Author: អេបិល

  • ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា​ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​

    ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា​ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​

    ​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​បង្កើត​កម្ចី​មួយ​ប្រភេទ​ដែល​មិន​ទាមទារ​ទ្រព្យ​ដាក់​ធានា​ ​ដោយ​អតិថិជន​អាច​ខ្ចី​បាន​រហូតដល់​ ​6​ ​លាន​រៀល​ ​ឬ​ ​1,500​ ​ដុល្លារ​អាមេរិក​ ​រយៈពេល​រហូតដល់​ ​36​ ​ខែ​ ​ដើម្បី​បម្រើ​ដល់​សេចក្ដី​រីកចម្រើន​របស់​អតិថិជន​។​

    ​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​កម្ចី​គ្មាន​ទ្រព្យ​ធានា​នេះ​ ​ផ្ដល់​ជូនចំពោះ​អតិថិជន​កម្ចី​ខ្នាត​តូច​ ​និង​កម្ចី​ជា​ក្រុម​។​ ​កម្ចី​នេះ​ផ្ដល់​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ ​ព្រោះ​អតិថិជន​មិន​ចាំបាច់​មានទ្រព្យ​មក​ដាក់​ធានា​ឡើយ​ ​រី​ឯ​អត្រា​ការប្រាក់​សមរម្យ​ ​ឯកសារ​មិន​ស្មុគស្មាញ​ ​និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់​»​។​

    ​លោក​ ​សូ​នី​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ដែល​ប្រកាន់​ខ្ជាប់​តាម​ក្រម​ស្ដីពី​ការ​ផ្ដល់​ឥណទាន​ប្រកបដោយ​ក្រមសីលធម៌​ ​និង​គោលការណ៍​ការពារ​អតិថិជន​។​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ឯកជន​ ​ដែល​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ជំ​រុ​ញប​រិយា​ប័ន្​ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ ​ពិសេស​នៅ​តាម​ទី​ជនបទ​។​ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​សូ​នី​ ​បាន​មានប្រសាសន៍​បន្ថែម​ថា​៖​ ​«​ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ​ធនាគារជាតិនៃកម្ពុជា​ ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​ ​និង​ផ្តល់​អនុសាស​ន៍​ល្អ​ៗ​ ​និង​ជាពិសេស​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​ ​និង​បន្ត​ការប្រើ​ប្រាស់​សេវា​របស់​ប្រា​សាក់​ ​និង​សូមជូនពរ​ជ័យ​ដល់​អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​បន្ត​រីកចម្រើន​ជាមួយគ្នា​ប្រកបដោយ​និរន្តរភាព​។​

    ​ក្នុងរយៈពេល​ ​6​ ​ខែ​ដើមឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ​2,800​ ​លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ច្រើនជាង​ ​2,370​ ​លាន​ដុល្លារ​អាមេរិក​ ​អតិថិជន​ប្រាក់កម្ចី​ ​410​ ​ពាន់​នាក់​ ​បណ្តាញ​ការិយាល័យ​ ​177​ ​ទីតាំង​ ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ ​129​ ​និង​បុគ្គលិក​ជិត​ ​8,200នាក់​ ​ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​ ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖​ ​www.prasac.com.kh​ ​។​

    ​សម្រាប់​តម្រូវការ​ ​ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់​ ​សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទូរស័ព្ទ​មក​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​។​


  • ចូលរួម​ទាំងអស់គ្នា​!​!​ ​គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បោះឆ្នោត​ឱ្យ​ជាប់​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​

    ចូលរួម​ទាំងអស់គ្នា​!​!​ ​គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បោះឆ្នោត​ឱ្យ​ជាប់​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បានឱ្យ​ដឹង​ថា​ ​លក្ខ​ណ្ឌ​នៃ​ការបោះឆ្នោត​នេះ​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​គឺ​តម្រូវឲ្យ​ចូល​ផេ​ក​ ​ដោយ​ជ្រើសរើស​រក​រូប​របស់​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បេក្ខភាព​ពី​កម្ពុជា​ ​ហើយ​ធ្វើការ​ ​Like​ ​និង​ ​Share​ ​ដើម្បី​យក​ពិន្ទុ​។​ ​រាល់​ការ​ ​Like​ ​មួយ​ទទួល​បាន១ពិន្ទុ​ ​និង​ការ​ ​Share​ ​មួយ​ទទួល​បាន១ពិន្ទុ​ ​តែ​លុះតែ​អ្នក​ ​Share​ ​ដោយ​ភ្ជាប់ពាក្យ​ថា​ ​#​MMTCU​ ​ទើប​ទទួល​បាន​ពិន្ទុ​។​ ​កម្មវិធី​ប្រកាស​ថា​៖​ ​
    ​សូម​ធ្វើការ​ ​like​ ​and​ ​share​ ​
    ​1​ ​Like​ ​=​ ​1​ ​ពិន្ទុ​
    ​1​ ​Share​ ​=​ ​1​ ​ពិន្ទុ​ ​
    ​សូម​ ​like​ ​sticker​ ​:​+​1​:​ ​កុំ​ប្រើ​ ​stickers​ ​:​hearts​:​ ​ហើយ​កុំ​ភ្លេច​ដាក់​ ​#​MMTCU​ ​រាល់ពេល​ ​Share​ ​


