Author: អេបិល

  • ពិតជា​អស្ចារ្យ​មែន​!​ ​ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​

    ពិតជា​អស្ចារ្យ​មែន​!​ ​ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​

    ​កាលពី​ព្រឹក​ម្សិលមិញ​នេះ​ ​ក្រុមជម្រើសជាតិ​តេ​ក្វាន់​ដូ​ ​ITF​ ​កម្ពុជា​បាន​វិលត្រឡប់​មកដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​ ​ក្រោយពី​បញ្ចប់​ការប្រកួត​ក្នុង​ព្រឹត្តិ​កា​រណ៏​ដណ្ដើម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​ ​ដោយ​ជា​លទ្ធផល​ ​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​ ​5គ្រឿង​ ​មាស1​ ​ប្រាក់2​ ​(​1គ្រឿង​ឯកត្តជន​ ​1គ្រឿង​ទៀត​ជា​ក្រុម​)​ ​និង​សំរឹទ្ធ2​ ​(​1គ្រឿង​ឯកត្តជន​ ​1គ្រឿង​ទៀត​ជា​ក្រុម​)​។​

    ​ការប្រកួត​ដណ្ដើម​ជើងឯក​តេ​ក្វាន់​ដូ​ ​ITF​ ​ពិភពលោក​លើក​ទី21​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ ​Plovdiv​ ​ក្នុង​ប្រទេស​ប៊ុលហ្គារី​ ​(​TAEKWON​-​DO​ ​WORLD​ ​CHAMPIONSHIP​ ​2019​)​ ​ប្រទេស​ដែល​បាន​មេដាយ​ច្រើនជាង​គេ​ ​គឺ​កូរ៉េខាងជើង​ ​លេខ2បាន​ទៅ​រុស្ស៊ី​ ​និង​លេខ3ប្រទេស​ឆែក​៕​


  • ឡូយ​ផស់​គេ​មែន​!​ ​លី​ក​កំ​ពូល​ហូ​ឡង់​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​វៀតណាម​ ​Đoàn​ ​Văn​ ​Hậu​

    ឡូយ​ផស់​គេ​មែន​!​ ​លី​ក​កំ​ពូល​ហូ​ឡង់​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​វៀតណាម​ ​Đoàn​ ​Văn​ ​Hậu​

    ​កីឡាករ​ ​Đoàn​ ​Văn​ ​Hậu​ ​ជម្រើសជាតិ​ឈុត​ធំ​របស់​វៀតណាម​ ​វ័យ​ ​19ឆ្នាំ​ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង​ពិភព​បាល់ទាត់​វៀតណាម​ក្រោយពី​កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លិប​ ​SC​ ​Heerenveen​ ​របស់​លី​ក​កំពូល​របស់​ប្រទេស​ហូ​ឡង់​ចុះ​កុងត្រា​ខ្ចី​ជើង​ ​1រដូវ​កាល​ដោយ​ប្រគល់​ប្រាក់ខែ​ឱ្យ​ដល់ទៅ​ ​22,000ដុល្លារ​ក្នុង​ ​1ខែ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្លិប​ ​SC​ ​Heerenveen​ ​នេះ​កំពុង​ឈរ​នៅ​លើ​លេខរៀង​ទី10​ ​នៃ​លី​ក​កំ​ពូល​របស់​ហូ​ឡង់​ ​ក្នុងចំណោម​ក្រុមក្នុង​លី​ក​ខ្លាំង​ៗ​ចំនួន​ ​19ក្រុម​ ​ហើយ​គោលបំណង​ធំ​នៃ​ការ​យក​ខ្សែប្រយុទ្ធ​វៀតណាម​រូប​នេះ​ទៅ​ចូលរួម​ ​គឺ​ដោយសារតែ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ខ្ពស់​ ​ហើយ​មិន​អស់តម្លៃ​ខ្លួន​ច្រើន​ក្នុង​ការផ្ទេរ​ទៀតផង​៕​


  • ច្បាស់ការ​ហើយ​!​ ​Neymar​ ​នឹង​នៅ​បន្ត​ជាមួយ​ ​PSG​ ​ក្នុង​រដូវ​កាល​ថ្មីនេះ​

    ច្បាស់ការ​ហើយ​!​ ​Neymar​ ​នឹង​នៅ​បន្ត​ជាមួយ​ ​PSG​ ​ក្នុង​រដូវ​កាល​ថ្មីនេះ​

    ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ទ្វីបអឺរ៉ុប​នឹង​ត្រូវ​បញ្ចប់​នា​រាត្រី​នេះ​ហើយ​ ​ជុំវិញ​រឿង​ការផ្ទេរ​កីឡាករ​ជម្រើសជាតិ​ប្រេស៊ីល​ ​Neymar​ ​ចេញពី​ក្លិប​ ​PSG​ ​ពេលនេះ​ក៏​ឈាន​មកដល់​ទី​បញ្ចប់​ដែរ​។​

