ថ្មីៗនេះ តារាស្រីល្បីឈ្មោះពីរដួងគឺ កញ្ញា ភីយ៉ា វេកា (Piya Vega) និង កញ្ញា មុន្នី រត្ន័ (A Nyroth So) ដែលជាតារាបង្ហាញម៉ូដ និងតួសម្តែងល្បីឈ្មោះបានបង្អូតសម្រស់របស់ខ្លួនជាមួយដងខ្លួនដ៏ស្រឡូន ម្រាមដៃរៀវស្រួច រាងតូចច្រឡឹង លម្អដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរV ច្រមុះស្រួច កែវភ្នែកខ្មៅយង់ បែបជានារីខ្មែរ ក្នុងឈុតប៊ីគីនីសិចស៊ីដ៏រោលរាលនាទឹកដីទីក្រុងសៀមរាប។
បន្ទាប់ពីជាប់លំដាប់ថ្នាក់លេខ3 ជាបវរកញ្ញាឯកធម្មជាតិ កញ្ញា មុន្នីរ័ត្ន បានចាប់អាជីពជាតារាបង្ហាញម៉ូដ និងក្លាយជាតារាបង្ហាញម៉ូដរបស់ សាពណ៌ម៉ូដែលីង ហើយត្រូវប៉ាន់ខ្លាំងសម្រាប់ទីផ្សារខាងក្រៅស្រុក និងក្នុងស្រុក។ សម្រាប់អនាគត កញ្ញា មុន្នី រត្ន័ មានបំណងចង់ចាប់យកអាជីពជាអ្នកចម្រៀងមួយទៀត ហើយនឹងគ្រោងបើកមុខជំនួញមួយដោយខ្លួនឯងទៀតផង។ ចំពោះ កញ្ញា ភីយ៉ា វេកា គឺជាតារាបង្ហាញម៉ូដ និងសម្ដែងដែលបច្ចុប្បន្ននេះនាងមានភាពមមាញឹកច្រើនក្នុងការថតស្បតឱ្យក្រុមហ៊ុនសាប៊ូ Clear, Tripple B និងក្រុមហ៊ុនស្មាតហ្វូន Huawei ជាដើម។
គួរបញ្ជាក់ផងដែរថា រូបថតរបស់ស្រីស្អាតទាំងពីរដែលធ្វើឱ្យក្រសែភ្នែកបុរសៗបាក់ទៅលើរូបនាងនោះ គឺមិនមែនថតដោយកាមេរ៉ាទំនើប Digital ឡើយ គឺនាងបានប្រើប្រាស់ត្រឹមតែកាមេរ៉ាស្មាតហ្វូនផ្ទាល់ខ្លួនដែលមានគុណភាពថតរូបភាពបានច្បាស់ដូចកាមេរ៉ាធំៗដែរតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