Author: អេបិល

  • ​ឥឡូវនេះ​ ​យើង​នាំគ្នា​មក​ស្គាល់​សង្សារ​ចាស់​របស់​ ​Floyd​ ​Mayweather​ ​ម្ដង​.​.​.​សុទ្ធតែ​ស្រី​ស្អាត​លំដាប់​តា​រាៗ​តែម្ដង​

    ​ឥឡូវនេះ​ ​យើង​នាំគ្នា​មក​ស្គាល់​សង្សារ​ចាស់​របស់​ ​Floyd​ ​Mayweather​ ​ម្ដង​.​.​.​សុទ្ធតែ​ស្រី​ស្អាត​លំដាប់​តា​រាៗ​តែម្ដង​

    ​ងាក​មក​មើល​ពី​ជីវិត​ឯកជន​របស់​កីឡាករ​សម្បូរ​ប្រាក់​ ​Floyd​ ​Mayweather​ ​ដែល​មានទ្រព្យ​សម្បត្តិ​ជាង​ ​600លាន​ដុល្លា​វិញ​ម្ដង​ ​គឺថា​ ​ពិតជា​សម្បូរ​បែប​គ្រប់យ៉ាង​ផស់​គេ​មែន​ ​កុំថាឡើយ​តែ​លុយ​ ​សូម្បីតែ​សង្សារ​ក៏​សម្បូរ​ដែរ​ ​ទោះជា​មិនដែល​បាន​រៀបការ​មែន​ក៏ដោយ​។​ ​

    ​កីឡាករ​ប្រដាល់​រូប​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​នា​រីៗ​ស្រស់​ស្អាត​ ​មិន​តិច​ជាង៣០នាក់​ឡើយ​។​ ​ថ្ងៃនេះ​ឡា​រ៉ែ​ននឹង​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​មក​ស្គាល់​នា​រីៗ​ស្អា​តៗ​ជាង​ ​10នាក់​ ​ដែល​ត្រូវ​បាន​ ​Floyd​ ​Mayweather​ ​ទទួលស្គាល់​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​បាន​ទាក់ទង​(​អ៊ឹ​ប​)​ជាមួយ​ជា​សាធារណៈ​ពិតប្រាកដ​មែន​។​

    ​មិត្ត​ស្រី​រៀន​វិទ្យាល័យ​ ​Josie​ ​Harris​ ​(​1993​-​2007​ ​មានកូន​ប្រុស2​ ​ស្រី1​)​

    ​Melissa​ ​Brim​ ​(​1998​-​2012​ ​កូនស្រី1​)​

    ​Shantel​ ​Jackson​ ​(​2006​)​

    ​Doralie​ ​Medina​ ​(​2007​)​

    ​តារា​ម៉ូដែល​ ​Liza​ ​Hernandez​ ​(​2008​)​

    ​តារា​ម៉ូដែល​ ​Jessica​ ​Burciaga​ ​(​2009​ ​វ័យ​ ​19ឆ្នាំ​)​

    ​ពិធី​ការិនី​ទូរទស្សន៍​ ​Abi​ ​Clarke​ ​(​2016​ ​វ័យ​ ​26ឆ្នាំ​)​

    LAS VEGAS – MAY 05: Floyd Mayweather Jr. (M) celebrates his split decision victory against Oscar De La Hoya with two members of his camp after their WBC super welterweight championship fight at the MGM Grand Garden Arena May 5, 2007 in Las Vegas, Nevada. (Photo by Al Bello/Getty Images) *** Local Caption *** Floyd Mayweather Jr.
  • បញ្ជី​ឈ្មោះ​កោះហៅ​ជម្រើសជាតិ​កម្ពុជា​ ​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ចេញ​ជា​ផ្លូវការ​ហើយ​

    បញ្ជី​ឈ្មោះ​កោះហៅ​ជម្រើសជាតិ​កម្ពុជា​ ​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ចេញ​ជា​ផ្លូវការ​ហើយ​

    ក្ន​ង​បញ្ជី​កោះហៅ​ឈ្មោះ​កីឡាករ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ចេញ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​ ​មាន​កីឡាករ​ចំនួន​ ​35រូប​ ​ដោយ​ក្នុង​នោះ​នឹង​ត្រូវ​ជម្រុះ​ចេញ​ចំនួន​ ​12រូប​ ​ព្រោះ​បញ្ជី​ឈ្មោះ​ចុងក្រោយ​នឹង​តម្រូវ​ឱ្យ​មាន​កីឡាករ​ត្រឹមតែ​ ​23រូប​តែប៉ុណ្ណោះ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​បាត់ឈ្មោះ​កីឡាករ​សំ​ខាន់​ៗ​ចំនួន​ ​3រូប​ដែល​តែងតែ​ជា​កម្លាំង​ស្នូល​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​គឺ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​និង​ចាន់​ ​វឌ្ឍនា​កា​។​

    ​ជុំវិញ​រឿងរ៉ាវ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​កីឡាករ​ ​ប្រាក់​ ​មុ​ន្នី​ឧត្តម​ ​មាន​បញ្ហា​របួស​ក្នុង​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ចំណែង​ឯ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​វិញ​ ​ដោយសារ​មិនសូវ​បាន​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង​នៅក្នុង​ក្រុម​។​ ​

    ​គួរ​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវ​តតាំង​ជាមួយនឹង​ក្រុម​ហុងកុង​ ​នៅ​ថ្ងៃទី5​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​វេលា​ម៉ោង​ ​6​ ​និង30នាទី​ល្ងាច​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​ដែរ​៕​

