បន្ទាប់ពីថ្ងៃរៀបការកន្លងផុតទៅ កុំភ្លេចណ៎ា ចូលដល់ថ្ងៃដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំម្តងហើយ ដើម្បីបង្កើនភាពផ្អែមល្ហែម និងសេចក្តីសុខដល់ការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍។ សូមរក្សាភាពស្រស់ស្អាតរបស់អ្នកឱ្យបាន ទោះជានៅក្នុងដំណើរកម្សាន្តបែបឯកជនតែពីរនាក់ក៏ដោយ ក៏ភាពស្រស់ស្អាតនៅតែចាំបាច់ ដើម្បីផ្តល់ឱ្យអ្នកនូវភាពស្និតស្នាល និងភាពជឿជាក់ដល់រូបអ្នក ជាពិសេសនៅពេលផ្តិតយកនូវរូបភាពទុកជាអនុស្សាវរីយ៍ ថតរូបភាពជាមួយគូស្នេហ៍របស់អ្នក ឬក៏ថត Selfie ជាដើម។ ម៉ូដសក់សម្រាប់ដំណើរកម្សាន្តមិនចាំបាច់សាំញ៉ាំច្រើននោះទេ ឱ្យតែសមនឹងទម្រង់មុខរបស់អ្នក ស្រឡះមុខ និងបែបសាមញ្ញៗទៅបានហើយ ដើម្បីឱ្យអ្នកមានភាពសុខស្រួលក្នុងចិត្ត និងងាយស្រួលថែទាំសក់របស់អ្នកផង។ អ្នកអាចលេងម៉ូដចង ក្រង ឬទម្លាក់ខ្លះៗក៏បាន ទោះជាម៉ូដទាំងនេះមានភាពសាមញ្ញ និងមើលទៅធម្មតាៗក៏ពិតមែន តែមិនសាំភ្នែកនោះទេ ហើយថែមទាំងផ្តល់នូវភាពងាយស្រួលមិនតិចទេដល់នារីៗយើង ព្រមទាំងជាម៉ូដដែលទាន់សម័យទៀតផង។ កុំភ្លេចណ៎ា! លេងម៉ូដសក់សម្រាប់ដំណើរកម្សាន្តដ៏រីករាយទាំងអស់គ្នា៕
ម៉ូដសក់សាមញ្ញៗស្អាតៗ សម្រាប់ដំណើរកម្សាន្តរីករាយ
- Advertisement -
- Advertisement -