Author: អេបិល

  • សូម​ចូលរួម​រំលែកទុក្ខ​ក្រៀមក្រំ​ចំពោះ​តារា​ស្រី​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ដែល​បាន​បាត់បង់​អ្នកម្ដាយ​ជាទីស្រឡាញ់​ ​

    សូម​ចូលរួម​រំលែកទុក្ខ​ក្រៀមក្រំ​ចំពោះ​តារា​ស្រី​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ដែល​បាន​បាត់បង់​អ្នកម្ដាយ​ជាទីស្រឡាញ់​ ​

    ​នៅ​លើ​ទំ​ព័រ​ផេ​ក​ ​«​សិល្បករ​កម្ពុជា​»​ ​បាន​ឲ្យដឹង​មុន​នេះ​បន្តិច​ថា​ ​ម្តាយ​តារាចម្រៀង​ញាក់​កន្ទ្រាក់​អារម្មណ៍​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​ស្លាប់​ចាក​ឋាន​ទៅកាន់​លោកខាងមុខ​ហើយ​ ​។​

    ​តាម​ផេ​ក​ខាងលើ​បាន​ប្រកាស​ថា​ ​សព​ម្ដាយ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​តម្កល់​នៅ​វត្ត​ស្វាយ​ផ្អែម​ ​ផ្លូវជាតិ​លេខ៤​ ​ហើយនឹង​ត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃទី៦​ ​ខែកញ្ញា​។​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​ប្រកាស​ឱ្យ​មិត្ត​រួម​អាជីព​ចូលរួម​ពិធីបុណ្យ​សព​ម្ដាយ​របស់​នាង​ផង​ដែរ​។​ ​

    ​ឡេង​ ​មុ​ន្នី​រចនា​ ​ថ្លែង​សារ​ទាំង​ក្រៀមក្រំ​ថា​ ​”​នាងខ្ញុំ​ ​រចនា​ ​ព្រមទាំង​ក្រុម​គ្រួសារ​ ​សូម​គោរព​អញ្ជើញ​បងប្អូន​សិល្បករ​ ​សិល្ប​ការិនី​ទាំងអស់​ដោយ​ក្ដី​អនុគ្រោះ​ ​សូម​អញ្ជើញ​ចូលរួម​បុណ្យសព​ម្ដាយ​នាងខ្ញុំ​ដែល​តម្កល់​នៅ​វត្ត​ស្វាយ​ផ្អែម​ ​ផ្លូវជាតិ​លេខ៤​ ​ដោយ​អនុគ្រោះ​ផង​ ​សព​បូជា​នៅ​ថ្ងៃ​សៅរិ៍​ ​ម៉ោង៦ព្រឹក​”​៕​

  • អ្នកជំនាញ​ថា​មិន​ស្រួល​ទេ​ក្នុង​ការ​ថែរក្សា​សម្លៀកបំពាក់​សម្អាងការ​ខ្មែរ​ឱ្យ​ត្រូវ​ទម្រង់​

    អ្នកជំនាញ​ថា​មិន​ស្រួល​ទេ​ក្នុង​ការ​ថែរក្សា​សម្លៀកបំពាក់​សម្អាងការ​ខ្មែរ​ឱ្យ​ត្រូវ​ទម្រង់​

    ​អ្នក​ភ្នួង​ការ​ត្រូវ​ទម្រង់​ម្នាក់​ប្រកាស​ផ្ទេរ​ជំនាញ​ដល់​អ្នក​ចង់​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​ខ្មែរ​ ​និង​ចង់ឱ្យ​អ្នកជំនាញ​សម្អាង​ខ្មែរ​ស្លៀក​ឈុត​ត្រូវ​ទម្រង់​។​

    ​បរិបទ​ចុងក្រោយ​ ​គេ​កត់សម្គាល់​ថា​ ​សម្អាងការ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រកួតប្រជែង​ម៉ូដ​គ្នា​ ​រំលេច​ឈុត​ប្លែក​ៗ​ចម្លង​តាម​ប្រទេស​ក្បែរ​ខាង​ ​ដោយ​ឈុត​មួយចំនួន​ជា​ឈុត​ទិញ​ស្រាប់​របស់​ប្រទេសជិតខាង​ ​ដោយធ្វើ​ឱ្យ​គេ​បារម្ភ​ពី​ការ​ចុះ​ខ្សោយ​នៃ​ទម្រង់​ខ្មែរ​ក្នុង​វិស័យ​សម្អាង​ផង​។​ ​អ៊ីចឹង​ហើយ​ ​ទើប​អ្នកឯកទេស​ខាង​ផ្នែក​តែង​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​ខ្មែរ​មួយ​រូប​ ​ប្រកាស​ជា​សាធារណៈ​ថា​ ​ខ្លួន​នឹង​ផ្ទេរ​ចំណេះ​ជំនាញ​ពី​ការ​តែង​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​នោះ​ទៅ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដោយ​គ្មាន​លក្ខ​ណ្ឌ​ ​ដើម្បី​កុំឱ្យ​បាត់បង់​ការយល់​ដឹង​។​

