Author: អេបិល

  • បវរកញ្ញា លីវ ជីលី Miss Grand Cambodia ឆ្លើយតបមូលហេតុនាងមិនលើករឿងនយោបាយមកនិយាយ

    បវរកញ្ញា លីវ ជីលី Miss Grand Cambodia ឆ្លើយតបមូលហេតុនាងមិនលើករឿងនយោបាយមកនិយាយ

    មានរិះគន់ចំពោះ Miss Grand Cambodia បវរកញ្ញា លីវ ជីលី ខណៈដែលនាងហាក់បីដូចជាមិនចាប់អារម្មណ៍លើកឡើងពីការនិយាយនយោបាយនៅក្នុងស្រុក។ ស្របពេលបញ្ហានេះកើតឡើងក្នុងការការប្រកួតបវរកញ្ញា Miss Grand International ដែលនៅប្រទេសថៃ នៅពេលដែលខាងបេក្ខភាពមកពីខាងភូមាបានយំស្រែកឱ្យពិភពលោកបានដឹងពីសង្ក្រាមដែលកើតឡើងនៅក្នុងស្រុករបស់ខ្លួន។

    អ្ននរិះគន់មានការបន្ទោសបង្អាប់ខាង បវរកញ្ញា លីវ ជីលី ក្រោយពេលដែលគេបាន កាត់តវិដេអូកំពុង LIve នៅលើហ្វេសប៊ុកទៅនិយាយត្រង់ចំនុច មិនឱ្យបងប្អូនចាប់អារម្មណ៍រឿងនយោបាយ ទុកឱ្យខាងអ្នកនយោបាយគេចាត់ការ។ ក្រោយមកក៏ផ្ទុះការ ចាប់អារម្មណ៍ ។ អ្នករិះគន់ខ្មែរខ្លះបានលើកឡើងថា នាងហាក់មិនខ្វល់ពីប្រទេសខ្លួន ហើយខុសពីភូមា ដែលកំពុងមានសង្ក្រាមផ្ទៃក្នុង ឆ្លៀតមានឱកាសក៏ មានការប្រកាសអោយពិភពលោកបានដឹង និងជួយ ដែលមានវីដេអូជាច្រើនបានធ្វើការរិះគន់ឡើងនៅក្នុងបណ្ដាញសង្គម TikTok។

    ទោះជាយ៉ាងណាក៏ដោយ បវរកញ្ញា លីវ ជីលី បានធ្វើការឆ្លើយតបវិញថា «នាងខ្ញុំសូមធ្វើការសម្រាយ ព្រោះ អ្វីដែលនាងខ្ញុំនិយាយកន្លងមកនិងអាចធ្វើឱ្យមានការភ័ណច្រឡំ ។ ចំពោះបញ្ហានយោបាយ ដោយសារ នាងខ្ញុំមើលឃើញប្រទេសខ្ញុំមានស្ថេភាព និង ការដឹងនាំល្អរបស់សម្តេច ។ ចឹងហើយបានជានាងខ្ញុំគិតថា រឿងនយោបាយនៅប្រទេសយើង គឺគ្មានភាពតាងតឹងដូចប្រទេសគេទេ ។ តែអ្វីដែលពួកយើងចង់បាន គឺការរស់នៅដោយស្មើរភាព និង អ្វីដែលសំខាន គឺគ្មានអំពើហិង្សា»៕

    ទស្សនាការបកស្រាយរបស់កញ្ញាខាងក្រោមនេះ៖

  • តារាចម្រៀង ប្រេម៉ា បញ្ចេញបទចម្រៀងថ្មី Original Soundtrack របស់សៀវភៅ​ «កុសិនីមាត់ទិព្វ»

    តារាចម្រៀង ប្រេម៉ា បញ្ចេញបទចម្រៀងថ្មី Original Soundtrack របស់សៀវភៅ​ «កុសិនីមាត់ទិព្វ»