    ​ដោយ​យោង​តាម​ប្រភព​ពី​ទស្សនាវដ្តី​បាល់ទាត់​របស់​បារាំង​ ​L’Equipe​ ​បានឱ្យ​ដឹង​ថា​ ​Neymar​ ​បាន​ប្រាប់​ក្រុម​គ្រួសារ​រួចហើយ​ថា​ ​រូបគេ​នឹង​បន្ត​នៅក្នុង​ប្រទេស​បារាំង​តទៅទៀត​ ​ហើយ​ក្លិប​ទាំង2​ ​ដែល​ពាក់ព័ន្ធ​(​PSG​ ​និង​ ​Barcelona​)​ក៏បាន​ដឹងពី​ការសម្រេច​ចិត្ត​ចុងក្រោយ​នេះ​ដែរ​។​

    ​ជុំវិញ​រឿង​ផ្ទេរ​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​សាមីខ្លួន​ពិតជា​ចង់​ចាកចេញ​ពី​ក្លិប​ ​PSG​ ​ឱ្យ​បាន​នៅក្នុង​រដូវ​កាល​នេះ​ ​ដោយមាន​ក្លិប2​ ​ធំៗ​ ​គឺ​ ​Bacelona​ ​និង​ ​Real​ ​Madrid​ ​ហ៊ាន​ចូលខ្លួន​ចរចា​ ​ក៏ប៉ុន្តែ​ក្លិប​យក្ស​បារាំង​ ​PSG​ ​បាន​ដាក់​លក្ខខណ្ឌ​ពិសេស​ជាច្រើន​ ​រួម​ជាមួយនឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់កប់ពពក​ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​នៅតែ​មិន​អាច​ចាកចេញ​ពី​ក្លិប​នេះ​បាន​នៅ​រដូវ​កាល​នេះ​៕​


  • កាដូ​ពី​រដ្ឋាភិបាល​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ ​ជិះរថយន្ត​ក្រុង​ទៅ​ស្រុក​អត់​អស់​លុយ​

    កាដូ​ពី​រដ្ឋាភិបាល​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ ​ជិះរថយន្ត​ក្រុង​ទៅ​ស្រុក​អត់​អស់​លុយ​

    ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​រថយន្ដ​ក្រុង​ចំនួន​ ​120គ្រឿង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​គឺ​ ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ ​5ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី26ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​។​

    ​​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ថ្មី​មួយទៀត​ ​ដោយ​បាន​បង្ហាញ​អំពី​ទីតាំង​ចេញដំណើរ​ទៅតាម​បណ្ដា​ខេត្ត​ ​និង​ផ្លូវជាតិ​ដែល​មាន​រថយន្ដ​ក្រុង​ទៅដល់​ផង​ដែរ​។​

    ​ សេចក្ដីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​5ថ្ងៃ​នៃ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ ​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាច​ប្រើប្រាស់​សេវា​រថយន្ដ​ក្រុង​ ​និង​កាណូត​ដឹក​អ្នកដំណើរ​សាធារណៈ​ ​ដោយ​មិន​អស់ប្រាក់​ថ្លៃ​សេវា​ដូចគ្នា​ទាំងអស់​ ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​។​

    ​ បន្ថែម​ពីនេះ​ទៀត​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ ​និង​ម្ចាស់​រថយន្ដ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល​ ​ដោយ​ពុំ​ត្រូវ​ដំឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​ឡើយ​ ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
    ​ ​សូម​បញ្ជាក់​ថា​ ​រថយន្ដ​ក្រុង​ចំនួន​ ​120គ្រឿង​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ដូច​ខាងក្រោម​នេះ​៖​

