Author: អេបិល

  • ខេម បែកញើសទាំងយប់ បង្ហោះសារ៖ «ឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា»

    ខេម បែកញើសទាំងយប់ បង្ហោះសារ៖ «ឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា»

    ខណៈខាងផលិតកម្មថោន បានបង្ហោះលិខិតកោះហៅតារាចម្រៀង ខេម ឱ្យចូលខ្លួនដោះស្រាយបញ្ហាចេញច្រៀងផលិតកម្មផ្សេងមិនទាន់ចប់កុងត្រានោះ ភ្លាមៗតារាប្រុសចាស់វស្សាក្នុងផលិតកម្មថោនរូបនេះ បានបង្ហោះសារក្ដុកក្ដួលសុំក្ដីអាណិតពីចាងហ្វាងផលិតកម្មថោន។

    សារដ៏វែងអន្លាយ ត្រូវបានតារាចម្រៀង ខេម រៀបរាប់ទាំងមិនអស់ចិត្តដូចខាងក្រោមនេះ ៖

    យប់ជ្រៅហើយ 🙏🙏🙏🙏😭😭😭😭😭😭
    អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ😭😭 ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល 🙏🙏🙏 (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ😭បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន😭😭😭😭ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ😭😭😭 មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង😭😭😭 មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ?😭😭😭😭 បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់😭😭😭 មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់😭😭😭😭 ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ 😭😭😭😭😭😭 🙏🙏🙏🙏🙏ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ 😭😭😭😭😭 ។
    🙏មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ😭😭😭។
    លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? 😭😭 ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ😭😭😭😭 ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី😭😭😭 ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ😭😭
    មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី😭😭 វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត😭😭 មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ 😭😭តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក😭😭😭😭

  • ព្រីនដាក់មួយម៉ាត់ទាំងអួលណែនខ្សឹកខ្សួលពីរឿង«ពោះធំ The Movie»កំពុងចាក់បញ្ចាំង

    ព្រីនដាក់មួយម៉ាត់ទាំងអួលណែនខ្សឹកខ្សួលពីរឿង«ពោះធំ The Movie»កំពុងចាក់បញ្ចាំង

    សូម្បីព្រីនក៏ទប់ទឹកភ្នែកមិនជាប់ដែរពេលមើលរឿង«ពោះធំ The Movie» ដូច្នេះអ្នកទស្សនាដែលចូលចិត្តរឿងកម្សត់បង្កប់ការអប់រំពីរសជាតិជីវិតស្នេហាយុវវ័យនិងក្តីស្រលាញ់ក្នុងគ្រួសារ អាចមកទស្សនារឿង«ពោះធំ The Movie» ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តរួមមាន Major Cineplex, Legend Cinema និង Prime Cineplex ដើម្បីដឹងកាន់តែច្បាស់ថាភាពយន្តថ្មី ដែលល្បីថាកម្សត់ខ្លាំងនេះល្អមើលយ៉ាងណា និងអាចបង្ហូរទឹកភ្នែកអ្នកឱ្យខ្សឹកខ្សួលដូចប៉ាវីដែរទេ។

    ធ្លាប់តែជាតារាសម្តែងមួយរូប ព្រីន នៅតែមិនអាចទប់ទឹកភ្នែកបានពេលមើលរឿងកុនដ៏កម្សត់នេះ ព្រោះពេលលោកដើរចេញពីរោងកុនភ្លាម ភ្នែករបស់លោកនៅក្រហមបន្ទាប់ពីយំរួច។ តារាប្រុសរូបនេះបានផ្តល់បទសម្ភាសន៍នៅមុខរោងកុនផ្ទាល់ទាំងទឹកភ្នែកនិងអួលដើមករថា «ពេលអង្គុយមើលរឿងហ្នឹង ខ្ញុំមានអារម្មណ៍ថាកំពុងមើលពីជីវិតក្មេងពីរនាក់ មិនមែនមើលរឿងកុនទេ។ ខ្ញុំឆ្ងល់ថាហេតុអ្វីប៉ាម៉ាក់ដែលអះអាងថាស្រលាញ់កូន បែរជាគ្នាទើបវ័យប៉ុណ្ណឹង សុខចិត្តបោះបង់កូនចោល។ ពេលគ្នាមានបញ្ហរត់ទៅសុំជំនួយ បែរជាគ្មានអ្នកណាជួយសោះ។»