    ​លោក​ ​ហេង​ឡុង​ ​ម្ចាស់​សម្អាងការ​ហេង​ឡុងហ្គោល​ ​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ៦A​ ​ទល់មុខ​ផ្សារ​ព្រែក​លាភ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នកឯកទេស​ផ្នែក​តែង​សម្អាង​ត្រូវ​ទម្រង់​បែប​ខ្មែរ​បាន​ល្អ​ ​បាន​អះអាង​កាលពី​ថ្ងៃទី៥​ ​កញ្ញា​ ​ឆ្នាំ២០១៩​ ​ក្នុង​ពិធីសម្ពោធ​ហាង​ថ្មី​ ​អម​ជាមួយ​ការ​ផ្លាស់​ឈ្មោះ​ពី​សម្អាងការ​ហេង​ឡុង​ ​មក​ជា​ហេង​ឡុងហ្គោល​ថា​ ​ឯកទេស​តែង​សម្អាង​របស់​លោក​ស្ទាត់ជំនាញ​ប្រមាណ២០ឆ្នាំ​មក​ហើយ​ ​ដោយ​ជំនាញ​ដែល​យល់ដឹង​ ​មិនមែន​ចេះ​តាម​គ្នា​នោះ​ទេ​ ​ពោល​គឺ​ទទួលការ​ហាត់រៀន​ច្បាស់លាស់​ពី​គ្រូ​ៗ​នៅ​ក្រសួងវប្បធម៌​ ​និង​ការសិក្សា​ស្រាវជ្រាវ​។​ ​លោក​ថា​ ​ខ្លួន​ស្គាល់​សំលៀកបំពាក់​ទម្រង់​ខ្មែរ​ ​ស្គាល់​ក្បាច់​ខ្មែរ​ ​តាំងពី​ក្លាយជា​ម្ចាស់​សម្អាង​ ​ខណៈ​ដែល​លោក​ក៏បាន​ប្រើ​ជំ​នាញ​ឌីហ្សាញ​ជា​សំលៀកបំពាក់​កូនក្រមុំ​ ​កុម្ម៉ង់​ជា​ក្បិន​ ​ជា​ឈៀង​ ​ជា​ខ្សែក្រវាត់​ ​បាន​ជាច្រើន​ម៉ូដ​ ​ក្នុង​រចនា​បទ​ខ្មែរ​ ​ដោយ​មិន​ខ្វល់​ពី​ការ​ចំណាយ​ដើមទុន​ខ្ពស់​ ​ដើម្បី​បន្សល់ទុក​ស្នាដៃ​។​ ​យ៉ាងណាមិញ​លោក​ថា​ខ្លួន​មិន​អាច​ប្រើ​តែ​ទម្រង់​ខ្មែរ​សុទ្ធ​ ​ដើម្បី​ឈរជើង​ក្នុង​អាជីព​សម្អាងការ​បានទេ​ ​គឺ​ត្រូវតែ​មាន​ឈុត​បែប​ប្រទេសជិតខាង​ ​និង​ឈុត​ច្នៃ​បំពេញ​តម្រូវការ​ផង​ដែរ​។​ ​លោក​ថា​ខ្លួន​ស្នាដៃ​គ្រប់​ម៉ូដ​ទាំង​បែប​ប្រពៃណី​សុទ្ធ​ ​និង​បែប​សម័យ​ ​ដោយ​គ្រាន់តែ​លោក​រមែង​ប្រាប់​ភ្ញៀវ​ជាប្រចាំ​ ​ថា​នោះ​មិនមែន​ជា​ឈុត​ទម្រង់​ខ្មែរ​ ​មិនមែន​ជា​រចនា​បទ​ខ្មែរ​ ​ដើម្បី​ឱ្យ​អតិថិជន​ធ្វើការ​ជ្រើសរើស​។​ ​