  • ស្តេច​ហ្គីតា​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​នឹង​អញ្ជើញ​មក​សម្តែង​នៅ​ហាង​ ​Hard​ ​Rock​ ​Café​

    ស្តេច​ហ្គីតា​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​នឹង​អញ្ជើញ​មក​សម្តែង​នៅ​ហាង​ ​Hard​ ​Rock​ ​Café​

    ​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃទី​ ​២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​វេលា​ម៉ោង​ ​៩​ ​យប់​ ​ខាងមុខនេះ​ ​ស្តេច​ហ្គីតា​ដ៏​ល្បីល្បាញ​ទូទាំង​
    ​ពិភពលោក​ឈ្មោះថា​ ​Davide​ ​Lo​ ​Surdo​ ​នឹង​អញ្ជើញ​មក​សម្តែង​នៅ​ហាង​ ​Hard​ ​Rock​ ​Café​ ​។​

    ​ ​លោក​ ​Davide​ ​Lo​ ​Surdo​ ​កើត​នៅ​ថ្ងៃទី​ ​២៤​ ​ខែកក្កដា​ ​ឆ្នាំ​ ​១៩៩៩​ ​នៅ​ទីក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី​ហើយ​គាត់​ចាប់ផ្តើម​រៀន​ដេញ​ហ្គីតា​នៅ​អាយុ​ ​៩​ ​ឆ្នាំ​ ​។​ ​ដោយមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ផ្នែក​ហ្គីតា​ ​គាត់​ចាប់ផ្តើម​រៀន​ហ្គីតា​ជាមួយ​គ្រូ​ជាច្រើន​។​ ​នៅ​អាយុ​ ​១៦​ ​ឆ្នាំ​ ​គាត់​ចាប់ផ្តើម​ដើរ​សម្តែង​ដេញ​ហ្គីតា​នៅ​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ដូច​សហរដ្ឋអាមេរិក​ ​ម៉ិច​ស៊ិច​ ​ចក្រភព​អង់គ្លេស​ ​អ៊ីតាលី​និង​អាល្លឺម៉ង់​។​ ​លោក​បាន​ជាប់​ចំណាត់ថ្នាក់​លំដាប់​ពិភពលោក​ជា​ ​”​អ្នក​ដេញ​ហ្គីតា​ដ៏​លឿន​បំផុត​គ្រប់​សម័យកាល​នៅ​លើ​ពិភពលោក​”​ ​ពីព្រោះ​លោក​អាច​ដេញ​ ​១២៩​ ​ណោត​ភ្លេង​ ​(​អក្សរ​ភ្លេង​)​ ​ក្នុង​ ​១​ ​វិនាទី​។​ ​១២៩​ ​ណោត​ភ្លេង​ ​(​អក្សរ​ភ្លេង​)​ ​ក្នុង​ ​១​ ​វិនាទី​ត្រូវ​បាន​រាប់​ដោយ​កម្មវិធី​សូ​ហ្វ​វែ​ររបស់​ជនជាតិ​អ៊ីតាលី​ ​ដែល​មាន​បំពាក់​កាមេរ៉ា​នៅ​លើ​ ​ក​ហ្គីតា​ ​សម្រាប់​ថត​សកម្មភាព​គ្រប់យ៉ាង​ជាមួយ​កម្មវិធី​នេះ​។​ ​លោក​បាន​សម្តែង​ជាមួយ​អ្នក​ដេញ​ហ្គីតា​ដ៏​ឆ្នើម​បំផុត​លើ​ពិភពលោក​ដូចជា​ ​Michael​ ​Angelo​ ​Batio​,​Steve​ ​Vai​,​ ​Matthew​ ​Mills​,​ ​Neil​ ​Zaza​,​Mike​ ​Stern​ ​និង​ ​Ritchie​ ​Blackmore​ ​ព្រមទាំង​ដេញ​ហ្គីតា​ឲ្យ​តារាចម្រៀង​ល្បី​ទូទាំង​ពិភពលោក​ដូចជា​៖​ ​Mark​ ​Boals​ ​,​ ​Doogie​ ​White​,​ ​Michael​ ​Schenker​,​ ​Edu​ ​Falaschi​,​ ​Dino​ ​Fiorenza​,​ ​Ike​ ​Willis​ ​។​

    ​ហាង​ ​Hard​ ​Rock​ ​Café​ ​បាន​បើក​ដំណើរការ​អាជីវកម្ម​កាលពី​ថ្ងៃទី​ ​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៧​ ​។​ ​មិនយូរ​ប៉ុន្មាន​ហាង​នេះ​បាន​សាង​កេរ្តិ៍​ឈ្មោះ​វ​ជា​កន្លែង​ដ៏​ពេញនិយម​បំផុត​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​បម្រើ​ជូន​អាហារ​ ​និង​ភេសជ្ជៈ​ជាច្រើន​មុខ​ដូច​ជា​ប៊ឺហ្គឺរ​ដ៏​ល្បីល្បាញ​ ​និង​ស្រា​ក្រឡុក​ពិសេស​ ​ព្រមទាំង​ផ្តល់​ជូន​បទពិសោធន៍​នៃ​ការកម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក​។​ ​ស្ថាបនិក​នៃ​ហាង​នេះ​មាន​ចក្ខុវិស័យ​រួមបញ្ចូល​គ្នា​នូវ​តន្ត្រី​ ​វត្ថុ​អនុស្សាវរីយ៍​និង​មុខម្ហូប​អាមេរិក​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​សម្រាប់​ភ្ញៀវ​ទទួល​បាន​បទពិសោធន៍​ ​និង​រីករាយ​គយគន់​គំនូរ​អ​ច្ឆ​រិយៈ​វត្ថុ​ ​ដែល​គូស​លើ​ជញ្ជាំង​។​ ​