    កម្លោះសង្ហារព្រីន បានបន្ថែមទាំងអួលដើមករថា «ខ្ញុំមើលយូរៗទៅ ស្លុងតាមសាច់រឿងក្មេងប្រុសស្រីមួយគូហ្នឹង ដែលលំបាកវេទនាមែនទែន។ តាមពិតខ្ញុំក៏ជាតារាសម្តែងដែរ ខ្ញុំមិនចង់យំទេ តែពិបាកទប់ពេក ខ្ញុំខំទប់ទឹកភ្នែកឡើងឈឺក្បាលទៅហើយ»។ តារាប្រុសរូបនេះ ក៏បានបញ្ជាក់បន្ថែមថា រឿងនេះមិនត្រឹមតែកម្សត់សាច់រឿងនិងការសម្តែងរបស់តួអង្គទេ សូម្បីតែបទចម្រៀងផ្ទាល់ក៏កម្សត់ខ្លាំង គ្រាន់តែសម្លេងគ្រហឹមរបស់តារាចម្រៀងក៏ធ្វើឱ្យលោកព្រឺសម្បុរដែរ។

    គួរបញ្ជាក់ថា ខ្សែភាពយន្តរឿងពោះធំ The Movie ដែលជា Version ថ្មី គឺមិនមែនជារឿងពោះធំ Version អនឡាញ ដែលធ្លាប់ចាក់បញ្ចាំងតាម Youtube របស់ផលិតកម្ម Sastra Film នោះទេព្រោះមានការថតឈុតឆាកថ្មីទាំងអស់សម្រាប់បញ្ចាំងជាភាពយន្ត ដែលជាសាច់រឿងថ្មីបន្តពីជីវិតរបស់តួឯកប្រុសស្រីពេជ្រ និងលីនដា សម្តែងដោយកញ្ញា អាំង សុជាតា និងលោក ស៊ីវ សុវណ្ណារាជ្យ ក្រោយពេលចាកចេញពីផ្ទះ ទៅផ្សងជីវិតគ្មានទីជម្រក តស៊ូលំបាកវេទនា ដោយគ្មានការទទួលស្គាល់ពីឳពុកម្តាយ ក្នុងពេលដែលតួស្រីកំពុងមានផ្ទៃពោះវ័យក្មេង ។ ធានាថាឈុតឆាកថ្មីនេះនឹងកាន់តែធ្វើឱ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ អាណិតឆាកជីវិតរបស់ពួកគេ និងស្រាយចម្ងល់អ្នកទស្សនាតាមអនឡាញ ពីវាសនារបស់ឳពុកម្តាយវ័យក្មេង និងកូនក្នុងពោះជាចុងក្រោយនឹងទៅជាយ៉ាងណា ជាពិសេសគឺការបញ្ចប់មួយ ដែលលោកអ្នកនឹកស្មានមិនដល់ថានឹងក្លាយជាបែបនោះ៕

  • វីវរហើយ! ផលិតកម្មថោន កោះហៅលោក ខេម ទៅដោះស្រាយគ្នា ទាក់ទងការចេញទៅច្រៀងនៅផលិតកម្មផ្សេង

    វីវរហើយ! ផលិតកម្មថោន កោះហៅលោក ខេម ទៅដោះស្រាយគ្នា ទាក់ទងការចេញទៅច្រៀងនៅផលិតកម្មផ្សេង

    ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ​ព្រោះផលិតកម្ម ថោន ដែលជាអតីតទ្រនំសុខសាន្តរបស់តារាចម្រៀង ខេម ស្រាប់តែចេញសេចក្ដីជូនដំណឹងឱ្យលោក ខេម ចូលខ្លួនទៅដោះស្រាយជាមួយផលិតកម្ម ព្រោះតែតារារូបនេះ ចេញទៅច្រៀងនៅផលិតកម្មផ្សេងទាំងមិនទាន់ចប់កុងត្រា។ ​

    តាមការប្រកាសជូនដំណឹងបានឱ្យដឹងថា កុងត្រាការងាររបស់តារាចម្រៀងរូបនេះជាមួយផលិតកម្ម​ថោន គឺត្រូវផុតនៅចុងខែធ្នូឆ្នាំ 2020 ឯណោះ។ ការណាត់ជួបនឹងធ្វើឡើងនៅថ្ងៃ25 ខែសីហា ឆ្នាំ2020 វេលាម៉ោង15 រសៀលជាកំហិត។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ទទួលបានការបំភ្លឺពីលោក ខេម ថាលោកនឹងចូលខ្លួនដោះស្រាយទៅតាមការស្នើពីផលិតកម្មឬយ៉ាងណានោះទេ៕

     

  • ផលិតករក្នុងស្រុកអស់កង្វល់ តាមរយៈដំណោះស្រាយថ្មីរបស់«ដានស៊ីងរ៉េន»

    ផលិតករក្នុងស្រុកអស់កង្វល់ តាមរយៈដំណោះស្រាយថ្មីរបស់«ដានស៊ីងរ៉េន»

