Author: អេបិល

  • រកឃើញម្ចាស់ជ័យលាភីភាពយន្ដខ្លីប្រចាំ2019

    រកឃើញម្ចាស់ជ័យលាភីភាពយន្ដខ្លីប្រចាំ2019

    ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(​CSFF​)​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្លី​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ ​CSFF​ ​បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត​ដល់​ ​សមិទ្ធិករ​រឿង​ខ្លី​ ​ចាប់តាំងពី​ ​ដើមខែ​មីនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​។​ ​មហោស្រព​នៅតែ​រាប់បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ ​យុវ​សមិទ្ធិករ​ ​យើង​ ​ឱ្យ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​។​ ​CSFF​ ​ឆ្នាំទី៨នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ ​ក្រុម​«​ភាពយន្ត​ឈូករ័ត្ន​»​ ​(​Sunflower​ ​Film​ ​Alliance​ ​-​ ​SFA​)​។​

    ​CSFF​ ​បាន​រៀបចំ​កម្មវិធី​បិទ​មហោស្រព​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​ទី០៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​ ​សាលសន្និសីទ​ចតុម្មុខ​ ​ក្រោម​អធិបតី​របស់​ ​ឯកឧត្តម​ ​ហ៊ឹម​ ​សុ​ទិ​ត្យា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន​ ​គណៈមេប្រយោគ​ ​អ្នកឧបត្ថម្ភ​ ​ដៃគូ​សហ​ការ​ផ្សេង​ៗ​ ​និង​សមិទ្ធិករ​ភាពយន្ត​ ​ក៏ដូចជា​សមាជិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​ ​ជាច្រើន​រូប​ផង​ដែរ​។​
    ​លោក​ ​ស៊ុំ​ ​ស៊ី​ថែន​ ​ប្រធាន​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​បូកសរុប​ចំនួន​ទស្សនិកជន​ដែល​បាន​ចូលរួម​ ​មក​មើល​ ​ភាព​យន្ត​ខ្លី​ៗ​នៅ​សាលចតុម្មុខ​ដែល​មហោស្រព​បាន​ធ្វើការ​ជ្រើសរើស​ទាំង៥៣រឿង​ ​ចំនួន៤ថ្ងៃ​ដែល​មាន​ចំនួន​ ​២០០០​ ​នាក់​ ​និង​ ​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ដែល​ទទួល​បានការ​ចូលចិត្ត​(​likes​)​ ​បន្ថែម៧​ ​៧២៩នាក់​,​ ​អ្នកចាប់​ ​អារម្មណ៍​ ​(​reaches​)​ ​១៣៦​ ​៦៥៥​ ​គិត​ពី​ ​ថ្ងៃទី២០​ ​ខែសីហា​ ​រហូតដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

    ​មហោស្រព​ឆ្នាំនេះ​បាន​ធ្វើការ​ប្រគល់​នូវ​រង្វាន់​ជា​សាច់ប្រាក់​ ​និង​លិខិត​សសើរ​ទៅតាម​ប្រភេទ​នៃ​ចំណាត់ថ្នាក់​ជាច្រើន​ ​ដែល​រួមមាន​៖​

    ​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​៤លាន​រៀល​ ​ពី​គម្រោង​ ​អភិវឌ្ឍ​«​សម្បួរមាស​ ​6A​-​261​»​ ​និង​ការ​កែសម្រួល​ក្រោយពេល​ថត​ពី​ផលិតកម្ម​ ​«​កង​ច្រក​»​។

    ​ជ័យលាភី​រឿង​ខ្លី​ឆ្នើម​បន្ទាប់​ប្រចាំឆ្នាំ​ ​បាន​ទៅលើ​រឿង​ ​«​នារី​របាំ​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​ ​និង​ការ​កែ​ ​សម្រួល​ក្រោយពេល​ថត​ ​ពី​ផលិតកម្ម​«​កង​ច្រក​»​។

    ​ជ័យលាភី​ទស្សនិកជន​ក្នុង​ស្រុក​ ​បាន​ទៅលើ​រឿង​ ​«​មុន​មេឃ​ភ្លៀង​»​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល​។

    ​ជ័យ​លា​ភី​ទស្សិ​ក​ជន​អន្តរជាតិ​ ​បាន​ទៅលើ​រឿង​«​ ​អា​វ៉ា​រ៉្យា​»​ ​(​AVARYA​)​ ​ទទួល​បាន​ទឹកប្រាក់​ ​១,២លាន​រៀល។

    ​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​ជំរំ​ភាពយន្តឯកសារ​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​ ​រឿង​ ​«​ផល​ប៉ះពាល់​ពី​សារ​ព័ត៍​មាន​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។

    ​ជ័យលាភី​ភាពយន្តឯកសារ​ខ្លី​ពី​«​សិក្ខាសាលា​ភាពយន្តឯកសារ​តាម​ខេត្ត​»​ ​ក្រោម​កម្មវិធី​ ​«​តោះ​ថត​ឯកសារ​ ​នៅ​កម្ពុជា​»​ ​បាន​ទៅលើ​រឿង​ ​«​ស្នេហ៍​ឆ្លង​សម័យកាល​»​ ​ទទួល​បាន​ទឹកប្រាក់​ ​២លាន​រៀល​។​

    ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ​ក្រោម​ការចូលរួម​ពី​បណ្តាសា​ធារ​ណ​ជន​ ​គ្រប់​ ​មជ្ឈដ្ឋាន​ ​ជាមួយ​នឹង​ទស្សនិ​យ​ភាព​ដ៏​អស្ចារ្យ​ ​គឺ​ការ​បញ្ចាំង​នូវ​ភាពយន្ត​ខ្លី​ពី​ ​ម្ចាស់​ជ័យលាភី​កាលពី​ឆ្នាំ២០១៨​ ​រឿង​ ​ ​«​ផ្កា​លី​លី​»​ ​ដោយ​លោក​ ​មុ​ន្នី​ ​ក​ណ្ណ​ដា​រង្គ​ ​និង​ភាពយន្ត​ខ្លី​ដែល​ទទួល​បាន​ ​ជ័យលាភី​ពី​ ​មហោស្រព​ឆ្នាំនេះ​គឺ​ ​រឿង​ ​«​មុន​មេឃ​ភ្លៀង​ ​»​ ​ដោយ​លោក​ ​នេត​ ​ឥន្ទ​នរា​សុទ្ធី​ដ្ឋេ​ព​។​

    ​តាំង​នាម​ជា​អ្ន​រៀបចំ​កម្មវិធី​មហាស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​នេះ​ ​ពួក​យើង​សូម​ថ្លែងអំណរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​ ​ទៅដល់​បណ្តា​ដៃគូ​ទាំងអស់​ ​និង​សាធារណជន​ ​ដែល​បាន​គាំទ្រ​ពួក​យើង​ ​ហើយ​ធ្វើ​ឱ្យ​ ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ផលិតករ​ ​សមិទ្ធិករ​ជំនាន់​ក្រោយ​ ​និង​ជួយ​ ​ជ​ម្រុ​ញ​ឱ្យ​ភាពយន្ត​ខ្មែរ​មានសន្ទុះ​កើនឡើង​ ​និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​មហាជន​។​

    ​សម្រាប់​បច្ចុប្បន្នភាព​បន្ថែម​ ​សូម​ចូល​មើល​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ឬ​គេហទំព័រ​របស់​យើងខ្ញុំ​៖​
    ​http​:​/​/​csff.co​ ​ឬ​ ​https​:​/​/​www.facebook.com​/​CSFF.co​/​
    ​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្លី​ ​ទាំងអស់គ្នា​!​


  • សូម​រីករាយ​នឹង​បទពិសោធន៍​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​ ​ពី​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​បំផុត​ក្នុង​លោក​!​!​

    សូម​រីករាយ​នឹង​បទពិសោធន៍​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​ ​ពី​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​បំផុត​ក្នុង​លោក​!​!​

    ​ភ្នំពេញ​ថ្ងៃទី១០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​៖​ ​សម្រាប់​អតិថិជន​ដែល​ធ្លាប់​ទទួល​បាន​បទពិសោធន៍​ដ៏​អស្ចារ្យ​សឹងតែ​មិន​អាច​បរិយាយ​បាន​ពី​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​បំផុត​នោះ​មិនបាច់​ឆ្លើយ​នោះ​ទេ​!​ ​តែបើ​ត្រូវ​ឆ្លើយ​ក៏​មិនដឹង​រក​ពាក្យ​អ្វី​មក​ប្រាប់​ពី​អារម្មណ៍​ពិត​ឱ្យ​អស់​ដែរ​!​ ​

    ​នេះ​គឺជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ហើយដែល​បច្ចេកវិទ្យា​អេឡិចត្រូនិក​ ​សាម​សុង​ ​វិវត្តន៍​មករ​ក​ភាព​ដ៏​អស្ចារ្យ​ ​នៃ​គុណ​តម្លៃ​ក្នុង​ការកម្សាន្ត​ជាមួយនឹង​រូបភាព​ធម្មជាតិ​ច្បាស់​ត្រជាក់​ភ្នែក​កម្រិត​ ​8K​ ​និង​សំឡេង​ដ៏​រន្តំ​ជក់ចិត្ត​បំផុត​យ៉ាង​ដូច្នោះ​ដែរ​!​

    ​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ​ដែល​កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ ​និង​មិន​សរសើរ​មិនបាន​នោះ​បាន​ផ្តល់​ជូន​នូវ​គុណភាព​ជីវិត​ព្រមទាំង​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយនឹង​កម្រិត​គុណភាព​រូបភាព​មហាសែន​ច្បាស់​រហូតដល់​ ​33​ ​លាន​ ​ភិច​សែល​!​ ​សាក​ស្រមៃ​រូប​ទេសភាព​បាទ​សមុទ្រ​ ​និង​ទេសភាព​ធម្មជាតិ​មើល​?​ ​អូ៎​ហូ៎​…​…​!​ ​ព្រះ​អើយ​…​ច្បាស់​ខ្លាំង​ណាស់​!​ ​ច្បាស់​រហូត​លោកអ្នក​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​រហូតដល់​ទៅ​មើល​កាន់តែ​ជិត​ក៏​នៅតែ​ច្បាស់​ដដែល​!​