    ហាង​ ​Hard​ ​Rock​ ​Café​ ​នៅ​ភ្នំពេញ​ល្បីឈ្មោះ​ជា​កន្លែង​កម្សាន្ត​ជាមួយនឹង​ការ​ប្រគំ​តន្រ្តី​ផ្ទាល់​នៅក្នុង​ទីក្រុង​ ​ដោយមាន​ការចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ក្នុង​ស្រុក​ ​និង​ក្រុម​តន្រ្តី​មក​ពី​អាស៊ី​ ​រៀងរាល់​រាត្រី​ចាប់ពី​ម៉ោង​ ​៨​ ​យប់​រហូតដល់​យប់ជ្រៅ​ ​ជាពិសេស​មានការ​សម្តែង​ដ៏​អស្ចារ្យ​ពី​តារា​ល្បី​ពេញ​ពិភពលោក​ដូចជា​ ​Queen​,​ ​Metallica​,​ ​AC​/​DC​,​ ​KISS​,​ ​Guns​ ​N​ ​Roses​ ​និង​តារា​ល្បី​ច្រើន​ទៀត​។​ លោកអ្នក​អាច​ចូលរួម​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ​នេះ​ ​ដោយ​ទិញ​សំបុត្រ​ចូលរួម​ក្នុង​តម្លៃ​ ​៨​ ​ដុល្លារ​អាមេរិក​។​ ​ដូច្នេះ​ ​សូមកុំ​ខកខាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ជាលើកដំបូង​នៅក្នុង​រាជា​ធានី​ភ្នំពេញ​។​ ​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ​ ​សូម​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅ​កាន​៖​ ​mocker​@​activist.com​ ​ឬ​ឆែកមើល​គេហទំព័រ​៖​ ​https​:​/​/​www.facebook.com​/​Vthrashproductions​/​


  • តូ​តា​ ​សម្រក​រាង​ជិត​ចូល​រោងការ​ ​ក្រោយ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ដូចជា​ប្តី​ប្រពន្ធ​ ​

    តូ​តា​ ​សម្រក​រាង​ជិត​ចូល​រោងការ​ ​ក្រោយ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ដូចជា​ប្តី​ប្រពន្ធ​ ​

    ​ទំនាក់ទំនង​ស្នេហា​របស់​តារា​សម្តែង​រូប​ស្រស់​ ​តូ​តា​ ​សម្រេចចិត្ត​ថា នឹងឱ្យ​គូស្នេហ៍​ ​លោក​ ​ប៉ុល​ ​វិ​បូ​ ​ដេឹកដៃចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ដើម្បី​ឱ្យ​ក្លាយជា​កូនក្រមុំ​ដ៏​ ​ស្រស់​ស្អាត​ជាតា​រា​សម្តែង​រូប​នេះ​បាន​ព្យាយាម​ថែរក្សា​សម្រស់​ជាពិសេស​សម្រក​រាង​ឡើង​តូច​ស្រឡូន​តែម្តង​ ​។​ ​តារា​សម្តែង​រូប​ស្រស់​ ​តូ​តា​ ​បាន​ប្រើ​ពេលវេលា​យូរ​គួរសម​ ​ក្នុង​ការ​ស្វែងយល់​ចិត្តថ្លើម​គ្នា​ជាមួយ​លោក​ ​ប៉ុល​ ​វិ​បូ​ ​ជាគូ​ស្នេហ៍​ដែល​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ ​មិន​ខុសពី​ប្តី​ប្រពន្ធ​ឡើយ​។​

    ​ជា​រឿយ​ៗ​ពួកគេ​ ​តែង​បណ្តើរ​គ្នា​ទៅ​លំ​ហែរ​នៅ​ក្នុ​ប្រទេស​និង​ក្រៅប្រទេស​យ៉ាង​មាន​ក្តីសុខ​។​ ​កន្លងមក​ ​តូ​តា​ ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​រៀបការ​នោះ​ទេ​ ​តែ​ក្រោយ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ដូចជា​ប្តី​ប្រពន្ធ​ ​និង​បាន​បើក​ជំនួញ​រួមគ្នា​យ៉ាង​អ៊ឹកធឹក​នោះ​ ​ស្រាប់តែ​ធ្លាយ​ដំណឹង​មក​ថា​ ​តូ​តា​ ​និង​គូស្នេហ៍​ ​ឈ្មោះ​ ​លោក​ ​ប៉ុល​ ​វិ​បូ​ ​នឹង​ចូល​រោង​ការ​ឆាប់​ៗ​ ​ខណៈ​ដែល​ខាង​តួ​ស្រី​បាន​ព្យាយាម​សម្រក​គីឡូ​ឲ្យ​រាង​ស្អាត​ ​ចំនួន​ ​៦គីឡូ​ ​ដើម្បី​ ​ក្លាយជា​ព្រះនាង​ក្នុង​កម្មវិធី​ចំណង​អាពាហ៍​ពិពាហ៍​ ​។​