    ​-​ផ្លូវជាតិ​លេខ1​-​ពី​ភ្នំពេញ​-​កណ្តាល​-​ស្វាយរៀង​(​5គ្រឿង​)​និង​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​(​5គ្រឿង​)​ទីតាំង​ចំណត​នៅ​ផ្លូវ​ ​60ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន​មែ​រសឺដេស​)​។​
    ​-​ផ្លូវជាតិ​លេខ2​-​ ​ពី​ភ្នំពេញ​-​តាកែវ​(​5គ្រឿង​)​ទីតាំង​ចំណត​ផ្លូវ​ ​60ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន​មែ​រសឺដេស​)​។​
    ​-​ផ្លូវជាតិ​លេខ3​-​ ​ពី​ភ្នំពេញ​-​កែប​(​5គ្រឿង​)​ ​និង​ភ្នំពេញ​-​កំពត​(​5គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​ផ្លូវ2004​ ​ជាប់​របង​បញ្ជាការ​ដ្ឋាន​ទ័ពអាកាស​។​
    ​-​ផ្លូវជាតិ​លេខ4​-​ ​ពី​ភ្នំពេញ​-​កំពង់ស្ពឺ​(​3គ្រឿង​)​ ​និង​ភ្នំពេញ​-​ព្រះសីហនុ​(​7គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​ផ្លូវ2004​ ​ជាប់​របង​បញ្ជាការ​ដ្ឋាន​ទ័ពអាកាស​។​
    ​-​ផ្លូវជាតិ​លេខ5​-​ ​ពី​ភ្នំពេញ​-​កំពង់ឆ្នាំង​(​5គ្រឿង​)​ភ្នំពេញ​-​ពោធិ៍សាត់​(​10គ្រឿង​)​ភ្នំពេញ​-​បាត់ដំបង​(​15គ្រឿង​)​ ​និង​ភ្នំពេញ​-​បន្ទាយមានជ័យ​(​15គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​សួន​ឬស្សី​កែវ​។​
    ​-​ផ្លូវជាតិ​លេខ6​-​ ​ពី​ភ្នំពេញ​-​កំពង់ធំ​(​5គ្រឿង​)​និង​ភ្នំពេញ​-​សៀមរាប​(​15គ្រឿង​)​ទីតាំង​ចំណត​នៅ​រង្វង់​មូល​ទេព​មច្ឆា​ជ្រោយ​ចង្វា​រ​។​
    ​-​ផ្លូវជាតិ​លេខ6​-​7​-​ ​ពី​ភ្នំពេញ​-​កំពង់ចាម​ ​(​5គ្រឿង​)​និង​ភ្នំពេញ​-​ត្បូងឃ្មុំ​(​5គ្រឿង​)​ទីតាំង​ចំណត​នៅមុខ​រាជាយស្ម័យ​យាន​(​រ៉ា​រទេះភ្លើង​)​។​
    ​-​ផ្លូវជាតិ​លេខ6​-​8​-​ពី​ភ្នំពេញ​-​ក្រចេះ​ ​(​5គ្រឿង​)​និង​ភ្នំពេញ​-​ស្ទឹងត្រែង​(​5គ្រឿង​)​ទីតាំង​ចំណត​នៅមុខ​រាជាយស្ម័យ​យាន​(​រ៉ា​រទេះភ្លើង​)​។​


  • ការ​ដាក់​តាំង​បង្ហាញ​ ​នូវ​ការ​ច្នៃ​ដ៏​ប្រឌិត​ថ្មី​ដែល​មាន​ចំនួន​កំណត់​ដោយ​ ​ILLUSTRATOR​ ​OAMUL​ ​LU​ ​នៅ​ហាង​ ​CHARLES​ ​&​ ​KEITH​ ​សាខា​មហាវិថី​ព្រះសីហនុ​ ​នៅ​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​

    ការ​ដាក់​តាំង​បង្ហាញ​ ​នូវ​ការ​ច្នៃ​ដ៏​ប្រឌិត​ថ្មី​ដែល​មាន​ចំនួន​កំណត់​ដោយ​ ​ILLUSTRATOR​ ​OAMUL​ ​LU​ ​នៅ​ហាង​ ​CHARLES​ ​&​ ​KEITH​ ​សាខា​មហាវិថី​ព្រះសីហនុ​ ​នៅ​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​

    នៅ​ថ្ងៃទី៣១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​-​ ​CHARLES​ ​&​ ​KEITH​ ​គឺជា​ផ្លាក​យីហោ​សម្រាប់​ការរចនា​ដែល​អាច​ដាក់​ដំណើរការ​បាន​ដែល​តែងតែ​ស្ថិតនៅ​លើ​គែម​នៃ​ការ​ច្នៃ​ម៉ូដ​យ៉ាង​ពិសេស​។​ ​CHARLES​ ​&​ ​KEITH​ ​បាន​សហការ​ជាមួយ​អ្នក​គំនូរ​ជនជាតិ​ចិន​ម្នាក់​មានឈ្មោះ​ ​Oamul​ ​Lu​ ​ដែល​បាន​បង្កើត​ការ​ច្នៃប្រឌិត​យ៉ាង​ពិសេស​សំរាប់​ខូ​លិក​សិន​ថ្មីនេះ​ ​។​ ​

