spot_img

ហ្សូ​ណូ​ ​ចាប់អារម្មណ៍លូកដៃ​និងធ្វើអាជីវកម្មលើ​ដី​ឡូ​តិ៍​ទី5របស់​ក្រុមហ៊ុនKH​ ​Land​ ​ ​

- Advertisement -

​នៅ​ថ្ងៃទី​ ​28​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​គេ​ស្រាប់តែ​គេ​ឃើញ​តារា​សិល្បៈ​ ​និង​កំពូល​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​ហ្សូ​ណូ​ ​បាន​បង្ហាញខ្លួន​ក្នុង​ក្រុងពាលី​ដីធ្លី​ក្រុមហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​ដែល​មាន​ទីតាំងនៅ​ភូមិ​ល្វី​ ​ឃុំ​សំរោងលើ​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​។​ ​ជំនួប​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​តារា​ប្រុស​រូប​សង្ហា​នេះ​បាន​ប្រាប់​ថា​ ​ខ្លួន​ក៏​កំពុង​បោះជំហាន​ចង់​ក្លាយជា​អ្នក​លូកដៃ​ក្នុង​វិស័យ​នេះ​ដែរ​។​ ​លោក​ថា​ ​ក្រៅពី​ការងារ​ច្រៀងរាំ​ ​ជំនួញ​ដីធ្លី​ ​គឺជា​មុខរបរ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ ​របស់​តារា​សិល្ប​:​ ​ដែល​ត្រូវការ​ការ​លើកកម្ពស់​ជីវភាព​ ​ហើយ​មិន​ភ័យ​រឿង​ហានិភ័យ​។​

​លោក​ ​ហ្សូ​ណូ​ ​និយាយ​ថា​ ​បរិយាកាស​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​តារា​សិល្ប:កាន់តែ​មាន​ចំនួន​ច្រើនឡើង​ ​កំពុង​ទទួល​អត្ថ​ប្រយោជន៍​ពី​គម្រោង​ដី​ធ្លី​ធំៗ​ ​ដោយ​លោក​ ​បាន​គូសបញ្ជាក់​ថា​ ​តារា​ដែល​លុកលុយ​ ​នៅក្នុង​វិស័យ​មួយ​នេះ​ ​គឺ​ទោះជា​លុកលុយ​ក្នុង​តំណែង​ជា​ភាគហ៊ុន​ ​ឬ​ជា​អ្នកតំណាង​ ​សុទ្ធតែ​ទទួល​បាន​ ​ផល​ទាំងអស់​។​ ​បរិយាកាស​ថ្មីនេះ​ ​លោក​យល់ថា​ ​ខ្លួន​ក៏​គួរតែ​ដល់ពេល​គ្រប់គ្រាន់​ហើយ​ ​ដើម្បី​អាច​ចូល​ប្រឡូក​ ​ក្នុង​ជំនួញ​នេះ​ ​ដែល​លោក​យល់ថា​ ​គឺ​ល្អ​បំផុត​សម្រាប់​ការ​បើកឱកាស​ ​ឱ្យ​អ្នក​សិល្ប:មាន​ប្រាក់ចំណូល​ ​ប្រកបដោយ​និរន្តរភាព​ឈានឡើង​ ​ហើយ​មិន​ភ័យ​រឿង​បិទ​ហាង​។​ ​លោក​ថា​ ​ក្រុមហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​គឺជា​ជម្រើស​ ​ដែល​លោក​នឹង​លូកដៃ​ធ្វើអាជីវកម្ម​ ​បន្ទាប់ពី​សិក្សា​ ​ជាមួយ​ក្រុមហ៊ុន​នេះ​ ​ហើយ​មើលឃើញ​ពី​ភាព​ជឿជាក់​ ​ដែល​លោក​យល់ថា​ ​មិន​ភ័យ​រឿង​ហានិភ័យ​។​

ដោយឡែក​អគ្គនាយក​ក្រុមហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​នៅ​ថ្ងៃទី២៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ក្រុ​ ​មហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​លោក​ ​ថុន​ ​បូរ៉ា​ ​បាន​មានប្រសាសន៍​ប្រាប់ឲ្យដឹង​ថា​ ​ការទិញ​ដី​ឡូ​តិ៍​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ ​និង​ក្រោម​មធ្យម​ដែល​មានបំណង​ប្រាថ្នា​ចង់បាន​ដី​ដែល​ជា​ទ្រព្យ​រយៈពេល​វែង​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។​ ​
​លោក​បាន​មានប្រសាសន៍​បន្ត​ថា​ជាមួយនឹង​ការ​លក់​គម្រោង​ដី​ឡូ​តិ៍​នេះ​ ​ក្រុមហ៊ុន​បាន​ផ្តល់​ជ​ ​ម្រើ​សល្អៗ​ជាច្រើន​ចំពោះ​អ​ ​តិថិ​ជន​ ​ដោយ​គាត់​អាច​សម្រេចចិត្ត​ទិញ​ដោយ​ការ​បង់ប្រាក់​ផ្តាច់​ ​ឬ​អាច​ប្រើ​វិធី​សាស​ត្រ​បង់​រំលស់​នៅក្នុង​រយៈពេល២៤ខែ​ដោយ​គ្មាន​ការប្រាក់​។​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជាមួយនឹង​ការ​មើលឃើញ​ជាក់ស្ដែង​ពី​កំណើន​ ​និង​ភាពល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​រួម​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​សង្គមជាតិ​ទាំងមូល​។​

- Advertisement -

​លោក​ ​ថុន​ ​បូរ៉ា​ ​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​មុន​ពេល​ចាប់ផ្តើម​គម្រោង​ទី៥នេះ​ ​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​យ៉ាង​ច្បាស់​ ​និង​ស៊ីជម្រៅ​នៅក្នុង​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​អ​ ​ភិ​វ​ឌ្ឍ​គម្រោង​ដែល​មាន​ក​ក្តា​ប្រជាសាស្ត្រ​ ​មាន​សក្ដានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ដែល​ស្ថិតនៅ​ក្នុង​គ​ ​ម្រោ​ង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ​ក៏ដូចជា​វិស័យ​ឯកជន​ផង​ដែរ​ទៅលើ​ការបង្កើត​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​ ​

ទន្ទឹងនឹងនេះ ​គម្រោង​ដី​ឡូ​តិ៍​ទី៥​ ​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​គឺជា​តំបន់​មួយ​ដែល​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ​ព្រោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជ​អ​ធានី​ភ្នំពេញ​ ​ជិត​តំបន់​អភិវឌ្ឍ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​។​ ​លោក​បាន​បន្ត​ទៀត​ថា​ក្រុមហ៊ុន​ក៏បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​ ​ដោយសារ​ក្រុមហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​មានការ​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ទទួល​បាន​លិខិតអនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​រួចមក​ហើយ​នៅ​លើ​ផ្ទៃដី​រាប់​សិប​ហិ​ក​តា​ ​៕​

- Advertisement -

- Advertisement -
spot_img

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6...

អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​...

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1...

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត...

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee...

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus...

ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​?...

អត្ថបទស្រដៀងគ្នា

- Advertisement -spot_img