    ​តូ​តា​ ​បាន​ព្យាយាម​ ​សម្រក​គីឡូ​របស់​នាង​ដែល​ឡើង​ដល់​ ​៦២គីឡូ​ ​មក​នៅ​ត្រឹមតែ​ ​៥៦គីឡូ​តែប៉ុណ្ណោះ​ ​។​ ​ធ្វើ​ឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​លាន់មាត់​ថា​ស្រស់​ស្អាត​ ​។​ ​ការ​សម្រក​គីឡូ​នេះ​ដែរ​ ​គឺ​ក្នុង​ន័យ​ត្រៀម​ចូល​រោង​ជ័យ​ ​ប៉ុន្តែ​ប្រភព​មិនទាន់​បាន​បញ្ជាក់​ពី​ពេលវេលា​នៅឡើយ​។​ ​ក្រោយ​រួមរស់​ជាមួយគ្នា​មិន​ខុសពី​ប្តី​ប្រពន្ធ​ទូទៅ​ ​និង​មិន​ខុសពី​ចំណងស្នេហា​ ​របស់​អ្នក​សិល្បៈ​មួយចំនួន​ ​តូ​តា​ ​ហាក់​មិនសូវ​ខ្វាយខ្វល់​រឿង​ ​រៀបការ​ ​រៀប​ស្អី​នោះ​ទេ​ ​ប៉ុន្តែ​ទើប​តែ​ថ្មី​ៗ​នេះ​ ​ក៏​ស្រាប់តែ​ត្រៀម​ចូល​រោងការ​ ​ទៅតាម​ប្រពៃណី​ ​ស្រប​ពេល​ដែល​ជំនួញ​កំពុង​រីក​ដូច​ផ្សិត​នោះ​ ​។​ ​

    ​ទន្ទឹម​ជាមួយ​ស្នេហា​ជោគជ័យ​ ​តូ​តា​ ​ក៏បាន​ជោគជ័យ​ទៅលើ​មុខ​ជំនួញ​ជាច្រើន​ ​ដូចជា​ ​ហាង​ផឹកស៊ី​ ​ផែ​សមុទ្រ​ ​និង​ ​ថ្មី​ៗ​នេះ​ ​បាន​បើក​រី​សត​មួយ​កន្លែង​ ​នៅ​ខេត្តកំពត​ឈ្មោះថា​ ​ផែ​សមុទ្រ​រី​សត​ ​។​ ​បញ្ជាក់​ថា​ ​កន្លងមក​ ​តូ​តា​ ​ធ្លាប់​ព្រលយ​ថា​ ​ប្រសិន​នាង​រៀបការ​មែន​នាង​នឹង​រៀបចំ​ពិធី​ឱ្យ​អធិកអធម​និង​ពិសេស​បំផុត​ ​ជាពិសេស​ការ​ជ្រើសរើស​សម្អាងការ​គឺ​នាង​ជ្រើស​រើស​ផ្សេង​ៗ​គ្នា​ដែល​មាន​ដូចជា​ ​ពេល​សូត្រ​មន្ត​ ​ពេលព្រឹក​ ​និង​ ​ពេលល្ងាច​ទទួលភ្ញៀវ​ជាដើម​ ​៕​

  • Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ក្លាយជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​តែមួយ​គ្មាន​ពីរ​ក៏​ព្រោះតែ​ចំណុច​ពិសេស​ទាំងនេះ​…​!​!​

    Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ក្លាយជា​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​តែមួយ​គ្មាន​ពីរ​ក៏​ព្រោះតែ​ចំណុច​ពិសេស​ទាំងនេះ​…​!​!​

    ​ភ្នំពេញ​ថ្ងៃទី២៩​ ​ខែសីហា​ ​ឆ្នាំ២០១៩​៖​ ​បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​បង្ហាញ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ដល់​ពិភពលោក​ក៏ដូចជា​ស្រាយ​ចម្ងល់​នូវ​ព័ត៌មាន​លេច​ធ្លាយ​ដ៏​ច្រើន​សម្បូរ​បែប​រួចមក​យើង​បានឃើញ​យ៉ាង​ច្បាស់​ទាំងអស់គ្នា​ថា​ ​សាម​សុង​ ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ​ហើយ​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ពិតជា​ស័ក្តិសម​បំផុត​ក្នុង​ការ​គ្រង​ជើង​ជាឯក​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​សម្រាប់​រយៈពេល​ ​10​ ​ឆ្នាំ​របស់​ខ្លួន​មកនេះ​មែន​!​ ​

    ​ចំណុច​ពិសេស​អស្ចារ្យ​គ្មាន​គូ​ប្រៀប​របស់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​នៅពេល​នេះ​គឺ​បាន​ស្រូប​យក​ចំណាប់​អារម្មណ៍​ ​និង​បេះដូង​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ឱ្យ​ស្លុងចិត្ត​ស្រឡាញ់​ ​កោតសរសើរ​ ​និង​ទ្រាំ​ចាប់កាន់​មិនបាន​!​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​នៅពេល​នេះ​គឺ​ពិតជា​មានការ​វិវត្តន៍​ ​និង​បន្ថែម​ចំណុចរសើប​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​ទាំងអស់​ស្រឡាំងកាំង​ ​ពេញចិត្ត​ពេញ​ថ្លើម​ដោយសារតែ​លក្ខណៈ​ពិសេស​ ​និង​បច្ចេកវិទ្យា​អស្ចារ្យ​ថ្មី​ៗ​ខុសពី​ជំនាន់​មុន​!​ ​កុំឱ្យ​លោកអ្នក​រង់ចាំ​យូរ​ទៀត​ខាងក្រោម​នេះ​គឺជា​ចំណុច​អស្ចារ្យ​របស់​ប៊ិច​ដ៏​ឆ្លាតវៃ​របស់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​ដែល​មានតែ​មួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក​ ​ក៏ដូចជា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៖​