    ​លោក​ ​ហេង​ ​ឡុង​ ​ប្រកាស​ថា​ ​ខ្លួន​មិន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​ចេះចាំ​ទៅ​កប់​ចោល​ទេ​ ​គឺ​ត្រូវតែ​ចែករំលែក​ ​ហើយក៏​មិន​គិត​កម្រៃ​ដែរ​ ​ឱ្យ​តែ​អ្នក​ទាំងនោះ​ចំណាយពេល​មក​សួរនាំ​ ​ឬ​ ​ស្មើ​ឲ្យ​លោក​បង្ហាត់បង្ហាញ​។​ ​លោក​ថា​ក្នុង​វិស័យ​សម្អាង​ ​លោក​ចង់តែ​ភ្នួង​ក្នុង​ឈុត​ដែល​ជា​ទម្រង់​ខ្មែរ​ប៉ុណ្ណោះ​ ​ដើម្បី​អភិរក្ស​ ​ប៉ុន្តែ​ដោយសារតែ​ការប្រកួត​ប្រជែង​ទើប​ឈុត​ក្លាយ​ត្រូវតែ​ធ្វើឲ្យ​ខ្លាំង​ស្របគ្នា​។​ ​ក្នុង​អាជីព២០ឆ្នាំ​ ​លោក​ថា​យល់ដឹង​ស៊ីជម្រៅ​ពី​ទម្រង់​ខ្មែរ​ ​ទាំង​របៀប​ស្លៀក​សំ​ឡុយ​ ​ចងក្បិន​ ​រចនា​បទ​គ្រឿង​ ​និង​ពិធី​កិច្ច​នី​មួយ​ៗ​ជាដើម​ ​ដោយ​លោក​បន្ត​ថា​ ​គឺជា​រឿង​លំបាក​មួយ​សម្រាប់​ម្ចាស់​សម្អាងការ​ ​ដោយសារតែ​សំលៀកបំពាក់​ ​និង​គ្រឿង​ទម្រង់​ខ្មែរ​ ​ត្រូវ​ចំណាយ​ខ្ពស់​ ​ព្រោះ​ត្រូវ​ផលិត​ថ្មី​ទាំងអស់​ ​មិន​ដូច​ឈុត​ស្រាប់​ៗ​របស់​ប្រទេស​ក្បែរ​ខាង​ឡើយ​។​ ​

    ​សូមជម្រាប​បន្ថែម​ថា​ ​ក្នុង​ពិធីសម្ពោធ​សម្អាងការ​ហេង​ឡុងហ្គោ​លនៅ​ក្នុង​ថ្ងៃ​នោះ​ ​គេ​ឃើញ​មាន​សុទ្ធតែ​វត្តមាន​អ្នក​ផាត់មុខ​អាជីព​ ​តារាចម្រៀង​បុរាណ​ ​ម្ចាស់​សម្អាង​កា​រល្បីៗ​ ​និង​តារា​មួយចំនួន​ផង​ដែរ​៕​

  • តារា​ពីរ​ដួង​បង្ហាញ​សាច់​សិច​ស៊ី​នៅ​បណ្ដាញ​សង្គម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​

    តារា​ពីរ​ដួង​បង្ហាញ​សាច់​សិច​ស៊ី​នៅ​បណ្ដាញ​សង្គម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​

    គេ​ពិតជា​ស្មាន​មិនដល់​ដោយសារតែ​តារា​ប្រុសស្រី​ទាំងពីរ​ដួង​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​តាមរយៈ​ការ​បង្ហាញ​ដងខ្លួន​ចេញ​សាច់​សិច​ស៊ី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​ភាព​ទាក់ទាញ​នេះ​កំពុងតែ​ល្បី​ ​ព្រោះ​មិនមែន​ជា​រូបភាព​បែប​សិច​ស៊ី​រោលរាល​នោះ​ទេ​ ​តែ​ជា​ការ​ត្រៀមខ្លួន​របស់​តារា​ទាំងពីរ​ដួង​នេះ​ក្នុង​ជោគជ័យ​លើ​វិថី​សិល្បៈ​។​

