ក្រុមហ៊ុន​នាំចូល​រថយន្ដ​ ​Worldwide​ ​Motors​ ​Company​ ​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​ ​ក្រោយ​ដំណើរការ​ជាង១០ឆ្នាំ​ ​នៅ​កម្ពុជា​ ​

​(​ភ្នំពេញ​)​៖​ ​ក្រុមហ៊ុន​ ​Worldwide​ ​Motors​ ​Company​ ​ដែល​នាំចូល​រថយន្ដ​ស៊េរី​ទំនើប​មក​ពី​ប្រទេស​ចិន​ ​និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ ​បន្ទាប់ពី​បើក​ដំណើរការ​ទទួល​បាន​រយៈពេល​ជាង១០ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ ​នៅ​ព្រឹក​ថ្ងៃទី២៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​បាន​បើក​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ​លោក​ ​ពាង​ ​ម៉ាន់​ ​អគ្គនាយក​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ​នេះ​គឺជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ ​Worldwide​ ​Motors​ ​Company​ ​ដែល​បាន​ផ្តួចផ្តើម​គំនិត​កៀងគរ​រក​អ្នកវិនិយោគទុន​ ​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ ​ជាពិសេស​មក​ពី​ប្រទេស​ចិន​ ​ដើម្បី​ធ្វើការ​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​រថយន្ត​ ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បញ្ជាក់​ថា​ ​ជាក់ស្ដែង​ថ្ងៃនេះ​ក្រុមហ៊ុន​ ​Worldwide​ ​Motors​ ​Company​ ​បានសម្រេច​ចិត្ត​ ​ធ្វើពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​ ​និង​ធ្វើការ​ដោះដូរ​ឯកសារ​សំ​ខាន់​ៗ​រវាង​ក្រុមហ៊ុន​ ​Worldwide​ ​Motors​ ​Company​ ​និង​តំណាង​ក្រុមហ៊ុន​រថយន្ត​ម៉ាក​សញ្ញា​ល្បី​ៗ​ ​ដូចជា​៖​ ​GREAT​ ​WALL​ ​&​ ​HAVAL​,​ ​HAWTAI​,​ ​KENBO​,​ ​BISU​,​ ​TRAUM​,​ ​HUANGHAI​,​ ​KAWEI​,​ ​YEMA​,​ ​CHERY​ ​និង​ ​BAW​ ​ជាដើម​។​

​អគ្គនាយក​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ក្រុមហ៊ុន​ ​Worldwide​ ​Motors​ ​Company​ ​បាន​ធ្វើ​ប្រតិបត្តិ​ការ​អស់​រយៈពេល​ជាង១០ឆ្នាំ​មក​ ​ហើយ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ក្នុងរយៈពេល​ឆ្នាំ​ប៉ុន្មាន​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បាន​ទទួលការ​គាំទ្រ​ពីអ​តិថិ​ជន​ ​ជា​លក្ខណៈ​ក្រុមហ៊ុន​ ​និង​លក្ខណៈ​បុគ្គល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ដូច្នេះ​ថ្ងៃនេះ​ ​ក្រុមហ៊ុន​បាន​រៀបចំ​ពិធីសម្ពោធ​សាខា​ថ្មី​ ​និង​ចុះ​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ចសហការ​ជា​យុទ្ធ​សាស្រ្ត​ ​ជាមួយ​បណ្តា​ក្រុមហ៊ុន​រថយន្ត​ម៉ា​ក​ល្បី​ៗ​ ​មក​ពី​ប្រទេស​ចិន​។​

​លើស​ពីនេះ​ ​លោក​គូសបញ្ជាក់​ថា​ ​ក្រុមហ៊ុន​បាន​រៀបចំ​គ​ម្រោ​ង​ល្អ​ៗ​ ​និង​កម្ម​វិ​ធីប្​រម៉ូ​សិន​ជាច្រើន​ ​សម្រាប់​អតិថិជន​ក្នុង​ស្រុក​ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ​ហើយ​គោលដៅ​របស់​ក្រុមហ៊ុន​ ​គឺ​ពង្រីក​អាជីវកម្ម​ ​តាមរយៈ​ការនាំចូល​ម៉ាក​រថ​យន្ត​ល្បី​ៗ​ ​នា​ពេល​អនាគត​ ​ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​រថយន្ត​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ព្រមទាំង​បើក​សាខា​ជាច្រើន​នៅ​ទូទាំង​ខេត្ត​ក្រុង​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Advertisement