នៅផ្ទះ​លក់​ផ្កា​នៅ​ជិត​ ​សួន​យក្ស​ ​ស្ថិតនៅ​គល់​ស្ពាន​ទឹកវិល​ ​ក្នុង​ឃុំ​សណ្ដាន់​ ​ស្រុក​សៀមរាប​ ​ខេត្តសៀមរាប​ ​ដោយ​ការ​ឆែកមើល​កាមេរ៉ា​ ​គឺ​កូនស្រី​ចេញដើរលេង​ទៅក្រៅ​ផ្ទះ​ ​ក្នុង​ពេល​គ្រួសារ​របស់​លោក​អស់កម្លាំង​បន្ទាប់ពី​រើ​ឥវ៉ាន់​ទុកដាក់​ ​ហើយ​ទម្រេត​ខ្លួន​មួយ​ផាំង​។​ ​លោក​ថា​ ​កូនស្រី​របស់​លោក​ ​លោក​ទុក​តែ​នៅ​សៀមរាប​ប៉ុណ្ណោះ​ ​ដោយ​អោយ​រស់នៅ​ជាមួយ​ប្អូនស្រី​ ​ដែល​ជា​អ្នករក​ស៊ី​នៅ​ទីនោះ​ ​ខណៈ​ដែល​កូនស្រី​របស់​លោក​ទើបតែ​មាន​ជម្ងឺ​ហើយ​ចេញពី​មន្ទីរពេទ្យ​។​ ​

    ​លោក​ថា​សុវណ្ណារ៉ា​ ​ហៅ​នាយ​ឆ្មា​ ​ឬ​ ​នាយ​វិចិត្រ​ស្នេហា​ ​បន្ត​ថា​ ​លោក​អត់មាន​អារម្មណ៍​ក្នុង​ខ្លួន​ទេ​ ​ក្រោយ​ទទួល​ដំណឹង​ថា​ ​កូនស្រី​ត្រូវ​បាន​បាត់​ ​ហើយ​ពុំ​ទាន់​ទទួល​ដំណឹង​សោះ​ ​បន្ទាប់ពី​កូនស្រី​របស់​លោក​ ​ទើបតែ​ចេញពី​សម្រាក​ក្នុង​ពេទ្យ​។​ ​លោក​ថា​ ​មុន​ពេល​បាត់ខ្លួន​ ​កូនស្រី​របស់​ខ្លួន​ចូលលេង​ក្នុង​ទូរ​ទឹកកក​ ​ហើយ​ប្រហែលជា​ប្អូនស្រី​របស់​លោក​ ​និង​ ​អ្នកផ្ទះ​ ​ប្រហែស​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ​ក៏​ស្ងាត់​សំលេង​កូនស្រី​លោក​ ​ហើយក៏​បាត់​តែម្ដង​ ​ខណៈ​ដែល​ក្នុង​ពេលនេះ​ ​ការស្វែងរក​ ​និង​ការ​ដាក់​បណ្ដឹង​ ​នៅ​មិនទាន់​មានដំណឹង​។​ ​លោក​ស្នើសុំ​អោយ​មហាជន​ដែល​បាន​ជួប​ក្មេង​ដែល​មានភិន​ភាគ​ខាងលើ​ ​ទំនាក់ទំនង​មក​លោក​ ​តាម​លេខទូរស័ព្ទ​ ​066​ ​75​ ​60​ ​09​ ​/​ ​015​ ​727​ ​660​ ​។​

    ​គួរ​បញ្ជាក់​ថា​ ​លោក​ ​ហេង​ ​សុវណ្ណារ៉ា​ ​គឺជា​ម្ចាស់​ផលិតកម្ម​ ​Hope​ ​Film​ ​Entertainment​ ​ដោយមាន​ស្នាដៃ​ផលិត​ស្នាដៃ​អប់រំ​ជាច្រើន​ ​ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​ក្នុង​រឿង​”​ស្នូរ​ជើង​អ្នកណា​”​ ​ក្នុង​តំណែង​ជា​តួ​អង្គ​ប៉ូលី​សស៊ើប​អង្កេត​ ​ក្រ​ម៉ិ​ចក្រ​ម៉ើម​៕​