    ​តាមពិត​លោក​ ​ទ្រី​ ​តារា​វុទ្ធ​ ​បានសម្រេច​ចិត្ត​ទៅ​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នា​ប្រទេស​ភូមា​ ​ក្រោម​ការចូលរួម​ពី​បុ​រសៗ​រូប​សង្ហា​ជាច្រើន​មក​ពី​ប្រទស​នានា​ជុំវិញ​ពិភពលោក​ដោយ​ខាង​កម្ពុជា​មាន​លោក​ ​តារា​វុទ្ធ​ ​តំណាង​រំពឹង​ថា​ ​អាច​លេចធ្លោ​មិនចាញ់​គេ​ឡើយ​យោង​លើ​សមត្ថភាព​។​ ​តារា​ប្រុស​ ​ទ្រី​ ​តារា​វុទ្ធ​ ​បានឱ្យ​ដឹង​ថា​ ​លោក​ ​នឹង​តំណាង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ប្រកួត​ ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​ ​Man​ ​Of​ ​The​ ​Year​ ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ ​គឺជា​ម្ចាស់ផ្ទះ​ ​ក្នុង​ឆ្នាំ​ ​២០១៩នេះ​ ​។​ ​ជាមួយគ្នា​នោះ​ ​ក​ម្លោះ​សង្ហា​រូប​នេះ​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ​សម្រាប់​កម្មវិធី​ ​Man​ ​Of​ ​The​ ​Year​ ​នេះ​ ​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​ ​១២​ ​ដល់​ ​២១​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ខាង​មុន​នេះ​ ​ដោយ​លោក​ ​សង្ឃឹមថា​ ​នឹង​មានការ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ពីសំណាក់​បងប្អូន​ទាំងអស់​ផង​ដែរ​។​



    ​រូបភាព​សិច​ស៊ី​មួយទៀត​ដូចដែល​បានឃើញ​ក្រោមនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​សំណាង​ ​អា​លី​ណា​ ​ពិតជា​អាច​ធ្វើ​បាន​ជាមួយ​ការ​ដើរកាច់រាង​នៅ​លើ​ឆាក​ធំ​ខ្នាត​អន្តរជាតិ​ពេល​ប្រឡង​បវរកញ្ញា​ចក្រវាឡ​លំដាប់​ពិភពលោក​ ​។​ ​សិស្ស​ប្អូន​ ​រឿន​ ​ណាត​ ​រូប​នេះ​ ​ប្រាកដជា​អាច​ធ្វើ​ឱ្យ​មាន​ភាព​ការរំជើបរំជួល​ដូច​រៀមច្បង​ស្រី​ស្អាត​ ​រឿន​ ​ណាត​ ​ជាមិនខាន​ ​។​ ​សំណាង​ ​អា​លី​ណា​ ​បវរកញ្ញា​ដែល​មាន​កម្ពស់១,៧០​ ​ម៉ែត្រ​រូប​នេះ​បន្ត​ថា​ ​ពេលនេះ​នាង​ខំប្រឹង​រៀន​ភាសាអង់គ្លេស​បាន​ច្រើន​ ​ហើយ​អាច​ស្តាប់​ ​និង​និយាយ​បាន​ច្រើន​ជឿជាក់​លើ​ខ្លួនឯង​ច្រើន​ ​ព្រោះ​ពេល​ធ្វើពិធី​ការិនី​ប៉ះចំ​តារា​បរទេស​មក​នាង​ឆ្លងឆ្លើយ​គ្នា​បាន​រលូន​ ​។​ ​គោលដៅ​នាង​ផ្តោត​ការ​និយាយ​ភាសាអង់គ្លេស​ឲ្យ​ល្អ​ ​ព្រោះ​មាន​វិញ្ញាសា​ប្រឡង​បវរកញ្ញា​ក៏​ដាក់​វិញ្ញាសាសួរ​ឆ្លើយ​ជា​ភាសាអង់គ្លេស​ជា​សំខាន់​ផង​ដែរ​ ​៕​

  • មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ២០១៩​ ​ប្រកាស​បើក​និងដាក់ឱ្យទស្សនានៅសាលសាលសន្និសីទ​ចតុម្មុខតែមួយប៉ុនណោះ

    មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ២០១៩​ ​ប្រកាស​បើក​និងដាក់ឱ្យទស្សនានៅសាលសាលសន្និសីទ​ចតុម្មុខតែមួយប៉ុនណោះ

    ​នៅ​រាត្រី​ថ្ងៃទី៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​នៅ​សាលសន្និសីទ​ចតុម្មុខ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​សិល្បករ​ ​សិល្ប​ការិនី​ ​ព្រមទាំង​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា​ ​ជាច្រើន​រូប​។​

    ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(​CSFF​)​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្លី​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ ​CSFF​ ​បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត​ដល់​ ​សមិទ្ធិករ​រឿង​ខ្លី​ ​ចាប់តាំងពី​ ​ដើមខែ​មីនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​។​ ​មហោស្រព​នៅតែ​រាប់បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ ​យុវ​សមិទ្ធិករ​ ​យើង​ ​ឱ្យ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​។​ ​CSFF​ ​ឆ្នាំទី៨នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ ​ក្រុម​«​ភាពយន្ត​ឈូករ័ត្ន​»​ ​ឬ​ជា​ភាសា​ ​អង់គ្លេស​ហៅថា​ ​Sunflower​ ​Film​ ​Alliance​ ​(​SFA​)​។​

