Author: អេបិល

  • រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី  ១៦ និងទី ១៧ ពីស្រាបៀរអាន់ឆ័រ

    រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី  ១៦ និងទី ១៧ ពីស្រាបៀរអាន់ឆ័រ

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ១៦ ​ខែសីហា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 ដុល្លារចំនួន 27 នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន​ ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

    លោក បូតាន់  មកពីខេត្តកំពត ដែលជាអ្នកឈ្នះទី​ ១៦  នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​បានមានប្រសាសន៍ថា៖ ខ្ញុំផឹកស្រាបៀរអាន់ឆ័រជាញឹកញាប់។ ខ្ញុំទៅទិញស្រាបៀរមួយកេសហើយបានគាស់ឃើញរង្វាន់ ១ ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមការងារខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានឈ្នះរង្វាន់។ នៅពេលដែលខ្ញុំបានឈ្នះរង្វាន់ភ្លាម ខ្ញុំបានទាក់ទងទៅក្រុមហ៊ុន។ ខ្ញុំមិនដែលឈ្នះរង្វាន់នេះទេ។ នេះជាលើកទីមួយហើយដែលខ្ញុំបានឈ្នះរង្វាន់។ ខ្ញុំនឹងយកប្រាក់នេះដើម្បីកែលម្អហាងកាត់សក់របស់ខ្ញុំ ហើយចែករំលែកជាមួយសមាជិកក្រុមរបស់ខ្ញុំដែលបានផឹកជាមួយខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រល្អសម្រាប់អ្នកដែលចូលចិត្តពិសាស្រាបៀរអាន់ឆ័រ។ ខ្ញុំសូមបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន ហើយសូមបងប្អូនបន្តគាំទ្រស្រាបៀរអាន់ឆ័រ។”

    ចំណែកឯអ្នកស្រី យ៉ាន់ ស្រីពេជ្រ មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះទី​ ១៧ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំផឹកស្រាបៀរអាន់ឆ័រពីរឬបីដងក្នុងមួយសប្តាហ៍។ ខ្ញុំទិញស្រាបៀរមួយកេសពីដេប៉ូចែកចាយ ហើយបន្ទាប់មកគាស់ក៏ឃើញរង្វាន់ ១ ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមគ្រួសារខ្ញុំ។ ខ្ញុំមានអារម្មណ៍រំភើបនិងរីករាយណាស់ដែលត្រូវរង្វាន់ធំ។ ដំបូងខ្ញុំបានទៅទាក់ទងដេប៉ូ ហើយបន្ទាប់មកដេប៉ូបានប្រាប់ខ្ញុំឱ្យទាក់ទងក្រុមហ៊ុនផ្ទាល់។ ខ្ញុំធ្លាប់ឈ្នះមួយកំប៉ុង ១២ កំប៉ុងពីស្រាបៀរអាន់ឆ័រ។ លើកនេះខ្ញុំត្រូវរង្វាន់ធំ។ ខ្ញុំនឹងយកប្រាក់រង្វាន់នេះទៅសងគេខ្លះ ជូនឪពុកម្តាយខ្ញុំខ្លះ ហើយប្រាក់នៅសល់យកទៅផ្គត់ផ្គង់គ្រួសារខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រពិតជាពិសេស មិនធ្លាប់មានពីមុនមក។ ខ្ញុំ ផ្តែផ្តាំបងប្អូនទាំងអស់ សូមទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចខ្ញុំដែរ។ ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។”

    អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៧នាក់បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។

    កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

    សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

    ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

    រីករាយស្រស់ថ្លា

     ពិសាដោយការទទួលខុសត្រូវ


  • តារា​ហ្វេ​សប៊ុ​ក​ ​Lyheng​ ​Smile​ ​និង​ ​Heng​ ​Smile​ ត្រូវ​ក្រសួងសុខាភិបាល​ហាមឃាត់​ការ​លក់​ ​និង​ចែកចាយ​ផលិតផល​ ​

    តារា​ហ្វេ​សប៊ុ​ក​ ​Lyheng​ ​Smile​ ​និង​ ​Heng​ ​Smile​ ត្រូវ​ក្រសួងសុខាភិបាល​ហាមឃាត់​ការ​លក់​ ​និង​ចែកចាយ​ផលិតផល​ ​

