កីឡាករ Christiano Ronaldo បានជួយឱ្យក្លិបលើកពាន Italian Cup កាលពីពេលថ្មីៗនេះ ក្រោយយកឈ្នះក្រុម Atalanta ក្នុងលទ្ធផល ២-១ ដែលជាការឈ្នះពាននេះលើកទី ១៤ ក្នុងប្រវត្តិសាស្ត្រជាក្លិបឈ្នះពាននេះច្រើនជាងគេបំផុត ។
ប្រកួតនេះ ត្រូវបានគេដឹងថា មានអ្នកម្តាយរបស់ Ronaldo បានមកចូលរួមផ្តល់ជាកម្លាំងចិត្តដល់កូនប្រុសរបស់អ្នកស្រី ។ ក្នុងការធ្វើដំណើរមកកាន់អ៊ីតាលីលើកនេះ អ្នកស្រីបានថតរូបកាន់ទង់ក្លិប Spoting CF ដែលជាក្លិបរបស់កូនអ្នកស្រីកាលពីលេងបាល់ដំបូង ។ ដែលនេះគឺជាការបញ្ជាក់កាន់តែច្បាស់អំពីការវិលត្រលប់ទៅលេងនៅព័រទុយហ្គាល់វិញរបស់ Ronaldo ។
គួរឱ្យដឹងដែរថា មុនការប្រកួតពាននេះមួយថ្ងៃ វីដេអូ Ronaldo ជញ្ជូនឡានដាក់ទៅក្នុងកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូនព័រទុយហ្គាល់ បានធ្វើឱ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងក្នុងការផ្លាស់ទីរបស់ Ronaldo ពីអ៊ីតាលី ទៅលេងនៅស្រុកកំណើតវិញ ក្រោយធ្វើមិនសូវបានល្អក្នុងរដូវកាលនេះ ៕
Advertisement