  • ​កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​

    ​កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​១៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​នៅ​ភោជនីយដ្ឋាន​ ​ភូមិ​យើង​ ​ដោយ​បាន​ទទួលការ​ចូលរួម​ពីសំណាក់​មិត្ត​យុវវ័យ​យ៉ាងច្រើន​កុះករ​។​ ​

    ​ ​យប់​រហូតដល់​ម៉ោង១១យប់​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​ ​នី​ ​កូ​ ​អម​ដោយ​ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​ ​កញ្ញា​ ​ជី​មី​ ​ម៉េ​ង​។​ ​បេក្ខនារី​ទាំង​ដប់​រូប​ក្នុង​សម្លៀកបំពាក់​ដែល​ច្នៃ​ម៉ូត​ដោយ​យុន​ ​រតនៈ​ ​ទន្ទឹម​នឹង​នេះ​បេក្ខនារី​ ​ដែល​កំពុងតែ​ប្រលង​ដើម្បី​ដណ្តើម​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួត​បង្ហាញ​ម៉ូត​ ​ABC​ ​Lions​ ​of​ ​Fashion​ ​បាន​ដើរ​បង្ហាញ​ម៉ូត​ជាមួយ​ក្រុម​បង្ហាញ​ម៉ូត​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​។​

    ​លើស​ពីនេះ​ទៅទៀត​ ​អតិ​ថិ​នដែ​លបាន​ចូលរួម​ក្នុង​កម្មវិធី​ទទួល​ឆ្នោត​ផ្សងសំណាង​មួយ​សន្លឹក​ភ្លាម​ ​ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ ​Samsung​ ​Galaxy​ ​A80​ ​ដោយ​គ្រាន់តែ​ទិញ​ស្រា​បៀរ​ ​ABC​ ​អិច​ស្រ្តា​ស្តោ​ត​ ​៤​ ​ដប​ ​ឬ​កំប៉ុង​ ​។​ ​ដើម្បី​បង្ក​បរិយាកាស​កាន់តែ​សប្បាយរីករាយ​និង​កាន់តែ​រំភើប​ ​មាន​រៀបចំ​កម្មវិធី​លេង​ហ្គេម​សប្បាយ​ៗ​ ​និង​ចែក​រង្វាន់​អនុស្សាវរីយ៍​ពិសេស​ជូន​អតិថិជន​ខណៈ​ពេល​ដែល​កំពុងតែ​ក្រេប​ភ្លក់​នូវ​រសជាតិ​ដ៏​ឈ្ងុញ​ឆ្ងាញ់​នៃ​ស្រា​បៀរ​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​។​
    ​កម្មវិធី​ពិសេស​នេះ​រៀបចំ​ក្នុង​គោលបំណង​ដើម្បី​ឱ​ទ្ទេ​សនាម​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូត​ចំនួន​ ​10​ ​នាក់​ ​ជាពិសេស​អំពាវ​អំ​នាវ​ឲ្យ​អតិថិជន​ ​និង​សាធារណជន​ចូលរួម​បោះឆ្នោត​ ​ឬ​ ​Vote​ ​គាំទ្រ​បេក្ខជន​បេក្ខនារី​ដែល​ពួកគេ​ពេញចិត្ត​តាម​គេហទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​៖​https​:​/​/​www.facebook.com​/​ABC.ExtraStoutCambodia​/​ ​។​

    ​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​គឺជា​កម្មវិធី​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ទទួលស្គាល់​ស្នាដៃ​អ្នក​ច្នៃ​ម៉ូត​ ​និង​អ្នកបង្ហាញ​ម៉ូត​ដែល​ជាតា​រា​ទើបតែ​រះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​កម្មវិធី​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំឡើង​ ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ ​ដែល​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​របស់​កម្ពុជា​៖​ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​ដែល​ផ្តោត​លើ​ការធានា​នូវ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​ ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​ឈានមុខ​គេ​នៅ​កម្ពុជា​ ​Arise​ ​Agency​ ​ដែល​ជាទី​ភ្នាក់ងារ​បង្ហាញ​ម៉ូត​ដែល​នាំមុខ​គេ​ ​និង​ ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​(​CGTI​)​ ​ ​ដែល​ជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​វាយនភ័ណ្ឌ​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ ​GMAC​ ​។​