    យោង​តាម​សេចក្តី​ជូនដំណឹង​ ​របស់ក្រ​សួង​សុខាភិបាល​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី២២​ ​សីហា​ ​២០១៩​ ​ស្តី​ពី​ការ​ហាមឃាត់​អាជីវកម្ម​របស់​គណនី​ហ្វេ​សប៊ុ​ក​ល្បីល្បាញ​ ​ឈ្មោះ​ ​Lyheng​ ​Smile​ ​,​ ​Heng​ ​Smile​ ​ដែល​បាន​ចែកចាយ​ ​និង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសំអាង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គ្មាន​លេខ​ប្រវេទន៍​ ​គ្មាន​ច្បាប់​ស្តី​ពី​ក្រសួងសុខាភិបាល​ ​ដែល​ក្រសួង​ចាត់​ទុល​ថា​មានការ​ប៉ះពាល់​។​ ​

    ​សេចក្ដី​ប្រភព​នោះ​បាន​បញ្ជាក់​ថា​”​តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​រៀងរាល់ថ្ងៃ​ ​មាន​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ចំនួន៥មុខ​ ​១​-​Ly​ ​Heng​ ​Skin​ ​Care​ ​Silver​,​ ​២​-​ ​Ly​ ​Heng​ ​Skin​ ​Care​ ​Gold​,​ ​៣​-​Cleansing​ ​Form​,​ ​៤​-​Scrum​ ​Collagen​ ​Plus​,​ ​៥​-​Day​ ​Cream​ ​គ្មាន​ក្រុមហ៊ុន​ត្រឹមត្រូវ​គ្មាន​លេខ​ប្រវេទន៍​ ​គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ ​និង​គ្មាន​ការអនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

    ​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស​ ​និង​ប៉ះពាល់​ដល់​សុខភាព​ ​ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើ​ប្រាស់​ទៀត​នោះ​ ​ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ជឿ​ការឃោសនា​​ភូត​កុហក​បោកប្រាស់​ខាងលើ​ ​និង​បញ្ឈប់​ការប្រើ​ប្រាស់​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ខាងលើ​ដែល​ ​ផ្សព្វផ្សាយ​តាម​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ហើយ​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ត្រូវ​ឈប់​ផ្សព្វផ្សាយ​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ខាងលើ​នេះ​ព្រមទាំង​ប្រមូល​មក​កំទេច​ចោល​ជាបន្ទាន់​។​

    ​ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​ ​Heng​ ​Smile​ ​ដែល​ផ្សព្វផ្សាយ​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេ​ទ​ប្រវេទន៍​ទ​ខាងលើ​នេះ​ទៅតាម​​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ ​និង​ច្បាប់​ស្តី​ពី​ច្បាប់​វិសោធនកម្ម​ ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ជាធរមាន​។​ ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​លក់​ ​ឬ​ចែកចាយ​ផលិតផល​គ្រឿង​ ​សម្អាង​គ្មាន​ ​លេខ​ប្រវេទន៍​ខាងលើ​នេះ​ ​សូម​បងប្អូន​ប្រញាប់​ផ្តល់​ព័ត៌មាន​ ​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​ ​នាយកដ្ឋាន​ ​ឱសថ​ ​ចំណីអាហារ​ ​បរិក្ខារ​ពេទ្យ​ ​និង​គ្រឿងសំអាង​ ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​៖​០១១​ ​៥៧៤​ ​៧៨៧​,​ ​០១២​ ​៩៨៣​ ​៣៣៤​,​ ​០១២​ ​៨៩២​ ​០២២​,​ ​០១៧​ ​៦០៦​ ​៦៧០​ ​,​ ​០១៧​ ​៨៦៦​ ​៧៦០​។​ ​សូម​ភ្ជាប់​គណនី​ឈ្មោះ​ ​Lyheng​ ​Smile​,​Heng​ ​Smile​ ​និង​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ទាំង៥មុខ​”​៕​

  • សំណព្វចិត្ត​ណាខ្លះ​រង់ចាំ​ស្តេច​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​|​10​+​?​ ​ឥឡូវ​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​…​!​!​!​ ​

    សំណព្វចិត្ត​ណាខ្លះ​រង់ចាំ​ស្តេច​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​|​10​+​?​ ​ឥឡូវ​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​…​!​!​!​ ​

    ​ភ្នំពេញ​ថ្ងៃទី២៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​៖​ ​នៅទីបំផុត​ពេលវេលា​ដែល​អតិថិជន​ទាំងអស់​ ​រង់ចាំ​យ៉ាង​អន្ទះ​សារ​បំផុត​នោះ​បាន​មកដល់​ហើយ​!​ ​ក្រោយពី​ព្រឹត្តិ​ការណ៍​ដាក់​បង្ហាញ​ ​និង​ការ​ដាក់​ឱ្យ​​ក​ម៉្មង់​ទិញទុក​មុន​រួចមក​ចំនួន​នៃ​អតិថិជន​យ៉ាងច្រើន​លើសលុប​ហួសពី​ការ​រំពឹង​ទុក​បាន​អញ្ជើញ​មកដល់​ក្រុមហ៊ុន​ ​និង​តាម​ដេប៉ូ​ផលិតផល​ ​សាម​សុង​ ​ដើម្បី​សាកសួរ​នូវ​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​!​

