spot_img

កញ្ញា យុន លីន​ដា ចែករំលែក​គន្លឹះ​ដើម្បី​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

- Advertisement -

ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស គឺជា​ក្តី​ស្រមៃ​មួយ​របស់​យុវជន​ខ្មែរ​ជាច្រើន​ដែល​ចង់​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​ដើម្បី​ទទួលយក​ចំណេះដឹងប្លែកៗ មក​សង្គមកម្ពុជា។ នៅក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេច​ក្តី​ស្រមៃ​នោះ មាន​បុគ្គល​ខ្លះ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ ខណៈ​បុគ្គល​មួយចំនួនទៀត​ចំណាយពេល​ត្រឹមតែ​មួយឆ្នាំ ឬ​តិចជាង​នេះ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​បរទេស។

ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងអស់នេះ​អ្នកយកព័ត៌មាន​ផ្នែក​អប់រំ​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាស​ដោយផ្ទាល់​ជាមួយនឹង​កញ្ញា យុន លីន​ដា​ជា​និស្សិត​ថ្នាក់អនុបណ្ឌិត​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​អប់រំ​នៃ​សាកលវិទ្យាល័យ Tsukuba នៅ​ប្រទេស​ជប៉ុន ដើម្បី​ចែករំលែក​បទពិសោធ​ជោគជ័យ​ក្នុងការ​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន។

  1. តើ​ហេតុអ្វី​បានជា​កញ្ញា​លីន​ដា សម្រេចចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន?

បើ​និយាយ​ពី​គោលដៅ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដំបូង​ឡើយ​ខ្ញុំ​សូម​បង្ហាញ​បន្តិច​ពី​មូលហេតុ​ដែល​ខ្ញុំ​ចាប់ផ្តើម​ចូលចិត្ត​ប្រទេស​ជប៉ុន​ជាមុនសិន។

- Advertisement -

កាលពី​នាង​ខ្ញុំ​នៅ​ក្មេង មាន​ថ្ងៃមួយ​ខ្ញុំ​បាន​មើល​ទូរទស្សន៍​ហើយ​ឃើញ​ពី​ការពិសោធ​នៅ​សាលា​របស់​ជប៉ុន ពេលនោះ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង និង​គិតថា​ប្រសិនបើ​បាន​រៀន​ក្នុង​បរិយាកាស​បែប​នោះ ប្រាកដជា​អាចធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត។ បន្ទាប់មក ខ្ញុំ​ក៏​ចាប់ផ្តើម​ចិញ្ចឹមចិត្ត​ថា​នឹង​ទៅ​ប្រទេស​ជប៉ុន​ឱ្យបាន។ បន្ទាប់មកទៀត ក៏​ចាប់ផ្តើម​ព្យាយាម​ស្វែងយល់​ពី​ប្រទេស​ជប៉ុន និង​ព្យាយាម​ចូលរួម​កម្មវិធី​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជប៉ុន។

  1. តើ​កញ្ញា​បាន​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន?

ដូច​បាន​ជម្រាប​ខាងលើ​ហើយ​ថា ដោយសារតែ​ខ្ញុំ​ចង់ទៅ​ប្រទេស​ជប៉ុន ខ្ញុំ​ក៏​ចាប់ផ្តើម​ស្វែងយល់​ពី​ប្រទេស​នេះ​ឱ្យ​កាន់តែច្រើន បន្ទាប់មក​ខ្ញុំ​ក៏​ចាប់ផ្តើម​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នៅ​វិទ្យាស្ថានភាសាបរទេស (IFL) នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​ក្រោយ​ពេលដែល​ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ។ នៅពេលនោះ​ខ្ញុំ​ត្រូវ​សិក្សា2មហាវិទ្យាល័យ គឺ​ទី1 សិក្សា​ផ្នែក​គណនេយ្យ តាម​អ្វីដែល​គ្រួសារ​ចង់ឱ្យ​រៀន និង​ទី2 សិក្សា​ផ្នែក​ភាសា​ជប៉ុន ដែលជា​ក្តី​ស្រមៃ និង​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ។