    ​លោក​ ​ស៊ុំ​ ​ស៊ី​ថែន​ ​ប្រធាន​មហោស្រព​ឆ្នាំនេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​«​ឆ្នាំនេះ​ ​មហោស្រព​មាន​លក្ខណៈ​ពិសេស៣​ ​ដែល​ក្នុង​នោះ​រួមមាន​៖​១​.​ ​ការប្រកួត​ភាពយន្តឯកសារ​ខ្លី​ ​២​.​ ​រង្វាន់​ច្រើនមុខ​ ​៣​.​ ​កម្មវិធី​ពិសេស​នៃ​ការ​ដាក់​បញ្ចាំង​រឿង​«​១លាន​ឆ្នាំ​»​ ​នា​ថ្ងៃ​ប្រកាស​បើក​មហោស្រព​តែម្ដង​។​ ​ហើយ​ចាប់ពី​ថ្ងៃ​បើក​នេះ​តទៅ​មហាជន​ទាំងអស់​អាចម​ក​ទស្សនា​ភាពយន្ដ​ខ្លី​នៅ​សាល​ចតុមុខ​តែមួយគត់​ ​និង​ធ្វើការ​បោះឆ្នោត​គាំទ្រ​ដល់​រឿង​ដែល​លោកអ្នក​ស្រឡាញ់​ពេញចិត្ត​គិតថា​ល្អមើល​ជាងគេ​»​។​

    ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ ​ក៏បាន​បោះជំហាន​ ​ទៅមុខ​ប្រកបដោយ​ក្តី​សង្ឃឹម​ ​និង​ ​មោទកភាព​ ​ជាក់ស្តែង​ក្នុង​ឆ្នាំ២០១៩នេះ​ ​មាន​ស្នាដៃ​ ​ភាពយន្ត​ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​ចំនួន៥៣ស្នាដៃ​ ​ក្នុង​នោះ​មាន១២ស្នាដៃ​ ​ជា​ភាពយន្ត​របស់​ ​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា​យើង​។​ ​នេះ​គឺជា​ជោគជ័យ​ថ្មី​ ​មួយទៀត​សម្រាប់​ ​មហោស្រព​ភាពយន្ត​ ​ខ្នាត​ខ្លី​ចតុមុខ​ ​ដែល​មាន​ផលិតករ​ភាពយន្ត​បរទេស​ ​ជាច្រើន​ចាប់អារម្មណ៍​ ​និង​បាន​ ​យក​ស្នាដៃ​ភាពយន្ត​ ​របស់​ពួកគេ​ចូលរួម​ក្នុង​មហោស្រព​នេះ​ ​ហើយ​ការចូលរួម​នេះ​ ​គឺជា​កាលានុវត្តន៍​ភាព​ថ្មី​ ​មួយ​សម្រាប់​យុវ​ផលិតករ​ភាពយន្ត​កម្ពុជា​ ​ដើម្បី​សិក្សា​រៀនសូត្រ​ពី​គំ​រូ​ល្អ​ៗ​ ​ក្នុង​ការ​អភិវឌ្ឍ​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ទៅ​ថ្ងៃ​អ​នា​គត់​។​

  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​១៨​ ​ទី​ ​១៩​ ​និង​ទី​ ​២០​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​១៨​ ​ទី​ ​១៩​ ​និង​ទី​ ​២០​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៩​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​ ​10,000​ ​(​មួយ​ម៉ឺន​)​ ​ដុល្លារ​ចំនួន​បី​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​ ​1000​ ​(​មួយ​ពាន់​)​ ​ដុល្លារ​ចំនួន​ ​13​ ​(​ដប់​បី​)​ ​នាក់​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​

    ​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​

    ​លោក​ ​ឡឹង​ ​សំ​ផូ​ ​មក​ពី​ខេត្តកំពង់ធំ​ ​លោកស្រី​ ​ដាវ​ ​សុ​ភ័ក្ត​ ​មក​ពី​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​ចាប​ ​សុ​ភ័ក្ត្រ​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ពី​ស្រាបៀ​អាន់​ឆ័រ​ ​បា​នប្រ​សាស៍​បញ្ជាក់​ដូចគ្នា​ថា​ ​ស្រា​បៀរ​ពិតជា​ប្រគល់​រង្វាន់​ពិ​តៗ​ដល់​រូប​គាត់​ទាំង​បី​ប្រាកដ​មែន​ ​ហើយ​សូម​អតិថិជន​ស្រា​បៀរ​អាន់​ផ្សេងទៀត​បន្ត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័រ​ ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​រូប​គាត់​ទាំង​បី​។​ ​