    ​ជា​ធម្មតា​អតិថិជន​ទាំងអស់​ប្រាកដជា​ដឹង​ហើយ​ថាបើ​កាលណា​រូបភាព​តូច​មួយ​ ​ហើយ​យក​ទៅ​ពង្រីក​ ​ឬ​បង្ហាញ​ក្នុង​អេក្រង់​ទំហំ​ធំ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​?​ ​ពិត​ណាស់​គុណភាព​រូប​វា​នឹង​បែក​…​ខូច​ទម្រង់​…​និង​មើល​មិន​ច្បាស់​ឡើយ​!​ ​ប៉ុន្តែ​ជាមួយនឹង​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​នេះ​លោកអ្នក​ពិតជា​អាច​រីករាយ​បាន​គ្រប់ពេល​ ​និង​គ្រប់រូប​ភាព​!​ ​ឥឡូវនេះ​ចង់​ដឹង​ណាស់​ថា​តើ​ ​SAMSUNG​ ​QLED​ ​8K​ ​មាន​លក្ខណៈ​អស្ចារ្យ​ខុសពី​ផលិតផល​ទូរទស្សន៍​ធម្មតា​យ៉ាងណា​ទៅ​?​ ​ដូច្នេះ​ខ្ញុំ​នឹង​លើកយក​មក​បង្ហាញ​តែ​ចំណុច​ពិ​សេស​ៗ​នៅ​ខាងក្រោម​នេះ​៖​

    ​*​ ​Direct​ ​Full​ ​Array​ ​Elite​:​ ​
    ​ ​
    ​នេះ​គឺជា​បច្ចេកវិទ្យា​ដែល​មានតែ​មួយ​គ្មាន​ពីរ​របស់​ ​SAMSUNG​ ​QLED​ ​8K​ ​ដែល​ធ្វើ​ឱ្យ​រូបភាព​កាន់តែ​ដិត​ច្បាស់​ ​កាន់តែ​ភ្លឺ​ដូច​ធម្មជាតិ​ពិ​តៗ​!​!​
    ​*​ ​100​%​ ​Color​ ​Volume​:​ ​
    ​ជា​បច្ចេកវិទ្យា​ដែល​ធ្វើ​ឱ្យ​ពណ៌​រូបភាព​កាន់តែ​ច្បាស់​ ​និង​មានកម្រិត​ពណ៌​ត្រឹមត្រូវ​បំផុត​ដោយ​ពុំ​ធ្វើ​ឱ្យ​បាត់​គុណភាព​ ​និង​ពន្លឺ​ឡើយ​!​
    ​*​ ​AI​ ​Sound​:​
    ​គឺជា​បច្ចេកវិទ្យា​ដែល​អាច​ធ្វើការវិភាគ​ ​និង​បង្កើន​គុណភាព​សំឡេង​ឱ្យ​កាន់តែ​ច្បាស់​ល្អ​ ​និង​ដូច​ក្នុង​ស្ថានភាព​ជាក់ស្តែង​បំផុត​ដូចជា​៖​ ​ការសន្ទនា​ ​(​Dialogue​)​,​ ​កម្មវិធី​កីឡា​ ​(​Sports​)​,​ ​តន្ត្រី​ ​(​Music​)​,​ ​និង​ខ្សែភាពយន្ត​ ​(​Action​ ​Movie​)​ ​ជាដើម​…​!​!​ ​និយាយទៅ​ទាំង​រូបភាព​ ​និង​សំឡេង​គឺ​រន្តំ​ត្រសង​គ្នា​ល្អ​ខ្លាំង​ណាស់​!​!​

    ​*​ ​8K​ ​AI​ ​Quantum​ ​Processor​ ​Upscaling​

    ​គឺជា​បច្ចេកវិទ្យា​(​AI​)​ ​ជំនាន់​ចុងក្រោយ​ដែល​ជួយ​បំ​លែង​កម្រិត​គុណភាព​រូបភាព​ពី​ ​4K​ ​ឬ​ ​រូបភាព​ណា​ដែល​មាន​ ​Resolution​ ​ទាប​ ​ឱ្យ​កាន់តែ​ច្បាស់​រហូតដល់​កម្រិត​ ​8K​!​ ​ត្រង់​ចំណុច​នេះ​គឺ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មិនមែន​ទាញ​ ​ឬ​ពង្រីក​ពង្រួម​រូបភាព​នោះ​ទេ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​Quantum​ ​Processor​ ​8K​ ​ធ្វើការ​វិភា​គ​ភ្លាម​ៗ​យ៉ាង​លឿន​បំផុត​ពី​ប្រភព​នៃ​រូបភាព​ដោយ​បង្កើត​ ​និង​បង្កើន​ព័ត៌មាន​ពី​កម្រិត​ ​ភិច​សែល​នី​មួយ​ៗ​។​ ​ដូច្នេះ​វា​អាច​ធ្វើ​ឱ្យ​រូបភាព​ដែល​បង្ហាញ​ចេញ​មក​មានគុណ​ភាព​ច្បាស់​ខ្លាំង​បំផុត​រហូតដល់​កម្រិត​ ​8K​!​!​ ​