    បន្ទាប់ការបើកឱ្យដំណើរការរោងភាពយន្តវិញភ្លាម រឿង «ពោះធំ» របស់ផលិតកម្ម «សាស្រ្តា» បានចាក់បញ្ចាំង ដោយ មិនឱ្យទស្សនិកជនរង់ចាំយូរ តាំងពីថ្ងៃទី២០ សីហានេះមកម៉្លេះ។ នេះបើតាមបើការបញ្ជាក់របស់ «ដានស៊ីងរ៉េន» ដែលជា ក្រុមហ៊ុនចែកចាយរឿងក្នុងស្រុក ទើបនឹងដំណើរអស់រយៈជាង១ឆ្នាំមកនេះ។

    លោក ស៊ុំ ស៊ីថែន ប្រធានផ្នែកម៉ាឃិទីងរបស់ «ដានស៊ីងរ៉េន»បានបន្ថែមឱ្យដឹងថា៖ «ក្រៅពីរឿង «ពោះធំ» យើងខ្ញុំ កំពុង រៀបកាលវិភាគបញ្ចេញរឿងមួយទៀត ដែលត្រូវបង្កកដោយវិបត្តិកូវីដ១៩ គឺរឿង «ព្រលឹងល្បុក្កតោ» ដែល សហការដឹកនាំដោយលោកគ្រូតា សាន គឹមស៊ាន និងលោកសុង សូភក្តី នៅចុងឆ្នាំនេះ។ បេសកកម្មរបស់យើងខ្ញុំ គឺ ចំណេះ ជំនាញ និងបទពិសោធន៍ដែលយើងខ្ញុំមានកន្លងមក មកបម្រើការឱ្យផលិតកម្មក្នុងស្រុក ដែលតែងជួបប្រទះ បញ្ហាសម្របសម្រួលជាមួយរោងភាពយន្តដោយផ្ទាល់ និងពុំសូវមានពេលរៀបចំយុទ្ធនាការផ្សេងៗ បន្ទាប់ពីផលិតរួច។ មួយវិញទៀត «ដានស៊ីងរ៉េន» ក៏ព្យាយាមសម្រាំងយកភាពយន្តខ្មែរមានគុណភាព ដើម្បីចាក់បញ្ចាំងនៅបណ្តារោង ភាពយន្តក្នុងស្រុក និងក្រៅស្រុកផងដែរ។»

    «មូលហេតុ ដែលយើងខ្ញុំជ្រើសរើស «ដានស៊ីងរ៉េន»ដើម្បីចែកចាយ «ព្រលឹងល្បុក្កតោ» គឺដោយសារទំនុកចិត្ត និង ការរាប់អានយូរអង្វែង។ ខ្ញុំស្គាល់ស៊ីថែន១០ឆ្នាំមកហើយ ហើយទទួលស្គាល់ពីភាពមោះមុតរបស់គាត់ក្នុងការងារ។ រីឯដៃគូ គាត់ទាំងពីរ សុទ្ធជាអ្នកមានទេពកោសល្យ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យភាពយន្ត។» នេះជាមតិបញ្ជាក់របស់លោក តឹក ង៉ូយ ជាផលិតកររបស់រឿង«ព្រលឹងល្បុក្កតោ» ដែលគេឯងតែហៅថា «ស្តេចនំដូណាត់» កាលពីសម័យគាត់រស់នៅ សហរដ្ឋអាមេរិក។

    គួរកត់សម្គាល់ថា កាលពីដើមខែកក្កដាកន្លងទៅ​ ផលិតកម្ម «រាម» ក៏បានប្រកាសការផលិតរឿងថ្មីដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «កម្ម» ដោយសហការជាមួយ «ដានស៊ីងរ៉េន» ក្នុងនាមជាក្រុមហ៊ុនសហផលិត និងចែកចាយ ផងដែរ។ បើតាមបច្ចុប្បន្នភាពចុងក្រោយ រឿងរន្ធត់មួយនេះដែលចំណាយទុនផលិតដោយម្ចាស់យីហោផលិតផល រក្សាសម្ផស្ស «សម្រស់ធម្មជាតិ» ស្រីអូន និងដៃគូ នឹងបញ្ចប់ការថតរបស់ខ្លួននៅភ្នំពេញ នាចុងខែសីហានេះ។

    អំពីក្រុមហ៊ុន «ដានស៊ីងរ៉េន»

    ដំណើរការចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន «ដានស៊ីងរ៉េន» (DancingRains Co., Ltd.) ផ្តោតលើសេវានានាក្នុង វិស័យភាពយន្តដូចជាភាពយន្តខ្នាតវែង រឿងភាគទូរទស្សន៍ ឬ តាមអុិនធើណេត សេវាលក់ និងចែកចាយភាពយន្ត និង សម្ភារៈថត។ ក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយសព្វយ៉ាងមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ស៊ុំ ស៊ីថែន និង សហស្ថាបនិក២រូបទៀត។ តាំងពីឆ្នាំ២០០៩ ពួកគាត់ម្នាក់ៗសុទ្ធតែបានប្រឡូកក្នុងការផលិតភាពយន្តខ្លី​ សហផលិត គម្រោង អន្តរជាតិ និងឱ្យទីភ្នាក់ងារផលិតវីដេអូពាណិជ្ជកម្មក្នុងស្រុក រៀបចំមហោស្រពភាពយន្តខ្លី និងធ្លាប់បម្រើការ យ៉ាងសកម្ម នៅរោងភាពយន្តទំនើបផងដែរ។

    សម្រាប់ព័ត៌មានបន្ថែមអំពី«ដានស៊ីនរ៉េន» សូមទាក់ទង៖

    +85512 684 955 /15 226 602

    [email protected]

  • ករុណា ពេជ្រ បង្ហោះសារក្ដៅចិត្ត មានអ្នកចង់ Copy ផលិតផល បិទផ្លូវរកស៊ី

    ករុណា ពេជ្រ បង្ហោះសារក្ដៅចិត្ត មានអ្នកចង់ Copy ផលិតផល បិទផ្លូវរកស៊ី

    នៅពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានងាកមកធ្វើជំនួញថ្មីមួយ បង្កើតប៊្រេន ដោយខ្លួនឯង នូវគ្រឿងសំអាង ដែលមានឈ្មោះថា B-karona ។

    ក្រុមហ៊ុន​ ប៊ី-ករុណា​ ត្រូវបានគេដឹងថា មានលោក​ ករុណា​ ពេជ្រ​ ឈរ​ជា​ ម្ចាស់ប្រេន​ ទើបនាំចូលផលិតផល​ពីរមុខ​ ដំបូង​ គឺ​ ហ្វូមលាងមុខ​ និង​ ឡេលាបខ្លួនបុរស​ នារី​ ចម្រាញ់ចេញពីទឹកក្រូចឆ្មារ​ ដែលជួយ អោយស្បែកសស្អាតបែបធម្មជាតិ​ ជាពិសេស​ គឺ​ ជួយព្យាបាលបំបាត់មុនខ្នងត្រឹមតែ រយៈ ពេល​ 3 ថ្ងៃ​ ដែលទើបតែបើកលក់​មួយរៈពេល​មិ​នទាន់ដល់មួយខែផង​ ហើយ ក៏កំពុង តែទទួលបានគាំទ្រ​ និង​ ទុកចិត្ត​ពីអតិថិជន​ក្នុង​ និង​ ក្រៅប្រទេស​ យ៉ាងច្រើន​ ហើយក៏ទទួលបានការសរសើរ​ រួមជាមួយ​ Feed Back យ៉ាងច្រើន​ ក្នុងពេលដ៏ខ្លី​ ..។

    ខណៈកំពុងចរាចរផលិតខ្លួននៅលើទីផ្សារស្រាប់តែមានអ្នកចង់កាច់កុង ក្លែងបន្លំផលិតរបស់លោកបាត់ទៅហើយ។ បើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ ករុណា ពេជ្រ បានរៀបរាប់ថា «ផលិតផលខ្ញុំថ្មី ល្បីថា មានអ្នកចង់copy សូមទុកឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះជាមួយ ផលិតផលស្តង់ដាគុណភាពពិត ជូនដល់ប្រជាពលរដ្ឋខ្មែរសិនទៅ។»

  • ស្អែកនេះ ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រៀមខ្លួនធ្វើសន្និសីទសារព័ត៌មានជុំវិញការផ្លាស់ទ្រនំច្រៀង ចុះកូនទាំង3?

    ស្អែកនេះ ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រៀមខ្លួនធ្វើសន្និសីទសារព័ត៌មានជុំវិញការផ្លាស់ទ្រនំច្រៀង ចុះកូនទាំង3?

