iPhone​ 11​ អាច​នឹង​ដាក់​កាមេរ៉ា​ 3គ្រាប់​បែបនេះ​

iPhone​ XI​ កាមេរ៉ា​ 3គ្រាប់​ បាន​បង្ហាញ​រូបភាព​ដែលគេ​សង្ស័យ​ថា​ជា​គ្រោង​កណ្ដាល​របស់​ iPhone​ ជំនាន់​ថ្មី​ បាន​លេចចេញ​ឡើង​ ហើយ​វា​ក៏​ដូចគ្នា​ទៅ​នឹង​រូបភាព​ Render​ និង​គំនូសបំព្រួញ​ដែល​ធ្លាប់​បាន​ចេញផ្សាយ​កាលពី​កន្លងទៅ​ដែរ​។

ជា​ធម្មតា​គ្រោងឆ្អឹង​កណ្ដាល​ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​រចនាប័ទ្ម​របស់​ទូរស័ព្ទ​ វា​មាន​ផ្ទុក​នូវ​គ្រឿងបន្លាស់​ ដូចជា​ Motherboard​ ថ្ម​ និង​អេក្រង់​ជាដើម​។ ក្នុងករណី​នេះ​ គ្រោងឆ្អឹង​មួយ​នេះ​បានឱ្យ​ជា​សញ្ញា​ថា​ iPhone​ XI​ មានការ​ផ្គុំ​កាមេរ៉ា​ចំនួន​ 3គ្រាប់​។

រន្ធ​មូល​ៗ3​ គឺជា​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា​ ចំណែក​រន្ធ​ 2ទៀត​ អាច​ជា​រន្ធ​ Flash​ និង​រន្ធ​កាមេរ៉ា​វាស់​ជម្រៅ​។ នៅ​ចំកណ្ដាល​ក៏​គេ​ឃើញ​មាន​រង្វង់​មូល​ដ៏​ធំ​មួយ​ ដែល​ជាទី​តាំងរបស់​ដុំ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​។

តាមរយៈ​គ្រោងឆ្អឹង​ដែល​លេច​ធ្លាយ​នេះ​ គេ​អាច​ស្រមើស្រមៃ​ចេញ​ជារូបរាង​ខាងក្រោយ​របស់​ iPhone​ ជំនាន់​ថ្មី​ និង​បង្កើត​បាន​ជា​រូបភាព​ Render​ ដូច​ខាងក្រោម​នេះ​ ៖

Advertisement