    បើតាមការបង្ហោះរបស់តារាចម្រៀងប្រុស ម៉ុង ម៉ានិត បានឱ្យដឹងថា បទថ្មីដែលជា Original Soundtrack OST របស់សៀវភៅ​ «កុសិនីមាត់ទិព្វ» ត្រូវបានបកស្រាយដោយតារាចម្រៀង ប្រេម៉ា ដែលអតីតតារាចម្រៀងក្នុងផលិតកម្ម Pleng Record ជ្រកក្រោមផលិតកម្មហង្សមាស។ តារាចម្រៀងស្រីរូបនេះ ត្រូវបានបាត់មុខជាយូរ បន្ទាប់ពីនាងបានចាកចេញពីផលិតកម្មធំនោះមក។

    តាមការបង្ហោះនៅលើហ្វេសប៊ុករបស់លោក Manith Jupiter បានរៀបរាប់ឱ្យដឹងថា បទថ្មីនេះមានចំណងជើងថា «សុំគិតរឿងបេះដូងម្ដង» ជាការនិពន្ធទំនុកច្រៀង និងភ្លេងដោយលោក ម៉ុង ម៉ានុត ដែលជាប្អូនប្រុសរបស់លោក ម៉ុង ម៉ានិត។ បទនេះដែរ ត្រូវបាននិពន្ធយ៉ាងពិសេសសម្រាប់អារម្មណ៍អ្នក Single និងត្រូវរឿងអ្នកលួចស្រឡាញ់គេផងដែរ។

    យ៉ាងណាមិញ បទថ្មីរបស់តារាចម្រៀងស្រី ប្រេម៉ា មួយនេះ គឺបានប្រមូលផ្ដុំនូវអារម្មណ៍មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដែលធ្វើឱ្យអ្នកស្ដាប់ហោះហើរអារម្មណ៍តាមតែម្ដង។ ចង់ដឹងថា បទនេះមានអត្ថន័យបែបណានោះ ទស្សនាវីដេអូខាងក្រោមនេះ៖

  • មកមើលសកម្មភាពថតភាពយន្ដ «គ្រោះជីវិតកូវីត១៩ »ភាពយន្តមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភព

    មកមើលសកម្មភាពថតភាពយន្ដ «គ្រោះជីវិតកូវីត១៩ »ភាពយន្តមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភព

    មកទល់ពេលនេះភាពយន្ដ «គ្រោះជីវិតកូវីត១៩ » ដែលផលិតឡើងដោយផលិតកម្មកថាជ័យភាពយន្ដ បានថតយបើយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកដឹកនាំសម្ដែងរឿងនេះ បានបង្ហោះពីសកម្មភាពមួយចំនួននៃការថតភាពយន្ដនេះ។

    រូបភាពមួយសន្លឹកដែលបង្ហាញពីឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ឱ្យដឹងថា «រូបភាពក្នុងភាពយន្តរឿង #គ្រោះជីវិតកូវីត១៩ ឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណ🎬
    ភាពយន្តនេះថតមុនព្រឹត្តិការណ៍កូវីតផ្ទុះឡើងចុងក្រោយ🎬តែមកនាគវ័ធកន្ទុយចុងក្រោយជិតថតចប់ ហើយពួកយើងប្រឹងធ្វើការដូចជាទាហានប្រញាប់បញ្ចប់ ដោយពាក់ម៉ាសបាញ់អាកុល វាស់កម្តៅជាប់ជានិច្ជ🙏។ ហើយពួកយើងបានបញ្ចប់ទាំងភ្នែកនៅកញ្ចឹងក🙏 ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍សិល្បៈបានមកដល់នៅពេលពួកយើងថតចប់»។

