នៅពេលតម្លៃអគ្គិសនីស្មើនឹងសូន្យដោយសារតែការផលិតថាមពលពីព្រះអាទិត្យបានកើនឡើងខ្ពស់ខ្លាំង នាំឱ្យអាជ្ញាធររដ្ឋ California ត្រូវរកដំណោះស្រាយបញ្ហាសល់អគ្គិសនី។
រដ្ឋ California សម្បូរពន្លឺព្រះអាទិត្យ ដូច្នេះ ផ្ទាំងសូឡាក៏មាននៅគ្រប់កន្លែង។ យោងតាមការគណនាថ្មីបំផុត រដ្ឋនេះមានផ្ទាំងសូឡាដែលអាចផលិតអគ្គិសនីបានជិត 47 gigawatt គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ 13.9 គ្រួ ស្មើនឹង ¼ នៃតម្រូវការអគ្គិសនីរបស់រដ្ឋ។
ក្រុមហ៊ុន CAISO ដែលជាអ្នកគ្រប់គ្រងបណ្ដាញអគ្គិសនីនៅ California ឱ្យដឹងថា California បានត្រៀមសម្រាប់វត្តមានអគ្គិសនីព្រះអាទិត្យតាំងពីយូរមកហើយ ប៉ុន្តែពួកគេបានវាយតម្លៃទាបចំពោះល្បឿននៃការរីកចម្រើនដ៏ខ្លាំងក្លារបស់ផ្ទាំងសូឡានៅតាមផ្ទះ។ ប្រការនេះធ្វើឱ្យបរិមាណអគ្គិសនីកើនឡើងលើសពីតម្រូវការ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋ California កំពុងដោះស្រាយបញ្ហាអគ្គិសនីសល់ដោយសារលក់អគ្គិសនីមួយចំនួនទៅឱ្យបណ្ដារដ្ឋក្បែរខាង។