    ​ជាមួយគ្នា​នេះ​ដែរ​ ​ការរចនា​ម៉ូដ​កាបូប​ដែល​មាន​គំនូរ​ពិសេស​នេះ​ ​គឺជា​ការ​បំផុសគំនិត​នៃ​រូបភាព​,​ ​រូបភាព​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ​និង​ ​ពណ៌​របស់​ ​Oamul​ ​Lu​ ​ដែល​មាន​ភាព​ទាក់ទាញ​សាក​សម​ ​និង​ ​ការ​ស្លៀកពាក់​សម្រាប់​រដូវ​កាល​ថ្មី​របស់​មិត្ត​ៗ​ ​សុភាពនារី​គ្រប់រូប​។​ ​
    ​ថ្ងៃទី៣១​ ​ខែសីហា​ ​នេះ​ការ​បង្ហាញ​នូវ​ម៉ូត​កាបូប​ថ្មី​ ​ដែល​មាន​ចំនួន​កំណត់​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​ហាង​នៅ​ ​សាខា​មហាវិថី​ព្រះសីហនុ​ ​ឥឡូវនេះ​មាន​លក់​នៅ​គ្រប់​សាខា​ ​CHARLES​ ​&​ ​KEITH​ ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។​
    ​ ​
    ​ភ្ញៀវ​កិត្តិយស​រីករាយ​ជាមួយ​ ​នឹង​ការបង្កើត​ក្លិន​ទឹកអប់​ផ្ទាល់ខ្លួន​យ៉ាង​ពិសេស​ជាមួយ​ ​នឹង​ក្លិន​ផ្កា​ច្រើន​ប្រភេទ​។​ព្រឹត្តិ​ការណ៍​នេះ​មានការ​ចូលរួម​ពី​តារា​កិត្តិយស​ ​កញ្ញា​ ​ដា​ដាវ​,​ ​កញ្ញា​ ​រក្សា​ ​ណែត​,​ ​កញ្ញា​ ​ឌេ​មី​ណង​,​ ​កញ្ញា​ ​ចាន់​ ​
    ​មីនា​,​ ​កញ្ញា​ ​ចែ​កា​ ​អូមឹ​ម​ជី​,​ ​កញ្ញា​ ​អេ​នណា​ឌីន​ ​និង​ ​កញ្ញា​ ​ដា​លី​ណា​។​ ​ព្រឹត្តិ​កា​ណ៍​ផ្សេង​ៗ​ទៀត​នៅក្នុង​កម្មពិធី​មាន​ដូចជា​ ​ការបម្រើ​ជូន​នៅ​ភេសជ្ជ​:​ ​នឹង​អាហារ​សំ​រន់​យ៉ាង​ពិសេស​ ​ក៏ដូចជា​មានការ​ ​Mix​ ​ភ្លេង​ពី​ ​DJ​ ​អា​ឡិច​ម៉ាត​៕


  • ពីរោះ​ណាស់​!​!​ ​ឡុង​ ​សុខ​ហៀង​ ​និង​ស្រី​ស្អាត​ ​សម្រេច​ ​សន្យា​ ​ចេញ​បទ​សម្រាប់​ភ្ជុំបិណ្ឌ​

    ពីរោះ​ណាស់​!​!​ ​ឡុង​ ​សុខ​ហៀង​ ​និង​ស្រី​ស្អាត​ ​សម្រេច​ ​សន្យា​ ​ចេញ​បទ​សម្រាប់​ភ្ជុំបិណ្ឌ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​តារា​ផលិតកម្ម​ក្លា​ស៊ិ​ក​ពីរ​ដួង​គឺ​ ​ឡុង​ ​សុខ​ហៀង​ ​និង​ស្រី​ស្អាត​ ​សម្រេច​ ​សន្យា​ ​បាន​ចេញ​បទចម្រៀង​ឆ្លងឆ្លើយ​រួមគ្នា​សម្រាប់​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុ​នេះ​។​

    ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ជិតដល់​រដូវ​ភ្ជុំ​ ​លោក​ចេញ​តែ​បទ​ស្មូត​ៗ​ ​ហើយ​ដើរ​ចែក​ជូន​ដល់​លោកតា​លោកយាយ​នៅ​តាម​ទី​អារ៉ាម​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ ​ដោយសារតែ​លោក​បាន​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​ទើប​លោក​បញ្ចេញ​បទចម្រៀង​ជា​លក្ខណៈ​ទាក់ទង​នឹង​រដូវ​បុណ្យ​ភ្ជុំ​វិញ​ម្ដង​។​ ​លោក​ថា​នេះ​គឺជា​ចំណងដៃ​លើកដំបូង​ដែល​ខាង​ផលិតកម្ម​រៀបចំ​ឲ្យ​លោក​ ​បាន​ច្រៀង​ជាមួយ​កញ្ញា​ ​សម្រេច​ ​សន្យា​ ​ហើយ​ជា​បទ​និយាយ​ពី​បុណ្យ​ភ្ជុំ​។​ ​យ៉ាងណាមិញ​នេះ​មិនមែន​ជា​បទ​ចុងក្រោយ​របស់​លោក​ ​និង​ ​កញ្ញា​ ​សម្រេច​ ​សន្យា​ ​នោះ​ទេ​ ​ដោយ​គ្រោង​នឹង​ច្រៀង​រួមគ្នា​នូវ​បទ​ចម្រៀង​ក្រោយ​ៗ​រួមគ្នា​បែបនេះ​ទៀត​ ​ជាពិសេស​បទ​ឆ្លង​ឆ្លើយ​ៗ​ ​ដោយសារតែ​មាន​ទឹកដម​សំលេង​ស៊ីគ្នា​។​

    ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​ទទួលស្គាល់​ថា​ក្នុង​មួយ​រយៈ​ចុងក្រោយ​ខ្លួន​ជោគជ័យ​ខ្លាំង​មិនថា​អាជីព​លក់​ផលិតផល​អន​ឡាញ​ ​អាជីព​លក់​ដីធ្លី​ ​និង​អាជីព​រៀបចំ​តារា​ឲ្យ​សម្ដែង​តាម​ផលិតកម្ម​នោះ​ទេ​ ​ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​សកម្មភាព​សប្បុរសធម៌​នោះ​ដែរ​ ​គឺ​នៅ​ឆ្លៀតពេល​រ៉ៃ​អង្គាស​ ​បើ​ទោះជា​រវល់​ដកឃ្លា​មិនចង់រួច​។​ ​ក្នុង​នោះ​លោក​ក៏​មិន​សម្រុក​ចេញ​បទ​ចម្រៀង​ច្រើន​ៗ​នោះ​ដែរ​ ​នៅក្នុង​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​គឺ​លោក​នឹង​ច្រៀង​តែ​បទ​មួយចំនួន​កុំឱ្យ​អ្នកគាំទ្រ​ថា​ស្ងាត់​ប៉ុណ្ណោះ​ ​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​៕​

  • ប្រឡូក​សិល្បៈ​ថ្មី​ៗ​.​.​.​ទេព​ ​ស្រីពៅ​ ​តួ​ស្រី​នៅក្នុង​រឿង​ ​ដើម្បី​កូន​ ​បង្ហាញ​ភាព​ហ៊ឺហា​​ជាមួយ​រថយន្ដ​ប្រណីត​ឡិច​ស៊ី​ស200T​

    ប្រឡូក​សិល្បៈ​ថ្មី​ៗ​.​.​.​ទេព​ ​ស្រីពៅ​ ​តួ​ស្រី​នៅក្នុង​រឿង​ ​ដើម្បី​កូន​ ​បង្ហាញ​ភាព​ហ៊ឺហា​​ជាមួយ​រថយន្ដ​ប្រណីត​ឡិច​ស៊ី​ស200T​

    ​តារា​សម្ដែង​សិច​ស៊ី​ ​កញ្ញា​ ​ទេព​ ​ស្រីពៅ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ទើបតែ​ប្រឡូក​ការសម្ដែង​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ដោយ​ទើបបាន​សម្ដែង​ក្នុង​រឿង​”​ព្រលឹង​ល្បុ​ក​ក្ក​តោ​”​ ​និង​រឿង​”​ដើម្បី​កូន​”​របស់​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​។​ ​

    ​តារា​ស្រី​ដើមទ្រូង​មូលក្លំ​រូប​នេះ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​កញ្ញា​ជា​កូនច្បង​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​និង​ជា​កូនកំព្រា​ឳពុក​រស់នៅ​ជាមួយ​ម្ដាយ​នៅ​ក្រុង​តាខ្មៅ​រូប​នេះ​ព្រលយ​ថា​ ​ខ្លួន​មិនមែន​ចូល​ប្រឡូក​សិល្បៈ​ ​ដើម្បី​ស្វែងរក​ឱកាស​មានបាន​នោះ​ទេ​ ​អ៊ីចឹង​ហើយ​ទើប​នាង​មិន​ចូល​ប្រឡូក​ជាយូរមកហើយ​ ​ដោយ​រង់ចាំ​ទាល់តែ​នាង​មានលទ្ធភាព​បាន​សមរម្យ​បន្តិច​ទើប​ហក់​ចូល​។​ ​នៅ​ខាងក្រៅ​សិល្បៈ​ ​នាង​ថា​ ​ខ្លួន​គឺជា​បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្រុ​មហ៑ុន​អ​ចន​ទ្រព្យ​ ​និង​មានការ​ងារ​មួយចំនួន​ទៀត​ ​ទើប​មាន​មានលទ្ធភាព​ប្រើ​ឡាន​ទំនើប​។​ ​នាង​ថា​ខ្លួន​ជិះរថយន្ត​ឡិច​ស៊ី​ស200T​ ​ឆ្នាំ២០១៦​ ​ប្រមាណ​មួយឆ្នាំ​មក​ហើយ​ ​ដោយ​ក្នុង​ពេល​ខាងមុខ​ ​ក៏​គ្រោង​នឹង​ប្ដូរ​រថយន្ត​ឡិច​ស៊ី​ស​ដែល​មាន​រាង​ធំជាង​នេះ​ ​អោយ​កា​លីប​ផង​ដែរ​ ​ដោយ​គ្រាន់តែ​នាង​មិនទាន់​ដឹង​ថាទៅ​រួច​សេរី​ណា​ណា​។​ ​