    បន្ទាប់ពីលេចធ្លាយព័ត៌មានកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បានផ្លាស់​ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ មហាជនច្រើននៅមានមន្ទឹលសង្ស័យចំពោះរឿងរ៉ាវ ខណៈដែលកំពូលតារាចម្រៀងរូបនេះ សុខចិត្តចាកចេញពីទ្រនំដែលប្រឹងប្រែងតស៊ូជាច្រើនឆ្នាំ។

    មានមតិខ្លះពីអ្នកសិល្បៈបានអះអាងថា គ្មានការចាកចេញរបស់លោក ព្រាប សុវត្ថិ ទៅកាន់ទ្រនំកាឡាក់ស៊ីណាវ៉ាត្រានោះទេ។ គ្រាន់តែមានការងារដីធ្លីមួយចំនួនដែលលោកបានសហការធ្វើការងារជាមួយក្រុមហ៊ុនGalaxy Navatra តែប៉ុណ្ណោះ។ អ្នកខ្លះទៀតគេបានលើកឡើងថា លោក ព្រាប សុវត្ថិ ពិតជាចាកចេញពិតមែន ដោយលោកសម្លឺងឃើញការហក់ចូលឆាកអន្ដរជាតិ តាមរយៈផលិតកម្ម Galaxy Navatra Thailand ដើម្បីសាងប្រជាប្រិយភាពថែមមួយកម្រិតទៀត។ ហើយខ្លះទៀតក៏បាននិយាយឡើងដែរថា បើឪពុកចាកចេញហើយ ( លោក ព្រាប សុវត្ថិ ) ចុះកូនទាំងបី នឹងនៅបន្ដក្នុងហង្សមាសទៀតឬយ៉ាងណា?

    តែយ៉ាងណាមិញ ​តាម​ការបញ្ជាក់ឱ្យដឹង​ពី​លោក យឹម តាស្រង់ នាយកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatraកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ នឹង​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​​ជា​ជំហាន​ដំបូង​រយៈពេល៥ឆ្នាំ ។ នៅ​មិន​ទាន់​ដឹង​ថា កូន​​ទាំង​៣ របស់​កំពូល​តារា​ចម្រៀងនឹង​ទៅចូល​មក​ជា​មួយ​ឪពុក​ឬ​យ៉ាង​ណា​នោះ​ឡើយ ព័ត៌មានលម្អិត លោកនឹងបង្ហាញជូនក្នុងសន្និសីទ​សារព័ត៌មាន ដែលនឹងរៀបចំឡើង​ នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។

  • រួសរាន់!! ចុះឈ្មោះទទួលយកប្រព័ន្នទិន្នន័យតួសម្តែង និងអ្នកបច្ចេកទេសភាពយន្តនៅកម្ពុជាជិតផុតកំណត់ហើយ ឱ្យបានមុនចុងខែសីហានេះ

    រួសរាន់!! ចុះឈ្មោះទទួលយកប្រព័ន្នទិន្នន័យតួសម្តែង និងអ្នកបច្ចេកទេសភាពយន្តនៅកម្ពុជាជិតផុតកំណត់ហើយ ឱ្យបានមុនចុងខែសីហានេះ

    មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា មានកិត្តិយសសូមជម្រាបថា ប្រព័ន្នទិន្នន័យតួសម្តែង និងប្រព័ន្នទិន្នន័យអ្នកបច្ចេកទេសភាពយន្តឌីជីថល នៅតែបន្តបើកការចុះឈ្មោះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។

    មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា បានចាប់ផ្តើមបង្កើតប្រព័ន្នទិន្នន័យតួសម្តែង ភាពយន្តផ្ទៃក្នុងតាំងពីឆ្នាំ ២០១០មកម្លេះ ក្នុងគោលបំណងប្រមូលព័ត៌មាននិងសាវតា របស់តួសម្តែងទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយរក្សាទុកដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មភាពយន្តក្នុងស្រុកនិងបរទេសដែលស្របច្បាប់។

    ក្នុងពេលនេះដែរ មជ្ឈមណ្ឌល មានកិត្តិយសយ៉ាងខ្លាំងដើម្បីណែនាំប្រព័ន្នទិន្នន័យតួសម្តែងភាពយន្តតាមអនឡាញវិញម្ដង ដើម្បីងាយស្រួល ដល់ដំណើរការនៃការចុះឈ្មោះ ក៏ដូចជាជួយសម្រួលដល់ការអញ្ញើញមកទីតាំងមជ្ឈមណ្ឌលផ្ទាល់ដែលជាការរួមចំនែកមួយនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាត(កូវីត១៩)នាពេលបច្ចុប្បន្ន។ មជ្ឈមណ្ឌល សូមអញ្ចើញអ្នកទាំងអស់គ្នាដែលកំពុងធ្វើការក្នុងវិស័យភាពយន្តទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធទិន្នន័យអនឡាញរបស់យើងត្រឹមថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០។