    ​សូមជម្រាប​ថា​នៅក្នុង​ពេលនេះ​ ​គណ​កម្មការ​ ​ព្រឹត្តិ​ការណ៍​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​បាន​ប្រកាស​ពី​ការបោះឆ្នោត​លើ​ផេ​ក​របស់​ខ្លួន​ជា​ផ្លូវការ​តាមរយៈ​តំណរ​ភ្ជាប់​លីង​ខាងលើ​ ​ដើម្បី​ស្វែងរក​បេក្ខជន​មួយ​រូប​ឲ្យ​គ្រង​តំណែង​តារា​ប្រជាប្រិយ​ភាព​។​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​គឺ​តំណាង​ពី​ប្រទេស​កម្ពុជា​ក៏​ស្ថិត​ក្នុង​បញ្ជី​ឲ្យ​បោះឆ្នោត​នោះ​ ​ដោយ​លោក​ ​និង​អ្នកគាំទ្រ​ទទូច​ឲ្យ​មានការ​ចូលរួម​ ​Like​ ​និង​ ​Share​ ​ឲ្យបាន​ស្រុះដៃ​ ​ដើម្បី​កុំ​ផ្ដល់​ឱកាស​ឲ្យ​លោក​ទទួល​បាន​ពាន​មួយ​ត្រលប់​មកវិញ​ជាមុ​ខ​មាត់​របស់​កម្ពុជា​។​ ​ការប្រកួត​នេះ​ ​ធ្វើឡើង​តាំងពី​ថ្ងៃទី​ ​២២​ ​ដោយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​ ​ខែសីហា​ ​នេះ​ ​ខណៈ​ដែល​បេក្ខជន​របស់​កម្ពុជា​ ​គឺ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​យក​ឈុត​រាជបុត្រ​នាគរាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ​ ​៦ពាន់​ដុល្លារ​ ​យក​ទៅ​ប្រកួត​។​ ​ការប្រកួត​នេះ​ ​ក៏​មានការ​ប្រកួត​ជ្រើសរើស​កញ្ញាឯក​ផង​ដែរ​ ​ដោយមាន​បេក្ខជន​ ​និង​បេក្ខនារី​ ​មក​ពី​ប្រទេស​ផ្សេងគ្នា​រហូតដល់​ជាង៣០​។​

  • ត្រៀមខ្លួនហើយឬនៅ?? ទៅទស្សនាការប្រកួតបាល់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ ដើម្បីជួយគន្ធបុប្ផា

    ត្រៀមខ្លួនហើយឬនៅ?? ទៅទស្សនាការប្រកួតបាល់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ ដើម្បីជួយគន្ធបុប្ផា

    សិល្បករល្បីៗ រួមមានលោក ខេម កូម៉ា កញ្ញា អេដា លោក ភឹម តារាវិបុល និងតារាល្បីជាច្រើនទៀត បានអំពាវឱ្យមានការចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃ នៅថ្ងៃទី២៩ សីហា ក្នុងឆ្នាំ២០១៩ ឲ្យច្រើនកុះករ ដើម្បីទទួលបានមូលនិធិជួយដល់មូនិធិគន្ធបុប្ផា ឲ្យបានច្រើនក្រោយប្រកួតចប់។

    កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និងក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd)។

    ការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃនេះសម្រាប់ថវិកា ដែលរកបានពីការលក់សំបុត្រ និង ការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច នឹង ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែសីហា ឆ្នាំ ២០១៩ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង២៖៣០នាទីរសៀលដល់ ម៉ោង ៩៖០០យប់។

    កម្មវិធីនេះមានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួតគឺ ការប្រកួតទី១ ក្លឹបបឹងកេត ជាមួយ ក្រុមបាល់ទាត់តារាមហាហង្ស និងការប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជាជាមួយ ក្រុមបាល់ទាត់ តារាថៃ។ បន្ថែមលើការប្រកួតបាល់ទាត់កម្មវិធីនេះក៏មានការប្រគុំតន្ត្រីពីតារា ល្បីៗប្រចាំប្រទេសកម្ពុជា និង ថៃដូចជាលោក ភឹម តារាវិបុល កញ្ញា អេដា ក្រុម Mustache Band លោក Pramote Wilepana និង លោក Utain Prommin។

    សូមជម្រាបថា ចំពោះការលក់សំបុត្រចូលរួមទស្សនាមាន២ប្រភេទគឺ សំបុត្រ VIP តម្លៃ ១០០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥០០០រៀល។ បងប្អូនអាចរកទិញសំបុត្របាននៅស្តង់លក់សំបុត្រមុខពហុកីឡដ្ឋានជាតិអូឡាំពិក ឬ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧៦ ៥៨ ២៧ ចាប់ពីថ្ងៃនេះតទៅ៕

  • ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​ ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​

    ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​ ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​

    ​(​ភ្នំពេញ​)​៖​ ​កាលពី​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​សាល​ប្រជុំ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​មានការ​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​កិច្ច​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២១​ ​ដល់​ថ្ងៃទី២២​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​សហការ​ជាមួយ​អង្គការ​ខេម​សេ​ហ្វ​ ​(​CaMSafe​)​ ​ក្រោម​ជំនួយ​បច្ចេកទេស​និង​ថវិកា​ពី​ស្ថាប័ន​ ​APIWSA​ ​និង​សមាជិក​ដៃ​គូរ​ស្ថាប័ន​។​ ​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​ផ្ទាល់​សរុប​ចំនួន៥០រូប​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​ក្រៅពីនោះ​ក៏​មានការ​ចូលរួម​ចែករំលែក​បទពិសោធន៍​ពីសំណាក់​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ ​និង​បណ្តុះបណ្តាល​ដែល​ ​មានបទពិសោធន៍​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ឆ្នាំ​ផង​ដែរ​។​

    ​ក្នុង​ពិធី​បើក​វគ្គ​មាន​វត្តមាន​របស់​ ​លោក​ឧត្ដមសេនីយ៍​ទោ​ ​ទិត្យ​ ​ណា​រ៉ុង​ ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ​លោក​វរសេនីយ៍ឯក​ថី​ ​វិសាល​ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​លោក​កែវ​ ​ម៉ា​និ​ត​ ​តំណាង​របស់​អង្គការ​ ​CaMSafe​ ​និង​អ្នកនាង​ ​អូ​លីវ្​យែរ​ ​វាយ​ឌែន​ ​តំណាង​របស់APIWSA​ ​ព្រមទាំង​មន្ត្រី​ជាច្រើន​រូប​ទៀត​។​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ ​លោកស្នងការ​ខេត្ត​ ​ក៏បាន​អំណរ​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ជាពិសេស​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ពេលនេះ​ ​ស្របតាម​តម្រូវការ​ជាក់ស្តែង​ ​និង​ភាព​ចាំបាច់​របស់​ខេត្ត​។​