- Advertisement -

ក្រោយមកទៀត ដោយសារតែ​និស្ស័យ ឬ​ចិត្ត​ស្រឡាញ់​ភាសា​ជប៉ុន ខ្ញុំ​អាច​ទទួលបាន​លទ្ធផល​ល្អ​គួរសម​ក្នុង​ការរៀន​នៅ​មហាវិទ្យាល័យ ហើយក៏​ធ្លាប់​ជាប់​វគ្គ​ផ្លាស់ប្តូរ​ការសិក្សា (exchange program) នៅ​ប្រទេស​ជប៉ុន នៅពេលដែល​ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី3 មុននឹង​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​បន្ត​ឆ្នាំ​ទី4 និង​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ។ ក្រោយមក​ខ្ញុំ​ក៏បាន​បង្រៀន​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន រហូត​រកឃើញថា ខ្លួនឯង​ស្រឡាញ់​មុខវិជ្ជា​អប់រំ មុនពេល​ដាក់ពាក្យ​ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ជប៉ុន​នេះ។

  1. តើ​ដើម្បី​ជាប់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន និស្សិត​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ណាខ្លះ? ហើយ​កញ្ញា​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​នីមួយ?

ដំណាក់កាល​នៃ​ការដាក់​ពាក្យ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន គឺ​ត្រូវ​សរសេរ​ពាក្យស្នើសុំ (Proposal)និង​សម្ភាស​ពី​ស្ថានទូត​ជប៉ុន។ ការសរសេរ Proposal គឺ​ចាំបាច់​ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស ឬ​ភាសា​ជប៉ុន ដោយ​ផ្តោតលើ​បញ្ហា​នានា​នៅក្នុង​សង្គម​ដែល​យើង​ចង់​ដោះស្រាយ​តាមរយៈ​ការយក​ចំណេះដឹង​ដែល​សិក្សា​នៅ​ប្រទេស​ជប៉ុន។ យើង​ត្រូវ​រកឱ្យឃើញ​នូវ​បញ្ហា​ប្រឈម​ដែលគ្រប់គ្នា​តែងតែ​ជួបប្រទះ ហើយ​មិនទាន់មាន​អ្នកណា​ដោះស្រាយបាន បន្ទាប់មក​ត្រូវ​បង្ហាញ​ពី​គោលជំហរ​ដែល​យើង​ចង់​ដោះស្រាយ​ក្រោយពេល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន។

- Advertisement -

ម្យ៉ាងវិញទៀត នៅក្នុង Proposal ក៏​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ចំណុចខ្លាំង និង​ភាព​អភិវឌ្ឍ​លឿន​របស់​យើង​ដើម្បី​បង្ហាញ​ទៅ​គណៈកម្មការ​ឱ្យឃើញថា យើង​ជាម​នុស្ស​ដែល​អាច​ជ្រើសរើស​ទៅ​សិក្សា​បន្តបាន ដើម្បី​ត្រឡប់មក​ចូលរួម​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​វិញ​បាន។

ចំណែកឯ​ដំណាក់កាល​សម្ភាស​វិញ ក៏ត្រូវ​ការត្រៀម​ច្រើន​ដែរ តែ​ពេលខ្លះ​សូមកុំ​មាន​អារម្មណ៍​ថា ភ័យខ្លាច ព្រោះថា​សំណួរ​មួយចំនួន​ដែល​គណៈកម្មការ​សួរ​មិន​ប្រាកដថា​ជា​សំណួរ​លំបាក​នោះទេ។ សំណួរ​ខ្លះ​អាច​សួរថា តើ​យើង​អាច​រស់នៅ​ម្នាក់ឯង​នៅ​ជប៉ុន​កើត​ទេ? ឬ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​របស់​យើង​តែប៉ុណ្ណោះ។ តែ​ក្នុងចំណោម​សំណួរ​ទាំងអស់នោះ ក៏​អាចមាន​សំណួរ​ជីកឫស​ជីក​គល់​ពី Proposal ដែល​យើង​បាន​សរសេរ​ដែរ។