    ​សូម​បន្ត​តាមដាន​ ​កម្មវិធី​អបអរសាទរ​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​។​ ​រាល់​សន្លឹកឆ្នោត​ដែល​បាន​ប្រមូល​ក្នុងអំឡុងពេល​កម្មវិធី​ពិសេស​នេះ​នឹង​ត្រូវ​បាន​យក​មក​បូកសរុប​ ​ហើយ​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូត​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​គេ​នឹង​ឈ្នះ​ជ័យលាភី​។​

    ​សូម​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​ដើម្បី​គាំទ្រ​បេក្ខជន​បេក្ខនារី​របស់​យើង​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​!​!​!​ ​
    ​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​ ​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​៖​https​:​/​/​www.facebook.com​/​ABC.ExtraStoutCambodia​/​

    ​សូម​រីករាយ​ទទួលទាន​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​ដោយ​ការទទួលខុសត្រូវ​ ​។​


  • តារាចម្រៀង​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​បង្ហាញ​វីដេអូ​សកម្មភាព​ចោរ​បម្រុង​ចូល​គាស់​ផ្ទះ​របស់​លោក​ ​

    តារាចម្រៀង​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​បង្ហាញ​វីដេអូ​សកម្មភាព​ចោរ​បម្រុង​ចូល​គាស់​ផ្ទះ​របស់​លោក​ ​

    បើ​និយាយ​ពី​រឿង​ចោរ​ ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​វិញ​នោះ​ ​គឺ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ ​និង​ភ័យខ្លាច​ជា​ខ្លាំង​ ​ចំពោះ​សុវត្ថិភាព​ ​បូករួម​ជាមួយ​ទ្រព្យសម្បត្ដិ​ ​ដែល​ខិតខំ​ស្វែងរក​អស់​រយៈពេល​ជា​យូរហើយ​ ​តែ​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនោះ​ ​លួច​យក​ត្រឹម​តែ​មួយ​ព្រ​ព្រិច​ភ្នែក​ទៅវិញ​ ​ហើយ​បើ​ទោះជា​សមត្ថកិច្ច​បាន​ខិតខំ​ធ្វើការ​ចុះ​បង្រ្កាប​ជា​រឿយ​ៗ​យ៉ាងណាក្ដី​ ​ក៏​នៅតែ​ចាប់​មិន​ចេះ​អស់នោះ​ឡើយ​។​

    ​ជាក់ស្ដែង​ ​ដូច​វីដេអូ​ឃ្លី​បកា​មេ​រ៉ា​សុវត្ថិភាព​មួយ​ ​ដែល​ត្រូវ​បាន​បង្ហោះ​ឡើង​ ​ក្នុងថ្ងៃនេះ​ទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​តាមរយៈ​គេហទំព័រ​ ​ហ្វេ​សប៊ុ​ក​ ​តារាចម្រៀង​ ​Original​ ​Song​ ​នឹង​ត្រូវជា​ម្ចាស់​បទ​ ​“​ម្ចាស់​គ្រង​សុ​បិន​ស្នេហ៏​”​ ​នោះ​គឺ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​ដោយ​រូបលោក​បាន​បង្ហាញ​អំពើ​សកម្មភាព​ចោរ​មាន​គ្នា​ចំនួន​ ​២នាក់​ ​បាន​ធ្វើសកម្មភាព​បម្រុង​ចូល​គាស់​ផ្ទះ​របស់​លោក​ ​តែ​ដោយសារតែ​ឃើញ​ផ្ទះ​របស់​លោក​ ​មាន​កាមេរ៉ា​សុវត្ថិភាព​ច្រើនពេក​ ​ទើប​ចោរ​ទាំងនោះ​ប្ដូរ​ទៅ​គាស់​ផ្ទះ​ក្បែរ​នោះ​ទៅវិញ​។​