    ​ដូច្នេះ​ដើម្បី​ឆ្លើយតប​តាម​ការ​ស្រឡាញ់​គាំទ្រ​ក៏ដូចជា​ការ​ជឿជាក់​លើកំពូល​បច្ចេកវិទ្យា​ដ៏​ពិសេស​អស្ចារ្យ​ដែល​មានតែ​មួយ​គ្មាន​ពីរ​ក្នុង​លោក​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​ក៏​ប្រញាប់​ប្រញាល់​បញ្ចេញ​ឱ្យ​ដល់ដៃ​អតិថិជន​ទាំងអស់​ឱ្យ​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​!​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិ​ក​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ដាក់​លក់​ក្នុង​ថ្ងៃទី​ ​២៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នេះ​តែម្តង​ជាមួយនឹង​លក្ខណៈ​ពិសេស​ ​ប្លែក​ ​និង​ទំនើប​ទាន់សម័យ​ដូច​ខាងក្រោម​៖​ ​

    ​*​ ​Samsung​ ​Galaxy​ ​Note​ ​10​:​
    ​-​ ​Screen​:​ ​ទំហំ​អេក្រង់​ ​6.3​ ​អ៊ីញ​
    ​-​ ​Sim​ ​Slot​:​ ​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​2​ ​
    ​-​ ​Front​ ​Camera​:​ ​មាន​កាមេរ៉ា​មុខ​ ​1​ ​គ្រាប់​ទំហំ​ ​10​ ​MP​
    ​-​ ​Back​ ​Camera​:​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​
    ​-​ ​RAM​:​ ​8GB​
    ​-​ ​ROM​:​ ​256GB​
    ​-​ ​Battery​:​ ​ថាមពល​ថ្ម​ ​3,500​ ​mAh​
    ​-​ ​Microphone​:​ ​មាន​ ​3​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​
    ​-​ ​Color​:​ ​មាន​ ​២​ ​ពណ៌​៖​ ​ប្រាក់​ ​និង​ផ្កាឈូក​ ​
    ​-​ ​Price​:​ ​តម្លៃ​ ​899​ ​ដុល្លារ​
    ​*​ ​Samsung​ ​Galaxy​ ​Note​ ​10​+​:​
    ​-​ ​Screen​:​ ​ទំហំ​អេក្រង់​ ​6.8​ ​អ៊ីញ​,​ ​ប្រភេទ​ ​Dynamic​ ​AMOLED​ ​
    ​-​ ​Sim​ ​Slot​:​ ​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​2​ ​
    ​-​ ​Front​ ​Camera​:​ ​មាន​កាមេរ៉ា​មុខ​ ​1​ ​គ្រាប់​ទំហំ​ ​10​ ​MP​
    ​-​ ​Back​ ​Camera​:​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​ ​និង​ ​DepthVision​ ​Camera​ ​(​សម្រាប់​ថតរូប​ ​ឬ​ ​វីដេអូ​ ​ដែល​ធ្វើ​ឱ្យ​ព្រាល​ផ្ទៃខាងក្រោយ​)​
    ​-​ ​RAM​:​ ​12GB​
    ​-​ ​ROM​:​ ​256GB​ ​និង​ ​អាច​បន្ថែម​មេ​ម៉ូ​រី​ខាងក្រៅ​បាន​ ​1T​
    ​-​ ​Fingerprint​ ​(​Under​ ​Display​)​:​ ​ដោះ​សោរ​លើ​អេក្រង់​
    ​-​ ​Battery​:​ ​ថាមពល​ថ្ម​ ​4,300​ ​mAh​
    ​-​ ​Microphone​:​ ​មាន​ ​3​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​
    ​-​ ​Color​:​ ​មាន​ ​៣​ ​ពណ៌​៖​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌​ប្រាក់​ ​
    ​-​ ​Price​:​ ​តម្លៃ​ ​1,059​ ​ដុល្លារ​