    ​*​ ​Digital​ ​Text​ ​Conversion​:​ ​អាច​ឱ្យ​លោកអ្នក​កត់ត្រា​បាន​លឿន​ ​និង​មាន​ភាព​ទាក់ទាញ​អស្ចារ្យ​បន្ទាប់ពី​កត់ត្រា​រួចរាល់​លោកអ្នក​ក៏អាច​ប្តូរ​ ​(​Convert​)​ ​អ្វី​ដែល​បាន​កត់ត្រា​នោះ​ទៅជា​ ​text​ ​file​,​ ​file​ ​word​ ​ឬក៏​រូបភាព​បា​នភ្លាមៗ​តែម្តង​!​ ​(​ឡូយ​អស់ទាស់​!​)​

    ​*​ ​Live​ ​Message​:​ ​ជា​បច្ចេកវិទ្យា​ថ្មី​បំពាក់​មក​ជាមួយ​ ​S​-​pen​ ​ឬ​ ​(​ប៊ិក​វេទមន្ត​)​ ​ដែល​អាច​ឱ្យ​លោកអ្នក​សរសេរ​បន្ថែម​ ​ឬ​គូរ​អ្វី​ដែល​អ្នកចូលចិត្ត​ដោយ​ស៊េរី​នៅ​លើ​ ​Video​ ​ឬក៏​រូបថត​ដើម្បី​ផ្ញើ​ទៅ​មិត្តភក្តិ​ ​ឬ​ក្រុម​គ្រួសារ​ជាមួយនឹង​ ​Live​ ​Message​ ​ដ៏​ប្លែក​រីករាយ​នេះ​!​

    ​*​ ​S​ ​Pen​ ​Air​ ​Action​:​ ​អាច​បញ្ជា​កាមេរ៉ា​មុខក្រោយ​ ​ឬ​កំណត់​យក​ប្រភេទ​ផ្ទៃខាងក្រោយ​ពេល​ថត​ ​Video​ ​ដោយ​គ្រាន់តែ​ប្រើ​កាយវិការ​ ​ឬ​គ្រវាស​ចុះឡើង​ ​(​Air​ ​Command​ ​or​ ​Gesture​ ​Control​)​ ​ជាមួយនឹង​បច្ចេកវិទ្យា​ ​UI​ ​ទំនើប​ចុងក្រោយ​!​ ​

    ​*​ ​Samsung​ ​Dex​:​ ​អាច​ភា្ជប់​ពី​ស្មា​ត​ហ្វូ​ន​ជាមួយនឹង​កុំព្យូទ័រ​ ​(​PC​ ​ឬ​ ​Mac​)​ ​បាន​យ៉ាង​លឿន​ ​និង​ងាយស្រួល​បំផុត​!​
    ​តែ​ទោះជាយ៉ាងណា​យើង​ក៏​នៅ​មាន​ចំណុច​ដែល​អស្ចារ្យ​ជាច្រើន​ជាង​នេះ​ទៀត​ដែល​រៀបរាប់​មិនទាន់​អស់​នៅឡើយ​សម្រាប់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​10​+​ ​នេះ​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំង​ប្រទេស​កម្ពុជា​ ​ឬក៏​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​203​ ​232​ ​។​


  • លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​និពន្ធ​នាយក​ ​Khmertime​ ​ប្រកាស​ប្ដឹង​តារា​ស្រី​ ​អ៊ឹ​ង​ ​និមល​ ​

    លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​និពន្ធ​នាយក​ ​Khmertime​ ​ប្រកាស​ប្ដឹង​តារា​ស្រី​ ​អ៊ឹ​ង​ ​និមល​ ​

    ​យោង​តាម​សារ​ឆ្លើយឆ្លង​រវាង​អ្នកគាំទ្រ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​បាន​អះអាង​ថា​ ​លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​និពន្ធ​នាយក​ ​Khmertime​ ​នឹង​ប្ដឹង​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​ដែល​ជ្រុល​ចង្កូតរថយន្ត​បណ្ដាល​ឱ្យ​បុក​ឡាន​មួយ​គ្រឿង​ប្លោង​ទៅ​បុក​របង​ផ្ទះ​របស់​ខ្លួន​ទៅកាន់​តុលាការ​ ​បន្ទាប់ពី​ប្រតិកម្ម​នឹង​វីដេអូ​ ​Live​ ​របស់​នាង​ ​ហើយ​អះអាង​ថា​នាង​មាក់ងាយ​ ​និង​បរិ​ហា​កេរ្តិ៍​វិ​ជា​ជីវ​ខ្លួន​ជា​សាធារណៈ​។​ ​យ៉ាងណាមិញ​នៅ​ចុង​វីដេអូ​ ​Live​ ​របស់​ ​អ៊ឹ​ង​ ​និមល​ ​ក៏បាន​ប្រកាស​ថា​ខ្លួន​មាន​សិទ្ធិ​ប្ដឹង​លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​វិញ​ផង​ដែរ​ ​ដោយសារតែ​លោក​បាន​លេខ​ផ្ទះ​របស់​ខ្លួន​ទៅ​បង្ហោះ​ជា​សាធារណៈ​ ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ខ្លួន​ជាតា​រា​ម្នាក់​។​ ​