    ​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

    ​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
    ​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
    ​ ​
    ​រីករាយ​ស្រស់ថ្លា​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​



  • គ្រូបង្វឹក​ ​3រូប​កំពុង​ប្រជែង​គ្នា​ដណ្តើម​ពាន​គ្រូបង្វឹក​ល្អ​ផ្តាច់​គេ​លើ​ពិភពលោក​

    គ្រូបង្វឹក​ ​3រូប​កំពុង​ប្រជែង​គ្នា​ដណ្តើម​ពាន​គ្រូបង្វឹក​ល្អ​ផ្តាច់​គេ​លើ​ពិភពលោក​

    ​អម្បាញ់មិញ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​(​FIFA​)​ ​បាន​បញ្ចេញ​បេក្ខភាព​គ្រូបង្វឹក​ល្អ​ផ្តាច់​គេ​លើ​ពិភពលោក​ចំនួន​ ​3រូប​ដែល​សុទ្ធតែ​ជា​គ្រូបង្វឹក​នៃ​ក្លិប​ល្បី​ៗ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស​ ​(​Premier​ ​League​)​ ​ទាំងអស់​។​

    ​1​-​គ្រូបង្វឹក​ ​Pep​ ​Guardiola​ ​របស់​ក្លិប​ ​Manchester​ ​City​ ​នៅ​លី​ក​កំពូល​អង់គ្លេស​ ​Premier​ ​League​

    ​2​-​គ្រូបង្វឹក​ ​Jurgen​ ​Klopp​ ​របស់​ក្លិប​ ​Liverpool​ ​នៅ​លី​ក​កំពូល​អង់គ្លេស​ ​Premier​ ​League​

    ​3​-​គ្រូបង្វឹក​ ​Mauricio​ ​Pochettino​ ​របស់​ក្លិប​ ​Tottenham​ ​Hotspur​ ​នៅ​លី​ក​កំពូល​អង់គ្លេស​ ​Premier​ ​League​ ​ដូចគ្នា​៕​


  • តោះ​ ​មក​ស្គាល់​កីឡាការិនី​ថៃ​កំពូល​សម្រស់​ ​ដែល​ស្រីពៅ​របស់​កម្ពុជា​ធ្លាប់​ផ្តួល​

    តោះ​ ​មក​ស្គាល់​កីឡាការិនី​ថៃ​កំពូល​សម្រស់​ ​ដែល​ស្រីពៅ​របស់​កម្ពុជា​ធ្លាប់​ផ្តួល​

    ​កាលពី​ប៉ុន្មាន​ខែមុន​ ​កីឡាការិនី​ប្រដាល់​ជើងខ្លាំង​របស់​កម្ពុជា​ ​នូ​ ​ស្រីពៅ​ ​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាការិនី​ល្បីឈ្មោះ​របស់​ថៃ​ ​Rika​ ​Ishige​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​មានឈ្មោះ​ថា​ ​ONE​:​ ​CLASH​ ​OF​ ​LEGENDS​។​

    ​កីឡាការិនី​ថៃ​នាង​ ​Rika​ ​គឺជា​អ្នកប្រដាល់​វ័យ​ ​29ឆ្នាំ​ ​ទម្ងន់​ ​53គីឡូ​ ​ដែល​មាន​រហស្សនាម​ថា​ ​“​The​ ​Land​ ​Of​ ​Smiles​”​ ​បាន​ចាប់ផ្តើម​ប្រកួត​ក្នុង​ស្ថាប័ន​ ​ONE​ ​Championship​ ​តាំងពី​ឆ្នាំ2017​ ​ហើយ​មកដល់​សព្វថ្ងៃ​នេះ​ ​នាង​មាន​ប្រវត្តិ​ឈ្នះ​ ​4ដង​ ​ចាញ់​ ​3ដង​ ​ហើយ​ការ​ឈ្នះ​ ​4ដងនោះ​សុទ្ធតែ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ទាំងអស់​។​

