- Advertisement -
កាលពីពេលថ្មីៗនេះ កីឡាករ Keith Thurman បានបង្ហាញខ្លួនក្នុងសន្និសីទកាសែតមួយ និយាយអំពីការប្រកួតរបស់ខ្លួនជាមួយនឹងកីឡាករស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ថា ខ្លួនពិតជាចង់សងសឹកខ្លាំងណាស់ប្រសិនបើមានឱកាស ច្បាស់ណាស់គេនឹងសងសឹក និងយកឈ្នះឱ្យបាន។Thurman បានសរសើរវីរបុរសរបស់ហ្វីលីពីនថា ជាអ្នកប្រដាល់ដែលវាយចេញមិនចេះខ្ជិល ហើយគេក៏ពេញចិត្តចំពោះការកាត់សេចក្ដីនេះដោយមិនតវ៉ាអ្វីដែរ។ ជាពិសេសកីឡាករដែលទើបតែចាញ់ជាលើកដំបូងក្នុងអាជីពរបស់ខ្លួននេះក៏បានអរគុណ Pacquiao ដែលបានផ្ដល់មេរៀននេះដល់គេ។គួររំឭកផងដែរថា កីឡាករ Manny Pacquiao បានយកឈ្នះកីឡាករ Keith Thurman កាលពីថ្ងៃអាទិត្យកន្លងទៅបន្ទាប់ពីបានប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមករហូត 12ទឹកពេញដោយពិន្ទុមិនឯកច្ឆន្ទ៕
- Advertisement -