    ​ការប្រកាស​ដាក់​បណ្ដឹង​នេះ​ ​គឺ​បន្ទាប់ពី​តារា​សម្ដែង​ ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​បញ្ចេញ​វីដេអូLive​ ​ហើយ​ត្រូវ​បាន​លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​យក​វីដេអូ​នោះ​មក​បង្ហោះ​បន្ត​ ​ដោយ​សរសេរ​ពាក្យ​ថា​ ​”​ប្អូនស្រី​ដែល​បង្កហេតុ​ ​ប្រហែលជា​យប់​ម៉ិញ​ ​ប្អូនស្រី​មិនសូវ​ចាំ​ ​ដោយសារតែ​អស់​កំលាំង​ ​ប្អូន​មិនទាំង​បាន​សូមទោស​ខ្ញុំ​ផង​ ​តែ​ប្អូន​បាន​ចេញ​ ​Live​ ​វីដេអូ​ ​ដៀល​សុទ្ធតែ​ ​អា​អ្នកកាសែត​គ្មាន​វិជ្ជា​ជី​វៈ​កប់​ៗ​មាត់​ ​អ្នកភូមិ​គេ​នៅចាំ​រឿង​យប់​ម៉ិញ​បាន​ច្បាស់​ណាស់​ប្អូនស្រី​”​។​ ​អម​ដោយ​ការ​បង្ហោះ​លោក​ក៏បាន​ឆ្លើយតប​ចំពោះ​អ្នកកាន់ជើង​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​ថា​នឹង​ចាំ​ជួបគ្នា​នៅកន្លែង​ត្រូវ​ជួប​ ​ដែល​លោក​ចង់​សំដៅ​ថា​ ​ក្នុង​របង​តុលាការ​នោះ​ផង​។​ ​

    ​ប្រភព​ជិ​ត​ស្និទ្ធិ​ ​នឹង​លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​បញ្ជាក់​ថា​ ​លោក​ ​ម៉ៃ​ ​ទិត្យ​ថា​រ៉ា​ ​បាន​សិក្សា​ពី​និ​ត​វិធី​ដើម្បី​ដាក់​បណ្ដឹង​អស់ហើយ​ខណៈ​ដែល​ភាគី​ខាង​ ​អ៊ឹ​ង​ ​និមល​ ​ក៏​ប្រកាស​នឹង​ប្ដឹង​តប​ប្រសិនបើ​មាន​បណ្ដឹង​កើតឡើង​ ​ដោយ​ដារ​តែ​នាង​ប្រកាស​ថា​ការ​បង្ហោះ​លេខ​ផ្ទះ​ ​និង​លេខ​ឡាន​របស់​ខ្លួន​ ​ដែល​នាង​ប្រកាស​ថា​គឺជា​ការ​ប៉ះពាល់​។​ ​ខាងក្រោម​នេះ​ ​គឺជា​វីដេអូ​បកស្រាយ​របស់​ ​អ៊ឹ​ង​ ​និមល​ ​និង​ ​ការ​បញ្ចេញមតិ​ឆ្លងឆ្លើយ​ចុះ​ឡើង​ៗ​ ​ដើម្បី​វែកញែក​ពី​ករណី​រវាង​ភាគី​ទាំងពីរ​៖​


  • AirPods​ ​3​ ​នឹង​មានតម្លៃ​ថ្លៃជាង​មុន​ ​តែ​មាន​បង្កប់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​ ​

    AirPods​ ​3​ ​នឹង​មានតម្លៃ​ថ្លៃជាង​មុន​ ​តែ​មាន​បង្កប់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​ ​

    ​ក្រុមហ៊ុន​ ​Apple​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​នឹង​មាន​ចេញផ្សាយ​កាស​ឥត​ខ្សែ​ ​AirPods​ ​3​ ​ជាមួយ​ការ​វិវឌ្ឍ​ដ៏​ធំ​ទាក់ទិន​ការ​បំពាក់​អាវក្រោះ​ការពារ​ទឹក​នៅ​អំឡុង​ចុងឆ្នាំ2019​ ​នេះ​។​ ​នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អ្នកវិភាគ​ ​Daniel​ ​Ives​ ​របស់​ក្រុម​ ​Wedbush​។​

    ​ក្រុម​ ​Wedbush​ ​TMT​ ​បាន​ចំណាយពេល​កាលពី​សប្តាហ៍​មុន​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នូវ​ផ្នែក​គ្រឿងបន្លាស់​មួយចំនួន​នៅ​តំបន់​អាស៊ី​ដើម្បី​វាស់​ស្ទង់​ពី​បញ្ហា​តម្រូវការ​ ​និង​ការ​ផ្គត់ផ្គង់​។​ ​ជា​លទ្ធផល​សម្រេច​បាន​ ​ក្រុម​ខាងលើ​បាន​ព្យាករ​ថា​ ​Apple​ ​នឹង​ប្រកាស​ចេញ​ ​iPhone​ ​3ម៉ូ​ឌែ​លនៅ​ក្នុង​ខែកញ្ញា​ ​ដំណាលគ្នា​នឹង​ ​AirPods​ ​3​ ​នៅ​អំឡុង​ពេលក្រោយ​នោះ​។​