    ​មិនទាន់​អស់​នៅឡើយ​ទេ​ណា​.​.​.​ ​សម្រាប់​អតិថិជន​ដែល​មានបំណង​ចង់​បង់​រំលោះ​ ​កំពូល​ស្មា​ត​ហ្វូ​នប៊ិ​ចនេះ​ ​ក្រុមហ៊ុន​ក៏​មានការ​ផ្តល់​ជូន​ការ​បង់​រំលោះ​ដោយ​គ្មាន​ការប្រាក់​(​០​%​)​ ​រយៈពេល៩ខែ​(​បង់៣០​%​មុន​ ​សល់៧០​%​បង់​រំលោះ៩ខែ​)​ការ​បង់​រំលោះ​នឹង​ផុតកំណត់​ថ្ងៃទី២៣​ ​សីហា២០១៩​។​ ​លើស​ពីនេះ​ទៅទៀត​ក៏​មានការ​ផ្តល់​ជូន​ស៊ី​មកា​ត​លេខ​ពិសេស​ពីCallcardដែល​អាច​ប្រើប្រាស់​អ៊ី​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​រហូតដល់180GBផង​ដែរ​។​ ​

    ​ដូច្នេះ​សូម​រួសរាន់​ឡើង​!​ ​កុំឱ្យ​ឱកាស​ក្លាយជា​ម្ចាស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នរំ​លង​ឱ្យ​សោះ​!​ ​នៅ​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ពិពណ៌នា​មិនទាន់​អស់​សម្រាប់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​លោកអ្នក​បំផុត​ទូទាំង​ប្រទេស​កម្ពុជា​ ​ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​203​ ​232​ ​!​!​

    https://youtu.be/4_Y995u6HFw

     

  • កាលពី10ឆ្នាំមុន​ ​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុជា​ ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អន្តរជាតិ​មួយ​

    កាលពី10ឆ្នាំមុន​ ​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុជា​ ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អន្តរជាតិ​មួយ​

    ​កាល​ឆ្នាំ2009​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ​របស់​កម្ពុជា​ ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ ​BIDC​ ​Cup​ ​2009​ ​ដែល​កាលនោះ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​តែម្តង​។​ ​ការប្រកួត​នេះ​ផង​ដែរ​ ​មាន​ក្រុម​ចូលរួម​ចំនួន4​ ​មក​ពី3ប្រទេស​ ​រួមមាន​៖​ ​U​-​23​ ​កម្ពុជា​ ​U​-​23​ ​ឡាវ​ ​និង​ក្រុម​ឈុត​ធំ​មក​ពី​លី​គ​កំពូល​វៀតណាម​ចំនួន2ក្រុម​។​ ​

    ​ក្នុង​នោះ​ដែរ​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​បាន​យកឈ្នះ​ក្រុម​លី​គ​កំពូល​វៀតណាម​ ​ខណៈ​ដែល​ក្រុម​ ​U​-​23​ ​ឡាវ​ ​ចាញ់​ក្រុម​មក​ពី​លី​គ​កំពូល​វៀតណាម​មួយទៀត​។​ ​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​ ​ក្រុម​ ​U​-​23​ ​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​ក្រោយ​បំបាក់​ក្រុម​ខ្លាំង​មក​ពី​លី​គ​កំពូល​វៀតណាម​ ​ដោយ​លទ្ធផល​ ​3​ ​ទល់នឹង​ ​2គ្រង​ជើងឯក​ពានរង្វាន់​នេះ​តែម្តង​។​

    ​គ្រានោះ​ដែរ​ក្រុម​ជើងឯក​កម្ពុជា​ ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ​2ម៉ឺន​ដុល្លា​ ​រួម​ជាមួយនឹង​ ​ម៉ូតូ​ហុងដា​ ​ឆ្នាំ2009​ ​ម្នាក់​មួយ​គ្រឿង​ជូន​ដល់​ក្រុមជម្រើសជាតិ​ ​U​-​23​ ​កម្ពុ​ជា​គ្រប់​ៗ​គ្នា​។​ ​កាលនោះ​គឺជា​លើក​ទី1ហើយ​ ​សម្រាប់​ប្រវត្តិសាស្ត្រ​បាល់ទាត់​សម័យថ្មី​របស់​កម្ពុជា​ ​ដែល​បាន​គ្រង​ជើងឯក​ជាលើកដំបូង​៕​

  • ថៃ​ ​និង​ប្រកួត​ជាមួយ​ ​ប្រេស៊ីល​ ​សម​ជើង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​

    ថៃ​ ​និង​ប្រកួត​ជាមួយ​ ​ប្រេស៊ីល​ ​សម​ជើង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​

    ​ក្រុម​គីឡូ​យក្ស​ ​ជើងឯក​ ​World​ ​Cup​ ​5សម័យកាល​ ​ប្រេស៊ីល​ ​បាន​យល់ព្រម​តាម​សំ​ណើរ​សុំ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ហើយ​ ​ដោយ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី11​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​តំបន់​គៃ​ឡាំង​ ​ប្រទេស​សិង្ហ​បូរី​ ​ដែល​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​សិង្ហ​បូរី​តែម្តង​៕​