    ​*​ ​Ambient​ ​Mode​ ​(​Magic​ ​Screen​)​

    ​លោកអ្នក​សឹងតែ​មិនបាច់​ ​Decor​ ​ឬ​ ​ទិញ​ផ្ទាំង​គំនូរ​ថ្លៃ​ៗ​នោះ​ទេ​!​ ​ទូរ​ទស្សន៏​ ​Samsung​ ​QLED​ ​8K​ ​មិន​ត្រឹមតែ​សម្រាប់​តែ​មើល​ ​និង​ការកម្សាន្ត​ប៉ុណ្ណោះទេ​!​ ​ពេល​ដែល​យើង​មិន​មើល​វា​ក៏​បំ​លែងខ្លួន​ ​(​សម្រប​តាម​ពណ៌​ឬ​ផ្ទៃ​ជញ្ជាំង​)​ ​ដើម្បី​ធ្វើជា​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​បំផុត​ដើម្បី​តាំង​លំ​អរ​គេហដ្ឋាន​របស់​លោកអ្នក​ផង​ដែរ​!​!​
    ​ហើយ​លោកអ្នក​ក៏អាច​ធ្វើការ​ជ្រើសរើស​នៃ​ការ​បង្ហាញ​រូបភាព​លើ​ជញ្ជាំង​នោះ​ទៅ​បែប​ឌី​ជី​ផល​,​ម៉ោង​ ​និង​រូប​ភាព​ផ្សេង​ៗ​ទៀត​ជាច្រើន​តាម​ការ​ស្រឡាញ់​ចូលចិត្ត​ផង​ដែរ​!​។​

    ​*​ ​Smart​ ​Things​ ​(​Air​ ​Play​ ​Connection​)​

    ​អ្នក​ក៏អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី​ ​Airplay​ ​របស់​ ​IOS​ ​ដើម្បី​ធ្វើការ​ចែករំលែក​ ​តន្ត្រី​ ​វីដេអូ​ ​ពី​ទូរស័ព្ទ​ទៅកាន់​ទូរ​ទស្សន៏​បាន​យ៉ាង​ងាយ​ផង​ដែរ​។​ ​ជាពិសេស​ ​Quantum​ ​Processor​ ​8K​ ​ក៏អាច​ប្រមូល​ ​និង​គ្រប់គ្រង​ព័ត៌មាន​ពី​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ដែល​ភ្ជាប់​ផង​ដែរ​!​ ​ដូច្នេះ​វា​នឹង​ឱ្យ​លោកអ្នក​អាច​ប្រើប្រាស់​ទូរទស្សន៍​ដ៏​វៃឆ្លាត​នេះ​ជា​ ​Control​ ​Center​ ​ដើម្បី​គ្រប់គ្រង​មុខងារ​សន្តិ​សុ​ខ​ផ្សេង​ៗ​ក្នុង​គេហដ្ឋាន​របស់​លោកអ្នក​ទៀតផង​!​ ​ឡូយ​អត់​?​ ​ឡូយ​កប់​ខ្លាំង​ណាស់​!​!​ ​រក​ទិញ​នៅឯណា​បាន​?​

    ​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​ដ៏​ល្អឥតខ្ចោះ​នេះ​បាន​នៅ​តាម​ហាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ដូចជា​៖​ ​ស៊ុន​ស៊ី​ម៉ិ​ចកូ​,​ ​KLD​ ​3​,​ ​ផ្សារ​ទំនើប​ ​AEON​,​ ​K4​ ​និង​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និច​ ​សាម​សុង​ ​នានា​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់​ ​សាម​សុង​ ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖​ ​1800​-​203232​ ​!​!​

  • លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​រាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ

    លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​រាជធានីភ្នំពេញទទួលបាននិទ្ទេស A ច្រើនជាងគេ

    លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រាជធានីភ្នំពេញទទួលបានអ្នកជាប់និទ្ទេស A ច្រើនជាងគេ​ ដែលមានបេក្ខជនចំនួន 141នាក់ទទួលបាននិទ្ទេស A។ នេះបើតាមការបញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលមុននេះបន្តិច។ 

    ខេត្តដែលឈរនៅលំដាប់ថ្នាក់លេខ2 គឺខេត្តសៀមរាប ដែលមានបេក្ខជន​ប្រឡងជាប់និទ្ទេស A ចំនួន 38នាក់ និងតាមពីក្រោយដោយ​ខេត្តបាត់ដំបងដែលមាន​បេក្ខជន 32នាក់ជាប់និទ្ទេស A។ 