    ​វគ្គ​បណ្តុះបណ្តាល​រយៈពេល២ថ្ងៃនេះ​មាន​គោលបំណង​៖​
    ​១​-​ ​បង្កើន​ចំណេះដឹង​អំពី​ទិដ្ឋភាព​ទូទៅ​ ​នៃ​ស្ថានភាព​ចរាចរណ៍​ផ្លូវ​ ​និង​ឥរិយាប​ថ​ហនិ​ភ័យ​ ​និង​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​
    ​២​-​ ​បង្កើន​ចំណេះដឹង​អំពី​ការ​ធ្វើ​ផែនការ​ប្រតិបត្តិ​ការ​ ​និង​វិធាន​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​លើ​ការ​រឹត​បន្តឹង​ចំពោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​
    ​៣​-​ ​ពង្រឹង​សមត្ថភាព​ជំនាញ​ដាក់​គោលដៅ​រឹត​បន្តឹង​ ​និង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល​ ​ប្រកប​ ​ដោយ​ប្រសិទ្ធភាព​ ​គុណភាព​ ​និង​សុវត្ថិភាព​។​
    ​៤​-​ ​បង្កើន​សមត្ថភាព​ដោះស្រាយ​ ​គ្រប់គ្រង​ ​និង​ធានា​សុវត្ថិភាព​គោលដៅ​ ​រឹត​បន្តឹង​ច្បាប់​ ​ក៏ដូចជា​ការអង្កេត​ ​កត់ត្រា​ ​ប្រមូល​ភស្តុតាង​ ​និង​ធ្វើ​របាយការណ៍​។​
    ​៥​-​ ​ផ្ដល់ឲ្យ​នគរបាល​ចរាចរណ៍​ទទួល​បាន​នូវ​ចំណេះដឹង​ ​ជំនាញ​ ​និង​សម្ភារៈ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​នៅនឹង​កន្លែង​កើតហេតុ​មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។​ ​ព្រមទាំង​
    ​៦​-​ ​បង្កើន​សមត្ថភាព​ជំនាញ​ដើម្បី​បណ្តុះបណ្តាល​បន្ត​ ​រួម​ជាមួយនឹង​សមត្ថភាព​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​អោយ​យល់ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​។​

    ​សូម​បញ្ជាក់​ថា​ ​អង្គការ​ ​CaMSafe​ ​ក្រោម​កិច្ច​គាំទ្រ​ពី​ស្ថាប័ន​ ​APIWSA​ ​នឹង​បន្ត​សហការ​ជាមួយ​ ​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូចគ្នា​នៅ​ខេត្ត​ព្រះសីហនុ​ ​បូករួម​ទាំង​យុទ្ធនាការ​អប​រំ​ផ្សព្វផ្សាយ​នានា​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។​

    ​លោក​វរសេនីយ៍ឯក​ថី​ ​វិសាល​ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​យោង​តាម​របាយការណ៍​ ​នៅ​ឆ្នាំ២០១៨​ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​ផ្លូវ​មាន​ចំនួន​ ​៣,២៦៧​ ​លើ​ ​៣,៥៣១ករណី​សរុប​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​។​ ​ដោយឡែក​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ២០១៩នេះ​ ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ​២,១៧១ករណី​ ​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន១,០៣៣នាក់​ ​និង​របួស​ចំនួន៣,២២៤នាក់​។​ ​ជាមធ្យម​ ​មាន​មនុស្ស​ស្លាប់​ចំនួន៦នាក់​ ​និង​របួស​ចំនួន១៨នាក់​ក្នុង​មួយថ្ងៃ​។​ ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ​គឺ​នៅតែ​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​ ​៣៧​%​,​ ​ការ​មិន​គោរព​សិទ្ធ​អ​ទិ​ភាព​ ​២៤​%​,​ ​ការ​មិន​ប្រកាន់​ស្តាំ​ ​១២​%​,​ ​ការ​វ៉ា​ជែង​ ​៩​%​,​ ​ការ​បត់​ដោយ​ធ្វេ​រប្រ​ហែស​ ​៨​%​,​ ​ស្រវឹង​ ​៦​%​,​ ​កត្តា​យានយន្ត​ ​៣​%​ ​និង​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ងងុយ១​%​។​

    ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១នៃ​ឆ្នាំ២០១៨​ ​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​កើនឡើង​ចំនួន​ ​១០៣នាក់​ ​ស្មើនឹង១១​%​ ​និង​ ​ចំនួន​អ្នករបួស​កើនឡើង​ចំនួន​ ​៨២៥នាក់​ ​ស្មើនឹង៣៤​%​។​
    ​លោក​កែវ​ ​ម៉ា​និ​ត​ ​តំណាង​របស់​អង្គការ​ ​CaMSafe​ ​ក៏បាន​លើកឡើង​ថា​ ​តាម​ការព្យាករណ៍​ ​ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ ​និង​យន្ត​នា​ការណ៍​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាក់លាក់​ទេ​ ​នោះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នឹងអាច​កើនឡើង​រហូត​ទៅដល់​ ​៣២០០នាក់​ ​នៅ​ឆ្នាំ២០២០​។​ ​ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ​កិច្ចសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ក៏ដូចជា​សកម្មភាព​អាទិភាព​នានា​ត្រូវ​បាន​អនុវត្ត​ ​បូករួម​ទាំង​ការ​ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​នគរបាល​ក្នុង​ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​ជាមួយ​និង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​សម្ភារៈ​សំ​ខាន់​ៗ​ ​គឺជា​ការ​ប្តេជ្ញា​ចូលរួម​ចំណែក​ ​ស្របតាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ឆ្នាំ២០១១​-​២០២០​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ផែន​ការ​ទស្ស​វត្ស​ន៍​អង្គការសហប្រជាជាតិ​ ​ដើម្បី​សំដៅ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ ​និង​របួស​ធ្ងន់ធ្ងរ​ឱ្យ​បាន៥០​%​៕​

