តាមការប្រកាសជាផ្លូវការពីសាច់ញាតិរបស់លោក Lorenzo Sanz អតីតប្រធានក្លិប Real Madrid បានប្រកាសថា លោក Lorenzo Sanz បានទទួលមរណភាពហើយ ដោយសារវីរុស COVID-19 កាលពីថ្ងៃសៅរ៍ ទី21 ខែមីនា ឆ្នាំ2020 កន្លងទៅ។
លោកបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយមិនបានដឹងខ្លួនថា មានជំងឺ COVID-19 ឡើយ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ផងដែរថា លោក Lorenzo Sanz ធ្លាប់បានធ្វើជាប្រធានក្លិប Real Madrid ក្នុងអំឡុងឆ្នាំ1995 ដល់ឆ្នាំ2000 ហើយក្នុងសម័យរបស់លោក Real Madrid បានឈ្នះពានជាច្រើន ដូចជា UEFA Champions League អំឡុងឆ្នាំ1998 និងឆ្នាំ2000៕
Advertisement