    សូមប្រាកដថាអ្នកយល់ព្រមអនុញ្ញាតឱ្យមជ្ឈមណ្ឌលប្រើប្រាស់ព័ត៌មានរបស់អ្នក និងចែករំលែកទៅផលិតកម្មភាពយន្តក្នុងស្រុកឬបរទេសមុនពេលបំពេញប្រព័ន្ធទិន្នន័យអនឡាញនេះ។ ផលិតកម្មភាពយន្ត នឹងទាក់ទងអ្នកដោយផ្ទាល់ ប្រសិនបើអ្នកត្រូវបានជ្រើសរើសដំណាក់កាលដំបូង។ CFC តែងតែស្ថិតនៅជាមួយអ្នក។

    សម្រាប់តួសម្ដែង សូមចុះឈ្មោះតាមតំណនេះ

    https://docs.google.com/forms/d/e/1FAIpQLSd4A1s-b6sXy9QDZaVAgJ4L52CpZE5MQxxeTOrsgG2t-R8fJA/viewform?fbclid=IwAR1i9SeKua8nBt6DEMWuz7t–YWnnZncjJSMRhy1d3oo2fQzmceS-ebWmng

     

    សម្រាប់អ្នកបច្ចេកទេសភាពយន្ត សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ

    https://docs.google.com/forms/d/e/1FAIpQLSdu-v0mcXRVX1BdZT5Y5saTtB4x8OHSreBf6zp20cYCkEIw1w/viewform?fbclid=IwAR0PM41AjjkHvcxmVMmsSz85sqyZpRNMnINN6C3AzuTzOw0JPyoWxMw-voc

  • ក្រោយលាចាកសិក្ខាបទ អន្ទិតជី ដេវីត និង ទេព បូព្រឹក្ស បន្តធ្វើបុណ្យចែកទាន ដល់អ្នកមានជីវភាពខ្វះខាត

    ក្រោយលាចាកសិក្ខាបទ អន្ទិតជី ដេវីត និង ទេព បូព្រឹក្ស បន្តធ្វើបុណ្យចែកទាន ដល់អ្នកមានជីវភាពខ្វះខាត

    រូបភាពជាច្រើន​សន្លឹក​នៅ​រសៀល​ថ្ងៃ​ទី23 ខែសីហា ឆ្នាំ​2020​នេះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស បានបង្ហោះនិងសរសេរ​រៀបរាប់​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ឱ្យមហាជនដឹងថា «​នេះ​ជា album រូបភាព​ដែល​មាន​ក្តី​សុខ​បំផុត និង​មានន័យ​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​ឆ្នាំ​2020។ សូម​បងប្អូន​ទូទាំងប្រទេស​អនុមោទនា​នូវ​កុសលផល​បុណ្យ​ផង​ចុះ​ជួបតែ​សេចក្តីសុខ ចំរើន ជៀស​ផុត​ពី​ជំងឺ​ទាំងឡាយ សូម​ឱ្យ​មារ ប​វាស​ជៀសឱ្យយ​ឆ្ងាយ សត្រូវ​ទាំងឡាយ​សូម​ឱ្យ​ក្លាយជា​មិត្ត ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង សេចក្តី​ល្អ​នឹង​នាំ​ឱ្យ​យើង​ជួបតែ​ភាពជោគជ័យ​»​។​

    អតីត​តារា​ចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ បាន​បញ្ជាក់​ ​ថា «​បង្ហើយ​កិច្ច​នៃ​បុណ្យ​គឺ​ការចែក​ទាន ដោយ​ពាក្យ​សច្ចៈ​នេះ​សូម​អោយ​សេចក្តីសុខ​កើតមាន​ដល់​អ្នក​ទាំង​អស់​គ្នា ​តិច​សម្រាប់​អ្នកមាន តែ​ពេញ​ទៅ​ដោយ​បច្ច័យ​ទាន​ច្រើន​សម្រាប់​អ្នក​អត់ »​។ ងាក​មក​អន្ទិត ដេវីត ស្ថិតក្នុង​រូបភាព​ក្នុង​ថ្ងៃ​ចែកទាន​នោះ​ដដែល បាន​បង្ហោះ​សារ ដូច​ទៅនឹ​ង​កញ្ញា​ទេព បូ​ព្រឹក្ស ខាងលើ​នោះ​ដែរ​(​បង្ហើយ​កិច្ច​បុណ្យ​គឺ​…)។