    បើតាមការបញ្ជាក់ពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹ​ងថា ​ដោយសារតែ​ការបូកស្រង់ពិន្ទុ​ធ្វើទៅបានដោយរលូន និងលឿនជាងផែនការ ទើបក្រសួងអាច​ប្រកាសលទ្ធផលមុនពេលកំណត់បាន។ នៅក្នុងនោះ​បេក្ខជនដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ2019 នេះមានសរុបចំនួន 68.62% ដោយ​សិស្សនិទ្ទេសA មានចំនួន 443នាក់ សិស្សនិទ្ទេស B មានចំនួន 2,430នាក់ សិស្សនិទ្ទេស C មានចំនួន 5,847នាក់ សិស្សនិទ្ទេស D មានចំនួន 14,100នាក់ និងសិស្សនិទ្ទេស E មានចំនួន 56,232នាក់៕ 

  • គម្រោង“ បុរី អាម៉ូរី ៧មករា” បើកលក់វគ្គទី២ ជាផ្លូវការ

    គម្រោង“ បុរី អាម៉ូរី ៧មករា” បើកលក់វគ្គទី២ ជាផ្លូវការ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង“អាម៉ូរីប្រាំពីរមករា”ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal។

    អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ 300នាក់ លោក សួន វីរៈតារា​ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ “ គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។”

    ទីតាំងនៃគម្រោង បុរី​ អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុត​ក្នុងរាជធានី​ភ្នំពេញ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

    តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែលបានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់​បញ្ចុះតម្លៃចំនួន$3000 និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការ​ទិញផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឳកាសបើកលក់នេះនឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាង​ដែលរួមមាន​ រង្វាន់ធំ ដីឡូតិ៍ 5m*20m ប័ណ្ណសាច់ប្រាក់ $1000 $2000 និង $3000បន្ថែមទៀតផងដែរ។

    ក្នុងតំណាក់កាលទី២នេះ បុរី អាម៉ូរី​៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។

    គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការ
    អភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
    លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង
    ទូរសព្ទ៖ 089 999 996

  • អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទម្លាយ​រឿង​មានផ្ទៃពោះ៦ខែ​ក្នុង​កម្មវិធីNutriMum​

    អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទម្លាយ​រឿង​មានផ្ទៃពោះ៦ខែ​ក្នុង​កម្មវិធីNutriMum​

    ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​ដែល​កំពូល​តារាចម្រៀង​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រម​ទម្លាយ​រឿង​មានផ្ទៃពោះ៦​ ​ខែ​មក​ហើយ​ ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ធ្វើ​អ្នកតំណាង​ឱ្យ​ផលិតផល​ទឹកដោះគោ​ ​NutriMum​ ​។​

    ​ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​ធ្វើជា​ទូត​សុឆន្ទៈ​ឱ្យ​ផលិតផល​ទឹក​គោម​ក​ពី​ប្រទេស​សិង្ហបុរី​មួយ​នេះ​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បញ្ជាក់​ថា​ ​សារ​ទឹកដោះគោ​នេះ​ ​បាន​ជួយ​ឱ្យអ្នកនាង​មាន​សុខភាព​ ​តាំងពី​ប្រើ​ក្នុង​ពេល​ពរ​ពោះ​មកដល់ពេលនេះ​ ​ហើយ​ធ្វើ​ឱ្យ​អ្នកនាង​រឹងមាំ​ ​ដោយ​មិនសូវ​ចាញ់​ ​ដែល​មិន​នាំ​ប៉ះពាល់​ដល់​ការងារ​។​ ​អ្នកនាង​ក៏បាន​ប្រាប់​ថា​ ​ហេតុផល​ទៅដល់​រោងចក្រ​ផលិត​ ​ដោយ​ផ្ទាល់​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ពី​ស្តង់​ដា​ ​និង​ ​ដោយសារតែ​រសជាតិ​របស់​ទឹកដោះគោ​នេះ​ ​គឺ​ចង់​ឱ្យ​អ្នកនាង​ទទួលទាន​ បន្ទាប់ពី​ធ្លាប់​សាក​យីហោ​ផ្សេង​មិន​ចូលចិត្ត​។​

    អ្នកនាង ​ឱក​ ​សុគន្ធ​កញ្ញា​ ​បន្ដ​ទៀត​ថា​ ​កូនប្រុស​របស់​អ្នកនាង​ ​ត្រូវ​បាន​អ្នកនាង​ ​និង​ស្វាមី​ ​សម្រេចចិត្ត​ដាក់ឈ្មោះ​ហៅក្រៅ​រួចហើយ​ ​តែ​សម្រាប់​ឈ្មោះ​ ​ពិត​នៅ​មិនទាន់​ឯកភាព​នោះ​ទេ​ ​ទើប​អ្នកនាង​មិនទាន់​បង្ហើប​។​ ​អ្នកនាង​ថា​ ​ខ្លួន​នឹង​ហៅ​កូនប្រុស​ក្រោយ​ពេល​ប្រសូត្​រថា​ ​ឆលី​ ​តែ​អ្នកនាង​ ​មិនបាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ថា​ ​អ្វី​ដែល​ធ្វើឲ្យ​អ្នកនាង​ ​និង​ ​ស្វាមី​ ​ឯកភាព​គ្នា​ដាក់ឈ្មោះ​ ​កូន​ថា​ ​ឆលី​ ​ដែល​មាន​ពាក្យ​លី​ ​ដូច​ឈ្មោះ​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ជា​ស្វាមី​នោះ​ទេ​ ​ក្រៅ​តែ​ប​ពី​ប្រាប់​ថា​ ​ចង់បាន​ឈ្មោះ​នឹង​។​

