
នាពេលបច្ចុប្បន្ននេះ សេវាកម្មខាងចំណីអាហារនៅតាមភោជនីយដ្ឋានទំនើបៗ ដែលពេញដោយផាសុកភាព និងភាពងាយស្រួលដល់អតិ-ថិជនជាតិ និងអន្តរជាតិគឺមានច្រើនខ្លាំងណាស់ ហើយភោជនីយដ្ឋានទាំងនោះ ខ្លះបម្រើជូននូវអាហារបែបខ្មែរ ថៃ ចិន បារាំង អឺរ៉ុប និងខ្លះទៀតតាមបែបបស្ចិមប្រទេស ដែលកម្រមានភោជនីយ-ដ្ឋាន ដែលមានជំនាញខាងអាហារបែបប្រទេសអេស្ប៉ាញណាស់។ ដូច្នេះនៅក្នុងលេខថ្មីនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំនូវភោជនីយដ្ឋានអេស្ប៉ាញដ៏ល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញជូនដល់ប្រិយមិត្តអ្នកអានទាំងអស់បានស្គាល់នោះគឺ ភោជនីយដ្ឋាន Doors ដែលស្ថិតនៅក្នុងផ្នែកមួយនៃសណ្ឋាគារ ខារ៉ា ដែលមានអាស័យ-ដ្ឋានស្ថិតនៅអគារលេខ18 ផ្លូវ47 កែងផ្លូវ84 ហួសមន្ទីរពេទ្យជប៉ុនបន្តិច (តាមទិសឆ្ពោះទៅស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។

ភោជនីយដ្ឋាន Doors បានបើកដំណើរការ ភោជនីយដ្ឋាន Doors បានបើកដំណើរការតាំងពីខែតុលា ឆ្នាំ2012មកមេ្ល៉ះ ដើម្បីបម្រើជូនប្រជាជនខ្មែរ ព្រមទាំងភ្ញៀវអន្តរជាតិទាំងអស់នូវមុខម្ហូបជាង40មុខ ដែលសុទ្ធសឹងជាមុខម្ហូបដ៏ល្បីល្បាញរបស់ជនជាតិអេស្ប៉ាញ ដែលចម្អិនឡើងថ្មីៗ កែច្នៃឡើងដោយមេចុងភៅដ៏ចំណានជនជាតិអេស្ប៉ាញ ដែលមានបទពិសោធចម្អិនអាហារ និងច្នៃអាហារថ្មីៗជិត20ឆ្នាំមកហើយ។ ចំណែកភេសជ្ជៈវិញក៏សម្បូរបែប និងមានជាង40មុខ ដើម្បីជ្រើសរើសផងដែរ ក្នុងនោះមានទាំងស្រាក្រហមម៉ាកល្បីៗ ស្រាក្រឡុកជាច្រើនជម្រើស ព្រមទាំងមានប្រភេទភេសជ្ជៈច្នៃពីផ្លែឈើស្រស់ដូចជា ផ្លែឈើក្រឡុក ទឹកផ្លែឈើស្រស់ និងកាហ្វេ តែជាច្រើនប្រភេទទៅតាមតម្រូវការរបស់អតិថិជន។ ភោជនីយដ្ឋាន Doorsបើកបម្រើជូនអតិថិជនទាំងអស់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង7ព្រឹកដល់ម៉ោង11ល្ងាច ដែលបម្រើនូវអាហារទាំងបីពេលគឺ អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយក្នុងនោះភោជនីយដ្ឋានក៏មាននូវជម្រើសអាហារសម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់ផងដែរ។ ហើយគ្រប់គ្រឿងផ្សំ បន្លែ និងសាច់ ដែលយកមកចម្អិនអាហារនៅទីនេះ គឺសុទ្ធសឹងតែជាផលិតផល Organic ដែលមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ហើយថែមទាំងផ្តល់នូវរសជាតិឆ្ងាញ់ពិសា បំប៉នសុខភាពរាងកាយបានយ៉ាងល្អថែមទៀតផង។ សូមណែនាំអាហារដែលទទួលបានការពេញនិយមជាងគេនៅក្នុងភោជនីយដ្ឋាន Doors មានដូចជា Spanish SucklingPig បែបអេស្ប៉ាញ, Barcelone Bomba, FriedEggs with Squid & Prawns, Black Barcelona Rice, King Cava Prawns, Bravas និង Surprised Salad ដ៏ទាក់ទាញ ដែលច្នៃឡើងយ៉ាងពិសេសមានតែមួយគ្មានពីរ។ ចំណែកឯភេសជ្ជៈល្បីប្រចាំភោជនីយដ្ឋានក៏មានច្រើនដែរហើយក៏កំពុងទទួលបានការគាំទ្រជាខ្លាំងពីសំ-ណាក់អតិថិជនជាតិ និងអន្តរជាតិ មានដូចជា Secret Garden, Burning Passion Star, B.O.P,|Melon Passion និង Mama Ice Tea ដែលមានរសជាតិជាប់ចិត្តតែម្តង។

បរិយាកាសនៅក្នុងភោជនីយដ្ឋាន Doorsមានភាពស្ងប់ស្ងាត់គួរជាទីមនោរម្យខ្លាំងណាស់សម្រាប់ការទទួលទានអាហារជាលក្ខណៈគ្រួសារលក្ខណៈក្រុមការងារ លក្ខណៈមិត្តភក្តិ និងលក្ខណៈគូស្នេហ៍ ដោយសារតែនៅទីនេះក្រៅពីមានភាពស្ងប់សាត់ល្អហើយនោះ នៅមានបទភ្លេងកំដអារម្មណ៍ដ៏ស្រទន់អន្លង់អន្លូចគួរជាទីពេញចិត្តថែមទៀតផង។ លោកអ្នកក៏អាចរីករាយជាមួយនឹងកម្មវិធី Happy Hour ដែលមាននៅភោជនីយដ្ឋានអេស្ប៉ាញនេះផងដែរ គឺចាប់ពីម៉ោង3រសៀលរហូតដល់ម៉ោង8ល្ងាច ជាមួយនឹងការផ្តល់ជូនពិសេស ទិញមួយថែមជូនមួយនូវរាល់ការជាវស្រាក្រឡុក និង Draught Beer។ ដូច្នេះបើលោកអ្នកកំពុងស្វែងរកទីកន្លែងទទួលទាន់អាហារដែលមានទាំងភាពស្ងប់ស្ងាត់ ទាំងរស-ជាតិអាហារគួរជាទីគាប់ចិត្ត សេវាកម្មរហ័សទាន់ចិត្ត ព្រមទាំងមានតម្លៃសមរម្យនោះ ភោជនីយ-ដ្ឋាន Doors គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត។

ព័ត៌មានបន្ថែម ឬមានបំណងកក់ទុកមុន សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 077 222775៕