    ​ក្នុង​នោះ​ដែរ​ ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​បាន​សរសេរ​ប្រាប់​ឱ្យ​ដឹង​ថា​៖​”​ចូល​យក​បានសម្រេច​ ​Laptop​ ​ទូរស័ព្ទ​ ​និង​វត្ថុ​មានតម្លៃ​។​ ​កា​ម៉េ​រ៉ា16គ្រាប់​ហើយ​ ​វា​នៅ​ហ៊ាន​ចូល​លួច​បាន​ទៀត​ប្រហែល​ថែម​លួស​ ​ឆ្កែ​ម៉ា​ក្បាល​ពីរ​ទៀតហើយ​។​ ​ថត​បាន​សកម្មភាព​ចោរ​ចូល​គាស់​ផ្ទះ​ ​នៅ​បូរី​ភ្នំពេញ​ ​ថ្ងៃទី19​/​08​/​2019​ ​សូម​បងប្អូន​ធ្វើការ​ប្រយ័ត្ន​អោយ​មែនទែន​”​។​

  • ភ្ញាក់ផ្អើល​!​!​ ​អ្នកចម្រៀង​រ៉េ​បក្នុង​បទ​ល្បី​ ​«​ ​ក្រមុំ​បី​ស្ដាយ​»​ ​មរណភាព​ហើយ​ ​

    ភ្ញាក់ផ្អើល​!​!​ ​អ្នកចម្រៀង​រ៉េ​បក្នុង​បទ​ល្បី​ ​«​ ​ក្រមុំ​បី​ស្ដាយ​»​ ​មរណភាព​ហើយ​ ​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​ព្រឹក​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​មុន​នេះ​បន្តិច​តា​រា​រ៉េ​ប​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ ​រ៉េ​បក្នុង​បទ​ក្រមុំ៣ស្ដាយ​ដែល​ជា​បទចំរៀង​ទទួល​បានការ​ចាប់អារម្មណ៍​ ​ហើយ​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ១៩លាន​ដង​ក្នុង​បណ្ដាញ​សង្គម​ ​YouTube​ ​លោក​បាន​មរណភាព​ហើយ​ ​ធ្វើឲ្យ​សាច់ញាតិ​ ​មិត្តភក្តិ​ ​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​របស់​លោក​មានការ​រន្ធត់ចិត្ត​ ​ហើយ​សោកស្ដាយ​លោក​ជា​ខ្លាំង​។​

    ​អ្ន​កម​ច្រៀង​រ៉េ​បរូ​បនេះ​ ​មានឈ្មោះ​ថា​ ​លោក​ ​MC​ ​JR​ ​ដែល​មាន​គណនី​ហ្វេ​សប៊ុ​កថា​ ​Mc​ ​Junior​ ​Piseth​ ​បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង៤​៖​០០នាទី​ព្រឹក​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយសារ​ជំងឺឈាមសស៊ីឈាមក្រហម​ ​និង​ជំងឺ​ក្រពះ​ ​នេះ​បើ​តាម​ប្រភព​ ​ពី​គណនី​ហ្វេ​សប៊ុ​ក​មួយ​មានឈ្មោះ​ ​Pov​ ​Ma​ ​Chi​ ​។​ ​តាមរយៈ​គណនី​នោះ​ដែរ​​បាន​សរសេរ​រៀបរាប់​ស្នើសុំ​ជំនួយ​ជូន​លោក​ ​MC​ ​JR​ ​ដែល​កាលពី​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​តែ​វា​ហាក់ដូចជា​លឿន​ពេក​ហើយ​ ​លោក​មិនទាន់​ទាំង​ស្វែងរក​ជំនួយ​ជូន​លោក​ផង​លោក​ក៏​ស្រាប់តែ​ទទួលមរណភាព​ទៅ​ទាំង​សោកស្ដាយ​បែបនេះ​៕​

  • ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​បើក​ឱ្យ​ ​Update​ ​Software​ ​សម្រាប់​អ្នកចូលចិត្ត​លេង​ហ្គេម​

    ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​បើក​ឱ្យ​ ​Update​ ​Software​ ​សម្រាប់​អ្នកចូលចិត្ត​លេង​ហ្គេម​

    ​ថ្មី​ៗ​នេះ​ប្រព័ន្ធ​ដំណើ​ការ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​6​ ​និង​ ​6T​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​OnePlus​ ​ប្រកាស​បើក​ឱ្យ​ ​Update​ ​Software​ ​ឡើង​ទៅ​ជំនាន់​ចុងក្រោយ​ ​ដែល​ផ្ដោត​លើ​មុខងារ​ ​Game​ ​mode​ ​ផ្តល់​ភាព​រលូន​ដល់​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរសព្ទ​ល្បឿន​លឿន​ទាំងពីរ​នេះ​។​