    ​ទោះបីជា​ការប្រកួត​នេះ​ថៃ​ជា​អ្នក​ស្នើរ​សុំ​មែន​ ​ក៏ប៉ុន្តែ​ដើម្បី​ភាព​រីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការប្រកួត​មួយ​នេះ​ ​ភាគី​ទាំង2​ ​បាន​មូលមតិគ្នា​ជ្រើសរើស​ទឹកដី​សិង្ហ​បូរី​ ​ដើម្បី​ទទួលការ​ប្រកួត​មួយ​នេះ​ ​ដោយសារតែ​នៅ​ទីនោះ​ ​FAN​ ​របស់​ក្រុម​ប្រេស៊ីល​ទូទាំង​ពិភពលោក​អាច​នឹង​មានសន្ទុះ​ក្នុង​ការទិញ​សំបុត្រ​ច្រើន​ថែមទាំង​បាន​តម្លៃ​ថ្លៃ​ទៀតផង​។​

    ​គួរ​បញ្ញាក់​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​ធំ​ ​ដំរី​សឹក​ ​ថៃ​ ​ប្រកួត​ជាមួយនឹង​ ​ក្រុម​ប្រេស៊ីល​ ​ដើម្បី​សម​ជើង​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​QATAR​ ​2022​ ​ជាមួយនឹង​អារ៉ាប់រួម​ ​ខណៈ​ដែល​ថៃ​ត្រូវ​ទទួល​ក្រុម​អារ៉ាប់រួម​នៅ​ប្រហែល​តែ​ ​2សប្តាហ៍​បន្ទាប់​តែប៉ុណ្ណោះ​៕​

  • ក្រុមជម្រើសជាតិ​ហុងកុង​ ​បារម្ភ​ពី​ស្មៅ​សិប្បនិម្មិត​ពេល​មកលេង​នៅ​កម្ពុជា​

    ក្រុមជម្រើសជាតិ​ហុងកុង​ ​បារម្ភ​ពី​ស្មៅ​សិប្បនិម្មិត​ពេល​មកលេង​នៅ​កម្ពុជា​

    ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​ហុងកុង​ ​បាន​ថ្លែង​ក្នុង​សន្និ​សិត​កាសែត​ ​ក្នុង​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ថា​ ​នៅ​កម្ពុជា​យើង​ត្រូវ​លេង​នៅ​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ ​ដូចនេះ​វា​ហាក់​លំបាក​សម្រាប់​ក្រុម​លោក​ដើម្បី​យកឈ្នះ​កម្ពុជា​។​

    ​លោក​ថា​ ​កីឡាករ​របស់​លោក​ហ្វឹកហាត់​តែ​នៅ​លើ​ស្មៅ​ធម្មជាតិ​ ​តែ​នៅ​កម្ពុជា​ ​យើង​ត្រូវ​លេង​នៅ​លើ​ស្មៅ​ ​សិប្បនិម្មិត​ ​ដូចនេះ​វា​ប្លែក​សម្រាប់​កីឡាករ​លោក​ ​នៅក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះជាយ៉ាងណា​ ​លោក​បញ្ជាក់​ថា​ ​ក្រុម​លោក​នឹង​រៀបចំ​ត្រៀមខ្លួន​ចំពោះ​ទីលាន​ស្មៅ​សិប្បនិម្មិត​នេះ​ ​ដើម្បី​ប្រាកដ​ថា​គ្រប់​កីឡាករ​ទាំងអស់​ ​អាច​លេង​បាន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ហុងកុង​ ​ត្រូវ​ជួប​ជាមួយនឹង​កម្ពុជា​ ​នៅ​ថ្ងៃទី05​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្នុង​ជំនួប​ជើង​ទី1​ ​និង​ ​ដំបូងបង្អស់​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​ជុំ​ទី2​ ​នៃ​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​៕​


  • Apple​ ​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្រដៀង​ ​iPhone​

    Apple​ ​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្រដៀង​ ​iPhone​

    ​ក្រុមហ៊ុន​ឈ្មោះថា​ ​Corellium​ ​បាន​ផ្ដល់​ជូន​ ​Hacker​ ​នូវ​ ​iPhone​ ​សិប្បនិម្មិត​ ​(​Virtual​ ​iPhone​)​។​ ​Hacker​ ​ដែល​ជាវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​អាចប​ង្កើត​នូវ​ ​iPhone​ ​សិប្បនិម្មិត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ ​អាច​ប្ដូរ​ម៉ូដែល​នៃ​ ​iPhone​ ​ឬ​ប្ដូរ​ ​iOS​ ​តាមរយៈ​ម៉ឺនុយ​សាមញ្ញ​មួយ​ ​ដែល​គេ​ប្រ​ទៈ​ឃើញ​នៅ​វិប​សាយ​ជាង​ ​1ឆ្នាំ​មក​ហើយ​។​ ​ពេលនេះ​ ​Apple​ ​បាន​ប្ដឹង​ ​ដើម្បី​បិទ​ ​iPhone​ ​សិប្បនិម្មិត​នេះ​ចោល​។​