    គួរ​បញ្ជាក់​ថា ការ​ឱ្យ​ទាន​ គឺ​ជា​មធ្យោបាយ​ហាត់​ពត់​អប់រំ​ចិត្ត​ឲ្យ​រៀន​លះ​ការប្រកួត​ប្រកាន់​ភាព​អាត្មានិយម លះ​ចិត្ត​ស្មូរ​កំណាញ់ ដោយ​បណ្ដុះ​មក​វិញ​នូវ​ចិត្ត​អាណិត​ស្រឡាញ់ គិត​ពី​សុខទុក្ខ​អ្នក​ដទៃ។ ទន្ទឹម​គ្នា​នេះ ក្នុង​ពុទ្ធសាសនា​មាន​ពោល​សរសើរ​ចំពោះ​ការ​បរិច្ចាគ​ទាន​ដោយ​ប្រការ​ផ្សេងៗ ថា​ជា​ផ្នែក​មួយ​នៃ​«អរិយទ្រព្យ» គឺ​ជា​កំណប់​ទ្រព្យ​ដ៏​ប្រសើរ​ឧត្ដម៕

  • តារាស្រី សឹម ស្រីនិច និង អូន​ផ្កាយ យំហើមភ្នែករៀបរាប់ពីឈុតកម្សត់ល្អមើលក្នុងភាពយន្ដ «ពោះធំ The Movie» កំពុងដាក់បញ្ចាំង

    តារាស្រី សឹម ស្រីនិច និង អូន​ផ្កាយ យំហើមភ្នែករៀបរាប់ពីឈុតកម្សត់ល្អមើលក្នុងភាពយន្ដ «ពោះធំ The Movie» កំពុងដាក់បញ្ចាំង

    ខណៈដែលភាពយន្ដដ៏ល្បីមានចំណងជើងថា «ពោះធំ The Movie» បានដាក់បញ្ចាំងតាំងពីថ្ងៃទី20 ខែ​សីហា ឆ្នាំ2020 កន្លងមកនេះ មហាជនជាច្រើនដែលបានទស្សនាហើយ បានពោលសរសើរពីគុណភាពភាពយន្ដខ្មែរ និងតម្លៃអប់រំខ្លាំង។ នៅក្នុងនោះដែរ ក៏មានតារាសិល្បៈខ្មែរជាច្រើនបានចូលរួមទស្សនាភាពយន្ដនេះដូចជា គឺ​​កញ្ញា សឹម ស្រីនិច និង​កញ្ញា អូន​ផ្កាយ ដែលអ្នកទាំងពីរសុទ្ធតែបានបង្ហាញអារម្មណ៍ក្ដុកក្ដួលចេញពីក្នុងចិត្ត។

    តារា​​សម្តែង​ ​សឹម ស្រី​និច បាន​​បង្ហោះ​​វីដេអូយំ​​ហើម​ភ្នែក​​​ ក្រោយ​ពេល​​​ចេញ​​ពី​មើល​រឿង​«ពោះធំ The Movie» ជាមួយ​មិត្តភក្តិ​ ដោយ​​ស្រី​​ស្អាត​រូបនេះ​​បាន​និយាយ​ទាំង​​ទឹក​មុខ​ទើប​​នឹង​​យំ​​រួច​ថា​​ «ខ្ញុំ​ទើប​ចេញ​ពី​មើល​រឿង​ពោះធំ។ នេះ​ជា​រឿង​​ខ្មែរ​ដំបូង​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​យំ​ហូរ​ទឹក​ភ្នែក​​តាំង​​ពី​ដើម​រឿង​​ដល់​ភាគ​បញ្ចប់​។ អ្នក​ទាំង​គ្នា​មក​មើល​រឿងនេះអត់​​ខក​បំណង​ទេ​​»។ កញ្ញាសឹម ​ស្រីនិច ​ក៏បាន​រៀប​រាប់​បន្ថែម​ថា កញ្ញាសូម​ឱ្យមេដៃ​​សរសើរ​ដល់តួ​សម្តែង​ទាំង​​អស់ ជាពិសេស​​តួឯក​​​ស្រី ​​អាង ​​សុជាតា​ ហៅ​​ឈូ​​ឈូ​​ និង​​​តួឯក​​​ប្រុស​​ ស៊ីវ​សុវណ្ណា​រាជ្យ ដែល​​​ពូកែ​​សម្តែង​​ឈុត​ឆាក​​កម្សត់​​ខ្លាំង​ រួម​ទាំង​​​អ្នក​​​និពន្ធ និង​​អ្នក​​ដឹក​នាំ​រឿង​ដែល​ធ្វើ​ឱ្យ​កញ្ញា​កម្សត់​​តាម​សាច់​រឿង​​រហូត​​យំហើម​ភ្នែក​អស់​​បែបនេះ។