    ​កំណែប្រែ​ថ្មី​ ​OxygenOS​ ​ជំនាន់​ ​9.0.16​ ​OTA​ ​នៅ​លើ​ ​6T​ ​និង​ ​OxygenOS​ ​ជំនាន់​ ​9.0.8​ ​OTA​ ​នៅ​លើ​ ​OnePlus​ ​6​ ​បាន​កែកុន​លើ​កន្លែង​ខ្វះខាត​ច្រើន​ ​ដោយ​ជំនួស​មកវិញ​នូវ​មុខងារ​ដែល​ជំនួយ​ដល់​ការ​ចាប់​សេវា​ ​VoLTE​ ​ឬVoWiFi​ ​ឱ្យ​កាន់តែ​ឆ្លាតវៃ​ ​បាន​ប្រសើរ​ជាង​មុន​។​ ​

    ​សូម្បីតែ​បញ្ហា​ដែល​ចុច​ចូល​ទៅ​កម្មវិធី​មិនសូវ​ស្គាល់​(​Failing​ ​to​ ​respond​)​ ​ក៏​ស្ថិត​ក្នុង​កំណែប្រែ​ថ្មីនេះ​ដែរ​។​ ​វា​ក៏​ជួយ​ដោះស្រាយ​បញ្ហា​ពេល​ស្កេន​ដៃ​ដោះ​សោរ​ ​ឱ្យ​ដំណើ​ការ​ថត​អេក្រង់​ជា​វីដេអូ​(​Screen​ ​recorder​)​ ​បើក​ដដែល​មិន​ដាច់​។​ ​OxygenO​ ​ជំនាន់​ ​9​ ​ក៏បាន​បន្ថែម​មុខងារ​ ​Quick​ ​reply​ ​ដែល​អ្នក​នឹង​ឃើញ​មាននៅ​ ​Setting​-​>​ ​Utlities​-​ ​Quick​ ​reply​ ​in​ ​landscpae​ ​mode​។​

    ​អ្នក​អភិវឌ្ឍន៍​របស់​ ​OnePlus​ ​ក៏បាន​បន្ថែម​កូដ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​ជំនាន់​នេះ​ផង​ដែរ​ ​(​Android​ ​Security​ ​Patch​ ​Updated​)​ ​និង​បង្កើន​ដំណើ​ការ​លើ​កម្មវិធី​ឱ្យ​កាន់តែ​រលូន​ជាង​មុន​ទៀតផង​។​


    ​ទស្សនា​វីដេអូ​អាប់​ដែ​ត​មុខងារ​ថ្មី​ខាងក្រោម​នេះ​៖​

  • ប្រឹង​តស៊ូ​ច្រើន​ឆ្នាំ​ហើយ​ ​ពេលនេះ​ ​រុន​ ​ណា​កូ​ ​ក្ដោប​តំណែង​តួឯក​ក្នុង​រឿង​«​ទឹកភ្នែក​មួយ​លាន​ដំណក់​»​ ​

    ប្រឹង​តស៊ូ​ច្រើន​ឆ្នាំ​ហើយ​ ​ពេលនេះ​ ​រុន​ ​ណា​កូ​ ​ក្ដោប​តំណែង​តួឯក​ក្នុង​រឿង​«​ទឹកភ្នែក​មួយ​លាន​ដំណក់​»​ ​