    ​ក្នុង​ពាក្យបណ្ដឹង​ដែល​រាយការណ៍​ដោយ​ ​Bloomberg​ ​បាន​បង្ហាញថា​ ​Apple​ ​បាន​ចោទប្រកាន់​ថា​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ថា​បាន​រំលោភ​កម្មសិទ្ធិ​នៃ​ ​iOS​ ​និង​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​។​ ​ត្បិតថា​វា​សឹងតែ​មិន​អាច​ទៅរួច​ក្នុង​ការប្រើ​ប្រព័ន្ធ​របស់​ ​Corellium​ ​ដើម្បី​ជំនួស​ ​iPhone​ ​ប៉ុន្តែ​វា​នៅតែ​បាន​ចម្លង​តាម​ ​iOS​ ​ដោយប្រយោល​ ​ដែល​អាច​ឱ្យ​ ​Apple​ ​ប្ដឹង​បាន​។​ ​

    ​អ្នក​ប្រឹក្សា​យោបល់​របស់​ ​Apple​ ​បាន​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ថា​ ​៖​ ​”​គោលបំណង​នៃ​ពាក្យបណ្ដឹង​នេះ​ ​មិនមែន​ចង់​បង្អាក់ដំណើរ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ដ៏​ល្អ​មួយ​នោះ​ទេ​ ​ប៉ុន្តែ​ចង់​បញ្ចប់​ការ​ធ្វើជំនួញ​ដោយ​ខុសច្បាប់​របស់​ ​Corellium​ ​មក​លើ​កម្មសិទ្ធិ​បញ្ញា​ដ៏​មានតម្លៃ​របស់​ ​Apple​”​។​ ​ការ​ព្រួយបារម្ភ​មួយចំនួន​របស់​ ​Apple​ ​ចំពោះ​ ​Corellium​ ​គឺ​ប្រហែល​មក​ពី​គោលដៅ​ដែល​ផលិតផល​របស់​ ​Corellium​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ​នោះ​គឺ​ការស្វែងរក​ចន្លោះប្រហោង​។​

    ​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​ ​Motherboard​ ​និង​ ​Forbes​ ​កាល​ឆ្នាំមុន​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នកស្រាវជ្រាវ​ ​ដើម្បី​ស្វែងរក​កំហុសឆ្គង​លើ​ ​iOS​ ​និង​ ​iPhone​ ​ផ្ទាល់​ ​ដែល​កំហុសឆ្គង​នេះ​តែង​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ជន​ទីបី​ ​មានបំណង​មិនល្អ​ ​ជាជាង​រាយការណ៍​ឱ្យ​ ​Apple​។​ ​ខណៈ​ពេលនេះ​មិនទាន់​មានការ​ឆ្លើយតប​ពី​ ​Corellium​ ​នៅឡើយ​ទេ​៕​


  • Gmail​ ​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​ ​ជួយ​កែ​ពាក្យ​ខុស​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​AI​

    Gmail​ ​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​ ​ជួយ​កែ​ពាក្យ​ខុស​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​AI​

    ​Google​ ​បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ថា​ ​ក្រុមហ៊ុន​នឹង​បញ្ចេញ​កំណែប្រែ​ថ្មី​លើ​សេវាកម្ម​ ​Gmail​ ​ដើម្បី​ជួយ​កែសម្រួល​ពាក្យពេចន៍​ ​ឬ​វេយ្យាករណ៍​ណា​ដែល​ខុស​ឱ្យ​ត្រឡប់​មក​ត្រឹមត្រូវ​វិញ​ ​ដោយសម្ងាត់​តាមរយៈ​បច្ចេកវិទ្យា​ ​AI​។​ ​

    ​ជំនួស​ដោយ​ការ​ចុច​លើ​ ​Menu​ ​ហើយ​យក​ ​Check​ ​Spelling​ ​ស៊ីពេល​ច្រើន​ ​Google​ ​បាន​នឹង​កំពុងតែ​ធ្វើការ​លើ​ ​AI​ ​ដើម្បី​ឱ្យ​វា​កែ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​មិន​ចំណាយពេល​ច្រើន​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ភាសាអង់គ្លេស​ ​គឺ​បាន​ដាក់ចេញ​ជា​ផ្លូវការ​ហើយ​ ​នៅឡើយ​តែ​ភាសា​ផ្សេង​។​