  • ពិតជា​ភ្ញាក់ផ្អើល​!​!​ ​កូនខ្មែរ​មួយ​រូប​ ​បង្ហាញ​សម្ថ​ភាព​អ​ច្ឆ​រិយៈ​នៃ​ការ​ចងចាំ​នៅក្នុង​កម្មវិធី​ ​Super100​ ​ប្រទេស​ថៃ​ ​

    ពិតជា​ភ្ញាក់ផ្អើល​!​!​ ​កូនខ្មែរ​មួយ​រូប​ ​បង្ហាញ​សម្ថ​ភាព​អ​ច្ឆ​រិយៈ​នៃ​ការ​ចងចាំ​នៅក្នុង​កម្មវិធី​ ​Super100​ ​ប្រទេស​ថៃ​ ​

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈ​វីដេអូ​កម្មវិធី​ ​អ​ច្ឆ​រិយៈ​លើស១០០​ ​ឬ​ ​Super100​ ​ស្ថានីយ​ទូរទស្សន៍​ ​Workpoint​ ​Entertainment​ ​បានឱ្យ​ឃើញថា​ ​កូនខ្មែរ​មួយ​រូប​ដែល​មានឈ្មោះ​ថា​ ​ហុង​ ​ភារិ​ន​ ​មាន​អាយុ​ ​២៤​ ​ឆ្នាំ​ ​កំពុង​បន្ដ​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ ​ជ័យភូមិ​ ​ក្នុង​ប្រទេស​ថៃ​ ​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ពិសេស​នៃ​ការ​តេស្ដ​សមត្ថភាព​ចងចាំ​។​ ​ក្រុមការងារ​កម្មវិធី​ខាងលើ​នេះ​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​លោក​ ​ហុង​ ​ភារិ​ន​ ​មាន​សមត្ថភាព​ចងចាំ​ពិសេស​គឺ​ ​ការ​ចាំ​ប្រតិទិន​ដល់ទៅ​ ​700​ ​ឆ្នាំ​ ​និង​សមត្ថភាព​ចងចាំ​រូបភាព​យ៉ាង​អ​ច្ឆ​រិយៈ​មិន​គួរ​ឱ្យ​ជឿ​។​

    ​នៅក្នុង​នោះ​ ​គណៈកម្មការ​ទាំង​បី​បាន​ធ្វើការ​សាកល្បង​សមត្ថភាព​របស់​ ​ភារិ​ន​ ​ជា​បី​ដំណាក់កាល​ ​ទី១គឺ​ ​លេ​ខន​ពន្ធ​រត់​មិន​លំដាប់​ ​ទី២​ ​សម្លឹ​ក​បៀ​សាប់​ដែល​មិន​តម្រៀប​គ្នា​ ​ទី៣គឺ​ ​ថ្ងៃខែ​ឆ្នាំ​ ​សប្ដាហ៍​នៅ​លើ​ប្រតិទិន​។​ ​ឆ្លងកាត់​វិញ្ញាសា​រទាំង​បី​ដំណាក់កាល​បាន​ធ្វើ​ឱ្យ​មហាជន​អ្នកទស្សនា​ភ័យ​បុកពោះ​មិន​ស្ទើ​តាមរយៈ​ពី​មួយ​សំនួរ​ទៅ​មួយ​សំនួរ​។​ ​ទីបំផុត​ ​បេក្ខភាព​រូប​នេះ​ធ្វើ​បាន​យ៉ាង​ជោគជ័យ​ដោយ​គ្មាន​ការ​ភ្លាំងភ្លាត់​។​ ​លោក​ ​ភារិ​ន​ ​បាន​បញ្ជាក់​ថា​ ​ដោយសារ​លោក​បាន​ទស្សនា​កម្មវិធី​នេះ​តាំងពី​ដំបូង​ ​ហើយ​ឃើញ​មាន​បេក្ខភាព​មួយ​រូប​ ​ដែល​មានឈ្មោះ​ ​អេ​ ​បាន​បញ្ចេញ​សមត្ថភាព​នៃ​ការ​ចងចាំ​បាន​យ៉ាង​រហ័ស​ ​ហើយ​នៅ​គ្រានោះ​លោក​ក៏​តាំង​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ថា​ ​លោក​នឹង​ធ្វើ​ឱ្យ​បាន​ដូច​ជា​អាយ​ដល​របស់​លោក​ដែរ​។​ ​ភារិ​ន​ ​បាន​បន្ដ​ថា​ ​ដោយសារ​ខ្លួន​បាន​ឆ្លងកាត់​ស្ថានភាព​គ្រួសារ​លំបាក​ ​មានតែ​ម្ដាយ​ទទួល​បន្តុក​ចិញ្ចឹម​កូន​ ​ហើយ​គ្រួសារ​ទាស់ទែងគ្នា​រាល់តែថ្ងៃ​ទៀត​នោះ​ ​ទើបបាន​ជា​លោក​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​ដើម្បី​រត់គេច​ពី​បញ្ហា​របស់​គ្រួសារ​ ​និង​ការ​បាក់ទឹកចិត្ត​។​ ​លោក​ថា​ ​លោក​អរគុណ​ចំពោះ​បងប្រុស​របស់​លោក​ ​ដែល​បាន​ផ្ដល់​សារ​ជា​កម្លាំង​បណ្ដាល​ចិត្ត​ឱ្យ​លោ​កប្រឺង​ប្រែង​ដល់​សព្វ​គឺ​ ​«​ ​បើ​ចង់​ដកខ្លួន​ចេញពី​បញ្ហា​គ្រួសារ​ ​គឺ​ត្រូវ​តស៊ូ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​បំផុត​»​។​