    លោកបន្ដថា « តែទោះយ៉ាងណាយើងខ្ញុំកំពុងតាមដានអោយច្បាស់មុនហេតុការណ៍ឆ្លងសហគមន៍ សិល្បៈមុន១អាទិត្យនេះ🙏 ដំណាក់កាលនេះសូមក្រុមការងារនិងអ្នកសិល្បៈទាំងអស់ដែលបានថតរឿង #គ្រោះជីវិតកូវីត១៩ មេត្តាស្ថិតនៅផ្ទះមួយរយៈបើមិនចាំបាច់ សូមគោរពតាមគោលការណ៍ បីកុំ បីការពារ🙏សង្ឃឹមពួកយើងឆ្លងផុតដំណាក់កាលនេះទាំងអស់គ្នា🙏សូមរូបភាពធ្វើចត្តាឡីស័កនេះមានតែក្នុងរឿងបានហើយ។ សូមកុំអោយពួកយើងរងគ្រោះធ្វើចត្តាឡីស័កពិតអី🙏»។

    យ៉ាងណាមិញ គេរំពឹងថា នឹងទទួលបានការគាំទ្រស្នាដៃយ៉ាងខ្លាំង ដូចដែលមហាជនគាំទ្រធ្លាប់បានដឹងពីស្នាដៃកន្លងមករបស់លោក។ លោក ហ៊ុយ យ៉ាឡេង ក៏ធ្លាប់បានបញ្ជាក់នាថ្ងៃក្រុងពាលិថា ស្នាដៃថ្មីនេះ មានរសជាតិច្រើនលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរតាមភាពជាក់ស្តែង៕

  • មិនមែនយកល្បី ម៉ា ច័ន្ទបញ្ញា ចាប់ដៃជាមួយ ប្រុសម៉ៅ ធ្វើបទចម្រៀងបង្ហាញពីការដឹងគុណវិរៈបុរសពណ៌សជួយសង្គ្រោះប្រជាជនកម្ពុជា

    មិនមែនយកល្បី ម៉ា ច័ន្ទបញ្ញា ចាប់ដៃជាមួយ ប្រុសម៉ៅ ធ្វើបទចម្រៀងបង្ហាញពីការដឹងគុណវិរៈបុរសពណ៌សជួយសង្គ្រោះប្រជាជនកម្ពុជា

    ថ្មីៗនេះ បទចម្រៀង «សមាជិកអ្នកផ្ទះ» ឬ«នៅផ្ទះ» របស់លោក ម៉ា ច័ន្ទបញ្ញា  បានបង្ហាញពីការចាប់ដៃគ្នាលើកដំបូងជាមួយអ្នកសម្រួលតន្ត្រី ប្រុសម៉ៅ ជាស្នាដៃថ្មីបង្ហាញពីការដឹងគុណទៅកាន់វិរៈបុរសពណ៌សកំពុងជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីជំងឺកូវីដ១៩។

    លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារ Caption នៅលើ Youtube ផ្ទាល់របស់លោកឱ្យដឹងថា «ដើម្បីជាការដឹងគុណ វិរៈបុរសពណ៌ស ដែលបានជួយសង្គ្រោះប្រជាជនយើង។ ខ្ញុំបាទ ម៉ា ច័ន្ទបញ្ញា និង ប្រុសម៉ៅ បានសហការគ្នាធ្វើបទនេះឡើងដោយស្ម័គ្រចិត្តទាំងអស់គ្នា ដើម្បីឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា»។

    លោកក៏បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា «ជម្ងឺ​ មិនមែនជា​ ជំនឿឡេីយ​ សូមកុំរេីសអេីងគ្នា​ ព្រោះយេីងពិបាកដឹងថា​ អ្នកណា​ មានផ្ទុកឬពុំមានទេ​។ អ្នកផ្ទុកគឺជាជនរងគ្រោះ​ មិនមែមមនុស្សចង្រៃ​ ដែលនាំស៊យដល់អ្នកណាឡេីយ។​ ខ្ញុំពិតជាមិនចង់ល្បីដោយជម្ងឺនេះទេ​ សូមកុំចោទប្រកាន់។»