ដើម្បី​ងាយស្រួល​ក្នុងការ​ទទួលបាន​គំនិតល្អ​បន្ថែម​បេក្ខជន​ដែល​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទាំងអស់ គួរតែ​ទៅ​សួរ​សិស្ស​ច្បង​ដែល​ធ្លាប់​ជាប់មុនៗ ឬ​ស្រាវជ្រាវ​បន្ថែម​ពីមុខ​វិជ្ជា​ដែល​យើង​នឹង​រៀន​នោះ​ឱ្យបាន​ល្អិតល្អន់​ទើប​ជាការ​ល្អ។

  1. តើ​ពេល​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដំបូង​មានការ​លំបាក​អ្វីខ្លះ?

ការ​ទៅ​សិក្សា​នៅ​ប្រទេស​ណាក៏ដោយ ដំបូង​ឡើយ គឺ​សុទ្ធតែ​ឆ្លងកាត់​ការលំបាក​ទាំងអស់ តែបើ​យើង​ចេះ​សម្រប​ខ្លួន​បានល្អ វា​នឹង​ប្រសើរ​ឡើងវិញ​នៅក្នុង​រយៈពេល​ប្រមាណ​ជា 1ខែ ឬ 2ខែក្រោយ។ សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មាន​បញ្ហា​ខ្លះ​ជាមួយនឹង​អាកាសធាតុ​ព្រោះ​ខ្ញុំ​ទៅ​ចំ​ខេត្ត​ដែល​ត្រជាក់​ខ្លាំង តែ​វា​មិនសូវ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ពេក​នោះទេ។

ចំណុច​មួយ​ផ្សេងទៀត​ដែល​អាច​នឹង​ជួបប្រទះ​គឺ របៀបរបប​នៃ​ការសិក្សា​ខុសគ្នា​ពី​ការសិក្សា​នៅ​ប្រទេស​យើង ហេតុនេះ​យើង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​តាម​ឱ្យទាន់​របត់​ទាំងអស់នោះ ស្របពេល​ជាមួយគ្នា​ដែល​យើង​ត្រូវ​ស្វែងរក​មិត្ត​ភ័ក្តិថ្មីៗដើម្បី​ជួយ​គ្នា។ គ្មាន​អ្នកណាម្នាក់​អាច​រស់នៅ​ម្នាក់ឯង​ដោយ​គ្មាន​មិត្ត​ភ័ក្តិ​បាន​នោះទេ ហើយ​ជនជាតិ​ជប៉ុន​មិនសូវ​ចូលចិត្ត​មករក​យើង​មុន​នោះទេ ហេតុនេះ​យើង​ត្រូវ​ចូលទៅ​រក​ពួកគេ និង​ព្យាយាម​ស្និទ្ធស្នាល​ជាមួយ​គេ​មុន តែ​ទោះជា​យ៉ាងណា​ក្រោយពេល​ដែលមាន​មិត្ត​ភ័ក្តិ និង​ពិភាក្សា​ជាមួយគ្រូៗច្រើនយើង​នឹង​អាច​ទទួលបាន​ភាពកក់ក្តៅ​ច្រើន រួមទាំង​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត ទាំង​ការអប់រំ​ជាក់ស្តែង និង​ទាំង​របៀបរបប​នៃ​ការរស់នៅ​ក្នុងប្រទេស​ជ​ប៉ុន​ថែម​ទៀតផង៕

- Advertisement -
spot_img

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6...

អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​...

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1...

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត...

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee...

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus...

ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​?...

អត្ថបទស្រដៀងគ្នា

- Advertisement -spot_img