Isuzu 3.0 Ddi Blue Power ម៉ាស៊ីនរថយន្តបច្ចេកវិទ្យាថ្មីដែលផ្តល់បទពិសោធបើកបរដ៏ល្អបំផុតជាមួយឧត្តមភាព

Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! បច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។ ការបង្ហាញជូននូវម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី “Isuzu D-MAX” ដែលជាម៉ាស៊ីនស្តង់ដាដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូប្រៀបដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ព័រពិតជាទាក់ទាញគ្រប់ក្រសែភ្នែក។

សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group) តំណាងដោយលោក Shuichiro Mori           អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា: « Isuzu មានមោទនភាពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយគុណភាពល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រព័ន្ធដំណើរការ និងភាពធន់រឹងមាំជាលើកដំបូងនៅលើពិភពលោក។ ការធ្វើតេស្តចុងក្រោយនេះបានបង្ហាញពីគុណភាពផលិតផលរបស់យើង។ ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុងឆ្នាំ2015 ដែលរោងចក្រ Isuzu ជាឧស្សាហកម្មដំបូងបង្អស់ដែលមានការតេស្តរថយន្តពេញ 1ថ្ងៃ 1យប់។ ម៉ាស៊ីន1.9 Ddi Blue Power  បានដំណើរការមិនឈប់ដោយឆ្លងកាត់ 3 ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគី ដែលមានទីតាំងនៅស៊ីងជៀដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង 5,755 គីឡូម៉ែត្រដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ 6,128គីឡូម៉ែត្រដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំពែងចិន) Ordos – Xian ក្នុងឆ្នាំ2017 ។ សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន1,900cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេ និងការអភិវឌ្ឍផលិតផលដែលមានបទពិសោធនិងកោសល្យវិច័យជាង 100ឆ្នាំ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យយីហោរថយន្តមួយនេះទទួលបាននូវស្តង់ដាថ្មីដែលលើសពីស្តង់ដារមុនៗ។ គោលដៅសំខាន់ៗ3 គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូប្រៀបដើម្បីបំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជនយើងដែលចង់បានបទពិសោធបើកបរដ៏ល្អ ឥតខ្ចោះសម្រាប់ការងាររបស់អតិថិជនកម្ពុជា”។

លោក Mori បានបន្ថែមថា ការរចនាផ្នែកខាងក្រៅ និងខាងក្នុង បង្ហាញពីភាពប្រណីត និងទាក់ទាញដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power “លក្ខណៈពិសេសនៃគ្រឿងបរិក្ខារ និងសម្ភារបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធបើកបរដ៏ល្អឥតខ្ចោះបំផុត។ Isuzuក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យមួយដើម្បីអបអរសាទរការសម្ពោធរថយន្តថ្មីនេះ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាន់ទី2 ដែលមានកំពូលតារាចម្រៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និងកុមារី សុខ សុជាតា។ ខ្ញុំមានការរំពឹងទុកខ្ពស់ថា អតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រយ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power”។

Isuzu សូមអញ្ជើញអ្នកទាំងអស់ដែលមានចំណាប់អារម្មណ៍មកចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បីទទួលបាននូវបទពិសោធន៍បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុតរបស់រថយន្ត “Isuzu D-MAX Blue Power” និង “Isuzu MU-X”  ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗរបស់យើងដោយទទួលបានរង្វាន់សំណាងតាមរយៈបណ្តាញសង្គមដូចជាវេបសាយ www.isuzucambodia-tis.comនិង Facebook Page “ Isuzu Cambodia “ និង YouTube “ Isuzucambodia “ ឬសាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 023 950 084​៕

ការិយាល័យកណ្តាល

Tri Petch Isuzu Sales Cambodia Co., Ltd.

Tel. 023 900 798

កញ្ញា ណូច ទីមួយឡា

Advertisement