    ជាការពិតណាស់ តាមការអះអាងរបស់សារព័ត៌មានក្នុងស្រុកក៏ឱ្យដឹងថា គ្រូពេទ្យកម្ពុជាយើង បានព្យាបាលអ្នកជម្ងឺឆ្លងកូវីត១៩ ដល់ទៅ៨៣នាក់ក្នុង១ថ្ងៃ។ សូមអរគុណ វិរៈបុរសអាវស ហើយបន្តវិធានការណ៍ #៣កុំ៣ការពារ។ តោះ ចង់ដឹងថា បទថ្មីនេះមានអត្ថន័យជ្រាលជ្រៅកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមនេះ ៖

  • បន្ធូរអារម្មណ៍អ្នកគាំទ្រទន្ទឹងចាំ ហង្សមាស បញ្ចេញបទថ្មី ណុប បាយ៉ារិទ្ធ និងសុគន្ធ និសា ត្រៀមអបអរចូលឆ្នាំខ្មែរ

    បន្ធូរអារម្មណ៍អ្នកគាំទ្រទន្ទឹងចាំ ហង្សមាស បញ្ចេញបទថ្មី ណុប បាយ៉ារិទ្ធ និងសុគន្ធ និសា ត្រៀមអបអរចូលឆ្នាំខ្មែរ

    ដូចមហាជនអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា និងអ្នកនិពន្ធលោក លី ស៊ីនហួន បានកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ។ យ៉ាងណាមិញ ស្របពេលដែលអ្នកគាំទ្រមានក្ដីព្រួយបារម្ភ និងបួងសួងឱ្យតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេឆាប់ជាសះស្បើយពីជំងឺកាចមួយនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មី ដែលជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា ដើម្បីបន្ធូរអារម្មណ៍ទន្ទឹងចាំអ្នកគាំទ្រ។

    តារាចម្រៀង ណុប បាយ៉ារិទ្ធ
    តារាចម្រៀង សុគន្ធ និសា

    បទចម្រៀងថ្មីនេះមានចំណងជើងថា «កេះបាស់ កេះបាស់» ដែលជាការនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន  អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស។ បទចម្រៀងនេះដែរ ត្រូវបានគេដឹងថា ជាបទថ្មីដែលត្រៀមអបអរកម្សាន្ដរាំលេងសប្បាយនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានខិតជិតចូលមកដល់ហើយ។ ចង្វាក់ភ្លេងបទថ្មី រៀងរន្ថើនតាមបែបចង្វាក់រាំវង់ ដែលជាការនិពន្ធបទភ្លេងដោយលោក ចក់។

    ទោះជាយ៉ាងណាមិញ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាន Comment ជូនពរ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា ក៏រួមជាមួយលោក លី ស៊ីនហួន  ឱ្យឆាប់បានជាសះស្បើយពីជំងឺ ហើយឆាប់បានត្រឡប់មកវិញ។ ក្ដីបារម្ភរបស់អ្នកគាំទ្រពិតជាបង្ហាញចេញពីចិត្ត និងស្ដែងឱ្យឃើញថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកគាំទ្រនៅតែផ្ដល់កម្លាំងចិត្តដល់សិល្បករជានិច្ច។

    លោក លី ស៊ីនហួន អ្នកនិពន្ធប្រចាំផលិតកម្មហង្សមាស

    តោះមករីករាយស្ដាប់កម្សាន្ដបទថ្មី «កេះបាស់ កេះបាស់» ជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា មាននៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស៕

  • ស្ដាប់ហើយយល់អារម្មណ៍បាត់បង់ ចូលផលិតកម្មថ្មី ដួង វិរៈសិទ្ធ រៀបរាប់អារម្មណ៍ឈឺចាប់

