កាលពីពេលថ្មីៗនេះ កុមារា Fuaiz Thanawat ដែលជាអ្នកចាំទីក្រុមបាល់ទាត់ជម្រើសយុវជនអាយុក្រោម15ឆ្នាំនៃសាលាអន្តរជាតិ Ascot បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សស្រីៗដែលមានអាយុស្របាលគ្នានៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ យុវជនខាងលើមានអាយុទើបតែ 13ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែរៀននៅថ្នាក់ទី8 នៃសាលាខាងលើ តែឃើញមានសិស្សស្រីៗនៃសាលាផ្សេងៗជាច្រើនបានបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមនានាថា ពួកគេចង់ផ្លាស់ទៅរៀននៅសាលាអន្តរជាតិ Ascot ដែរ ដើម្បីឱ្យបានជួបមុខយុវជនខាងលើ៕
Advertisement