    ចំណែក​​ឯ​​តារា​​ស្រី​​រូប​ស្អាត​ អូនផ្កាយ ក៏​បាន​​បង្ហោះ​​វីដេអូ​ ​ដែល​ទើប​នឹង​យំរួច ជាមួយ​​នឹង​ពាក្យ​​ក្នុង​ចិត្​ថា «ឥលូវ​ខ្ញុំ​​បាន​មើល​​រឿង​​ពោះ​​ធំ​ហើយៗ​​ គឺ​​យំ​តាំង​​ពី​ពាក់​​កណ្តាល​​រឿង​ដល់​​​បញ្ចប់​រឿង​​ក៏​នៅ​យំ​អត់​ទាន់​បាត់ ។ ឃ្លា​​ចុង​​ក្រោយ​​ហ្នឹង​​គឺ​​ទប់​​អារម្មណ៍​អត់​​ជាប់​។ និយាយ​ទៅខ្ញុំ​​អត់​​មាន​ពាក្យ​អី​​និយាយ​ទេ​ ព្រោះ​វា​កម្សត់​ខ្លាំង​ពេក​​»។

    បន្ទាប់​ពី​ឃើញ​តារា​ល្បី​ៗ​យំ​ហើម​ភ្នែក​បែប​នេះពេល​បាន​មើល​រឿង​ពោះធំ The Movie រួច​បែប​នេះ កាន់​តែ​ធ្វើ​ឱ្យ​អ្នក​​មិន​​ទាន់​​បាន​​ទស្សនា​​ចង់​​ដឹង​​កាន់​​តែ​​ច្បាស់​​ថា​រឿង​«ពោះធំ The Movie» កម្សត់​​ដល់​​​កម្រិត​ណា ទើប​ធ្វើឱ្យ​​តារា​ៗ​​ទប់​​ទឹក​​ភ្នែក​​មិន​ជាប់​​បែប​នេះ។ កុំ​​ភ្លេច​​​ណា ខ្សែ​ភាពយន្ត​​រឿង​«ពោះធំ The Movie» កំពុង​​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ ដូចជា​ Legend Cinema, Major Cineplex និង​​ Prime Cineplex៕

     

  • Miss Grand Cambodia 2020 រកឃើញបេក្ខនារីអាចបន្ដទៅទៅកាន់វគ្គផ្ដាច់ព្រ័ត្រ

    Miss Grand Cambodia 2020 រកឃើញបេក្ខនារីអាចបន្ដទៅទៅកាន់វគ្គផ្ដាច់ព្រ័ត្រ

    នៅរាត្រីថ្ងៃទី 14 ខែសីហា ឆ្នាំ2020 កម្មវិធី Miss Grand Cambodia 2020 ដែលរៀបចំការប្រកួតដោយផលិតកម្មមហាហង្ស បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តជាផ្លូវការហើយដោយជម្រើសបានបេក្ខនារីចំនួន 25រូបជាបេក្ខនារីពេញសិទ្ធិ និង5រូបជាបេក្ខនារីបម្រុងទៅប្រកួតផ្ដាច់ព្រ័តនៅថ្ងៃទី 26 ខែកញ្ញា ខាងមុខនេះ។

    លោក អ៉ិន សុភិន អគ្គនាយកកម្មវិធី Miss Grand Cambodia ឆ្នាំ2020 បានថ្លែងបញ្ជាក់ថា ក្នុងចំណោមបេក្ខនារី៥០រូប ក្នុងនោះជម្រើសបានបេក្ខនារី 25រូបពេញសិទ្ធិនិង5រូបបម្រុងនេះ បេក្ខនារីទាំងនេះមិនតម្រូវឱ្យស្នាក់នៅហ្វឹកហាត់រួមគ្នានោះទេ ដើម្បីជៀសវាងជម្ងឺកូវីត១៩។

    ម្ចាស់ផលិតកម្មមហាហង្សរូបនេះបានបន្ដលើកឡើងថា បេក្ខនារីដែលឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែមានសមត្ថភាពទាំងផ្នែកអង់គ្លេស ទាំងសមត្ថភាពលើវេទិកា និង ភាពក្លាហាន។ បេក្ខនារីដែលជាប់មួយចំនួនក៌ជាតារាអាជីព ដែលមានទេពកោសល្យផងដែរ។ លោករំពឹងថា ផលិតកម្មមហាហង្ស នឹងផលិតបានបេក្ខនារីតំណាងប្រទេសមួយរូប ទៅប្រកួត Miss Grand International 2020 នៅប្រទេសវេណេហ្សូអេឡា នៅខែតុលា ក្នុងឆ្នាំ2020 ដែលមានសមត្ថភាព ដើម្បីមុខមាត់ជាតិ ដោយលោក និង ក្រុមការងារ នឹងប្រឹងផលិតឈុតតំណាងជាតិ អោយល្អ ដើម្បីទទួលបានភាពលេចធ្លោរមួយ នៅក្នុងការប្រកួតនោះ៕