    ​ចំពោះ​កាលបរិច្ឆេទ​ប្រកាស​ចេញមុខ​ងារ​ថ្មីនេះ​សម្រាប់​ភាសា​ដទៃ​ ​តួយ៉ាងដូចជា​ភាសាខ្មែរ​ ​ឬ​ភាសា​ផ្សេង​ដែល​មាន​ព្យាង្គ​តម្រួត​ច្រើន​ ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ ​ប៉ុន្តែ​ក៏​មិនយូរ​ដែរ​ ​សូម​រង់ចាំ​ភាគ​បន្ត​៕​


  • មុខងារ​ ​clear​ ​history​ ​លើ​ ​Facebook​ ​ត្រូវ​គេ​រាយការណ៍​ថា​លុប​មិន​អស់​ទេ​

    មុខងារ​ ​clear​ ​history​ ​លើ​ ​Facebook​ ​ត្រូវ​គេ​រាយការណ៍​ថា​លុប​មិន​អស់​ទេ​

    ​ក្រុមហ៊ុន​ ​Facebook​ ​បានសម្រេច​បើកមុខ​ងារ​មួយ​ឈ្មោះ​ ​clear​ ​history​ ​តាំងពី​ឆ្នាំ​ ​2018​ ​មក​មាន​តួនាទី​ដូច​ទៅ​នឹង​ ​Browser​ ​Chrome​ ​ឬ​ ​Firefox​ ​ដូច្នេះ​ដែរ​ ​ក៏ប៉ុន្តែ​ស្រាប់តែ​ពេល​ថ្មី​ៗ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​មុខងារ​ដ៏​ថ្មីសន្លាង​នេះ​ដំណើ​ការ​មិនល្អ​ ​មិន​អាច​លុប​អស់​។​ ​

    ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ ​clear​ ​history​ ​ជាមុ​ខ​ងារ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ ​targeted​ ​ឬ​គោលដៅ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅវិញ​។​ ​ដំណើ​ការ​មិន​ប្រក្រតី​នៃ​មុខងារ​នេះ​ ​Facebook​ ​server​ ​នៅតែ​អាច​ទុក​ព័ត៌មាន​អ្នកប្រើ​ទាំងអស់​ ​មិន​លុប​បាត់ទៅណា​ទេ​។​ ​

    ​យោង​តាម​ការ​បកស្រាយ​ពី​វិស្វករ​កម្មវិធី​របស់​ ​Facebook​ ​លើកឡើង​ថា​ ​ប្រការ​ដែល​ធ្វើ​ឱ្យ​មុខងារ​នេះ​ ​”​disconnect​”​ ​ហើយ​ឱ្យ​នៅ​លើ​ ​Facebook​ ​Serverគឺ​ដើម្បី​ជួយ​អ្នកប្រើ​ប្រាស់​ទៅវិញ​ទេ​ ​ព្រោះតែ​ការ​លុប​ទិន្នន័យ​នោះ​ចំណាយពេល​យូរ​ ​(​ដោយសារ​លើ​ ​Facebook​ ​មាន​ច្រើនជាង​ពាន់​លាន​គណនី​)​ ​ហើយក៏​អាច​នឹង​មិន​មានប្រសិទ្ធភាព​ផង​ដែរ​៕​

  • នី​ឡា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាព​ ​Pre​ ​Wedding​ ​ត្រៀម​ចូល​រោង​ដើមឆ្នាំ​ក្រោយនេះ​ហើយ​

    នី​ឡា​ ​និង​គូស្នេហ៍​បង្ហាញ​រូបភាព​ ​Pre​ ​Wedding​ ​ត្រៀម​ចូល​រោង​ដើមឆ្នាំ​ក្រោយនេះ​ហើយ​

    ​ថ្មី​ៗ​នេះ​ដែរ​កញ្ញា​ ​នី​ឡា​ ​ជាមួយនឹង​អនាគត​ស្វាមី​កំពូល​ដួងចិត្ត​តែមួយ​បាន​ថត​ ​Pre​ ​Wedding​ ​យ៉ាង​ស្រស់​ស្អាត​និង​មាន​ភាព​លេចធ្លោ​ខ្លាំង​មែនទែន​ ​ដោយ​តារា​ស្រី​រូប​នេះ​បាន​គ្រង​ឈុត​កូន​ក្រ​មុំ​ព័​ណ​ស​ដែល​មើលទៅ​ពិតជា​ស្រស់​សោភា​ដូច​ព្រះនាង​ម្ចាស់​នៅក្នុង​រឿងព្រេង​ទិ​ទាន​ចំណែក​គូស្នេហ៍​ស្រស់​សង្ហា​ដូច​ទេវបុត្រ​ជិះ​សេះស​អ៊ីចឹង​ ​ដែល​រូបភាព​ ​Pre​ ​Wedding​ ​ទាំងនេះ​អ្នក​ទាំងពីរ​ត្រៀម​ចូល​ជ័យ​នៅ​ឆ្នាំក្រោយ​ ​២០២០​ ​ខាងមុខនេះ​ហើយ​។​