    ​ប្រភព​បាន​សង្កត់ធ្ងន់​ថា​ ​កាស​ឥត​ខ្សែ​ជំនាន់​ទី3​ ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​រចនា​បន្ថែម​នូវ​មុខងារ​មួយចំនួន​ ​បូក​ផ្សំនឹង​អាវក្រោះ​ការពារ​ទឹក​ ​ខណៈ​តម្លៃ​ក៏​នឹង​ខ្ពស់​ជាង​មុន​ដែរ​។​ ​ស្រដៀងគ្នា​នឹង​របាយការណ៍​ ​Bloomberg​ ​ចុះផ្សាយ​កន្លងទៅ​ ​ដែល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​Apple​ ​កំពុង​សម្ងំ​អភិវឌ្ឍ​កាស​ ​AirPods​ ​ការពារ​ជម្រាប​ទឹក​ ​ដែល​មិន​បារម្ភ​ត្រឹមតែ​ទឹក​សាច​ ​ឬ​ទឹកភ្លៀង​ប៉ុណ្ណោះ​ ​តែ​មិនមែន​ប្រភេទ​ប្រើប្រាស់​ដល់​ការ​មុជទឹក​ជ្រៅ​ឡើយ​៕​





  • ZTE​ ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ ​ដែល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នៅ​ចិន​

    ZTE​ ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ ​ដែល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នៅ​ចិន​

    ក្រុមហ៊ុន​ចិន​ ​ZTE​ ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នៅ​ចិន​ ​ជាមួយ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ ​Axon​ ​10​ ​Pro​ ​5G​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​ ​Xinhau​។​

    ​ស្មា​ត​ហ្វូ​ននេះ​បាន​បង្ហាញមុខ​ដំបូង​តាំងពី​ខែកុម្ភៈ​ ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ​MWC​ ​ដែល​វា​មាន​បំពាក់​នូវ​អេក្រង់​ ​AMOLED​ ​ទំហំ​ ​6.47អ៊ីញ​ ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​1080P​ ​ប្រើប្រាស់​ ​Model​ ​5G​ ​ជំនាន់​ដំបូង​របស់​ ​Qualcomm​ ​ដែល​ជា​ម៉ូដែល​ ​X50​ ​សម្រាប់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ ​5G​ ​របស់​ចិន​។​

    ​ ​ទោះជា​អតិថិជន​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នេះ​ចាប់ពី​ពេលនេះ​ក្ដី​ ​តែ​ក៏​ពួកគេ​មិន​អាច​ប្រើប្រាស់​សេវា​ ​5G​ ​បាន​នៅឡើយ​ដែរ​ ​ព្រោះថា​ ​5G​ ​នៅ​ចិន​អាច​នឹង​លេចមុខ​នៅ​ខែតុលា​ខាងមុខ​ ​ពី​ក្រុមហ៊ុន​ ​China​ ​Mobile​។​ ​China​ ​Mobile​ ​រំពឹង​ថា​នឹង​បញ្ចេញ​ ​5G​ ​ឱ្យ​ប្រើប្រាស់​ក្នុង​ទីក្រុង​ជាង50​ ​នៅ​ចិន​ត្រឹម​ដំណាច់ឆ្នាំ2019នេះ​។​

    ​ការ​បញ្ចេញ​លក់​របស់​ ​ZTE​ ​នេះ​ដែរ​ ​មានន័យថា​ ​ក្រុមហ៊ុន​អាច​ឈ្នះ​ ​Huawei​ ​ក្លាយជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ ​5G​ ​មុនគេ​នៅ​ចិន​។​ ​Huawei​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ដាក់​លក់​ ​Mate​ ​20​ ​X​ ​5G​ ​នៅ​ថ្ងៃទី16​ ​ខែសីហា​ ​ប៉ុន្តែ​ស្មា​ត​ហ្វូ​ននេះ​បាន​ចេញ​លក់​រួចហើយ​នៅ​ទីផ្សារ​បរទេស​ ​ដូចជា​ចក្រភព​អង់គ្លេស​ ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ​។​

    ​Axon​ ​10​ ​Pro​ ​5G​ ​មានតម្លៃ​លក់​ចាប់ពី​ប្រមាណ​ ​454ដុល្លារ​សម្រាប់​ប្រភេទ​ ​RAM​ ​ទំហំ​ ​6GB​/​ROM​ ​128GB​។​ ​តម្លៃ​ ​525ដុល្លារ​សម្រាប់​ ​RAM​ ​8GB​/​ROM​ ​256GB​ ​និង​តម្លៃ​ ​596ដុល្លារ​សម្រាប់​ ​RAM​ ​12GB​/​ROM​ ​256GB​៕​

  • Aurus​ ​ស្រដៀង​រថយន្ត​ ​Rolls​-​Royce​ ​ចាប់​ដំណើរការ​ហាង​លក់​ដំបូង​នៅ​រុស្ស៊ី​