    ​មួយ​រយ:ចុងក្រោយ​នេះ​ ​គេ​សង្កេតឃើញ​ថា​តារា​សម្តែង​វ័យក្មេង​ ​លោក​ ​រុន​ ​ណា​កូ​ដែល​ទើប​ជាប់​តំណែង​ជា​ទូត​សុឆន្ទៈ​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ឆ្នាំ២០១៩​ ​មានសន្ទុះ​ទីផ្សារ​មានសន្ទុះ​ហក់​ឡើង​ ​ដោយ​គេ​ឃើញ​ម្ចាស់​ពាន​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​កាលពី​ឆ្នាំ២០១៨រូប​នេះ​ ​ទទួល​បាន​ឱកាស​ថ​ត​ស្ព​ត​ពានិ​ជ្ជ​កម្ម​ ​និង​សំអាង​កា​ធំៗ​ ​ក្រៅពី​ការសម្ដែង​ ​ដែល​ចាប់ផ្ដើម​ដកឃ្លា​មិនចង់រួច​។​ ​ថ្មី​ៗ​នេះ​ ​លោក​ក៏​ត្រូវ​គេ​ឃើញ​លេខ​មុខ​ថ​ត​ស្ព​ត​ឱ្យ​ហាង​ផ្កា​ ​និង​ថត​សម្អាងការ​ជាមួយ​ដៃគូ​ចាស់​ ​គឺ​ស្រី​ស្អាត​ ​កញ្ញា​ ​ទេព​មុ​ន្នី​រក្សា​ ​ក្រៅពី​លេខ​មុខ​បង្ហាញ​ឈុត​បុរាណ​ជាមួយ​តារា​រៀមច្បង​ ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​

    ​លោក​ ​រុន​ ​ណា​កូ​ ​និយាយ​ថា​លោក​ក្នុង​មួយរយៈពេល​ចុងក្រោយ​លោក​ទទួល​បានការ​ងារ​ជាច្រើន​ទាំង​ការសម្ដែង​រឿង​ ​ដើរ​ម៉ូដ​ ​និង​ថ​ត​ស្ព​ត​។​ ​លោក​កាន់តែ​សប្បាយចិត្ត​បន្ទាប់ពី​បាន​ទទួល​តំណែង​ជា​ទូត​សុឆន្ទៈ​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​ ​ហើយ​មានឱកាស​ធ្វើសកម្មភាព​សង្គម​ធំៗ​ ​ក្នុង​ការចូលរួម​លើកស្ទួយ​វប្បធម៌​ ​និង​កិច្ចការ​សង្គម​ធំៗ​នា​ពេល​ចុងក្រោយ​។​ ​លោក​ថា​ ​នេះ​ជា​អ្វី​ដែល​បាន​ពី​ការ​ឈ្នះ​ពាន​ ​ខណៈ​ដែល​លោក​បញ្ជាក់​ថា​ក្នុង​មួយ​រយៈ​ចុងក្រោយ​ ​ក៏​មាន​មហាជន​ ​និង​អ្នកគាំទ្រ​ស្គាល់​លោក​កាន់តែ​ច្បាស់​ជាង​មុន​ ​បើ​ទោះជា​លោក​ទើបតែ​បាន​ហក់​ចូល​វិថី​សិល្បៈ​បាន​រយៈពេល​មិនដល់២ឆ្នាំ​ស្រួលបួល​។​

    ​តារា​ប្រុស​រូប​នេះ​ក៏​ទើប​ទទួល​បាន​តំណែង​ជា​តួឯក​ក្នុង​រឿង​”​ទឹកភ្នែក​មួយ​លាន​ដំណក់​”​ ​របស់​ផលិតកម្ម​ក្លា​ស៊ិ​ក​ដែល​នឹង​ត្រៀម​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។​ ​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ ​ការងារ​សិល្បៈ​នា​ពេល​ចុងក្រោយ​ ​នឹង​កាន់តែ​ជួយ​អោយ​លោក​មានសន្ទុះ​ ​ខណៈ​ដែល​លោក​ប្រកាស​ថា​ ​ថ្វី​តែ​ទទួល​បាន​ឱកាស​ឈានឡើង​ ​ប៉ុន្តែ​លោក​មិន​កាន់​ចរឹ​តតួ​ឯក​នោះ​ទេ​ ​គឺ​នៅតែ​ទទួល​ថត​ជា​តួរាយរង​ក្នុង​រឿង​ ​និង​សកម្ម​ក្នុង​ការងារ​សង្គម​សប្បុរសធម៌​ដដែល​ ​ដោយសារតែ​នោះ​គឺ​ផ្នែក​សំខាន់​ជួយ​អោយ​លោក​លេចធ្លោ​។​ ​លោក​ក៏​នឹង​ត្រៀម​បង្ហាញ​ស្នា​ដៃ​ថ្មី​ៗ​ ​នៅក្នុង​វិថី​សិល្បៈ​ ​ដើម្បី​កុំ​អោយ​អ្នកគាំទ្រ​សាំ​ភ្នែក​ផង​ដែរ​។​