    ស្ដាប់ហើយយល់អារម្មណ៍បាត់បង់ ចូលផលិតកម្មថ្មី ដួង វិរៈសិទ្ធ រៀបរាប់អារម្មណ៍ឈឺចាប់

    នៅពេលថ្មីៗនេះ ផលិតកម្មរាម បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលជាបទចម្រៀងរបស់លោក ដួង វិរៈសទ្ធ បន្ទាប់ពីបានបញ្ចេញបទចម្រៀងរបស់រាជិនីសំឡេងធម្មជាតិ មាស សុខសោភា បទ«ត្រឡប់»។

    បទថ្មីរបស់លោក ដួង វិរៈសិទ្ធ មានចំណងជើងថា «ឆ្នេរអនុស្សារ» ដែលរៀបរាប់ពីអារម្មណ៍ឈឺចាប់របស់មនុស្សប្រុសម្នាក់ ត្រូវបានបាត់បង់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួន។ បទនេះដែរ ជាបទនិពន្ធថ្មី និងសម្រូលបទភ្លេងដោយលោកផ្ទាល់តែម្ដង។ បទនេះ បានលាយបញ្ចូលលាយលំរវាងភ្លេងសម័យ និងឧបករណ៍ភ្លេងបុរាណ ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍លន្លង់លន្លោចសោកសៅទៅតាមចម្រៀង។

    មិនត្រឹមតែមានទឹកដមសំឡេងពីរោះក្រអួនក្រអៅនោះទេ សូម្បីតែសាច់រឿងក៏រៀបរាប់បានក្បោះក្បាយផងដែរ។ យ៉ាងណាមិញ គេបានដឹងថា បទ «ឆ្នេរអនុស្សារ»  ក៏ត្រូវបានលោក ដួង វិរៈសិទ្ធ លើកយកមកច្រៀងនៅថ្ងៃមើលមុខតារាមច្រៀងប្រុសប្រចាំផលិតកម្មរាម ក៏ដូចជាថ្ងៃសម្ពោធផលិតកម្មផងដែរ។

    តោះមកស្ដាប់បទ «ឆ្នេរអនុស្សារ» ដែលជា Original Version ពីផលិតម្មរាម៖

     

  • មាន សូនីតា អំពាវនាវឱ្យមហាជនកុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈ

    មាន សូនីតា អំពាវនាវឱ្យមហាជនកុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈ

    បន្ទាប់ឃើញភាពវឹកវរពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលករណីជំងឺកូវីដ១៩ បានឆ្លងរាលដល់ចង្កោមអ្នកសិល្បៈ នៅក្នុងនោះគេឃើញមានអ្នកសិល្បៈជាច្រើន បានបញ្ចេញមតិ និងសារលើកទឹកចិត្ត និងធ្វើតាមវិធានការណែនាំការពារសុខភាពតាមក្រសួងសុខាភិបាល។

    ជាមួយគ្នានោះដែរ តារាសម្ដែងស្រីមានប្រជាប្រិយភាព និងមានឈ្មោះជារាជិនីក្រមា កញ្ញា មាន សូនីតា ក៏បានចេញមុខអំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំរើសអើងដល់អ្នកសិល្បៈផងដែរ។ កញ្ញាបង្ហោះសារមុននោះនៅលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ថា «ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូបដែល ខ្ញុំគិតថាប្រាកដមានទឹកចិត្តស្រដៀងគ្នា មានគោលដៅ ប្រហាក់ប្រហែលគ្នា សំខាន់គឺស្រលាញ់សិល្បៈ ក្នុងរឿងនេះខ្ញុំសុំមានយោបល់បន្តិចថាគ្មានអ្នកណាចង់អោយមានរឿង គ្មានអ្នកចង់អោយឆ្លងជំងឺនោះទេ បើគិតអោយអោយដល់ទៅចំពោះការទៅថតស្ពតក៏ក្នុងនាមជួយសង្គមដើម្បីផ្សព្វផ្សាយអនាម័យកូវិតដែរ តែដោយហេតុការណ៍អាក្រក់ក៏មានរឿងអកុសលបែបនេះកើតឡើង ចឹងសូមបងប្អូនទាំងអស់កុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈអី 😷🙏»។

