ទម្លាយរូបពិតសា្វមីរបស់អ្នកនាង ឈិត សុជាតា

កន្លងមកតារាសម្ដែងស្រីសាច់សខ្ចីចរឹតរម្យទុំអ្នកនាង ឈិត សុជាតា ក្រោយរៀបអាពាហ៍ពិពាហ៍រៀប អ្នកនាងបានបង្ហាញតែមុខមាត់របស់កូនភ្លោះអ្នកនាងតែប៉ុណ្ណោះ ទាំងព្យាយាមបិទបាំងមុខរបស់ស្វាមី ។ ដោយឡែក ថ្មីនេះ តារាស្រីរូបនេះ ក្លាហ៊ានបង្ហោះរូបថតស្វាមីរបស់ខ្លួនជាច្រើនចន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ​ ឱ្យមហាជនបានស្គាល់មុខ និងទទួលស្គាល់យករូបលោកផងដែរ។

ការពញ្ញាក់អារម្មណ៍និងបង្ហាញមុខលើកនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះដើម្បីរក្សាប្រជាប្រិយភាពទើបអ្នកនាងមិនបើកបង្ហាញមុខមាត់ស្វាមី ឬ សម្បីតែបង្ហោះនៅតាមប្រព័ន្ធអ៊ីនធឺណែត ក៏គ្មានសម្បីតែមួយសន្លឹក។ យ៉ាងណាមិញ ឈិត សុជាតា នៅតែមានសម្រស់ស្រស់ស្អាត ក្រោមការថ្នាក់ថ្នម មើលថែ និង ក្ដីស្រឡាញ់ពីសំណាក់ស្វាមី។

តាមរយៈ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​តារា​សម្តែង​ស្រី​សាច់​សខ្ចី និង​ម្ចាស់​ស្រី​នៃ​ក្រុមហ៊ុន​ទេសចរណ៍​ឈ្មោះ STA អ្នកនាង ឈិត សុជាតា បាន​បង្ហោះ​ស្វាមីដែលគេមើលឃើញថាជាបុរស​មាឌ​ធំ សម្បុរ​ស្រអែម ដែល​និយម​រក្សាទុក​ពុកមាត់ និង​ពុកចង្កា ឲ្យ​សម​ជា​លក្ខណ​សម្បត្តិ​បុរស​ពិត​នោះ តែ​ក៏​គ្រាន់​បើ​ជាង​កាល​ពី​មុន ដែល​នាង​មិន​ហ៊ាន​ទម្លាយ​នូវ​រូបរាង​ពិត។

គួរបញ្ជាក់ថា បច្ចុប្បន្ន អតីតតារាសម្ដែង ឈិន សុជាតា បានផ្អាកពីវិស័យសិល្បៈ ដោយងាកមកចាប់អាជីព ជាអ្នកជំនួញលក់ទំនិញតាមអនឡាញ ទៅវិញ។ ក្រៅពីមើលថែទាំកូនភ្លោះប្រុសស្រីទាំងពីរនាក់ អ្នកនាងក៏ជានាយិកា នៅក្នុងក្រុមហ៊ុនទេសចរណ៍អេសធីអេផងដែរ៕

Advertisement