spot_img

​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​

- Advertisement -

​បើ​យោង​តាម​ប្រវត្តិ​សាស្រ្ត​ ​ក្រដាសប្រាក់​“​រៀល​”​ ​ដំបូង​របស់​ប្រទេស​កម្ពុជា​ ​បាន​ចាប់ផ្ដើម​ធ្វើ​ចរាចរណ៍​ពេញលេញ​នៅ​ខែកញ្ញា​ ​ឆ្នាំ1955​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​បារាំង​នៅ​ឆ្នាំ1953​ ​ក្រោម​ព្រះរាជ​បូ​នី​យកិ​ច្ច​របស់​អតីត​ព្រះមហាក្សត្រ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​នរោត្តម​ ​សីហនុ​វរ្ម័ន​។​

​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​ក្រដាសប្រាក់​នៅតែ​ចរាចរ​ ​និង​ជា​រូបិយប័ណ្ណ​ផ្លូវការ​ ​សម្រាប់​ធ្វើការ​ទូទាត់​បង់ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​សម្រាប់​ប្រជាជន​។​ ​បើ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ជាមួយនឹង​ស្ថានភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ក្រដាសប្រាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​កាត់បន្ថយ​ការប្រើ​ប្រាស់​ជា​បណ្តើរ​ៗ​នៅក្នុង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ ​ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្តូរ​ពី​ហិរញ្ញវត្ថុ​បែប​ ​”​ប្រពៃណី​”​ ​ទៅ​បែប​ ​”​ឌីជីថល​”​ ​ដែល​បាតុភូត​នេះ​មិនមែន​កើតមានឡើង​ចំពោះតែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​គឺ​វា​បាន​កើតមានឡើង​រួច​ទៅ​ហើយ​ចំពោះ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​។​

​ជាក់ស្ដែង​នៅក្នុង​ប្រទេស​វៀតណាម​ ​នៅក្នុង​ខែមករា​ ​ឆ្នាំ2017​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​Vuong​ ​Dinh​ ​Hue​ ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​នៃ​គោលនយោបាយ​ដើម្បី​កាត់បន្ថយ​ចំនួន​ប្រតិបត្តិ​ការប្រើ​ប្រាស់​ក្រដាសប្រាក់​ឱ្យ​នៅសល់​តិច​ជាង​ ​10​%​ ​នៃ​ប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​សរុប​ទាំងអស់​នៅក្នុង​ឆ្នាំ2020​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គ្រឹះស្ថាន​ធនាគារ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​របស់​ខ្លួន​ ​ដោយ​រួមបញ្ចូល​សេវា​ហិរញ្ញវត្ថុ​តាម​បែប​ឌីជីថល​ ​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ធនាគារ​របស់​ពួកគេ​ ​ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​មួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​ ​សេវា​ហិរញ្ញវត្ថុ​តាម​បែប​ឌីជីថល​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​នោះ​គឺ​ ​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទចល័ត​ ​ក្នុង​នោះ​មាន​សេវា​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដោយ​ពុំ​មានការ​ប្រើប្រាស់​ក្រដាសប្រាក់​ឡើយ​។​

​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​យើង​មើលឃើញ​ជាក់ស្ដែង​នេះ​ ​លោក​ ​Vincent​ ​Ling​ ​អនុប្រធាន​ចាត់ការ​ទូទៅ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ ​UnionPay​ ​បាន​លើកឡើង​ថា​ ​ជាទូទៅ​ការ​បោះពុម្ព​ក្រដាសប្រាក់​ ​គឺ​ការ​ចំណាយ​ដ៏​ច្រើន​មួយ​សម្រាប់​ប្រទេស​។​ ​វា​មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ទៅលើ​ការ​បោះពុម្ព​នោះ​ទេ​ ​គឺ​ត្រូវ​ចំណាយ​ទៅលើ​ការ​ដឹកជញ្ជូន​ ​ការគ្រប់គ្រង​ ​និង​ការចែកចាយ​ក្រដាសប្រាក់​ទាំងនោះ​ឱ្យទៅ​ដល់​គោលដៅ​ ​ក៏​ជា​ក្ដី​កង្វល់​មួយ​ផង​ដែរ​។​ ​ជាង​នេះ​ទៅទៀត​ ​បើ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ ​ដែល​អាច​កើតមានឡើង​នោះ​ ​គឺ​ការ​ក្លែងបន្លំ​ក្រដាសប្រាក់​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​បើ​ប្រជាពលរដ្ឋ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់​វិញ​នោះ​ ​វា​នឹង​ផ្ដល់​ផល​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ ​ដែល​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រៀបចំខ្លួន​ក្នុង​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​ខាងមុខនេះ​”​។​