    យ៉ាងណាមិញ​អ្នកស្រី​ ​Khon​ ​Keokesey​ ​តំណាង​ក្រុមហ៊ុន​ប្រចាំ​ ​នៅ​កម្ពុជា​ ​បាន​អះអាង​ថា​ ​ដោយសារតែ​ក្រុ​មហ៑ុន​តាមដាន​ ​និង​សង្កេតឃើញ​ថា​ ​តារាចម្រៀង​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​តារា​ល្បីល្បាញ​ ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ ​ទើប​ក្រុ​មហ៑ុន​ ​សម្រេច​ជ្រើស​យក​អ្នកនាង​ ​ឲ្យ​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ផ្ដាច់មុខ​។​ ​អ្នកស្រី​ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ផង​ដែរ​ ​ដែលតា​រា​ស្រី​រូប​នេះ​ ​យល់ព្រម​មក​រួមការ​ងារ​ ​ជាមួយគ្នា​ជា​ផ្លូវការ​៕​





  • Honda​ ​ថា​ ​កម្ពុជា​នឹង​ឈ្នះ​ ​ប្រសិនបើ​ធ្វើ​រឿង​ទាំងអស់​នេះ​

    Honda​ ​ថា​ ​កម្ពុជា​នឹង​ឈ្នះ​ ​ប្រសិនបើ​ធ្វើ​រឿង​ទាំងអស់​នេះ​

    ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​ប្រាប់​ទៅកាន់​កីឡាករ​របស់​ខ្លួន​ដោយ​ទំនុកចិត្ត​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នៅតែ​អាចយ​ក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ជម្រើសជាតិ​បារ៉ែន​បាន​ ​ប្រសិនបើ​កីឡាករ​ទាំងអស់​លេង​ដូច​ក្បួន​ដែល​លោក​បាន​រៀប​ ​និង​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ក្នុង​ការ​លេង​។​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​បារ៉ែន​នៅ​ថ្ងៃស្អែក​នេះ​ ​វេលា​ម៉ោង​ ​6​:​30នាទី​ល្ងាច​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​2022​។​

    ​គួរ​បញ្ជាក់​ថា​ ​សម្រាប់​លោក​ ​Honda​ ​បន្ទាប់ពី​បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​តាំងពី​ឆ្នាំ2018​ ​មក​ ​រហូត​មកទល់​ពេលនេះ​លោក​ដឹកនាំ​បាន​ចំនួន​ ​10ប្រកួត​ហើយ​ ​ដោយ​លទ្ធផល​គឺ​ ​ឈ្នះ3​ ​ស្មើ2​ ​និង​ចាញ់​ ​5លើក​៕​


  • ក្រុម​កំពូល​តារាង​ ​“​កម្ពុជា​”​ ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ2​ ​“​បារ៉ែន​”​ ​នៅ​ថ្ងៃស្អែក​នេះ​

    ក្រុម​កំពូល​តារាង​ ​“​កម្ពុជា​”​ ​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ2​ ​“​បារ៉ែន​”​ ​នៅ​ថ្ងៃស្អែក​នេះ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេស​បារ៉ែន​នៅ​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ស្អែកនេះ​នៅ​ម៉ោង6​ ​និង30នាទី​ល្ងាច​ ​ដែល​ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ហុងកុង​ក្នុង​ការប្រកួត​ដំបូង​ជាមួយនឹង​លទ្ធផល​ ​1ទល់នឹង1​ ​ដោយ​ ​1គ្រាប់​របស់​កម្ពុជា​នេះ​រកបាន​ដោយ​កីឡាករ​ ​កែវ​ ​សុខ​ផេង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុម​បារ៉ែន​ ​និង​អ៊ឺ​រ៉ា​ក់​ក៏បាន​ប្រកួតស្មើគ្នា​ដោយ​លទ្ធផល​ ​1ទល់នឹង1​ ​ដូចគ្នា​។​

