ខ្លោចចិត្ត​!​ ​ពេល​ដឹងពី​អត្ថន័យ​ពាក្យ​ដែល​ប៉ាក់​នៅ​លើ​ស្បែកជើង​ ​គួច​ ​សុ​គុម្ភៈ​

​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​របស់​ណា​ហ្គាវើ​លបា​នប​ង្ហាញ​អត្ថន័យ​របស់​ពាក្យ​ ​U​ ​CAN​ ​SPEAK​ ​ដែល​ប៉ាក់​នៅ​លើ​ស្បែកជើង​បាល់ទាត់​របស់​គេ​។​

ចំពោះ​អត្ថន័យ​របស់​ពាក្យ​នេះ​គឺ​ ​ដើម្បី​លើកទឹកចិត្ត​ ​និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​កូន​របស់​គេ​ដែល​មាន​បញ្ហា​ខ្សោយ​ការ​អភិវឌ្ឍ​ខាង​សតិអារម្មណ៍​។​

​ចាប់តាំងពី​សាង​ចំណង​អាពាហ៍​ពិពាហ៍​ជាមួយ​ភរិយា​កាលពី​ឆ្នាំ2012មក​ ​សុ​គុម្​ភៈ​ទទួល​បាន​ចំណងដៃ​កូនប្រុស​មួយ​ដែល​គិត​មកទល់​ពេលនេះ​គេ​មាន​អាយុ​ ​5ខួប​ហើយ​ ​តែ​ហាក់​មានការ​វិវឌ្ឍ​ផ្នែក​សតិអារម្មណ៍​យឺត​ជា​ក្មេង​ធម្មតា​ ​ដោយ​មិនសូវ​និយាយ​ ​ឬ​ពេលខ្លះ​មិន​អាច​និយាយ​បាន​ទៀតផង​។​ ​សុ​គុម្​ភៈ​បន្ត​ថា​ ​ខ្លួន​បាន​នាំ​កូនសម្លាញ់​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ហើយ​ ​តែ​ហាក់ដូចជា​មិន​មាន​អ្វី​ល្អ​ប្រសើរ​ឡើង​ឡើយ​ ​ដូច្នេះ​មានតែ​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​គេ​ដោយខ្លួនឯង​បន្ត​ទៀត​ទើប​អាច​វិវឌ្ឍ​លឿន​ជាង​៕​


Advertisement