    ​ជោគជ័យ​និង​ក្ដី​សម្រេច​របស់​ ​ហុង​ ​ភារិ​ន​ ​បាន​ធ្វើ​ឱ្យ​មហាជនកម្ពុជានិងថៃ ​មាន​មោទនភាព​ចំពោះ​អច្ឆរិយភាព​របស់​លោក​យ៉ាង​ខ្លាំង​។​ ​បន្ទាប់ពី​ឈ្នះ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ខាងលើ​ហើយ​ ​ខាង​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រគល់​រង្វាន់​ដែល​ជា​ការ​តបស្នង​ក្ដី​ស្រ​ម៉ៃ​របស់​ភារិ​ន​ ​រួមមាន​ ​សៀវភៅ​ ​ខ្មៅដៃ​ ​និង​សម្ភារៈ​សិក្សា​ជាច្រើន​ទៀត​ ​យក​ទៅ​ប្រគល់​ជូន​សិស្សសាលា​បឋមសិក្សា​ក្នុង​ខេត្ត​ជ័យភូមិ​។​ ​ហើយ​ក្រុមការងារ​ក៏បាន​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០០០​ ​បាត​បន្ថែម​ទៀត​ឱ្យទៅ​ ​ភារិ​ន​ ​ជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ​និង​ជួយ​ដោះស្រាយ​ជីវភាព​ជូន​ម្ដាយ​។​ ​សរុប​មក​ ​អ​ច្ឆ​រិយៈ​បុគ្គល​របស់​កម្ពុជា​ ​ហុង​ ​ភារិ​ន​ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ ​និង​កម្ពុជា​ ​បាន​មើលឃើញ​ពី​ទឹកចិត្ត​ ​និង​ការ​តបស្នង​ចំពោះ​ប្រទេស​ ​និង​ជាតិ​របស់​ខ្លួន​។​ ​ហុង​ ​ភារិ​ន​ ​ត្រូវ​បាន​ចាត់ទុកជា​ជន​គំរូ​នៃ​ការសិក្សា​រៀនសូត្រ​ ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ​ដើម្បីអនាគត​ភ្លឺស្វាង​៕​

  • មហោស្រពភាពយន្តខ្លីចតុមុខប្រកាសរឿងដែលបានជាប់ជាជម្រើសផ្លូវការ

    មហោស្រពភាពយន្តខ្លីចតុមុខប្រកាសរឿងដែលបានជាប់ជាជម្រើសផ្លូវការ

    មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញ​ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។

    CSFF បានធ្វើការជ្រើសរើសភាពយន្តខ្លីក្នុងស្រុកចំនួន១២ចំណងជើងដែលមានភាពលេចធ្លោ សម្រាប់ឆ្នាំទី៨នេះ។ ក្នុងនោះផងដែរ រឿងចំនួន៦ក្នុងចំណោមរឿងទាំង១២។ ហើយរឿងរឿង៦ក្នុងចំណោមេនះ នឹងត្រូវបានជ្រើសរើស​ សម្រាប់ធ្វើការប្រកួតប្រជែងដើម្បីទទួលបានជ័យលាភីប្រចាំឆ្នាំ។ រឿងទាំង១២នោះរួមមាន៖

    • អ្នក​លាប​ថ្នាំ ដឹកនាំ​រឿង​ដោយ ស៊ិន ចន្ថា
    • ផ្ទះ​បាយ ដឹកនាំ​រឿង​ដោយ ឯក សាម៉ឺឌី
    • គម្រោង៖ ស៊ើប​អង្កេត​ ដឹកនាំ​រឿង​ដោយ លី ពៅ
    • ដំណក់​ឈាម ដឹកនាំ​រឿង​ដោយ ទេព បញ្ចរង្គ
    • រត់​គេច ដឹកនាំ​រឿង​ដោយ  អ៊ុក ច័ន្ទបូផៃ
    • សុភមង្គល ដឹកនាំ​រឿង​ដោយ ឌុច ផ្លែក​កន្និដ្ឋា
    • អ្នកណា ដឹកនាំ​រឿង​ដោយ សួន គីមសេង
    • ជំងឺ​ផ្លូវ​ចិត្ត ដឹកនាំ​រឿង​ដោយ ​សុង សៀកឡេង
    • មុន​មេឃ​ភ្លៀង ដឹកនាំ​រឿ​ង​ដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព
    • អ្នក​រាំ​របាំ ដឹកនាំ​រឿង​ដោយ សេង ធី
    • ព្រោះ​បង​ស្រឡាញ់​អូន​ជាង ដឹកនាំ​រឿង​ដោយ ចាន់ ស៊ីណេត
    • ខ្សែ​ទ្រ ដឹកនាំ​រឿង​ដោយ វង្ស បញ្ញាវ័ន្ដ

    លោក លីម សុភ័ណ្ឌ អ្នកគ្រប់គ្រងលើការជ្រើសរើសភាពយន្តក្នុងស្រុកបានលើកឡើងថា៖ “ឆ្នាំនេះ មហោស្រព ទទួលបានភាពយន្តខ្លីៗមកពីបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ដែលសរបញ្ជាក់ថា មិនត្រឹមមាន តែអ្នកភ្នំពេញប៉ុណ្ណោះទេ ដែលស្រលាញ់និងចូលចិត្តផលិតភាពយន្ត។”

    រីឯ លោក ឯក សាម៉ឺឌី សមិទ្ធិករភាពយន្តខ្លីមួយរូបដែលមានរឿងជាប់ជម្រើស បានលើកឡើងថា៖ “ខ្ញុំពិតជាមាន អារម្មណ៍រំភើបខ្លាំងណាស់ ព្រោះខ្ញុំមិនដែលរំពឹងទាល់តែសោះដែលកុនរបស់ខ្ញុំបាទអាចចូលរួមប្រកួតវគ្គ​ជម្រុះ មួយនេះ។ ទោះលទ្ធផលធ្លាក់ ឬជាប់ លទ្ធផលត្រឹមនេះគឺវាជាកំលាំងចិត្តដល់ខ្ញុំបាទ និងក្រុមសិល្បករ ស័្មគ្រចិត្ត នៅខេត្តសៀមរាបខ្ញុំដែរ។”