    កញ្ញា​បានបន្ដទៀតថា «ក្នុងកំឡុងពេលនេះត្រូវធ្វើចិត្តអោយស្ងប់ ថែសុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រក្សាអនាម័យ សូមអោយមានការប្រុសប្រយ័ត្នអោយខ្ពស់ជាងមុន ហាត់ប្រាណអោយទៀងទាត់ផ្អាកជួបមនុស្សមួយរយៈ តាមដានព័ត៌មានត្រឹមត្រូវ ហើយក៏សូមជូនពរអោយអ្នកអស់គ្នារួចចាក់ផុតពីពេលវេលាដ៏អាក្រក់មួយនេះផង 🙏»៕

  • តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បង្ហោះសារបញ្ជាក់លទ្ធផលវិជ្ជមានកូវីដ១៩

    តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បង្ហោះសារបញ្ជាក់លទ្ធផលវិជ្ជមានកូវីដ១៩

    មុននោះបន្ដិច នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងហង្សមាស លោក ណុប បាយ៉ារិទ្ធ  បានបង្ហោះសារបញ្ជាក់ថា លោកពិតជាមានលទ្ធផលវិជ្ជមានកូវីដ១៩ និងបានអះអាងថា លោកកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។

    សារទាំងស្រុងបានសរសេររៀបរាប់ថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន🙏🏻🙏🏻🙏🏻 ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ 💪🏻💪🏻💪🏻»។

    បន្ទាប់ពីបង្ហោះសារនេះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន ក៏ដូចជាតារាសិល្បៈចូលរួមផ្ដល់កម្លាំងចិត្ត និងប្រាប់ឱ្យលោកថែរក្សាសុខភាពឆាប់ជាសះស្បើយ៕

     

  • មិនអាចលាក់បាំងបាន លោក មាស រិទ្ធី អះអាងមូលហេតុពិត អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន ពិតជាបានឆ្លងកូវីដ១៩

    មិនអាចលាក់បាំងបាន លោក មាស រិទ្ធី អះអាងមូលហេតុពិត អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន ពិតជាបានឆ្លងកូវីដ១៩

    នៅយប់ថ្ងៃម្សិលមិញនេះ គេទទួលបានព័ត៌មានបឋមពីករណីពិធីការិនីល្បីឈ្មោះ អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន បានឆ្លងជំងឺកូវីដ១៩ និងបានចម្លងដល់តារាល្បីៗឈ្មោះរបស់ក្រុមហ៊ុនហង្សមាសថែមទៀត។ លុះដល់ព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១នេះ ពិធីករព័ត៌មានប្រចាំស្ថានីទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី បានចេញការអះអាងការពិតពីករណី អ្នកនាង កែវ ចន្ទនិមល និងគ្រួសារ ពិតបានឆ្លងមែន។

    លោក មាស រិទ្ធី បានអះអាងប្រាប់មហាជនថា តាមសម្ដីឆ្លងឆ្លើយរបស់លោកតាមទូរស័ព្ទជាមួយ អ្នកនាង កែវ ចន្ទនិមល បានឱ្យដឹងថា អ្នននាងបានប្រាប់ថា “កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”។ អ្នកនាងក៏បានប្រាប់មូលហេតុពិតទៀតថា អ្នកនាងបានចូលរួមថតស្ពតមួយ ដែលណែនាំអំពីការការពារឆ្លងជំងឺកូវីដ១៩ ក៏ប៉ុន្ដែអ្នកនាងជាត្រូវអ្នកថតស្ពតជាអ្នកចម្លងដោយមិនដឹងខ្លួនទៅវិញ ដោយនៅក្នុងនោះ អ្នកនាងបានការពារ និងប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគនេះខ្លាំងបំផុត។