    ​ទោះបីជា​ក្នុង​ពូល​ ​C​ ​ក្រុម​ចំនួន៤​ ​មាន​ ​1ពិន្ទុ​ស្មើគ្នា​ក្តី​ ​ក៏ប៉ុន្តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឈរ​នៅ​លេខរៀង​ទី1​ ​ដោយសារ​ក្រុម​កម្ពុជា​ ​ជា​ក្រុម​ដែល​បាន​ ​Fair​ ​Play​ ​ល្អ​ជាងគេ​ ​ដោយ​ទទួល​បាន​កាត​លឿង​ត្រឹមតែ2​ ​ប៉ុណ្ណោះ​ ​ខណៈ​ក្រុម​ដទៃទៀត​បាន​កាត​លឿង​ច្រើនជាង3​៕​


  • Samsung​ ​រំពឹង​ថា​ ​នឹង​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​ឱ្យ​បាន​ ​4លាន​គ្រឿង​ដល់​ចុងឆ្នាំ2019​

    Samsung​ ​រំពឹង​ថា​ ​នឹង​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​ឱ្យ​បាន​ ​4លាន​គ្រឿង​ដល់​ចុងឆ្នាំ2019​

    ​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​Samsung​ ​បាន​បញ្ចេញ​របាយការណ៍​នៅ​ត្រីមាស2​ ​ឆ្នាំ2019​ ​របស់​ខ្លួន​ថា​ ​2ត្រីមាស​ដើមឆ្នាំ2019នេះ​ ​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​បាន​ចំនួន​ ​2លាន​គ្រឿង​ ​ហើយ​ជាមួយនឹង​ការ​បញ្ចេញ​លក់​ ​Galaxy​ ​Fold​ ​5G​ ​និង​ ​Galaxy​ ​A90​ ​5G​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​តួលេខ​នឹង​កើនឡើង​ដល់​ ​4លាន​គ្រឿង​នៅ​ដំណាច់ឆ្នាំ​នេះ​។​

    ​ក្រោយពី​ឱ្យ​ដឹងពី​មហិច្ឆតា​ដ៏​ធំ​បែបនេះ​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​បាន​បង្ហាញ​ពី​សញ្ញា​ល្អ​មួយ​អំពី​ ​Galaxy​ ​Fold​ ​ដែល​ជា​ស្មា​ត​ហ្វូ​នប​ត់​អេក្រង់​ជំនាន់​ដំបូង​គេ​ ​ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ដោយ​គ្រាន់តែ​បើក​ឱ្យ​កុម្ម៉ង់​ទិញ​នៅ​លើ​អន​ឡា​ញបាន​ត្រឹមតែ​ ​15នាទី​ ​ក៏​លក់​អស់​ ​1,000គ្រឿង​បាត់​ទៅ​ហើយ​។​ ​សម្រាប់​ម៉ូដែល​មាន​ ​5G​ ​ក្រុមហ៊ុន​ក៏​នឹង​បញ្ចេញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ផង​ដែរ​។

    ​ ​នេះ​បើ​តាម​លោក​ ​JuneHee​ ​Lee​ ​បញ្ជាក់​៖​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ​Galaxy​ ​A90​ ​5G​ ​ដែល​ទើប​ប្រកាស​ចេញ​លក់​ថ្មី​ៗ​នេះ​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ដែល​មានតម្លៃ​ធូរ​ថ្លៃជាង​គេ​បំផុត​របស់​ ​Samsung​ ​ដែល​នឹង​មានតម្លៃ​លក់​ ​749អឺ​រ៉ូ​ ​(​ប្រមាណ​ ​825ដុល្លារ​)​។​ ​ចំពោះ​ម៉ូដែល​ ​Galaxy​ ​Note​ ​10​ ​5G​ ​ក៏បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ដែរ​ ​ដែល​ធ្វើ​ឱ្យ​តួលេខ​ចំនួន​លក់​បាន​នេះ​ហក់​ឡើង​ដល់​ ​2លាន​គ្រឿង​ ​នៅពេល​បញ្ចេញ​ទៅលើ​ទីផ្សារ​។​ ​រីឯGalaxy​ ​Fold​ ​5G​ ​គឺជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន​ ​ដោយ​នឹង​មានតម្លៃ​ខ្ទង់​ ​2ពាន់​ដុល្លារ​។​ ​ទិន្នន័យ​ទាំងនេះ​ ​ចាត់ទុកថា​ជា​តួលេខ​ល្អ​មួយ​ ​ព្រោះថា​ ​Samsung​ ​មិនទាន់​មាន​ស្មា​ត​ហ្វូ​ន​ ​5G​ ​ច្រើន​នៅឡើយ​ទេ​៕​






  • Samsung​ ​ចិត្តល្អ​!​ ​ជូនលុយ​អតិថិជន​ ​250ដុល្លារ​វិញ​ ​បើ​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​កាលពីដើម​ឆ្នាំ​.​.​.​

    Samsung​ ​ចិត្តល្អ​!​ ​ជូនលុយ​អតិថិជន​ ​250ដុល្លារ​វិញ​ ​បើ​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​កាលពីដើម​ឆ្នាំ​.​.​.​