    សូមបញ្ជាក់ផងដែរថា ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៤ប្រភេទដូចតទៅ៖

    🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា

    🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា

    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក

    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

    មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯ​ សាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេរ។ មុនដល់ដំណាក់នេះ គណៈកម្មការរៀបចំបានបង្កើតយុទ្ធនាការផ្សព្វផ្សាយដល់សមិទ្ធិករ គឺ «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight) ដែលប្រព្រឹត្តទៅនៅខេត្ត៣គឺសៀមរាប បាត់ដំបង កែប និង រាជធានីភ្នំពេញ។

    សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដឹកនាំរឿងដោយ លោក មុន្នី កណ្ណដារង្គ។ រឿងនេះនិយាយពីបុរសរត់តុកាហ្វេម្នាក់ ដែលប្រឹងប្រែងថែរក្សាសម្ព័ន្ធភាពពីចម្ងាយរបស់គាត់ ជាមួយមិត្តនារីគាត់ដែលរៀននៅឯបរទេស។

    សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

    https://csff.co ឬ https://www.facebook.com/CSFF.co/

    ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!

  • ពិតជា​កក្រើក​ទៀតហើយ​!​!​ ​កំពូល​តា​រា​ល្បី​ៗ​ត្រៀម​ទៅ​អង្រួន​ឆាក​តន្ត្រី​ ​Live​ ​Band​ ​នៅ​កូរ៉េ​

    ពិតជា​កក្រើក​ទៀតហើយ​!​!​ ​កំពូល​តា​រា​ល្បី​ៗ​ត្រៀម​ទៅ​អង្រួន​ឆាក​តន្ត្រី​ ​Live​ ​Band​ ​នៅ​កូរ៉េ​

    ​​ថ្ងៃទី១៣​ ​ខែកញ្ញា ​ខាងមុខនេះ​ ​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​ដ៏​អស្ចារ្យ​ដោយ​សិល្បៈ​ក​រល្បីៗ​មាន​ទាំង​លោក​ព្រាប​សុវត្ថិ​ផង​ធ្វើឡើងនៅ​បរទេស​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ផ្តល់​ភាព​សប្បាយរីករាយ​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ​ ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ ​គឺ​ការ​ប្រគំតន្ត្រី​លើក​នេះ​ ​Live​ ​Band​ ​ដោយក្រុម​ចចក​សមុទ្រ​ ​ដែល​ជា​ក្រុម​ល្បីល្បាញ​នៅ​កម្ពុជា​ ​។​

    ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ​ដើម្បីឲ្យ​ការ​ប្រគំតន្ត្រី​នៅក្នុង​ប្រទេស​កូរ៉េ​ទទួល​បានការ​ចាប់អារម្មណ៍​ជាង​មុន​ ​លោក​សម្រេច​អញ្ជើញ​ក្រុម​ចចក​សមុទ្រ​យក​ទៅ​កាន់​ឩ​បក​រណ៍​តន្ត្រី​ដោយ​ផ្ទាល់​ ​ដោយ​មិន​តម្រូវឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង​ដោយ​ការ​ចាក់​សាច់ភ្លេង​ទៀត​ទេ​។​ ​លោក​ថា​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​និង​ចាក់ភ្លេង​ ​មាន​ភាព​រស់រវើក​មិន​ដូចគ្នា​ទេ​ ​ដោយ​ការ​ប្រគំតន្ត្រី​មាន​ភ្លេង​ ​នឹង​ជួយ​ឲ្យ​ការសម្ដែង​របស់​ក្រុម​សិល្បករ​ ​និង​ពិធីករ​ ​មាន​ភាព​រលូន​ ​និង​ទាក់ទាញ​ជាង​។​ ​ការ​ប្រគំតន្ត្រី​ដែល​ក្រុមហ៊ុន​របស់​លោក​ ​នឹងLive​ ​Band​ ​នេះ​ ​នឹង​រៀបចំឡើង​នៅ​ក្រុង​អាន់​សាន់​ ​នៅ​ថ្ងៃទី១៣​ ​ខែ៩​ ​ដោយ​ការ​ប្រគំតន្ត្រី​លើក​នេះ​ ​គឺ​លោក​នឹង​ធ្វើឲ្យ​កក្រើក​តែម្ដង​។​ ​តា​រា​ល្បី​ៗ​ដែល​លោក​យក​ទៅ​នៅក្នុង​ឆ្នាំនេះ​រួមមាន​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កូនប្រុស​ទាំង៣របស់​លោក​ព្រាប​ ​សុវត្ថិ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​លោក​ ​ខេម​ ​កញ្ញា​ ​អ៊ី​វ៉ា​ ​និង​ ​គូ​ម៉ា​ ​និង​តា​រា​ល្បី​ៗ​ជាច្រើន​ផ្សេងទៀត​។​ ​

    ​សូមជម្រាប​ដែរ​ថា​ ​សម្ដែង​តែមួយ​ពេល​ប៉ុណ្ណោះ​ ​ដោយ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​ថា​ ​បងប្អូន​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ ​នឹង​កាន់តែ​សប្បាយរីករាយ​ ​ជាមួយនឹង​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​ដោយ​ផ្ទាល់​ ​ហើយ​លេង​ដោយក្រុម​ចចក​សមុទ្រ​ដ៍​ល្បីល្បាញ​ទៀត​៕​