    ពិធីករព័ត៌មានប្រចាំស្ថានីទូរទស្សន៍ហង្សមាសរូបនេះ​ បានអះអាងទៀតថា អ្នកនាងបានអំពាវនាវដល់បងប្អូនទាំងអស់ មេត្តាកុំរើសអើងរូបអ្នកនាង និងក្រុមគ្រួសារ ហើយអ្នកនាងថា មិនអាចលាក់ព័ត៌មាននេះបានទេ។ យ៉ាងណាមិញ អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន កំពុងសម្រាកព្យាបាលខ្លួនហើយ ចំពោះអ្នកដែលពាក់ព័ន្ធ ក៏កំពុងធ្វើចតាឡីស័ក្ដផងដែរ៕

    ទស្សនាវីដេអូ ខាងក្រោមនេះ៖

  • រំដួលលិចទឹក ច្នៃបទស្លឹកអន្សែជាឈុតក្ងោក អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ និងប្រកាសឆន្ទៈមួយ

    រំដួលលិចទឹក ច្នៃបទស្លឹកអន្សែជាឈុតក្ងោក អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ និងប្រកាសឆន្ទៈមួយ

    នៅថ្ងៃទី៣ខែមីនា ឆ្នាំ2021នេះ គេបានឃើញអ្នកជំនាញច្នៃម៉ូដប្លែកៗ កញ្ញា រំដួលលិចទឹក បានបញ្ចេញស្នាដៃថ្មីក្នុងឈុត «ក្ងោកស្លឹកអន្សែ» ដើម្បីបង្ហាញពីការអបអរសាទរ​ទិវា​វប្បធម៌​ជាតិ​។

    កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹក និងសាររៀបរាប់ថា «អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣មីនា​ លើកទី ២៣ ឆ្នាំ២០២១ 👏ក្រោម​ប្រធានបទ​ #យុវជនដើម្បីវប្បធម៌ជាតិ ❤️🙏🇰🇭🇰🇭🇰🇭💐💐🌿ឈុត ក្ងោកស្លឹកអន្សែ របស់អូន ច្នៃឡើងដើម្បីបង្កើតភាពប្លែកភ្នែកបែបសម័យទំនើប ពិសេសចង់បង្ហាញអំពីភាពសំបូរសប្បាយស្រស់ស្អាតរបស់សត្វព្រៃនឹងព្រៃឈើពណ៌បៃតងរបស់កម្ពុជានិងពិភពលោក ក៏ដូចជាការចូលរួមពញ្ញាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងអោយចូលរួមរក្សាបរិស្ថានជុំវិញខ្លួនយើងនិងជីវិតសត្វព្រៃអោយបានល្អនិងស្រស់បំព្រងដូចឈុតអូនអញ្ចឹង 😁🙏🥰🌿 ចាប់ផ្តើមពីយើងម្នាក់ៗ ខ្ញុំបានចូលរួមហើយចុះអ្នកបានចូលរួមការពារ រក្សា ក៏ដូចជាការដាំដុះបន្ថែមដើមឈើនៃព្រៃកម្ពុជានៃយើងហើយឬនៅ ?! 🙏🥰🌿🇰🇭🇰🇭 រួមគ្នាការពារ ថែរក្សា ដើម្បីជិវិតសត្វព្រៃនិងព្រៃឈើកម្ពុជា🙏🥰🇰🇭🇰🇭🇰🇭🌿🌿
    ខ្ញុំចង់ឃើញធម្មជាតិបៃតងនៃកម្ពុជាគ្រប់កន្លែងនិងគ្រប់រដូវកាល ចុះអ្នក..?! 🙏🇰🇭🌿 អរគុណបងសម្លាញ់ អុី សុខជា ប្អូន ហ៊ត តៃហ៊ ប្អូន Minamiko Tharo និងប្អូនក្រុមការងារដែលបានជួយច្នៃ 🙏🥰 😂😂»៕