    ​ងាក​មក​ការសម្ដែង​វិញ​ ​កញ្ញា​ថា ​មិនសូវ​សង្វាត​ណាស់ណា​ទេ​ ​គឺ​លុះត្រា​អាច​ទទួល​បាន​ទើប​នាង​ទទួល​ ​ដោយសារតែ​នាង​ក៏​ត្រូវ​គិតគូរ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ដែល​ជា​ប្រភព​ចំណូល​ធំ​របស់​ខ្លួន​ផង​ដែរ​។​ ​នាង​នៅតែ​ប្រកាស​មិន​ថត​ឈុត​ស្នេហា​រោលរាល​ ​ឬ​ ​សិច​ស៊ី​ខ្លាំង​នោះ​ទេ​ ​បើ​ទោះជា​នាង​ទទួលស្គាល់​ថា​ត្រេ​មុខ​របស់​ខ្លួន​ស័ក្​ត​សមនឹង​តួអង្គ​កាច​ឆ្នាស់​ ​លូយ​ឆាយ​ ​និង​សិច​ស៊ី​ជាង​សម្ដែង​ជា​តួអង្គ​សុ​រាប​រាប​សារ​។​

  • ក្រោយ​ឃើញ​ការ​តស៊ូ​ពន្លក​តារាចម្រៀង​ថ្មី​ ​សា​រ៉ា​ ​វីរៈ​ ​ពេលនេះ​កវី​ ​វិរៈ​ ​ពន្លក​ ​និពន្ធ​បទ​ថ្មី​ឱ្យ​ច្រៀង​

    ក្រោយ​ឃើញ​ការ​តស៊ូ​ពន្លក​តារាចម្រៀង​ថ្មី​ ​សា​រ៉ា​ ​វីរៈ​ ​ពេលនេះ​កវី​ ​វិរៈ​ ​ពន្លក​ ​និពន្ធ​បទ​ថ្មី​ឱ្យ​ច្រៀង​

    យោង​តាម​ការ​បង្ហោះ​ ​បទ​ ​”​គ្មាន​អ្នកក្បត់​ក៏​គ្មាន​អ្នក​ខុស​”​ ​គឺជា​ការ​បកស្រាយ​ដោយ​ពលករ​កូរ៉េ​ឈ្មោះ​ ​សា​រ៉ា​ ​វីរៈ​ ​ក្រោម​ការ​និពន្ធ​ទំនុកច្រៀង​ ​និង​ ​មេ​ឡូ​ឌី​ ​ដោយ​រូបលោក​ផ្ទាល់​ ​គឺ​កវីនិពន្ធ​ ​វីរៈ​ ​ពន្លក​ ​ដែល​មាន​ស្នាដៃ​រាប់មិនអស់​ក្នុង​ពិភព​ចម្រៀង​ ​ខណៈ​ដែល​បទ​ ​”​អាច​រួមទុក្ខ​ម្ដេច​មិន​អាច​រួមសុខ​”​ ​គឺជា​ស្នាដៃ​របស់​លោក​ ​កំពុង​ល្បី​នា​ពេលនេះ​។​ ​

    មួយ​បទ​នេះ​ ​សម្រួល​ត​ន្ដ្រី​ ​ដោយ​ ​PETY​ ​SAM​ ​និង​ក្រាហ្វិក​-​កាត់ត​ ​ដោយ​លោក​ ​គង់​ ​តូ​។​ ​លោក​ ​វិរៈ​ ​ពន្លក​ ​បញ្ជាក់​ថា​ ​លោក​ ​សា​រ៉ា​ ​វិរៈ​ ​មិនគ្រាន់​តែ​ជា​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​លោក​មាន​មហិច្ឆតា​ចង់​ក្លាយជា​តារាចម្រៀង​ផង​ដែរ​ ​ទើប​លោក​សម្រេច​បោះ៣បទ​អោយ​មុន​ចេញទៅ​កូរ៉េ​វិញ​ ​ខណៈ​ដែល​បទ​ដែល​ថត​រួចរាល់​គឺ​ទើបតែ​មួយ​បទ​ ​គឺ​បទ​”​គ្មាន​អ្នកក្បត់​ ​ក៏​គ្មាន​អ្នក​ខុស​”​។​

    ​តាមរយៈ​បណ្ដាញ​សង្គម​បានឃើញ​ថា​ ​លោក​ ​វិរៈ​ ​ពន្លក​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​គឺជា​អ្នកនិពន្ធ​ល្បីឈ្មោះ​ ​ម្ចាស់​ស្នាដៃ​បទ​ ​”​អាច​រួមទុក្ខ​ម្ដេច​មិន​អាច​រួមសុខ​”​ ​បាន​បង្ហោះ​ខ្លួន​បាន​និពន្ធ​ចម្រៀង​មួយ​បទ​ជូន​ដល់​ពលករ​កូរ៉េ​មួយ​រូប​ ​ដោយសារតែ​ពលករ​រូប​នោះ​ចង់​សម្រេច​បំណង​មាន​បទចម្រៀង​ផ្ទាល់ខ្លួន​។​ ​លោក​ក៏​ប្រកាស​ទទួលយក​ពលករ​កូរ៉េ​រូប​នេះ​ ​ឲ្យ​ធ្វើជា​តារាចម្រៀង​នោះ​ផង​ ​នៅពេល​លោក​បញ្ចប់​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ​ត្រលប់​មក​កម្ពុជា​។​ ​