    ​ក្រៅពី​ការ​វាយ​លើ​សង្វៀន​ហើយ​ ​កីឡាការិនី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កីឡាការិនី​កំពូល​សម្រស់​របស់​ប្រទេស​ថៃ​ ​ដែល​មាន​រូបរាង​ ​និង​សម្រស់​មិនចាញ់​តារាភាពយន្ត​ប៉ុន្មាន​ឡើយ​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ ​គឺ​សង្សារ​របស់​នាង​ ​ក៏​ជាកំពូល​អ្នកប្រដាល់​ក្នុង​ទ្រុង​របស់​ថៃ​ម្នាក់​ដែរ​ ​ដែល​មានឈ្មោះ​ថា​ ​Shannon​ ​Wiratchai​ ​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ ​ONE​ ​នេះ​ដែរ​ ​ដោយ​អ្នក​ទាំង2​ ​បាន​ស្គាល់គ្នា​កាលពី​ ​5ឆ្នាំមុន​នៅក្នុង​ក្លិប​ប្រដាល់​ ​BANGKOK​ ​FIGHT​ ​LAB​ ​ដែល​ជា​ក្លិប​បច្ចុប្បន្ន​របស់​ពួកគេ​ទាំង​ ​2នាក់​៕​


  • សហព័ន្ធ​បង្ហើប​ឱ្យ​ដឹងពី​ទម្រង់​លេង​បែប​ ​4​-​4​-​2​ ​ត្រៀម​ប្រកួត​ជាមួយ​ហុងកុង​

    សហព័ន្ធ​បង្ហើប​ឱ្យ​ដឹងពី​ទម្រង់​លេង​បែប​ ​4​-​4​-​2​ ​ត្រៀម​ប្រកួត​ជាមួយ​ហុងកុង​

    ​កាលពី​ព្រឹកមិញ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​ឃ្លី​ប​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ប្រមាណ​ជា​កន្លះ​នាទី​ ​បង្ហាញ​អំពី​ជម្រើស​កីឡាករ​ចំនួន​ ​11នាក់​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​អាច​នឹង​មាន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​ ​23រូប​ចុងក្រោយ​ដែល​ត្រៀម​នឹង​បង្ហាញមុខ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

    ​តាមរយៈ​វីដេអូ​នេះ​ ​គេ​បានឃើញ​សមាសភាព​កីឡាករ​ចំនួន​ ​11នាក់​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​តែ​មិនបាន​បង្ហាញ​ឱ្យ​បាន​ច្បាស់​ពី​ឈ្មោះ​របស់​កីឡាករ​ម្នា​ក់ៗ​ឡើយ​ ​ដោយ​គ្រាន់តែ​មើលឃើញ​ថា​ ​កម្ពុជា​ប្រហែលជា​នឹង​ប្រើប្រាស់​ទម្រង់​លេង​បែប​ ​4​-​4​-​2​ ​ដែល​មាន​ខ្សែការពារ​ ​4នាក់​ ​ខ្សែបម្រើ​ ​4នាក់​ ​និង​ខ្សែប្រយុទ្ធ​ ​2នាក់​៕​

  • លេង​ ​Facebook​ ​ឬ​ ​Instagram​ ​ច្រើន​ម៉ោង​ ​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ឆាប់​កើតជំងឺ​បាក់ទឹកចិត្ត​

    លេង​ ​Facebook​ ​ឬ​ ​Instagram​ ​ច្រើន​ម៉ោង​ ​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ឆាប់​កើតជំងឺ​បាក់ទឹកចិត្ត​

    ​របាយការណ៍​ចុងក្រោយ​ចេញពី​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ ​Pennsylvania​ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ​និង​បញ្ហា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ ​ការ​ធុញថប់​អារម្មណ៍​ ​និង​ភាព​ឯកា​ដែល​កំពុង​ជជែកវែក​ញែក​ជា​សាធារណៈ​។​

    ​លោកស្រី​ ​Melissa​ ​G.Hunt​ ​នាយិកា​ផ្នែក​បណ្ដុះបណ្ដាល​នៃ​ ​Clinical​ ​Training​ ​និង​មិត្ត​រួមការ​ងារ​នៅ​ ​Upenn​ ​បាន​សាកល្បង​ធ្វើតេស្ត​ដោយ​ឱ្យ​មនុស្ស​ប្រើប្រាស់​បណ្តាញ​សង្គម​បែប​ធម្មតា​ ​ធៀប​នឹង​ការកំណត់​ពេលវេលា​ត្រឹម​ ​10នាទី​ក្នុង​ ​1ថ្ងៃ​។​ ​ការសាកល្បង​ធ្វើឡើង​លើ​បណ្តាញ​សង្គម​ពេញ​និ​យម​ធំៗ​ចំនួន៣​ ​រួមមាន​ ​Instagram​,​ ​Facebook​ ​និង​ ​Snapchat​ ​ដោយ​ចំណាយពេល​ធ្វើតេស្ត​សរុប​ ​3សប្តាហ៍​លើ​និស្សិត​ ​ចំនួន​ ​143នាក់​។​