  • ​ព្រឹត្តិ​ការណ៍​សម្ពោធ​ជា​ផ្លូវការ​ ​រថយន្ត​ ​Ford​ Ecosport​ ​នៅ​កម្ពុជា​

    ​ព្រឹត្តិ​ការណ៍​សម្ពោធ​ជា​ផ្លូវការ​ ​រថយន្ត​ ​Ford​ Ecosport​ ​នៅ​កម្ពុជា​

    ​ក្រុមហ៊ុន​ ​អ​អឹម​ខេ​ ​ខេម​បូ​ឌា​ ​RMA​ ​Cambodia​ ​ដែល​ជា​តំណាង​ ​នាំ​ ​ចូល​ ​និង​ ​ចែកចាយ​ ​ផ្ដាច់​ ​មុខ​ ​រថយន្ត​ ​ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធី​ ​សម្ពោធ​ជា​ផ្លូវការ​ ​នៃ​រថយន្ត​ Ford​ Ecosport​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅ​ដឹព្រី​មៀសេ​ន​ធ័រ​សែនសុខ​ ​ផ្សារ​ទំនើប​ ​Aeon​ ​mall​ ​sen​ ​sok​ ​city​ ​(​Aeon2​)​នា​ល្ងាច​ថ្ងៃទី23ខែសីហា​ឆ្នាំ2019​។​

    ​ ​ពិធីសម្ពោធ​ជា​ផ្លូវការ​នេះ​មានការ​ចូលរួម​ពី​ ​មន្ត្រី​អ្នកមុខអ្នកការ​ ​ធុរជន​សំ​ខាន់​ៗ​ ​លោក​ឧកញ៉ា​ ​តំណាង​អ្នកលក់​ ​តំណាង​អ្នក​ចែកចាយ​ ​អតិថិជន​រថយន្ត​ ​ford​ ​និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​នាក់​រួម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ចូលរួម​ផ្តិត​យក​រូបភាព​ដ៏​កម្រ​ ​និង​ល្អ​ប្រណិត​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​។​

    ​ ​រថយន្ត​ ​Ford​ Ecosport​ ​2020​ ​បាន​ផ្ដល់​ជូន​ពិសោធន៍​ ​បើកបរ​ថ្មី​ ​ដែល​ប្រកបដោយ​ភាព​ ​រលូន​ ​និង​ ​ផាសុកភាព​បំផុត​ ​នៅ​លើ​ផ្លូវ​ ​។​នេះ​ដោយសារតែ​ ​ការ​ច្នៃប្រឌិត​ថ្មី​ ​របស់​វិស្វករ​ក្រុ​មហ៊ុ​ ​​Ford​  ​ដែល​អាច​កាត់បន្ថយ​ ​សំឡេង​រំខាន​ពី​ខាងក្រៅ​ ​ភាព​រំ​ញ័រ​ ​និង​ការ​រលាក់​នៅពេល​បើកបរ​។​

    កាន់តែ​ពិសេស​ ​​Ford​ Ecosport ​ក៏​មានការ​កែសម្រួល​ ​ផ្នែក​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ ​និង​បំពាក់​ ​ទៅ​ដោយ​ ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ជាច្រើន​ ​សម្រាប់​ជួយ​សម្រួល​ ​ដល់​ការ​បើកបរ​របស់​លោកអ្នក​ ​ក្នុង​នោះ​ដែរ​ ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ ​ដែល​ត្រូវ​បាន​បំពាក់​ ​នៅលើរថយន្ត​ ​​Ford​ Ecosport​ ​នោះ​ ​រួមមាន​ដូចជា​បច្ចេកវិទ្យា​ ​SYNC​ ​3​ ​និង​ ​អេក្រង់​ ​Touch​ ​Screen​ ​8​ ​អ៊ី​ង​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ ​នឹងអាច​ ​ហ្សូមZoomបាន​។​

    ​ចំណែក​ ​ផ្នែក​ខាងក្រៅ​ ​និង​ខាងក្នុង​រចនា​ថ្មី​ ​ស្រឡាង​ ​យ៉ាង​ស្រស់​ស្អាត​ ​ចង្កៀង​មុខ​ភ្លឺច្បាស់​ល្អ​ ​ជា​ ​មួយ​ ​និង​ភ្លើងLED​ ​បំភ្លឺ​ពេលថ្ងៃ​ ​និង​ ​ហ្វា​កូដ​អូតូ​ ​សេន​សឺរ8​ ​គ្រាប់​ ​ខាងមុខ​និង​ខាងក្រោយ​ជំនួយ​ចូល​ចត​។​ ​ប្រព័ន្ធ​ទប់​លំនឹង​ ​ពេល​ឡើង​ចំណោត​ ​ប្រព័ន្ធ​ប្រាំង​អេ​ប៊ី​អេសABS​ ​និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ ​ពេល​ ​បើកបរ​លើ​ផ្លូវ​កោង​ ​និង​រអិល​។​ការ​បញ្ឆេះ​រថយន្ត​ ​ដោយ​ពុំ​ចាំបាច់​ ​ប្រើ​សោរ​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និច​ ​ធូរ​ ​ងាយស្រួល​បើកបរ​ ​ប្រអប់​ត្រជាក់​និង​កន្លែង​ ​ដាក់​អីវ៉ាន់​ ​25​ ​កន្លែង​ ​និង​មាន​ពោង​សុវត្ថិភាព​ចំនួន​ ​6​ ​។​

    ​​លោក​ ងន​ ​សាំង​ អគ្គនាយក​ក្រុមហ៊ុន​ ​RMA​ ​cambodia​ ​បាន​មានប្រសាសន៍​ថា​ក្រុមហ៊ុនRMAសម្រេចចិត្ត​ ​នាំចូល​រថយន្ត​ ​ប្រភេទSUV​ ​ខ្នាត​តូច​មួយ​នេះ​ ​មកកាន់​ទីផ្សារ​កម្ពុជា​ ​គឺ​ដើម្បី​ ​ឆ្លើយតប​ ​ទៅ​នឹង​ ​តម្រូវការ​ ​របស់​អតិថិជន​ ​ក៏ដូចជា​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។​

