ធារី​ ​ចន្ថា​ប៊ី​ន​ ​ទោះបី​ទៅដល់​ម៉ាឡេស៊ី​ ​ក៏​នៅតែ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គូស្នេហ៍​.​.​.​ ​

​កីឡាករ​ខ្សែបម្រើ​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​និង​គូស្នេហ៍​ដែល​កំពុងតែ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ហាក់​បង្ហាញ​ពី​ភា​ពស្និ​ទស្នាល​ ​និង​ក្តី​ស្រឡាញ់​ដល់គ្នា​ទៅវិញទៅមក​ក្នុងរយៈពេល​ចុងក្រោយ​នេះ​គួរ​ឱ្យ​កត់សម្គាល់​។​

​គូស្នេហ៍​មួយគូ​នេះ​កាន់តែ​ល្អូកល្អិន​នៅពេល​ដែល​មិត្ត​ស្រី​របស់​ធារី​ ​បង្កើត​បានកូន​ស្រី​ម្នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​តាម​រូបភាព​ ​និង​សកម្មភាព​របស់​ពួកគេ​ទាំង2​ ​ធារី​ហាក់​បង្ហាញថា​ ​រូបគេ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ក្តី​ស្រឡាញ់​ដល់​គូស្នេហ៍​ ​ទោះបីជា​គេ​ជា​កីឡាករ​បាល់ទាត់​ដែល​ត្រូវ​ចំណាយពេល​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​ក៏ដោយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ធារី​ ​គឺជា​កីឡាករ​កម្ពុជា​តែម្នាក់​គត់​ដែល​កំពុង​ប្រកប​អាជីព​នៅ​បរទេស​ ​(​លី​ក​កំពូល​ម៉ាឡេស៊ី​)​ ​ជិត​ ​2រដូវ​កាល​ហើយ​ ​បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​លី​ក​លំដាប់​ទី2​ ​របស់​ប្រទេស​ថៃ​៕​


Advertisement