​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​ ​ឯកឧត្ដម​ ​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​អ​ចិន្​រៃ្តយ៍​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានឱ្យ​ដឹង​នៅក្នុង​វេទិកាសាធារណៈ​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ថវិកា​ឆ្នាំ2019​ ​នៅ​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2019​ ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​កំពុង​ព្រាង​គោលនយោបាយ​ស្តី​ពី​សេដ្ឋកិច្ច​ឌីជីថល​ដែល​មានមុខ​ងារ​ជា​ផែនទី​បង្ហាញផ្លូវ​ ​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​សេចក្ដីព្រាង​គោលនយោបាយ​នេះ​ ​ត្រូវការ​ពេលវេលា1​ ​ឬ2ឆ្នាំ​ ​ដើម្បី​បញ្ចប់​ ​ហើយ​រំពឹង​ថា​ ​នឹង​រួចរាល់​សម្រាប់​ការ​ដាក់​ឱ្យ​ដំណើរការ​នៅដើម​ឆ្នាំ2020​។​

​ជា​ការពិត​ណាស់​ ​ប្រទេស​កម្ពុជា​ក៏បាន​លោត​ផ្លោះ​យ៉ាង​ស្វាហាប់​ទៅតាម​ភាព​លូតលាស់​ជាស​កល​នៃ​បច្ចេកវិទ្យា​។​ ​ចំណែក​ការ​តភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ ​កាន់តែ​មាន​ភាព​ទូលំទូលាយ​មានតម្លៃ​ថោក​ ​ដែល​ជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ក្នុង​នោះ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ ​(​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​)​ ​មានការ​កើនឡើង​ច្រើន​នៅក្នុង​តំបន់​ទីប្រជុំជន​ ​និង​ទីក្រុង​ធំ​នៃ​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ​យុន​ ​សុវណ្ណា​ ​នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​ ​”​ប្រជាជន​កម្ពុជា​ពេញវ័យ​ប្រមាណ​ ​2.4លាន​នាក់​ ​ត្រូវ​នឹង​ ​24​%​ ​នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប​ ​ចំនួន​ ​10លាន​នាក់​ ​បាន​ប្រើប្រាស់​សេវាកម្ម​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​ ​តាមរយៈ​ទួ​រស័ព្ទ​ដៃ​របស់​ខ្លួន​។​ ​ដូច្នោះ​បើ​ធៀប​ទៅ​នឹង​ ​2​ ​ឬ3ឆ្នាំមុន​ ​ប្រជាជន​កម្ពុជា​មានការ​យល់ដឹង​ច្រើន​ ​និង​ទូលំទូលាយ​ជាង​មុន​ ​ព្រោះ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​មាន​ភាព​ងាយស្រួល​ ​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​មិនបាច់​ចំណាយពេល​វេលា​ធ្វើដំណើរ​ទៅមក​ ​មិន​ចំ​បាច់​កាន់​ក្រដាសប្រាក់​ ​និង​មិន​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ឡើយ​”​។​

​ចំណែក​នៅ​ជ្រុង​ម្ខាងទៀត​ ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​គី​ ​សេរី​វឌ្ឍន៍​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​នៅពេល​ដែល​ប្រជាជន​មានការ​ប្រើប្រាស់​ ​ឬ​ធ្វើការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ឬ​ឌីជីថល​កាន់តែ​ច្រើន​ ​វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ចីរភាព​ជាង​ការដែល​ប្រជាជន​ធ្វើការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដាសប្រាក់​ ​ព្រោះ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​មាន​ភាព​ច្បាស់លាស់​ជាង​ ​មាន​តម្លាភាព​ជាង​ ​ដូចជា​ការ​ប្រមូល​ពន្ធ​ ​ឬ​ការ​បង់ថ្លៃ​សេវា​សា​ធា​រណៈ​ផ្សេង​ៗ​របស់​រដ្ឋ​ ​ជាដើម​”​។​

​ទាក់ទង​នឹង​អនាគត​នៃ​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​នៅ​កម្ពុជា​ ​ត្រូវ​បាន​លោក​ ​Vincent​ ​Ling​ ​អនុប្រធាន​ចាត់ការ​ទូទៅ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន​ ​UnionPay​ ​បញ្ជាក់​ប្រាប់​ថា​៖​ ​“​ខ្ញុំ​យល់ថា​ ​ប្រទេស​កម្ពុជា​ក៏​មិន​ខុសពី​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ដែរ​។​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​គឺ​ពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​សាច់ប្រាក់​ ​កាន់តែ​មានប្រសិទ្ធភាព​ ​និង​កាន់តែ​ប្រសើរ​ឡើង​។​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​នឹង​ចូលរួម​ចំណែក​ដើម្បី​អាច​សម្រេច​បាន​នូវ​គម្រោង​សេដ្ឋកិច្ច​ឌីជីថល​ ​នៅក្នុង​ឆ្នាំ2023​ ​របស់​កម្ពុជា​ ​ជាក់ជា​មិនខាន​”​៕​

- Advertisement -
spot_img

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6...

អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​...

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1...

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត...

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee...

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus...

ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​?...

អត្ថបទស្រដៀងគ្នា

- Advertisement -spot_img