    Aurus​ ​ស្រដៀង​រថយន្ត​ ​Rolls​-​Royce​ ​ចាប់​ដំណើរការ​ហាង​លក់​ដំបូង​នៅ​រុស្ស៊ី​

    ​Aurus​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ថ្មី​មួយ​របស់​ប្រទេស​រុស្ស៊ី​ ​បាន​បើក​ដំណើរការ​ហាង​លក់​ ​និង​តាំង​រថយន្ត​ទី1​ ​របស់​ខ្លួន​នៅ​ទីក្រុង​មូស្គូ​ ​ជា​ការ​ឱ្យ​សញ្ញា​អំពី​ការ​លក់​រថយន្ត​ម៉ូដែល​ ​Senat​ ​ជា​ផ្លូវការ​ ​ដែល​រថយន្ត​នេះ​ក៏​ត្រូវ​ប្រើប្រាស់​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ ​វ៉្លា​ឌីមៀរ​ ​ពូ​ទីន​ ​ផង​ដែរ​។​

    ​រថយន្ត​ប្រណីត​ដែល​ផលិត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​នេះ​ ​បាន​ក្លាយជា​អ្នកស្នង​តំណែង​រថយន្ត​ ​Sedan​ ​ZIL​ ​ដែល​ធ្លាប់​ប្រើជា​មធ្យោបាយ​ដឹកជញ្ជូន​មេដឹកនាំ​សូវៀត​កាលពី​សម័យមុន​មក​ផង​ដែរ​។​ ​យ៉ាងណាក្ដី​ ​លើក​នេះ​គឺ​ខុសពី​មុន​ ​ដោយក្រុម​ហ៊ុន​ផលិត​រថយន្ត​ថ្មីនេះ​គ្រោង​នឹង​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ដូចជា​ ​ចិន​ ​អឺរ៉ុប​ ​អាហ្វ្រិក​ខាងជើង​ ​និង​មជ្ឈិមបូព៌ា​។​ល​។​

    ​Aurus​ ​គ្រោង​នឹង​បញ្ចេញ​ម៉ូដែល​ច្រើន​ទៀត​ ​ដូចជា​ប្រភេទ​កៅអី​ ​2ជួរ​ ​បើក​ដំបូល​ ​ប្រភេទ​ ​Minivan​ ​និង​ប្រភេទ​ ​SUV​ ​Komendant​ ​ជាដើម​៕​


  • Galaxy​ ​A91​ ​របស់​ ​Samsung​ ​អាច​នឹង​ចេញ​មក​ជាមួយ​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង​ ​45វ៉ាត់​

    Galaxy​ ​A91​ ​របស់​ ​Samsung​ ​អាច​នឹង​ចេញ​មក​ជាមួយ​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង​ ​45វ៉ាត់​

    ​Samsung​ ​បាន​បញ្ជាក់​អំពី​វត្តមាន​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​ចំនួន​ ​2ទៀត​ ​ត្រៀម​នឹង​ចេញ​លក់​នា​ពេល​ខាងមុខ​ ​គឺ​ម៉ូដែល​ ​Galaxy​ ​A91​ ​និង​ ​Galaxy​ ​A90​ ​5G​។​ ​នេះ​បើ​តាម​ការ​ប្រទះឃើញ​របស់​ក្រុមការងារ​ ​SamMobile​ ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ ​Samsung​ ​ប្រចាំ​ប្រទេស​ហុងគ្រី​។​

    ​លើ​វេ​ប​សាយ​បាន​បញ្ជាក់​អំពី​ចំណុច​សំខាន់2​ ​គឺ​ ​Galaxy​ ​A91​ ​នឹងអាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​កម្លាំង​ ​45វ៉ាត់​ ​ចំណែក​ ​Galaxy​ ​A90​ ​5G​ ​ទ្រាំទ្រ​ការ​សាក​ថ្ម​កម្លាំង​ ​25វ៉ាត់​។​ ​បន្ថែម​ពីនេះ​ឃើញ​មានការ​រាយ​ឈ្មោះ​ស្មា​ត​ហ្វូ​នដែល​គាំទ្រ​ការ​សាក​កម្លាំង​ ​45វ៉ាត់​ ​ដែល​មាន​សរសេរ​ថា​ ​“​Galaxy​ ​Note​ ​10​+​,​ ​Note​ ​10​+​ ​5G​,​ ​A91​ ​and​ ​higher​”​។​ ​មានន័យថា​ ​បច្ចេកវិទ្យា​នេះ​នឹង​មាន​លើ​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​នា​ពេល​បន្តបន្ទាប់​ទៀត​។​ ​Galaxy​ ​A91​ ​រំពឹង​ថា​ ​នឹងជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយ​ប្រចាំ​ត្រកូល​ ​A​។​

    ​គេ​រំពឹង​ថា​ ​វា​នឹង​មាន​បំពាក់​កាមេរ៉ា​ដល់​ ​4គ្រាប់​ ​ដែល​មាន​កាមេរ៉ា​មេ​កម្រិត​ ​108MP​,​ ​កាមេរ៉ា​ ​Wide​-​Angle​ ​កម្រិត​ ​16MP​,​ ​កាមេរ៉ា​ ​Telephoto​ ​5x​ ​Zoom​ ​កម្រិត​ ​12MP​ ​និង​ ​Sensor​ ​វាស់​ជម្រៅ​ ​ToF​។​

    ​ចំណែក​ ​Galaxy​ ​A90​ ​5G​ ​រំពឹង​ថា​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​តម្លៃ​ធូរ​ថ្លៃ​របស់​ ​Samsung​ ​សម្រាប់​វាយលុក​ទីផ្សារ​នា​ពេល​ខាងមុខ​។​ ​ចំពោះ​កាលបរិច្ឆេទ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ទាំង2​ ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​៕​