ខ្សែភាពយន្តរឿង “ព្រានស្នេហ៍ ឬ Bad Boy” គឺជាប្រភេទខ្សែភាពយន្តខ្មែរ បែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ដែលសាច់រឿងនេះបានបង្ហាញពីបេសកម្មរបស់តួអង្គប្រុស ដារ៉ុង (ដែលសម្តែងដោយ លោក សាន់នី សុខ) ក្នុងការតាមញ៉ែតួអង្គស្រីឱ្យបានក្នុងយៈពេល៧ថ្ងៃ។ ខ្សែភាពយន្តនេះ លើកឡើងពីប្រវត្តិស្នេហាមួយ ដែលកើតចេញពីការភ្នាល់គ្នារវាង ដារ៉ុង និងមិត្តសំលាញ់របស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីតាមញ៉ែតួអង្គស្រីយើងដែលមានឈ្មោះថា ភួង ដែលជានារីស៊ីវីល័យដ៏ស្រស់ស្អាត ឆ្នាស់…
ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ ជាន់ទី១ បានរៀបចំពិធីតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ធ្នូ ២០២៤ ហើយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”…
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។ មានមតិក្នុងជំនួបខាងលើ…
ព្រះសីហនុ ៖ គិតចាប់ពីខែមករាដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១០៣គម្រោង ត្រូវបានអនុគ្រោះ សម្រួលនីតិវិធី និងដោះស្រាយវិវាទ ដើម្បីឱ្យដំណើរការឡើងវិញ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើនេះបានឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងទាំង១០៣ គម្រោងនេះ ស្មើនឹង៤៨ភាគរយនៃគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងសរុប មានទឹកប្រាក់ប្រមាណ ២ ៥១០លានដុល្លារអាមេរិក ដែលប៉ាន់ស្មានថាអាចបង្កើតការងារបានចំនួនជាង៤ពាន់កន្លែង ។…
ក្រុមហ៊ុន Lan Property Co. Ltd ដែលមានអាស័យដ្ឋាននៅផ្ទះលេខ 1-2, ផ្លូវ 289, សង្កាត់បឹងកក់ទី1, ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមជូនដំណឹងអំពីការបញ្ឈប់សកម្មភាពអាជីវកម្មចាប់ពីកាលបរិច្ឆេទចុះផ្សាយ និងជូនដំណឹងនេះតទៅ។ អាស្រ័យហេតុនេះ សូមអតិថិជន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យដំណើរការសាកល្បងនូវសេវាសាធារណៈអនឡាញចំនួន ៤ រួមមាន ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមដំបូងពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយជាលទ្ធផលត្រឹមតែនៅរាជធានីភ្នំពេញ មានប្រតិបត្តិការតាមអនឡាញ ចន្លោះពី ១៥០ ទៅ ២៥០ ប្រតិបត្តិការក្នុងមួយថ្ងៃ និងអាចរកចំណូលបានចន្លោះពី ១៥…