    ​បន្ទាប់ពីSamsung​ ​សម្រេច​លុបចោល​ការ​ទទួល​ ​pre​-​order​ ​កាលពីដើម​ឆ្នាំនេះ​នៅ​សហរដ្ឋអាមេរិក​ចោល​ទាំងអស់​ ​មូលហេតុ​ដោយសារតែ​ខ្លួន​ចង់​ចំណាយពេល​កែ​លម្អ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឱ្យ​ស្អាត​ជាមុន​សិន​ ​និង​ចៀសវាង​មាន​បញ្ហា​នៅពេល​ក្រោយ​ ​ក៏ដូចជា​ដើម្បី​ឱ្យ​អតិថិជន​ទទួល​បាន​បទ​ពិសោធ​ប្រើប្រាស់​ដែល​ល្អ​បំផុត​ពេល​ទិញ​ទូរស័ព្ទ​ស៊េរី​នេះ​ទៅ​ហើយ​។​

    ​រឿង​ដែល​ល្អ​បំផុត​ដែល​យើង​ចង់និយាយ​នោះ​គឺ​ ​ដើម្បី​ជា​ការ​សូមទោស​ ​Samsung​ ​បាន​ផ្ដល់​ប្រាក់​ចំនួន​ ​250ដុល្លារ​ទៅ​អ្នក​ធ្លាប់​កក់​ ​Galaxy​ ​Fold​ ​វិញ​ ​ដោយ​លុយ​នេះ​អាចយ​ក​ទៅ​ទិញ​អ្វី​ៗ​បាន​គ្រប់យ៉ាង​នៅក្នុង​គេហទំព័រ​របស់​ ​Samsung​ ​។​ ​

    ​សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃនេះ​ ​Samsung​ ​បាន​បញ្ចេញ​លក់​ ​Galaxy​ ​Fold​ ​ម្ដងទៀត​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​បាន​កែ​លម្អ​ចំណុច​ខ្វះខាត​រួចរាល់​។​ ​​Galaxy​ ​Fold​ ​បាន​ដាក់​លក់​មុនគេ​នៅ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃ6​ ​ខែកញ្ញា​កន្លងទៅ​៕​

  • កីឡាករ​ម្នាក់​ដួល​ស្លាប់​នៅ​លើ​ទីលាន​ ​ក្រោយ​ប្រកួត​បានតែ​ជាង​ ​20នាទី​

    កីឡាករ​ម្នាក់​ដួល​ស្លាប់​នៅ​លើ​ទីលាន​ ​ក្រោយ​ប្រកួត​បានតែ​ជាង​ ​20នាទី​

    ​កីឡាករ​ ​Herman​ ​Tsinga​ ​ដែល​លេង​ឱ្យ​ក្រុម​ ​Akanda​ ​FC​ ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ ​Division​ ​1​ ​របស់​ប្រទេស​ហ្គាបុង​ ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល​បាន​ស្លាប់​បាត់បង់ជីវិត​ប្រមាណ​តែ​ជាង​ ​10នាទី​ប៉ុណ្ណោះ​ ​បន្ទាប់ពី​កីឡាករ​រូប​នេះ​ដួល​ក្នុង​ការប្រកួត​មួយ​នៃ​លី​ក​កំពូល​ប្រទេស​មួយ​នេះ​។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​កីឡាករ​រូប​នេះ​លោត​ប្រជែង​តែ​ត​បាល់​នៅ​នាទី​ទី23​ ​នៅក្នុង​ការប្រកួត​មួយ​ ​និង​ក្រោយមក​កីឡាករ​រូប​នេះ​បាន​ដួល​ទៅលើ​ដី​ទីលាន​ ​ហើយ​សន្លប់បាត់មាត់​បាត់​ក​តែម្ដង​។​ ​ទោះជា​ក្នុង​ការប្រកួត​នេះ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ក្តី​ ​តែ​ក៏​នៅតែ​មិន​អាច​ជួយសង្គ្រោះ​កីឡាករ​រូប​នេះ​ឱ្យ​ដឹងខ្លួន​ឡើងវិញ​បាន​ឡើយ​ ​បន្ទាប់មក​កីឡាករ​ ​Herman​ ​Tsinga​ ​ក៏បាន​ស្លាប់​បាត់បង់ជីវិត​ពេល​ស្ថិតនៅ​ក្នុង​រថយន្ត​សង្គ្រោះ​ដែល​កំពុង​ធ្វើដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​។​

    ​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​មិនមែន​ជា​លើក​ទី1ឡើយ​ក្នុង​ពិភព​បាល់ទាត់​ដែល​មាន​កីឡាករ​ស្លាប់​នៅ​លើ​ទីលាន​បែបនេះ​ ​ដោយ​មូលហេតុ​ភាគច្រើន​ ​គឺ​បណ្ដាលមកពី​ការ​គាំងបេះដូង​ ​ដោយសារ​ការ​ហ្វឹកហាត់​មិន​ត្រឹមត្រូវ​ ​និង​ការសម្រាក​មិនបាន​គ្រប់គ្រាន់​ ​ហើយនិង​អាច​ជា​ការប្រើ​ប្រាស់​សារធាតុ​ជំនួយ​កម្លាំង​ទៀតផង​៕​