    ​កវី​ ​វិរៈ​ ​ពន្លក​ ​ក៏​បង្ហោះ​សារ​ថា​ ​”​សា​រ៉ា​ ​វីរៈ​ ​ប្អូន​ប្រឹង​តស៊ូ​មក​ពី​កូរ៉េ​ ​មកដល់​ខ្មែរ​សុខចិត្ត​សូមច្បាប់​ថៅកែ​ ​ដើម្បី​គ្រាន់តែ​ចង់​ច្រៀង​បទ​ថ្មី​ដែល​ប្អូន​ស្រលាញ់​។​ ​រឿង​អី​បង​បដិសេធ​ប្អូន​?​ ​តោះ​បងប្អូន​មក​ស្គាល់​ ​និង​ស្តាប់​បទ​ថ្មី​របស់​ ​ឃុត​ ​សា​រ៉ា​វិរៈ​ ​ទាំងអស់គ្នា​គឺ​បទ​”​ ​គ្មាន​អ្នកក្បត់​ក៏​គ្មាន​អ្នក​ខុស​”​៕​


  • មហោស្រពភាពយន្តខ្លីចតុមុខត្រៀមប្រកាសបើក ២ ថ្ងៃទៀត

    មហោស្រពភាពយន្តខ្លីចតុមុខត្រៀមប្រកាសបើក ២ ថ្ងៃទៀត

    មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញ​ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុម«ភាពយន្តឈូករ័ត្ន» ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។

    CSFF បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានរបស់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល ធនធានសោតទស្សន៏បុប្ផាណា ដែលមានការចូលរួមពីប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ហ៊ុយ សុជាតិ ប្រធានមហោស្រពឆ្នាំ២០១៩លោក ស៊ុំ ស៊ីថែន តំណាងគណៈ មេប្រយោគលោក ជៀប សុវិជ្ជា និងអ្នកឧបត្ថម្ភ ដៃគូសហការផ្សេងៗ និងសមិទ្ធិករភាពយន្តជាច្រើនរូប។

    កម្មវិធីសន្និសីទសារព័ត៌មាននេះដែរ មហោស្រពធ្វើឡើងក្នុងគោលបំណង ចែករំលែកព័ត៌មានសំខាន់ៗ និង​លក្ខណៈ ពិសេសរបស់មហោស្រពនៅឆ្នាំនេះផ្ទាល់ ទៅកាន់ដៃគូសហការ ក៏ដូចជាទស្សនិកជន ដែលតែងតែគាំទ្រ និងទន្ទឹង រងចាំពីមហោស្រពកន្លងមក។

    លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖

    ១. ការប្រកួតភាពយន្តឯកសារខ្លី
    ឆ្នាំនះ ក្រៅពីរឿងប្រឌិតខ្មែរទាំង១២រឿង នៅមានភាពយន្តឯកសារខ្លីខ្មែរ២រឿង និងបរទេស៤រឿងទៀត។ នេះមិនរាប់បញ្ចូលទាំង ភាពយន្តឯកសារ១៣រឿង ដែលផលិតក្រោមកម្មវិធី«តោះថតឯកសារនៅកម្ពុជា»របស់ក្រុម «ភាពយន្តឈូករ័ត្ន»ផ្ទាល់ផង។

    ២. រង្វាន់ច្រើនមុខ
    🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា – ១ ០០០ដុល្លារ ជាសាច់ប្រាក់ ​(cash award) ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍ«សម្បួរមាស ​6A-261» និងជាសេវាកម្មក្រោយថត ​(post-production award)ពីផលិតកម្ម «កងចក្រ»សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាមស្តង់ដារអន្តរជាតិ
    🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា – ៥០០ដុល្លារ
    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០​ ដុល្លារ
    🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – ៣០០ ដុល្លារ
    🏆 រង្វាន់«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» – ៥០០ដុល្លារ
    🏆 រង្វាន់«ជំរំភាពយន្តឯកសារ» – ៥០០ដុល្លារ