    ​ជា​លទ្ធផល​ ​ក្រោយ​សាកល្បង​នេះ​បាន​បញ្ចប់​ ​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នកប្រើ​ប្រាស់​គួរ​ដាក់កំហិត​ពេលវេលា​ប្រើ​បណ្ដាញ​សង្គម​ត្រឹម​ ​30នាទី​បាន​ហើយ​ក្នុង​ ​1ថ្ងៃ​ ​ដើម្បី​ពង្រឹង​អារម្មណ៍​ ​និង​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​៕​





  • Google​ ​ប្រើ​ ​AI​ ​អាច​រក​ឃើញ​ជំងឺ​តម្រងនោម​ ​48ម៉ោង​មុន​វេជ្ជបណ្ឌិត​

    Google​ ​ប្រើ​ ​AI​ ​អាច​រក​ឃើញ​ជំងឺ​តម្រងនោម​ ​48ម៉ោង​មុន​វេជ្ជបណ្ឌិត​

    ​DeepMind​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​AI​ ​របស់​ ​Google​ ​បាន​ប្រកាស​ថា​ ​កម្មវិធី​ ​AI​ ​របស់​ពួកគេ​អាច​កំណត់​អត្តសញ្ញាណ​នៃ​ជំងឺ​តម្រងនោម​ក្នុង​អ្នកជំងឺ​ ​ដែល​ត្រូវការ​លាង​ឈាម​ដោយ​បន្ទាន់​។​ ​កម្មវិធី​នេះ​អាច​សម្គាល់​ជំងឺ​មុន​ការ​ចេញ​រោគសញ្ញា​ ​48ម៉ោង​ ​ដោយមាន​កម្រិត​ភាព​ច្បាស់លាស់​ ​90​%​។​

    ​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ ​DeepMind​ ​និង​ដេ​ប៉ាតឺ​ម៉ង់​កិច្ចការ​អតីត​យុទ្ធជន​សហរដ្ឋអាមេរិក​ ​(​U.S​.​ ​Department​ ​of​ ​Veterans​ ​Affair​ ​ឬ​ ​VA​)​ ​សម្រាប់​ធ្វើជា​ជំនួយការ​របស់​វេជ្ជបណ្ឌិត​ ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ជំងឺ​។​ ​កម្មវិធី​ ​A.I​.​ ​នេះ​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ច្បាស់​ ​ដោយសារ​ការសិក្សា​របស់​ ​VA​ ​និង​ ​Royal​ ​Free​ ​Hospital​ ​in​ ​London​។​ ​DeepMind​ ​បាន​ធ្វើការវិភាគ​ទិន្នន័យ​អំពី​អ្នកជំងឺ​រាប់​សែន​នាក់​ដែល​បាន​យក​មក​ពី​មន្ទីរពេទ្យ​ជាង​ ​100កន្លែង​។​

    ​នៅ​ជុំវិញ​ពិភពលោក​ ​មនុស្ស​ប្រមាណ​ជាង​ ​2លាន​នាក់​បាន​ស្លាប់​ក្នុង​ ​1ឆ្នាំ​ ​ដោយសារ​ជំងឺ​តម្រងនោម​។​ ​ជំងឺ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​តម្រងនោម​ឈប់​ដំណើរការ​ ​ធ្វើ​ឱ្យ​មានការ​ខូចខាត​តម្រងនោម​។​ ​វេជ្ជបណ្ឌិត​មានការ​លំបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទាំងនេះ​ ​ដោយសារតែ​ជំងឺ​មាន​ភាព​មិន​ច្បាស់លាស់​ ​និង​បង្ហាញ​រោគសញ្ញា​ក៏​នៅពេល​ដែល​តម្រងនោម​បាន​ចាប់ផ្ដើម​ខូចខាត​បាត់​ទៅ​ហើយ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​Google​ ​បាន​ទិញ​ក្រុមហ៊ុន​ ​DeepMind​ ​កាលពី​ឆ្នាំ2014​ ​ក្នុង​តម្លៃ​ ​500លាន​ដុល្លា​ ​ដើម្បី​ឈាន​ចូល​ទីផ្សារ​បច្ចេកវិទ្យា​ ​AI​ ​និង​យក​ចូល​អ្នកបច្ចេកទេស​សម្រាប់​បញ្ហា​ ​Machine​ ​Learning​ ​របស់​ ​Google​។​ ​គំរូ​សុខាភិបាល​របស់​ ​DeepMind​ ​ទាំងអស់​ ​នឹង​ផ្ទេរ​ចូល​គម្រោង​ ​Google​ ​Health​ ​ដែល​សិក្សា​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ ​និង​ការ​ព្យាករ​ពី​ការ​ជាសះស្បើយ​អ្នកជំងឺ​៕