កីឡាករ សៀង ចន្ធា បានលេចធ្លោខ្លាំងក្នុងពិភពបាល់ទាត់កម្ពុជា ដោយសារទម្រង់លេងក្នុងទីតាំងប្រយុទ្ធដ៏អស្ចារ្យរបស់គេ ដោយគេបានលេងគ្រប់ឈុតទាំងអស់របស់កម្ពុជាក្នុងឆ្នាំ2019 នេះ រួមមាន U17, U18, U19, U22, U23 និងឈុតធំកម្ពុជា។
បើគិតសរុបតែក្នុងឆ្នាំ2019 នេះ កីឡាករវ័យ 17ឆ្នាំរូបនេះ បានលេងឱ្យក្រុមជម្រើសជាតិគ្រប់ឈុតទាំងអស់បានដល់ទៅ 35ប្រកួតហើយ ដោយក្នុងនោះរូបគេបានស៊ុតបញ្ចូលទីឱ្យកម្ពុជាបានដល់ទៅ 20គ្រាប់ក្នុងការប្រកួតពានរង្វាន់អន្តរជាតិធំប្រចាំតំបន់អាស៊ាននិង ទ្វីបអាស៊ី។
គួរបញ្ជាក់ផងដែរថា បើគិតសរុបក្នុងអាជីពបាល់ទាត់ កីឡាករ សៀង ចន្ធា ធ្លាប់លេងឱ្យក្រុមជម្រើសជាតិកម្ពុជាគ្រប់ឈុតបានចំនួន 65ប្រកួតហើយ និងរកគ្រាប់បាល់បានចំនួន 43គ្រាប់៕