    ​ការ​លើកពេល​ចូល​រោងការ​របស់​តារា​កំប្លែង​រូប​សម្រស់​ស្អាត​ ​នី​ឡា​ ​នេះ​ ​គឺ​អាច​បណ្ដាលមកពី​នាង​ខ្លាច​ចំណងស្នេហា​មានការ​ប្រែប្រួល​ដូចមុន​ ​ទើប​នាង​ប្ដូរ​ចិត្ត​ពី​ធ្លាប់​និយាយ​ថា​ ​នឹង​រៀបការ​នៅ​ឆ្នាំ​ ​២០២១​ ​ដោយធ្វើ​នៅដើម​ឆ្នាំ២០២០វិញ​។​ ​លោកតា​វ៉ិចទ័រ​ ​ឪពុក​តារា​កំ​ប្លែង​វ៉ាន់​ ​នី​ឡា​ ​បាន​ទទួលស្គាល់​ថា​ ​ដំណឹង​នេះ​ជា​ការពិត​ ​ប៉ុន្តែ​លោក​មិនទាន់​ប្រាប់​ពី​ថ្ងៃ​ជាក់លាក់​នៃ​មង្គលការ​របស់​កូនស្រី​លោក​ឡើយ​។​ ​លោកតា​វ៉ិចទ័រ​ ​ឪពុក​តារា​កំ​ប្លែង​វ៉ាន់​ ​នី​ឡា​ ​បាន​ទទួលស្គាល់​ថា​ ​ដំណឹង​នេះ​ជា​ការពិត​ ​ប៉ុន្តែ​លោក​មិនទាន់​ប្រាប់​ពី​ថ្ងៃ​ជាក់លាក់​នៃ​មង្គលការ​របស់​កូន​ ​ស្រី​លោក​ឡើយ​។​ ​លោក​វ៉ិចទ័រ​ ​ថ្លែង​ថា​ ​”​កូនស្រី​ខ្ញុំ​រៀបការ​នៅ​ឆ្នាំក្រោយ​ ​(​២០២០​)​ ​ហ្នឹង​មែន​ ​គឺ​ធ្វើ​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​”​។​

    ​ដោយ​ ​ឡែក​ ​តារា​ចម្រៀង​វ៉ាន់​ ​នី​ឡា​ ​វិញ​ ​បាន​និយាយ​បន្ថែម​ថា​ ​នាង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទៅ​ហើយ​សម្រាប់​មង្គលការ​នៅ​ឆ្នាំក្រោយ​នេះ​ ​ព្រោះ​ចាស់ទុំ​ទាំងសងខាង​បាន​ឯកភាព​គ្នា​អស់ហើយ​។​ ​នាង​បន្ត​ថា​ ​ត្រូវតែ​រៀបការ​នៅ​ឆ្នាំ២០២០​ ​គឺ​មិន​អាច​បង្អង់​តទៅទៀត​បានទេ​ ​ព្រោះថា​ពេលនេះ​នាង​ឃើញ​តារា​សិល្បៈ​រួម​អាជីព​រៀបការ​ ​ក៏​ចង់​រៀបការ​ដូច​គេ​ដែរ​។​ ​តារា​កំប្លែង​ ​CTN​ ​និង​ជា​អ្នកចម្រៀង​របស់​សាន់​ដេ​ ​អះអាង​ថា​ ​”​ខ្ញុំ​ការ​ឆ្នាំក្រោយ​ហ្នឹងហើយ​។​ ​ឥឡូវ​អត់​ទាន់​ដឹង​ថ្ងៃ​ច្បាស់​ទេ​ ​ប៉ុន្តែ​ដឹង​តែ​ឆ្នាំ២០២០ហ្នឹង​”​។​ ​បើ​ទោះ​ជា​វ៉ាន់​ ​នី​ឡា​ ​ថា​ចំណងស្នេហា​របស់​នាង​និង​សង្សារ​ថ្មី​ ​គឺ​ពេលនេះ​ចិត្ត​មួយ​ថ្លើម​មួយ​មែន​ ​ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​នាង​ទៅ​ចូលរួម​មង្គលការ​អ្នកនាង​ខ្ញុង​និង​នា​យកៃដ​ ​កាលពី​ថ្ងៃទី៨​ ​ខែសីហា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​