    ​ ​លោក​បាន​បញ្ជាក់​ថា​ ​រថយន្ត​ ​Ford​ Ecosport ម៉ូដែល​ថ្មីនេះ​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ទាន់​សម័យ​ភ​ ​ភាព​ងាយស្រួល​ ​រួម​ទាំង​សមត្ថ​ភាប​ ​និង​មុខងារ​កាន់តែ​ច្រើន​ ​រួមបញ្ចូល​គ្នា​នៅក្នុង​រថយន្តSUVតែមួយ​។​ ​Ford​ Ecosport ក៏​មាន​ផ្តល់​ជម្រើស​ពណ៌​ជាច្រើន​ឱ្យ​ជ្រើសរើស​ ​ដូចជា​ពណ៌ស​ ​ក្រហម​ ​ខៀវ​ ​ទឹកក្រូច​ ​ប្រ​ផះ​ ​និង​ខ្មៅ​ផង​ដែរ​។​ ​រថយន្ ត​Ford​ Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន​ ​Ecoboost ទំហំ1​.​oLថ្វីត្បិតតែ​ម៉ាស៊ីន​តូច​មែនពិត​ប៉ុន្តែ​វា​មាន​កម្លាំង​ជាងរថយន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា​ ​និង​កាត់បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​៕​

  • ដាច់​ផ្ងារ​!​!​ ​មើលរូប​សម្រស់​ ​Dj​ ​Soda​ ​កាលពី​មិនទាន់​កែ​មុខ​

    ដាច់​ផ្ងារ​!​!​ ​មើលរូប​សម្រស់​ ​Dj​ ​Soda​ ​កាលពី​មិនទាន់​កែ​មុខ​

    ឌី​ជេ​ស្រី​ស្រស់​ ​Dj​ ​Soda​ ​ទទួល​បានការ​គាំទ្រ​ ​និង​ភាព​ល្បីល្បាញ​ជា​ខ្លាំង​ ​ដោយសារតែ​ទេពកោសល្យ​ ​នៃ​ការ​ ​mix​ ​ភ្លេង​របស់​នាង​ ​។​ ​ជាទី​ចាប់​អា​រម្ម​ណ៏​ ​មិន​ត្រឹមតែ​ទេពកោសល្យ​តន្រ្តី​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​ក៏​ទាក់ទាញ​មិនធម្មតា​ដែរ​ ​។​

    ​ទាក់ទង​នឹង​រូប​ស្រស់​សិច​ស៊ី​បែបនេះ​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ ​មានការ​សង្ស័យ​និង​ខ្លះ​និ​យាយ​ចំៗ​តែម្ដង​ ​ថា​ឌី​ជេរូ​ប​បាន​កែ​រូប​សម្រស់​ ​នាង​ត្រូវ​ឆ្លងកាត់​នូវ​មុខកាំបិត​ដូច្នេះហើយ​ទើប​ធ្វើឲ្យ​នាង​មាន​សម្រស់​ស្រស់​ស្អាត​បែបនេះ​។យ៉ាងណាមិញ​កាល​ពី​ថ្មី​ៗ​នេះ​មា​នវេប​សា​យក​ម្សាន្ត Koreaboo ​មួយ​បាន​ចេញផ្សាយ​អំពី​រូបភាព​របស់​នាង​ ​កាល​មិនទាន់​កែ​សម្ភស្ស​ ​មើល​រួច​ពិតជា​ស្មាន​មិនដល់​មែន​ ​ព្រោះ​ឥឡូវនេះ​ ​នាង​ស្អា​ត​ខ្លំា​ង​ណាស់​ ​៕​

    ​ប្រិយមិត្ត​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​

  • ប៉ុន្មាន​ឈុត​របស់​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​ពិតជា​ស្រស់​ស្អាត​ដូច​កូនក្រមុំ​តុក្កតា ​

    ប៉ុន្មាន​ឈុត​របស់​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​ពិតជា​ស្រស់​ស្អាត​ដូច​កូនក្រមុំ​តុក្កតា ​

    ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​សុគន្ធ​ ​និសា​ ​ដូចដែល​ប្រិយ​តែងតែ​ដឹង​រួចមក​ហើយ​ថា​នាង​មិន​ត្រឹមតែ​ច្រៀង​ចម្រៀង​ពីរោះ​រណ្តំ​នោះ​ទេ​ថែមទាំង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​ទៀតផង​។​

    ​ប៉ុន្តែ​ថ្មី​ៗ​នេះ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​ ​សុគន្ធ​ ​និសា​ ​បាន​គ្រង​ឈុត​ប្រពៃ​ណី​ខ្មែរ​ព​ណ៍​ផ្កាឈូក​ស្រាល​ ​ជាមួយ​ការ​ច្នៃ​ម៉ូដ​យ៉ាង​ល្អឥតខ្ចោះ​ ​ជាពិសេស​នោះ​ម៉ូដ​សក់​ទម្លាក់​ពិតជា​ប្លែក​ ​គួរឲ្យ​ចង់​គយគន់​ខ្លាំង​ណាស់​ ​ដែល​មើលទៅ​ហាក់បីដូច​កូនក្រមុំ​តុក្កតា​បា​រាំង​អីច៊ឹង​។​ ​គួរ​រំឭក​ផង​ដែរ​ថា​ ​សុគន្ធ​ ​និសា​ ​គ្រង​ឈុតសម្អាងការ​បុរាណ​ខ្មែរ​នេះ​មិនមែន​ជា​លើក​ទី១នោះ​ទេ​ ​តែ​ដោយសារ​ម្តងនេះ​តារា​ស្រី​រូប​នេះ​ពិតជា​ស្រស់​សោភា​ប្លែក​នឹង​មើល​មិន​ចង់​ស្គាល់​ពិតមែន​៕​