តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ 2023 សម្រាប់​ថ្ងៃទី 18 សីហា

ពាន់រង្វាន់​ជើងឯក​បាល់ទាត់​បុរស​អាយុ​ក្រោម 23 ឆ្នាំ (U23) អាស៊ីអាគ្នេយ៍ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 17 ដល់ 26 សីហា 2023។ ក្នុង​លើក​ទី​បួន ពានរង្វាន់​នេះ​មាន​ក្រុមបាល់ទាត់​ចូលរួម​ប្រកួត​សរុប​ចំនួន 10 ក្រុម និង​ត្រូវបាន​ចែកជា 3 ពូ​ល។ ពូ​ល A រួមមាន កម្ពុជា ថៃ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ។

ចំណែក​ពូ​ល B វិញ រួមមាន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ពូ​ល C មាន វៀតណាម ហ្វ៊ី​លី​ពី​ន និង​ឡាវ។

កាលពី​ឆ្នាំ​កន្លង ពានរង្វាន់​បាល់ទាត់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កម្ពុជា ក្នុងនោះ ថៃ និង​វៀតណាម​បាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វៀតណាម​បាន​ក្លាយជា​ជើងឯក​ដោយបាន​យកឈ្នះ​លើ​ថៃ 1-0។

នៅក្នុង​ការប្រកួត​បើកឆាក​របស់​ពាន់រង្វាន់​ជើងឯក​បាល់ទាត់​អាស៊ីអាគ្នេយ៍ U23 ឆ្នាំ 2023 ក្រុមបាល់ទាត់​បុរស​អា​យុ​ក្រោម 23 ឆ្នាំ​របស់​កម្ពុជា ដែល​ស្ថិតក្នុង​ពូ​ល A បាន​យកឈ្នះ U23 របស់​ព្រុយ​ណេ 5-0 កាលពី​ម្សិលមិញ៕

ពូល A

លរ ក្រុម ចំនួនប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់​បាល់ចំណេញ ពិន្ទុ
1 U23 កម្ពុជា 1 1 0 0 5 3
2 U23 ថៃ 1 1 0 0 3 3
3 U23 មីយ៉ាន់ម៉ា 1 0 0 1 -3 0
4 U23 ព្រុយណេ 1 0 0 1 -5 0

 

ពូល B

លរ ក្រុម​ ចំនួនប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់​បាល់​ចំណេញ ពិន្ទុ
1 U23 ទីម័រខាងកើត 0 0 0 0 0 0
2 U23 ម៉ាឡេស៊ី 0 0 0 0 0 0
3 U23 ឥណ្ឌូណេស៊ី 0 0 0 0 0 0

 

ពូល C

លរ ក្រុម ចំនួនប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់​បាល់​ចំណេញ ពិន្ទុ
1 U23 វៀតណាម 0 0 0 0 0 0
2 U23 ហ្វ៊ីលីពីន 0 0 0 0 0 0
3 U23 ឡាវ 0 0 0 0 0 0

 

Advertisement