    ៣. កម្មវិធីពិសេស
    ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងនៅតែសាលសន្និសីទចតុម្មុខតែមួយគត់។ ពិធីបើកមហោស្រព នាថ្ងៃទី៥កញ្ញា នឹងមានចាក់បញ្ចាំងរឿង«១លានឆ្នាំ» ដែលដឹកនាំដោយកញ្ញាសាន ដានេច និងផលិតដោយលោកជូ ដេវី។ ជារឿង ទទួលបានពានរង្វាន់ជាច្រើនពីទី្វបអាស៊ី និងអឺរ៉ុប។ លើសពីនេះ មហោស្រពឆ្នាំនេះមានរៀបចំសិក្ខាសាលាផលិត ភាពយន្តខ្លី និងកម្មវិធីជជែកពីអត្ថបទភាពយន្តខ្លីដែលទាក់ទាញ។

    រីឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌វិញ បានលើកឡើងថា៖ «ខ្ញុំពិតជាកោតសសើរដល់ការខិតខំរបស់ក្រុម«ភាពយន្តឈូករ័ត្ន» ក៏ដូចជាគណៈកម្មការ មហោស្រព។ ឆ្នាំនះជាឆ្នាំពិសេស ព្រោះថា ក្រុមពួកគាត់បានចុះបណ្តុះបណ្តាលដល់យុវជន តាមខេត្តទៀតលើផ្នែកភាពយន្តឯកសារខ្លី ដែលជាខ្លឹមសារសំខាន់សម្រាប់ទស្សនិកជនយើងដែរ។»

    មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯ​សាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេ។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
    https://csff.co ឬ https://www.facebook.com/CSFF.co/
    ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!

  • អ្នក​សារ​ព័ត៌មាន​ម្ពុ​ជា​ ​និង​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ ​បាន​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ​ពីសំណាក់​ស្ថានទូត​ម៉ាឡេស៊ី​ ​

    អ្នក​សារ​ព័ត៌មាន​ម្ពុ​ជា​ ​និង​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ ​បាន​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ​ពីសំណាក់​ស្ថានទូត​ម៉ាឡេស៊ី​ ​

    នៅក្នុង​ដំ​ណេីរ​ទស្សនិ​ច្ច​ថ្ងៃទី១របស់​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ ​និង​បណ្តាញ​ក្រុម​អ្នកសារព័ត៌មាន​ចម្រុះ​សាសន៍​ ​នៅ​ថ្ងៃទី២​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​ ​ត្រូវ​ទទួល​បាន​នូវ​ការ​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ ​ដែល​ធ្វេី​ឡេី​ងនៅ​សណ្ឋាគារ​ ​Sheraton​ ​លំដាប់​ផ្កាយ៥​ ​នៅ​ទីក្រុង​កូឡាឡាំពួរ​។​ ​

    ​ក្រុម​អ្នក​សារព័ត៌​ដែល​ត្រូវ​បាន​អញ្ជេីញ​ឱ្យមក​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​ ​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​ជា​មិត្ត​នោះ​រួមមាន​៖​ ​ប្រទេស​កម្ពុជា​,​ ​ចិន​,​ ​ឥណ្ឌា​,​ ​អូស្ត្រាលី​,​ ​ញ៉ូវហ្សែ​លែន​ ​សិង្ហបុរី​ ​,​ ​វៀតណាម​ ​,​ ​ហុងកុង​ ​,​ជប៉ុន​ ​និង​ម៉ាឡេស៊ី​ ​ដែល​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។​ ​

    ​ដោយឡែក​នៅ​ថ្ងៃទី១នេះ​ ​ខាង​ស្ថានទូត​ ​ក៏ដូចជា​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​រៀប​កិច្ច​សន្ទនា​ ​ព្រមទាំង​ណែនាំ​ពី​គោលដៅ​សម្រាប់​ទស្ស​កិច្ច​របស់​បណ្តាញ​អ្នកសារព័ត៌មាន​ចម្រុះ​ជាតិសាសន៍​ ​និង​បាន​បែងចែក​ជា​ក្រុ​មតូចៗ​ ​ដេីម្បី​ធ្វេី​យ៉ាងណា​ឱ្យ​កាន់តែ​យល់​ច្បាស់​ពី​ដំ​ណេីរ​ទេសចរណ៍​នៅ​តាម​តំបន់​មួយចំនួន​ទាំង​តំបន់​ប្រវត្តិសាស្ត្រ​ ​វប្បធម៌​ ​និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​។​ ​តំបន់​ទេសចរណ៍​ដែល​ក្រុម​អ្នកសារព័ត៌មាន​ត្រៀម​ទៅ​ទស្សន:កិច្ច​នោះ​មាន​ដូចជា​ ​

    ​សូមជម្រាប​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី០២​ ​ដល់​ថ្ងៃទី០៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ដែល​ស្ថានទូត​និ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​។​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ ​អ្នកសារព័ត៌មាន​កម្ពុជា​ ​ទាំង៤អង្គ​ភាព​ខុស​ៗ​គ្នា​ ​ត្រូវ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ស្វែងយល់​ ​ពី​តំបន់​ទេសចរណ៍​ដែល​ត្រូវ​ទៅ​ទស្សនា​ ​។​